ភាគ: ១០

1.1K 68 7
                                    

មើលទឹកមុខចុះ កម្សត់សម្បើមណាស់ អាងតែជាកូនពូជសំណព្វចិត្តលោកប៉ាតូច ងើបមុខសម្លឹងមុខលោកប៉ា យកដៃអង្រួន ទទូចសុំលោកប៉ាជិះកន្ត្រកហោះនោះ នាងធ្វើមុខគួរឱ្យស្រលាញ់ បើកភ្នែកភ្លឹះៗ កម្សត់ដាក់លោកប៉ា ថែមទាំងលើកដៃមួយ សន្យាថា នាងនិងជិះវាតែ១លើកនេះទេ ព្រោះនាងចង់សាក រស់ជាតិថ្មី បើមិនបានជិះលើកនេះ លើកក្រោយក៏នាងមិនបានជិះដែរ ក៏ព្រោះតែ
ប៉ាយ៉ុនស៍នាង ក៏មិនយល់ស្របឱ្យនាងជិះ របស់លេង ផ្សងព្រេងដូចច្នេះដែរ។

" ហ្អឹម!! ពួកយើងទៅទិញសំបុត្រសិន អូរខេ "

" ហិហិ ស្រលាញ់ប៉ាតូច "

ថាទៅ ធ្វើជាលោកប៉ាគេ ម្តេចនិងដាច់ចិត្តជាមួយកូនស្រី
ជុងហ្គុកទៅទិញសំបុត្រ ២សន្លឹកដើម្បីបានជិះកន្ត្រកជាមួយកូនស្រី អ្នកកំលោះក៏បានទិញបូរណ៌ពាក់លើក្បាល ដូចក្មេងដ៏ទៃ ពាក់លើក្បាលឱ្យកូនស្រី និងពាក់ខ្លួនឯងដែរ បន្ទាប់មក ក៏ដើរសំដៅទៅ តាមការបង្ហាញទិសដៅរបស់បុគ្គលិកសួនកម្សាន្ត ពីរនាក់ឱពុកកូន ចូលអង្គុយក្នុងកន្ត្រកហោះ អង្គុយទល់មុខគ្នា ជុងហ្គុកបានដកវ៉ែនតាខ្មៅ ចេញពីហោរប៉ាវអាវក្រៅ យកមកពាក់ ឯដៃម្ខាងកាន់ក្រសោប ប្រអប់ដៃតូចជាប់ ៖

" លោកប៉ាធ្លាប់ជិះដែរទេ? " រាងតូចល្អិត សម្លឹងមើលមុខលោកប៉ា នាងញញឹមញញែម ត្រេកអរសប្បាយរីករាយ ពេលបានជិះវា ខុសពីលោកប៉ាអង្គុយស្ងៀមឈឹង មួយសន្ទុះមិននិយាយស្តីអ្វី ដ៏តែសោះ ធ្វើឱ្យនាងឆ្ងល់។

" មិនធ្លាប់ទេ លើកដំបូងរបស់ប៉ា " ជុងហ្គុកតបស្នាមញញឹមទៅកូនស្រីវិញ ល្បឿនកន្ត្រកកំពុងសន្សឹម ឡើងទៅខាងលើបន្តិចម្តង ខណៈឳពុកកូន កំពុងសន្ទនា សាសងគ្នា។

" កូនយ៉ាក៏មិនធ្លាប់ដូចគ្នា ហេតុអីដៃលោកប៉ាត្រជាក់ អ្ហា៎!!
កន្ត្រកទៅហើយ " នាងល្អិយពូកែសម្គាល់ តាមចាប់ចំណុចលោកប៉ាខ្លាំងណាស់ ធម្មតាអ្នកចង់ជិះ និងអ្នកមិនចង់ជិះខុសគ្នា ដៃលោកប៉ានាងត្រជាក់ស្រេប ដូចទឹកកក រាងតូចក្រសោបដៃលោកប៉ា ច្របាច់ ចុងដៃលោកប៉ា តែពេលនោះនាងភ្លេចខ្លួនថាកន្ត្រក ដែលនាងកំពុងជិះបាន មកដល់កំពូលតាំងពីពេលណា ហ្វីយ៉ាលាន់មាត់ភ្ញាក់ផ្អើល ខ្ញាំជាយអាវលោកប៉ាជាប់។

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now