ភាគ: ៩៩

1.4K 82 4
                                    

មួយសំណួរដែលរបស់នាង សួរទៅកាន់ប្តីចាស់ ក្រោយនាងយក
ទូរស័ព្ទមកឆែក នាងឃើញគេលួចលាក់ទុក រូបនារីម្នាក់ដែលនាងស្គាល់ រូបនោះសិចសុីខ្លាំងណាស់ នាងងាកមកសួរលោកប៉ា ទាំងទឹកមុខស្មើធេង ធ្វើឱ្យម្ចាស់តូច កប់យោបល់ បើកភ្នែកភ្លឹះៗ
ដាក់នាង បន្តិចក្រោយមកក៏តបប្រពន្ធក្មេង ៖
" ម្នាក់ណា? ស្តេហ្សា? អត់ទេ " នាងបង្ហាញរូបនោះឱ្យគេមើល ពុទ្ធោអើយ! គិតថាលុបអស់ហើយ ម្តេចក៏នៅមានជាប់ក្នុង
ទូរស័ព្ទទៀត ពិតជាប្រហែសពិតមែន ជុងហ្គុក គិតក្នុងចិត្តតែឯង រួចក៏ដកដង្ហើមធំ តបចម្លើយប្រពន្ធ។
" ហេតុអីចាំបាច់ភ័យ កូនគ្រាន់តែសួរ? " ទឹកមុខប៉ានាងខុសធម្មតា បង្ហាញថាបានធ្វើខុសអ្វីមួយ គឺគេព្យាយាមលាក់បាំងនាងមករហូត គេមិនស្រលាញ់នាងទេឬ? បេះដូងគេមានអ្នកផ្សេងទាំងដែលមាត់ ស្រែកក្តែងៗថាស្រលាញ់នាង តើនេះជាការសម្តែងឬយ៉ាងម៉េច ឱ្យពិតប្រាកដទៅ? នាងគ្រាន់តែចង់ដឹងថាគាត់ចេះកុហស នាងដែរឬទេ?
" មិនបានភ័យ មានអីត្រូវភ័យ បងមិនបានធ្វើខុសផង " និយាយចេញមកដូចជាមានទំនុកចិត្ត លើខ្លួនឯងខ្លាំងណាស់ អ៊ីចឹង តែតាមពិតទៅ ខ្លួនជាបុរស ដែលមានកលល្បិច រយលានជំពូកតាមមិនទាន់ រឿងកន្លងហួសហើយ តែនាងនៅតែមកតាមសួរនាំដដែល ត្បិតថាហ្វីយ៉ាក្មេង តែនាងឆ្លាតបំផុត។
" ប្រាកដកទេ? ចុះដែលដេកជាមួយគាត់ទេ? " ស្មានថានាងល្ងង់ឬ? លោកប៉ាកំពូលបុរស មានល្បិចកលច្រើនលើលោកនាងមិនងាយ ជឿទុកចិត្ត១០០ភាគរយនោះទេ នាងធ្លាប់ស្គាល់អ្នកមីង
ម្នាក់នោះ ហើយនាងក៏ដឹងរឿងគាត់មានផ្ទៃពោះដែរ នាងដឹងមកមួយរយះពេលហើយ គ្រាន់តែមិននិយាយ មិនមាត់កច្រើន។
" យ៉ាយ៉ា នេះអូន... "
" ឆ្លើយមក "
" ដែល "
" ប៉ុន្មានដង? "
" បានម្តងទេបាទ តែកូននោះមិនមែនកូនរបស់បងឡើយ " ពេលនាងសួរបញ្ជាក់ ជុងហ្គុកក៏ស្រាប់តែបែកញើសតាមជើងសក់ មិនគិតថាហ្វីយ៉ា ជាក្មេងឆ្លាត សួរមកចំចំណុចក្តៅសោះ ជុងហ្គុកលេប
ទឹកមាត់ក្អឹក! ដកដង្ហើមញាប់ៗ រួចឆ្លើយតបប្រពន្ធខ្លា នៅចំពោះមុខ។
" ច្បាស់? " នាងឱនមុខទៅជិតប៉ា រួចសួរបញ្ជាក់ម្តងទៀត ព្រោះចម្លើយនេះ មិនទាន់ត្រឹមត្រូវទាំងស្រុង នៅអ្វីដែលនាងចង់បាន
នោះទេ ប៉ានាងច្បាស់ជានិយាយកុហស និយាយចេញមកទាំងមិនមែនការពិត បុរសដូចប៉ា ប៉ះស្រីស្អាត មិនមែនម្តងឡើយ នាងមិនជឿទេ យ៉ាងហោចណាស់ ក៏បីបួនដងដែរ ទម្រាំតែដាក់ចិត្តថាធុញទ្រាន។
" ២ដងប៉ុណ្ណោះ ពិតមែន " នេះជាចម្លើយចុងក្រោយ សង្ឃឹមថាឆ្លើយហើយនាងនិងពេញចិត្ត នៅអ្វីដែលនាងចង់បាន តែនៅពីក្រោយការពិត ជុងហ្គុកដេកជាមួយស្តេហ្សាមិនតិចដងទេ ទោះដេកជាមួយក៏ពិតនាមែន តែជុងហ្គុកកាពារណាស់ មិនងាយឱ្យធ្លោយ មានកូនជាមួយគ្នាឡើយ នាយចង់បរិយាយ ប្រាប់នាងតូចទៀតដែរ គ្រាន់តែនិយាយប៉ុណ្ណឹង នាងមិននិយាយច្រើន ចុះពីលើភ្លៅលោកប៉ា ចាកចេញទៅបាត់ ទំនងដូចជាខឹងនិងលោកប៉ា។
" .... "
" ហ្វីយ៉ា ហ្អើយ...ងរទៀតហើយ នៅសុខៗក៏មកសួរបង
ពីរឿងនេះ "

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now