ភាគ: ១០៧

1.6K 93 6
                                    

លោកស្រីចន កំពុងរៀបចំអាហារពេលយប់ សម្រាប់កូនប្រុសនិងចៅស្រី របស់គាត់ តែថ្ងៃនេះ ខុសប្លែកជាងរាល់ដង ព្រោះមានសមាជិកម្នាក់ទៀត ចូលរួមតុអាហារ ជាមួយគ្នាដែរ។
ស៊ូគីម កំពុងជួយរៀបចំអាហារ ពេលយប់ ជាមួយលោកជំទាវចន ទឹកមុខរបស់នាង សប្បាយរីករាយ ញញឹមពព្រាយ ដាក់លោកជំទាវចន ខុសប្រក្រតី ភ្លាមនោះសន្ធឹកឡាន រ៉ូរយស៊េរីទំនើប ចុងក្រោយ ក៏បានលូនចូលក្នុងបរិវេន វិមានចន ម្ចាស់តូចនិងកូនស្រី ទើបតែមកពីកម្មវិធី បង្ហាញម៉ូតសម្លៀកបំពាក់ ប្រែនម៉ាកល្បីឈ្មោះ ក្រៅស្រុកមួយ ដោយបានអញ្ជើញ ម្ចាស់តូច ជាភ្ញៀវកិត្តយសពិសេស ៖
" មកវិញហើយហ្អេស តោះញ៉ាំបាយ " លោកជំទាវចន ចូលទៅអង្អែលមុខកូនប្រុសគាត់ តិចៗ បន្ទាប់មកចាប់អូសដៃ ចៅស្រី
ដឹកដៃនាងមកអង្គុយ នៅតុអាហារ ទាំងនាងតូចមិនទាន់បាន
តបចម្លើយ និងលោកយាយ។
" ជម្រាបសួរ បងប្រុស " ស៊ូគីម ប្រញាប់ប្រញាលចេញមុខ
មកឱនលំទោន ដាក់បុរសដែលនាងលួចមាន កូនចិត្តស្នេហាលើគេទោះគេចាស់ អាយុច្រើនពិតមែន ក៏ដោយ តែគេសង្ហាណាស់ ខណៈពេលដែលឃើញហ្វីយ៉ា ឱបដៃលោកប៉ាជាប់ ធ្វើឱ្យស៊ូគីម ទម្លាក់ទឹកមុខចុះ គិតឃើញរឿងច្រើនយ៉ាង ស្លុតចិត្តពេលជួប
មិត្តភ័ក្ករៀនសាលាជាមួយគ្នា ជាលើកដំបូង នៅផ្ទះត្រកូលចន។
" បាទសួរស្តី ខ្យល់អីបក់ប្អូន មកលេងទីនេះ? " ជុងហ្គុកចូលអង្គុយនៅកៅអីក្បែរប្រពន្ធក្មេង ដោយសួរនាំស៊ូគីម តាមធម្មតា ព្រោះជាលើកដំបូង ដែលឃើញនាង ចូលមកលេងផ្ទះរបស់នាយ
ដោយមិនផ្តល់ដំណឹង ជាមុន។
" ចាប់ពីថ្ងៃនេះទៅ ស៊ូគីម ចូលមករស់នៅវិមាននេះជាមួយពួកយើង រហូតដល់ថ្ងៃរៀបការ " លោកជំទាវចនចូលអង្គុយនៅក្បាលតុ រួចញញឹមដាក់កូនប្រុស រួចលូកដៃអង្អែលប្រអប់ដៃស៊ូគីម
ទាំងញញឹម ស្របពេល សម្លឹងមុខកូនប្រុស។
គាត់ជាអ្នកផ្តើមគំនិត ចង់ឱ្យនាងមករស់នៅទីនេះ ព្រោះបើតាមខ្សែស្រឡាយ ត្រកូលគ្រួសារចិន ភាគច្រើនកូនប្រសា តែងតែចូលមករស់នៅផ្ទះ ម្តាយក្មេង មុនរៀបការ បម្រើទឹកក្តៅត្រជាក់ នំចំណី លោកជំទាវក៏ដូចគ្នា គាត់ជាប់ខ្សែស្រឡាយកូនកាត់ចិន ព្រោះមានស្វាមីជាជនជាតិចិន សញ្ជាតិហុងកុង។
" រៀបការ? " ហ្វីឡាស្រាប់តែភ្ញាក់ផ្អើល និងសម្តីចុងក្រោយរបស់លោកយាយ នាងបញ្ចេញទឹកមុខងើយឆ្ងល់ មិនយល់និងសម្តីលោកយាយ។
" ចៅប្រហែលជាមិនស្គាល់ទេ ស៊ូគីម ជាអនាគតភរិយា
របស់យ៉នជុនណា "
" រីករាយដែលបានស្គាល់ មីងថ្លៃ "
" ចា-ចាស រីករាយដែលបានស្គាល់ដូចគ្នា "
" តោះ! ឆាប់ញ៉ាំទៅទាន់ម្ហូប នៅក្តៅៗ "
" ញ៉ាំបង្គានេះទៅ ឆ្ងាញ់ណាស់ " ក្រោយរាក់ទាក់ដឹងពីទំនាក់ទំនងគ្នាហើយ ស៊ូគីម ទោះមិនចង់ទទួលហ្វីយ៉ាជាសមាជិកគ្រួសារ សាច់ថ្លៃក៏ដោយ ក៏ត្រូវតែទទួលដែរ ឋានៈខ្លួនតូចទាប ក៏ពិតមែន តែត្រូវបន្ទាបខ្លួនឱ្យស័ក្តិសម ទៅនិងខ្សែអភិជន ទើបធ្វើជាមានបំណងល្អ ដួសចាប់ម្ហូប ដាក់ចានម្ចាស់ផ្ទះ។
" ហ្វីយ៉ា មិនអាចញ៉ាំបានទេ ព្រោះនាងអាលាហ្សុី និងសាច់បង្គា " ម្ចាស់តូចរវៀសដៃ យកចង្កិះ ទៅទប់ស្លាបព្រាស៊ូគីម ដែលបម្រុងនិងដាក់សាច់បង្គា ចូលចានហ្វីយ៉ា ដោយបញ្ចេញទឹកមុខមិនសូវជាត្រេកអរ ជាមួយស៊ូគីម ប៉ុន្មានទេ រាល់ពេលនរណាម្នាក់ ប៉ះពាល់ប្រពន្ធក្មេង ដោយប្រការណាមួយ មិនថាបំណងល្អឬអាក្រក់
ម្ចាស់តូច តែងប្រកាន់ច្រើន។
" អូហ៌!ចាស ឱ្យខ្ញុំសុំទោសបងប្រុស កុំខឹងណាហ្វីយ៉ា " នាងក៏ដាក់មកក្នុងចានខ្លួនឯងវិញ ហើយញញឹមមិនសូវសម តែក្នុងចិត្ត កំពុងតែខឹងក្រោធទៅវិញទេ ដែលម្ចាស់តូចការពារវា នៅចំពោះមុខនាង។
" ខ្ញុំមិនដែលខឹងឡើយ ព្រោះបើបំណងល្អ ខ្ញុំនិងទទួល " លោកប៉ារបស់នាងក៏ដួសបន្លាឆា ដាក់ចានរបស់នាង លោកប៉ាលួចអង្អែលដៃនាង នៅក្រោមតុ ព្រោះដឹងថានាងមិនពេញចិត្ត ចំណែកសាមីខ្លួនវិញ និយាយរឿងប្លែកៗ ធ្វើឱ្យលោកជំទាវចន ជាលោកយាយ ជ្រួញចិញ្ចើមកើតចម្ងល់។
" ចាំប៉ាបកក្តាមឱ្យ? "
" បញ្ចុកកូនផង ហិហិ "
" យ៉ាយ៉ាចៅ ញ៉ាំឱ្យច្រើនៗណា ទើបឆាប់មានកម្លាំង ចៅស្គមណាស់ មុខស្លក់ទៀតផង "
" ចៅរៀនពេក ហ្នឹងណា លោកយាយ រៀនទល់ភ្លឺ " នាងតបសម្តីនិងលោកយាយបណ្តើរ នាងលួចចោលកន្ទុយភ្នែកដាក់ស៊ូគីមបណ្តើរ បែបផ្តឺផ្តង។
" ពួកចៅស្គាល់គ្នាដែរទេ? ឮថាពួកចៅ រៀនសាលាជាមួយគ្នាផង មិនអ៊ីចឹងហ្អី? " លោកជំទាវ ញញឹមសម្លឹងមុខចៅឆ្លាស់គ្នានិងក្មួយថ្លៃ រួចសួរទៅ ចៅស្រី។
" បើថាមិនស្គាល់ចប់ហើយ ជំទាវយាយ ថ្ងៃមុននាងទាក់ជើងចៅដួល ឈឺខ្លួនបួនប្រាំថ្ងៃ " ហ្វីយ៉ាឆ្លើយឡើងតាមសម្តីជាការពិត នាងមិនចង់បញ្ចើចបញ្ចើនោះទេ តែនាង
និយាយត្រង់ៗ នៅចំពោះមុខលោកយាយ ចង់ឱ្យលោកយាយដឹងថាគាត់ កំពុងតែនាំសត្វពស់អសិរពិស ចូលផ្ទះហើយ។
" យ៉ាយ៉ា ចៅនិយាយពីអ្វី? "
" ចៅឆ្អែតហើយ ចៅចង់ចូលគេង "
" ប្រហែលជាងរទៀតហើយ ព្រះនាងតូចរបស់ម៉ាក់ ចាំកូនទៅ
លួងនាង "
" ប្រុសតូច ធ្វើទឹកដោះគោក្តៅ យកឱ្យនាងញ៉ាំផង ម៉ាក់បារម្ភពីចៅម៉ាក់ ឥលូវមានរឿងតិចតួច ឆាប់អន់ចិត្ត ស៊ូគីមញ៉ាំបាយត
ទៀតទៅក្មួយ "
" ចាស ជំទាវអ៊ំ "

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now