ភាគ: ១៥៨

Start from the beginning
                                    

នាងតូចកំពុងអង្គុយ ប្រលែងលេង ជាមួយកូនប្រុស
ស្តេហ្សានៅសាឡុង យ៉ាងសប្បាយ ភ្លាមនោះទូរស័ព្ទរបស់នាង ក៏បន្លឺសូររោទ៍ សំឡេង មិនដឹងថានរណាជាអ្នក
ខលមកទេ ៖
" អឡូជម្រាបសួរ ខ្ញុំភរិយាម្ចាស់តូច " ធម្មតានាងនៅប្រទេសចិន នាងមិនចេះនិយាយភាសាចិនទេ នាងស្តាប់បានខ្លះៗ នាងតបសម្តីជាមួយអ្នកម្ខាងទៀត
ជាភាសាអង់គ្លេស។
" ម្ចាស់តូចត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធនិងរឿងជួញដូរគ្រឿងញៀន ខុសច្បាប់ សូមអ្នកស្រីចូលរួមសហការផង "
វាជាដំណឹងដ៏សែនអាក្រក់ ស្តាប់ហើយនាងគាំងស្មារតី
ធ្វើអ្វីក៏មិនត្រូវ ទន់ដៃទន់ជើង ញ័របបូរមាត់ទទ្រឹក ព្រួយភ័យចំពោះសុវត្តិភាពប្តីនាង។
" ប៉ុណ្ណឹងបានហើយ ខ្ញុំទៅដល់ប៉ុសន្ត៍ប៉ូលិសឥលូវហើយ "

ម្ចាស់តូចបានឃាត់ខ្លួន ត្រឹមរយះពេលខ្លី ហើយពួកគេ
ក៏បានពិនិត្យមើលដែរថាម្ចាស់តូច មិនបានប្រព្រឹត្តខុស
ដូចពាក្យបណ្តឹងឡើយ ប៉ុន្តែទំនិញដែលបានខូចខាត
វាខាតទុនអស់ច្រើនគួរសមដែរ ដោយមិនមានការសងប្រាក់សំណងវិញ ពីខាងស្នងការ ម្ចាស់តូចបានត្រឹមតែ
គ្រវីក្បាល ហើយដើរចេញមកខាងក្រៅ ក៏ជួបប្រពន្ធក្មេង ៖
" អូនសម្លាញ់ " នាងដើរតេះតាស មករកគេ នាងយំឡើងហើមក្រហមភ្នែកអស់ហើយ នាងមានតែខ្លួនមួយ នៅទឹកដីប្រទេសចិន នាងមិនហ៊ានដើរហើរឆ្ងាយៗ បែកពីប្តីទេ។
" ប៉ា...ហ្អឹកៗ ជុប!! ពួកគាត់បានធ្វើបាបប៉ាដែរទេ? "
នាងរត់ពីចម្ងាយ ទៅឱបលោកប៉ា ហើយនាងយំសសិត ព្រួយបារម្ភពីប៉ា បេះដូងនាងស្ទើរតែធ្លុះធ្លាយ ទៅហើយ។
" ថ្នមខ្លួនផង ប្រពន្ធបង បងអត់អីទេ រឿងដោះស្រាយរួចហើយ តោះទៅផ្ទះវិញ " ម្ចាស់តូចបានបណ្តើរប្រពន្ធ
មកចំណតឡាន រួចបើកទ្វារឱ្យនាងចូល ខណៈកូនចៅម្ចាស់តូចបានមកឃាត់ដំណើរចៅហ្វាយ ហើយក៏បានរៀបរាប់ រឿងខ្លះប្រាប់ចៅហ្វាយនាយ។
" ចៅហ្វាយឈប់សិន កាមេរ៉ាឆែកឃើញជនសង្ស័យ
ចូលបន្លំទំនិញ " ទំនិញដែលពិនិត្យឃើញខូចខាត ដោយសារមានលាយឡំ ថ្នាំញៀនក្នុងនោះ បានដឹងមកពីអ្នកបង្ក បានចូលលួចដាក់ក្នុងកញ្ចប់ទំនិញ ច្បាស់ណាស់ថាជាក្រុមរបស់ លោកឆេហ្គូន និយាយតែប៉ុណ្ណឹង ម្ចាស់តូច
ក៏ងក់ក្បាលហើយចូលឡាន បើកចេញទៅ។
" តាមដានទៅ ចាត់ទុកថាលើកនេះយើងខាតទន់ទៅចុះ "
" បាទទាន ពួកយើងនិងខំប្រឹង ឱ្យអស់ពីសម្ថភាព "
" កូនភ័យ កូនខ្លាច កូនអាណិតប៉ា " នាងដាក់ស្មាកើយលើស្មាប៉ា ហើយឱបដើមដៃប៉ា នាងធ្វើមុខកម្សត់ដាក់ប៉ា។
" អស់អីហើយតើ! បងមិនអីទេ កុំបារម្ភ វាជាអន្ទាក់ "
មាត់ប្រាប់ថាកុំបារម្ភ នេះគ្រាន់តែជាការចាប់ផ្តើម នៃរឿងខ្លះ បវាអាចរង្គើផ្ទុះបានគ្រប់ពេល គេចថ្ងៃនេះបាន ក៏មិនដឹងថាថ្ងៃស្អែកអាចគេចផុតឬអត់ទេ ម្ចាស់តូចដឹងក្នុងចិត្ត
បានយកដៃអង្អែលក្បាលប្រពន្ធ។
" ប៉ាដឹងឬ? " នាងងើបមុខ សម្លឹងមុខលោកប៉ា ពេញដោយចម្ងល់រាប់លានសំណួរ ចង់សួរប៉ា ហើយនាងនឹកស្មានថាប៉ាដើរចូលគន្លង ម៉ាហ្វៀសង្គមងងឹត ដូចម៉ាហ្វៀប្រទេសចិនមួយចំនួន ទើបនាងសុំឱ្យប៉ាឈប់ ភ្លាមនោះជុងហ្គុក ក៏សើចអស់សំណើច ហើយច្បិចថ្ពាល់នាង ដោយការ
ក្នក់ក្នាញ់។
" បាទ តែក្មេងតូចកុំដឹងអីល្អជាង តួនាទីអូនបង្កើតកូនឱ្យ
បង "
" ប៉ាឈប់ប្រឡោក និងរឿងទាំងនោះទៅ បានដែរទេ? "
" ការងារបងសុចរិតតើ! តែភាគច្រើនមានអ្នកឈ្នានីស "

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now