ភាគ: ១៥៦

Start from the beginning
                                    

ដើមសប្តាហ៍ថ្មី ជាពេលវេលាត្រូចចាកចេញ ពីទីក្រុងសេអ៊ូលទៅប៉េកាំងប្រទេសចិត ក្រោយធ្វើដំណើរជាង១០ម៉ោង ទម្រាំតែមកដល់ប្រទេសចិន នាងតូចនឿយហត់មិនតិចទេ នាងចាកចេញពីព្រលានយន្តហោះ ទីក្រុងប៉េកាំង ហើយធ្វើដំណើរតាមរកលោកប៉ា តាមទីតាំងដែលជំទាវយាយនាងប្រាប់មក តាក់សុីបានក៏មកដល់
វិមានត្រកូលចន ទីក្រុងប៉េកាំង អាកាសធាតុត្រជាក់ខ្លាំង ខែធ្លាក់ទឹកកក នាងតូចញញឹមស្ងួតហើយ ងើយមើលដំបូលផ្ទះលោកប៉ា ថ្មើរនេះម៉ោង៨:០០យប់ហើយ នាងកូរពោះឃ្លាន យកដៃស្ទាបពោះខ្លួនឯង ហើយអូសវ៉ាលី ទៅចុច
កណ្តឹងរបងផ្ទះលោកប៉ា មួយសន្ទុះក្រោយមក អង្គរក្សក៏ចេញមកបើកទ្វារ ៖
" សួស្តី អ្នកនាងមានការអីដែរ? " អង្គរក្ស មើលលើមើលក្រោម ក្រោយសម្លឹង មើលនាងតូចពីក្បាលដល់ចុងជើង ព្រោះនាងជាមនុស្សប្លែកមុខ។
" អឺ!! គឺខ្ញុំមករក លោកចន គឺចន ជុងហ្គុក " សភាពរាងកាយខ្សត់ខ្សោយ នាងចាញ់រងា ទឹកមុខស្ងួតធេង ចិត្តមួយត្រេកអរចិត្តមួយក៏ភិតភ័យ ខ្លាចថាមិនមែនជាផ្ទះលោកប៉ា។
" អ្នកនាង មករកខុសអស័យដ្ឋានហើយ អញ្ជើញ
ទៅវិញចុះ " អង្គរក្សចូលរួចសម្តែងសមខ្លាំងណាស់
មុននេះម្ចាស់តូចបានបង្គាប់ឱ្យគេនិយាយដូច្នេះ ព្រោះ
មុននេះម្ចាស់តូចបានមើលតាមកាមេរ៉ារួចហើយ សប្បាយចុត្តពេលឃើញប្រពន្ធ។
" ចាស? ចាសអគុណ " នាងភ្ញាក់ខ្លួនបន្តិច ក្រោយមកក៏អូសវ៉ាលីដើរចាកចេញពីមុខវិមានចន ទាំងអស់សង្ឃឹម ពេលអង្គរក្សនិយាយថា នាងមកខុសផ្ទះហើយ តែដើរចេញបានតែប៉ុន្មានជំហាន ម្ចាស់តូចក៏រត់តាម
ហើយដើរលបៗទៅចាប់បីត្រកងប្រពន្ធតូច ពីខាងក្រោយ។
" អឹប!! មកម្តេចមិនប្រាប់ ជិះយន្តហោះប៉ុន្មានម៉ោង? " អ្នកណាទៅដាច់ចិត្តធ្វើបាបប្រពន្ធនោះ ចិត្តអាណិតវាធំជាងអ្វីទាំងអស់ គ្រាន់តែចង់លេងសើចជាមួយនាង តែប៉ុណ្ណោះ។
" អ្ហាយ!! ហ្អឹកៗ ជួយផងៗ " កាយតូចលើកផុតពីដី
ត្រូវបានប្តីចាស់ ចាប់បីត្រកង ហើយដើរត្រឡប់ចូលផ្ទះវិញ។
" ស៊ូច!! បងទេ ក្នាញ់ណាស់ "
" ម្តេចក៏ជាប៉ាទៅវិញ? មុននេះគាត់ប្រាប់ថា..."
" កុហសលេង ចង់ធ្វើបាបក្មេងក្បាលខូច ពួកឯងមកយកវ៉ាលីលោកជំទាវចូលផ្ទះ "
" ផ្ទះប៉ាធំដល់ហើយ " ម្ចាស់តូចបីប្រពន្ធចូលក្នុងផ្ទះ ហើយដាក់ឱ្យនាងអង្គុយលើភ្លៅ ទើបដឹងថាខាងក្នុងវិមាននេះធំខ្លាំងណាស់ ទមហរាំតែចូលមកដល់ខាងក្នុងនេះប៉ា ហ្វីយ៉ាក្រឡេកឆ្វេងស្តាំង ហើយងើយសម្លឹងមើលរូបថតត្រកូលចន រួចតាំងរូបថតប៉ាតូចនាង និងម៉ាក់ប៉ារបស់គាត់ផងដែរ។
" ផ្ទះធំ តែខ្វះកូនតូចរត់លេង " ម្ចាស់តូចអង្អែលក្បាល
ប្រពន្ធហើយតបសម្តីនាង បែបលេងសើច ដាក់នាង។
" ហ្អឹកៗ ប៉ាប៉ា " នាងពេបមាត់យំដាក់ប៉ា ពេលប៉ានៅតែនឹកឃើញរឿងចង់បានកូន ទាំងដែលប៉ា មិនបានដឹងថានាងកំពុងពរពោះកូនភ្លោះ របស់ប៉ា។
" យំធ្វើអី? ឆ្គួតទេហ្អេស? " ជុងហ្គុកញញឹមស្រស់ ហើយថើបក្បាលប្រពន្ធ មួយសន្ទុះក្រោយមក ស្តេហ្សាក៏ចុះពីជាន់លើមក ព្រោះឮសំឡេមនុស្សប្លែកមុខ នាងមិនកាត់សង្វាក់ពួកគេទេ នាងគ្រាន់តែចុះមកធ្វើភីហ្សាខ្លះ
ឱ្យហ្វីយ៉ាញ៉ាំទ្រាបពោះយប់ឡើង ជៀសវាងនាងតូចឃ្លាន។
" ញ៉ាំអីឬនៅ? ឃ្លានដែរទេ នេះញ៉ាំសិនទៅ "
" បងបញ្ចុក? "
" អត់ទេ គឺថា..."
" អ្ហ៎!! នាងមកនៅទីនេះយូរហើយ នាងការចូលគ្រួសារចន"
គ្រាន់តែហ្វីយ៉ាធ្វើមុខឆ្ងល់ នាយកំលោះក៏ដឹងថា ប្រពន្ធចង់សួរពីអ្វីដែរ ជុងហ្គុក ក៏បានរៀបរាប់តាមដំណើរ ដើមទងឱ្យហ្វីយ៉ាបានយល់ខ្លះ ព្រោះខ្លាចថានាងប្រចណ្ឌ ដែលឃើញស្តេហ្សា មកនៅជាមួយបែបនេះ។
" មិនយល់ "
" រឿងវែងឆ្ងាយ មិនចាំបាច់យល់ទេ ដឹងត្រឹមនាងមិនមែន
ប្រពន្ធបងទៅបានហើយ "

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now