ទៅដល់បន្ទប់ ជុងហ្គុក ដាក់មាឌល្អិតឲ្យសម្រាកនៅលើសាឡុង ដោយគេដាក់ខ្លួនអង្គុយក្បែរ ហើយសួរនាំដោយការបារម្ភពេញទ្រូង៖
«អូនមិនស្រួលខ្លួនមិនប្រញាប់ប្រាប់បង នៅខំក្រោកពីព្រឹកទៅធ្វើម្ហូបទៀត»គេបន្ទោសដោយទឹកមុខភ័យព្រួយ ធ្វើឲ្យនាយតូចមានអារម្មណ៍អាណិត ព្រោះក្នុងខ្លួនមិនបានកើតអីទេ គ្រាន់តែមិនចង់ឃើញមុខប្អូនស្រីរបស់គេ ពេលឃើញទឹកមុខគេស្លន់ពេកក៏សារភាពតាមត្រង់៖
«ជុងហ្គុក...»
«...?»គេចាប់កាន់ប្រអប់ដៃតូចៗទាំងគូមកថ្នាក់ថ្នម
«អូនលែងអីហើយ»
«កុំកុហកណា៎ បើពិបាកក្នុងខ្លួនខ្លាំងបងនាំអូនទៅមន្ទីរពេទ្យ»ជុងហ្គុក នៅតែបារម្ភ ទោះមិនដឹងថានាយតូចកុហកក៏ដោយ
«អត់ទេ អូនគ្រាន់តែវិលមុខបន្តិចប៉ុណ្ណោះ លែងអីហើយ»សម្តីបញ្ជាក់ពីមាត់នាយតូច ធ្វើឲ្យអ្នកកំលោះរាងធូរទ្រូងបន្តិច។
«បើអត់អីល្អហើយ»ចប់សម្តី ក៏ទាញមាឌល្អិតមកឱបជាប់ទ្រូង និងទុកឲ្យនាយតូចសម្រាកក្នុងបន្ទប់ ដោយគេអង្គុយកំដរទាល់តែ ថេយ៉ុង ព្រមគេង។

មិនយូរ ប្រុសសង្ហារក៏ចុះមកខាងក្រោមវិញ ក៏ជ្រួសដំណើរនឹងសូហ្វៀ នៅមាត់ជណ្តើរ ទឹកមុខនាងស្រពាប់ស្រពោន មានលាយឡំដោយទឹងភ្នែកផង ធ្វើឲ្យអ្នកកំលោះប្រញាប់ត្បាញ់ជើងចុះទៅសួរនាំភ្លាម៖
«ហ្ហឹក៎ៗៗ...»
ជុងហ្គុក មកដល់ភ្លាមតូចបន្លឺសំឡេងខ្សឹកខ្សួលភ្លែត អ្នកណាមិនព្រួយបើឃើញសភាពបែបនេះ គេក៏ចាបអូសដៃនាងមកអង្គុយលើសាឡុង ហើយចាប់ផ្តើមនិយាយ៖
«ឥឡូវអាចប្រាប់បានហើយ ថាអូនមានរឿងអី? ហើយអ្នកណាធ្វើបាបដល់ថ្នាក់នេះ»
«...»សូហ្វៀ ឈ្ងោកមុខចុះ ដៃទាំងគូទប់លើជង្គង់ ហាក់មិនហ៊ាននិយាយរឿងក្នុងចិត្តមក តែយប់មិញនេះ ជុងហ្គុក ក៏បានចាប់អារម្មណ៍ដែរថា រឿងនេះគឺកើតឡើងដោយសារមិត្តរបស់គេគឺ គ្រីស។
«អូនបានទាក់ទងគ្រីស?» ជុងហ្គុក សួរទាំងមុខស្មើ គេមិនស្ងើចឡើយដែលឃើញគ្រីស ធ្វើដាក់នាងបែបនេះ តែយ៉ាងណាមានតែស្តាប់ចម្លើយនាងសិន។
«ពួកយើងមិនបានទាក់ទងគ្នាទេ ហើយក៏មិនត្រូវជាអីនឹងគ្នាដែរ...» ចម្លើយហាក់មិនសមហេតុផលបើមិនត្រូវជាអីនឹងគ្នា ហេតុអីក៏ចៃដន្យដែលនាងទៅនៅក្នុងឡានគេ?
«អូនកុហកបងមិនសមទេ សូហ្វៀ» ជុងហ្គុក ដេញដោលដូចដឹងចិត្ត ទើបនាងបន្ត
«ហ្ហឹក៎...បងគ្រីសចាប់បង្ខំខ្ញុំ»
ពេលឮនាងនិយាយរួចជុងហ្គុក ចងចិញ្ចើមខ្នើសចិត្តនឹងគ្រីសភ្លាម ឯនាងទួញសោកយ៉ាងអណ្តឺតអណ្តក ស្របពេលសន្សឹមមើលមុខគេ ទាញចិត្តថ្លើមគេឲ្យដក់នៅក្នុងទ្រូង
«វាធ្វើបែបហ្នឹងដាក់អូន ម៉េចក៏មិនប្រាប់បង»
«ម៉េចក៏និយាយពាក្យហ្នឹងទៅរួច?ក្រែងបងជាអ្នកដេញអូន»
«ហ្ហឹម៎...»ឃើញនាងយំមិនបាត់ហើយពិតជា
គួរឲ្យអាណិត ក៏រំកិលខ្លួនចូលជិតរួចយកដៃអង្អែលខ្នងនាងតិចៗជាការលួងចិត្ត ស្រាប់តែ សូហ្វៀ ស្រវាឱបរាងក្រាស់ពេញៗដៃ ជុងហ្គុក ភ្ញាក់ព្រើត តែមិនដឹងគួរហាមឃាត់នាងយ៉ាងម៉េច បានត្រឹមតែសម្ងំឲ្យនាងយំខ្សឹកខ្សួលក្នុងប្រអប់ទ្រូងគេ។
បន្ទាប់ពីទុកឲ្យនាងយំឆ្អែតឆ្អន់ គេក៏នាំនាងឲ្យទៅសម្រាកវិញ។ គ្រាន់តែសូហ្វៀ បង្ហាញខ្លួន គេបែរជាជ្រួលច្របល់អស់ សំខាន់ពេលនេះគេហាក់មានអារម្មណ៍មិនស្ងប់ទាល់តែសោះ ហើយក៏មិនយល់ពីខ្លួនឯង មិនដឹងថាខ្លួនកំពុងតែធ្វើអ្វី ចង់បានអ្វីឲ្យប្រាកដដែរ។

យប់ឡើង
ថ្ងៃនេះជុងហ្គុក មិនបានចេញទៅណាទាំងអស់ ធ្វើដូចខ្លួនឯងកំពុងតែមានតួនាទីធំមួយដែលខានមិនបានយ៉ាងអីចឹង ផ្ទុយពី ថេយ៉ុង បែរជាធ្វើធម្មតាៗដាក់គេ នឹងចាំមើលថាមានរឿងអ្វីថ្មីប្លែកជាងនេះទៀតទៅ? តើគេមានរឿងអាថ៌កំបាំងអ្វីខ្លះដែលបានលាក់ទុក?
«នាងស្នាក់នៅទីនេះប៉ុន្មានយប់ទៀត?» រាងស្រឡូនតូចសួរឡើង ខណៈអង្គុយមុខកញ្ចក់គ្រឿងសំអាងដូចរាល់ដង ដោយមានប្រុសសម្តីផ្អែមចាំថ្នាក់ថ្នមរៀងរាល់យប់។
«អូនចង់និយាយពីសូហ្វៀ?»ជុងហ្គុក សួរព្រមទាំងឱនថើបស្មាតូចបន្តិច រួចបន្តពេលឃើញអ្នកសួរបែរជាស្ងាត់មាត់៖
«ប្រហែលជាមួយរយៈ»
«នាងជាអ្នកសុំអនុញ្ញាត?ឬបងឲ្យនៅ?»ស្តាប់សម្តី នាយតូច ដូចជាចង់សួរបញ្ជោះ ទើបប្រុសកំហូចសម្លឹងមុខមួយដង្ហើម និងរហ័សថើបថ្ពាល់មួយខ្សឺតយកចិត្តភ្លាម៖
«ម៉េចក៏សួរបែបហ្នឹង?»គេបង្ហាញទឹកមុខដូចជាចង់បន្ទន់ចិត្ត តែត្រូវមាឌល្អិតងាកសម្លក់មុខបន្តិច និងស្រដីឡើង៖
«បើនាងជាអ្នកសុំស្នាក់នៅ អូនមិនថាអីទេ តែបើបងជាអ្នកឲ្យនាងនៅវិញនោះ...»និយាយបានត្រឹមហ្នឹង ថេយ៉ុងក៏ទាញដបទឹកអប់តូចមួយមកបាញ់លើកដៃ និងកញ្ចឹងក រួចបន្តនិយាយដោយទឹកមុខមាំ គ្មានអារម្មណ៍លេងសើច៖
«អូនថា...នាងអាចនឹងពិបាករស់នៅក្នុងផ្ទះនេះបន្តិចហើយ»





To be continued💕

ភរិយារាត្រីWhere stories live. Discover now