ភាគ៣៣

380 27 2
                                    

ភរិយារាត្រី ភាគ៣៣:

«អូនចង់ដើរចេញពីបង...ដោះលែងអូនទៅ»កាន់តែឮពាក្យនេះ កាយតូច កាន់តែត្រូវគេឱបរឹតណែនជាងមុន
«ក្មេងឆ្កួត បងស្រឡាញ់អូន ហេតុអីអូននិយាយបែបហ្នឹង...»
«អូនហត់...»ដៃស្រឡូនតូចៗ សម្យុងចុះដោយភាពនឿយហត់ ហត់ណាស់ ហត់នឹងឈរមើលគេនិយាយការពារអ្នកផ្សេង គេនិយាយពេញៗមាត់ថាមិនអាចទៅណាឆ្ងាយពីនាង មិនអាចទុកនាងចោល ខ្លាចនាងពិបាក ខ្លាចនាងឈឺចាប់ ចុះគេមានគិតទេ? គេគិតដល់ម្នាក់នេះទេ? គេខ្លាចនាយតូចឈឺចាប់ ខ្លាចពិបាក ដូចដែលគេតែងនិយាយការពារសូហ្វៀទេ? គ្រាន់តែឮភ្លាម អន់ចិត្តស្រឡេត តូចចិត្តណាស់ ទោះជាមនុស្សធ្លាប់ត្រូវបានគេស្រឡាញ់ថ្នាក់ថ្នមក៏ដោយ ពេលឮពាក្យទាំងអស់ហ្នឹងភ្លាម អារម្មណ៍ល្អៗដែលធ្លាប់មានពីមុនមកក៏រលាយបាត់អស់។
«អូនហត់ អ្ហឹកៗៗ...អូនសុំទោសដែលអូនទន់ខ្សោយ អូនមិនអាចទ្រាំទៀតទេ អូនមិនរឹងមាំដូចដែលបងឃើញទេជុងហ្គុក...ហ្ហឹក៎ៗៗ»ថេយ៉ុង និយាយពាក្យក្នុងចិត្ត ទាំងយំអណ្តឺតអណ្តក ក្នុងទ្រូងវេទនា ទឹកភ្នែកនៅតែបន្តហូរមកលែងខ្មាស ទទួលស្គាល់ថាផ្លូវចិត្តលែងរឹងមាំទៀតហើយ ឯជុងហ្គុក ពេលឃើញនាយតូចយំខ្លាំងពេក គេបែរជាភ្លាំងភ្លឹង មិនដឹងគួរនិយាយលួងលោមបែបម៉េច ទើបយកដៃទៅជូតផ្តិតតំណក់ទឹកភ្នែកចេញពីថ្ពាល់ តែទឹកភ្នែកនៅតែបន្តហូរមកឥតឈប់។
«បងមិនឲ្យអូនទៅណាចោលបងទេ ទោះអូនព្យាយាមអង្វរក៏ដោយ»រាងក្រាស់ ចាប់ទាញប្រអប់ដៃនាយតូចមកថើប មុននឹងសសៀឱបកាយតូចសារជាថ្មី ម្តងនេះ ថេយ៉ុង លែងហាមឃាត់ លែងច្រាន ហើយក៏លែងនិយាយអ្វីទាំងអស់ ក្រៅពីឈរស្ងៀមហាក់ដូចគ្មានព្រលឹងនៅក្នុងខ្លួន។
«សុំទោសដែលធ្វើឲ្យអូនមានអារម្មណ៍ដោយសារបង» និយាយចប់ ជុងហ្គុក ក៏រហ័សចាប់លើកបីកាយតូចភ្លាមៗ មិនឲ្យប្រកែកទាន់ រួចក៏បីនាំឡើងទៅបន្ទប់យ៉ាងស្ងប់ស្ងៀម។ ពេលចូលដល់បន្ទប់ ដៃមាំដាក់រាងតូចថ្នមៗទៅលើពូកទន់ៗ មុននឹងទាញភួយមកដណ្តប់ឲ្យ មុននឹងមាឌមាំដាក់បង្គុយលើពូកក្បែរ រួចនិយាយស្រាលៗ៖
«អូនសម្រាកចុះ បងនៅកំដរអូន ឈប់យំណា៎ យំចឹងលែងស្អាតហើយ»សម្តីស្រាលស្រទន់ បែរជាលែងមានន័យ លួងហើយអាចធ្វើឲ្យអារម្មណ៍ល្អៗត្រឡប់មកដូចដើមទេ? ឈប់យំហើយអ្វីៗនឹងប្រសើរឡើងទេ? គេខំលួង ខំថ្នមចិត្ត ដើម្បីអ្វីទៀត បើលួងហើយ នៅតែទៅរកនាង ការពារនាងដដែល?
«...»ថេយ៉ុង ស្ងៀមស្ងាត់ មួយម៉ាត់ក៏មិននិយាយ ជុងហ្គុក អាចឮបានត្រឹមសំឡេងដង្ហក់ខ្សឺតខ្សកដែលសេសសល់ពីទឹកភ្នែកប៉ុណ្ណោះ។
«អូនចង់ជេរចង់ស្តីឲ្យបងក៏បាន បងមិនខឹងមិនស្អប់អូនទេ បងសុំតែម្យ៉ាង កុំទៅណាចោលបង កុំទៅណាឆ្ងាយពីបង» ជុងហ្គុក យកដៃអង្អែលសក់រលើបរលោងរបស់នាយតូចតិច ស្របកែវភ្នែកសម្លឹងមុខនាយតូចដោយអារម្មណ៍ជាច្រើនពិបាករៀបរាប់ ដឹងត្រឹមថា គេនឹងពិបាកក្នុងខ្លួន គេនឹងមិនដ២ងរស់នៅដោយរបៀបណា បើគ្មានវត្តមានរបស់ ថេយ៉ុង។ ចំណែកអ្នកដែលត្រូវគេសម្លឹងមុខ ព្យាយាមងាកមុខចេញ មិនចង់ប្រឈម ព្រោះកាន់តែសម្លឹងមុខគេ កាន់តែមានអារម្មណ៍ថាគេគួរឲ្យស្អប់ខ្លាំងម្ល៉េះ?
ថេយ៉ុង បែរមុខទៅម្ខាង ហើយសន្សឹមបិទភ្នែក សម្ងំ តែមិនបានគេងលក់ទេ នៅដឹង នៅស្តាប់ឮទាំងអស់ តែជុងហ្គុក គិតថា នាយតូច គេងលក់ហើយ ក៏ដកដង្ហើមធំ មុននឹងច្រត់ខ្លួនក្រោកឈរពេញកម្ពស់ សម្លឹងរាងកាយតូចមួយដង្ហើម រួចចេញពីបន្ទប់ស្ងាត់ៗ ព្រោះមិនចង់រំខាន។
បន្ទាប់ពីថ្ងៃដែល នាយតូច យំខ្លាំងៗរួចមក ជុងហ្គុក ក៏មិនបានចេញទៅណាទាំងអស់ គេនៅផ្ទះ និងឧស្សាហ៍ចូលផ្ទះបាយ ធ្វើម្ហូបដែល ថេយ៉ុង ចូលចិត្ត ហើយម្ហូបដែលគេធ្វើក៏មានចំណែក សូហ្វៀ ចូលរួមធ្វើដែរ។
«ជុង ស្អែកត្រូវទៅចូលរួមកម្មវិធីហើយ អូនគួរស្លៀកឈុតអីសម អូនគួរស្លៀកពណ៌អី?»សូហ្វៀ អង្គុយច្រត់ដៃទ្រចង្ការ សួរទៅកាន់ រាងសង្ហារដែលកំពុងតែរៀបចំដេគ័រអាហារយ៉ាងផ្ចិតផ្ចង់។
«តាមចិត្ត ព្រោះអូនស្លៀកអីក៏សម»ជុងហ្គុក តបទាំងមិនបានមើលមុខនាងឡើយ ចំណែកសូហ្វៀ អង្គុយញញឹមញញែម ពេលឮជុងហ្គុកថាដូចច្នោះ នាងស្រមើស្រមៃដល់ពិធីជប់លៀងនោះទៅហើយ។
«ចឹងល្ងាចនេះបងជូនអូនទៅទិញឈុតបានទេ?»
«បងជូនទៅមិនបានទេ អូនយកឡានបងទៅទិញខ្លួនឯងចុះណា៎»
«ហ្ហឹម៎» សូហ្វៀ ធ្វើទឹកមុខធុញថប់ ហើយងើបដើរទៅរកគេ ចាប់អង្រួនដើមដៃគេជាការអង្វរករ
«ជូនតែមួយភ្លែតទេ ណា៎...»ខណៈដែលនាងទទូចអង្វរ ស្រាប់តែឮសូរសម្រិបជើងនរណាម្នាក់ដើរមក ជុងហ្គុក បានគ្រវាសដៃនាងចេញយ៉ាងលឿន មិនយូរប៉ុន្មាន សម្រិបជើងកាន់តែចូលមកជិត ទើបបង្ហាញឲ្យឃើញវត្តមានរាងកាយស្រឡូនតូចសម្លឹងមកកាន់ពួកគេ។
«បណ្តោយឲ្យនាងឱបដៃឱបជើងសម្បើមណាស់ហ្ន៎»ថេយ៉ុង និយាយទាំងមិនបានមើលមុខ ជុងហ្គុក ដែលខំសសៀដើរមកជិត ព្រោះភ្នែករវល់សម្លក់នាងកញ្ជ្រោងពិសពល់នោះ ហើយនាងក៏ទម្លាក់ទឹកមុខចុះភ្លាម និងពោលទាំងក្រៀមក្រំ៖
«យល់ខុសហើយ មុននេះខ្ញុំគ្រាន់តែ...»
«គ្រាន់តែយ៉ាងម៉េច?គ្រាន់តែហាច់ដាក់គេ? មុននេះខ្ញុំឃើញជុងគេគ្រវាសដៃចេញ នាងមិនខ្មាសគេ ក៏គួរតែខ្មាសខ្លួនឯងដែរ»
___
អៀនដៃហ្អា៎🥹

ភរិយារាត្រីWhere stories live. Discover now