ភាគ៣៥

361 21 0
                                    

ភរិយារាត្រី ភាគ៣៥
«ឆាប់សុំទោសនាង ឥឡូវនេះ»រាងក្រាស់ បញ្ចេញទឹកមុខមិនពេញចិត្ត មាឌល្អិតក៏ពើងទ្រូងស្រែកគំហកដាក់វិញ៖
«ឲ្យនាងមកសុំទោសអូនសិនមក យ៉ាងម៉េច?គ្រាន់តែឃ់ញអូនធ្វើចឹង អូនអ្នកខុសទាំងស្រុងមែនទេ?»ថេយ៉ុង អង្គុយខកវែងដៃឱបទ្រូងដែលក្តៅងំ ក្តៅស្ទើរផ្ទុះចេញក្រៅ នរណាមិនខឹង មិនមួម៉ៅ ដែលឃើញមនុស្សជាទីស្រឡាញ់ទៅយកចិត្តទុកដាក់នឹងអ្នកដទៃនៅចំពោះមុខ មនុស្សអស់ទ្រាំត្រឹម ថេយ៉ុង ហើយ តើគេចង់បានយ៉ាងម៉េចទៀត? ឲ្យទៅសុំទោស?ទោះសម្លុតដល់បែកទ្រូងក៏នាយតូចមិនខ្ចីទៅសុំទោសស្រីកញ្ជ្រោងពិលពល់នោះដែរ។
ជុងហ្គុក ដែលទើបតែសម្លុតឲ្យ ថេយ៉ុង ទៅសុំទោសមុននេះ មិនអាចធ្វើអ្វីបាន បានត្រឹមឈរសម្លឹងមាឌល្អិតទាំងដកដង្ហើមធំ ធុញថប់ តប់ប្រមល់ចិត្តមិនតិចទេ ទើបខណៈនោះក៏ឆ្លៀតទៅមើលសូហ្វៀ ដែលកំពុងតែរៀបចំខ្លួនឲ្យរៀបរយវិញ នាងខឹង នាងសម្លក់ ថេយ៉ុង ពីក្រោយខ្នងដោយទឹកមុខគុំគួន ឯជុងហ្គុក នៅតែមានះចូលទៅនិយាយជាមួយនាង ថែមទាំងស៊កពាក់ស្បែកជើងឲ្យនាងទាល់តែបាន
«មិនអីទេហ្អែស៎ មានត្រូវកន្លែងណាអត់?»
«មិនអីទេ អរគុណបងហើយ»សូហ្វៀ ពោលទាំងសំឡេងអួលៗ អ្នកម្ខាងក៏ងក់ក្បាលតិចៗ ហើយមិននិយាយអ្វីទាំងអស់ បន្ទាប់ក៏ដើរវាងទៅរកកន្លែងអង្គុយ រួចបញ្ជាឡានចេញទៅ។
ក្នុងពេលកំពុងធ្វើដំណើរ សភាពក្នុងឡានហាក់ស្ងាត់ជ្រងំដូចជិះក្នុងព្រៃ ម្នាក់គិតតែបើកឡានសម្លឹងមើលផ្លូវ ម្នាក់ទៀតអង្គុយផ្អែកកញ្ចក់ឡានភ្នែកសម្លឹងទៅខាងក្រៅ ឯសូហ្វៀដែលអង្គុយខាងក្រោយម្នាក់ឯង អង្គុយក្តាប់ដៃសម្លឹងសម្លក់នាយតូចមិនដាក់ភ្នែកសោះ។
#នៅក្នុងកម្មវិធី
ជុងហ្គុក បោះជំហ៊ានចូលទៅក្នុងពិធីដែលមានភ្ញៀវចូលរួមយ៉ាងកុះករក្នុងរាត្រីក្រោមពន្លឺពណ៌ស្វាយស្រាលៗ។ នៅខាងឆ្វេងដៃ គឺមាន កំលោះតូចច្រឡឹង រាងកាយល្វត់ល្វន់ ផ្ទៃមុខភ្លឺថ្លាចាំងដូចកញ្ចក់ ស្របពេលនៅខាងស្តាំដៃ ជុងហ្គុក ក៏មានស្រីស្អាតសាច់សខ្ចី ដើរទាំងព្រមមកជាមួយគ្នា វត្តមានរបស់ពួកគេធ្វើឲ្យគ្រប់គ្នានៅក្នុងពិធីបញ្ជូនក្រសែភ្នែកតាមសម្លឹងមើលយ៉ាងជាប់ចិត្ត តែគួរឲ្យស្រងាកចិត្ត ទាំងអ្នកឆ្វេងទាំងអ្នកស្តាំសុទ្ធតែមានទឹកមុខមិនស្រស់ព្រោះទើបតែមានរឿងជាមួយគ្នាមុននេះ។
ក្នុងពេលដែលជុងហ្គុក កំពុងជាប់រវល់ជាមួយនិងមិត្តភក្តិរបស់គេ នៅសល់តែសូហ្វៀ និងថេយ៉ុង ឈរនៅជិតតុមួយ ថេយ៉ុង ពេលនេះប្រៀបដូចមនុស្សគល់ឈើ ស្ងប់ស្ងៀម មិនស្តី តែទឹកមុខមាំកាច ត្រជាក់ស្រេបគួរឲ្យញញើត។
«អ្នកនាងត្រូវការវ៉ាញដែរទេ?»កំលោះវ័យក្មេងដែលជាអ្នបម្រើស្រាម្នាក់ បានកាន់ថាសមួយដែលទ្រកែវស្រាក្រហមជាច្រើនកែវ សួរមកកាន់នាង
«ចាស»សូហ្វៀ ញញឹមផ្អែម ហាក់មានអំនួជឿជាក់លើខ្លួនឯងជាខ្លាំង ពេលមានមនុស្សចាប់អារម្មណ៍មកលើនាងច្រើន សូម្បីតែក្មេងបម្រើស្រាម្នាក់នេះ។ នាងទទួលស្រាក្រហមពីកំលោះក្មេងនោះ រួចឈរគ្រលែងកែវស្រាតាមឫកពារជាស្រីស្អាតលំដាប់ហាយសូ ស្របពេល នាយតូច ចាប់ផ្តើមមានអារម្មណ៍ថា សែនធុញថប់ មិនចង់ដើរទៅជួបអ្នកណា សុខចិត្តឈរឱបដៃចាំតាមសម្លឹងរកមើល ជុងហ្គុក ពីចម្ងាយ ហើយគេក៏នៅក្បែរៗនេះដែរ។
«ឯងមិនញ៊ាំស្រាទេ?»សូហ្វៀ ដើរខិតទៅជិត ហើយសួរនាំ
«...»ថេយ៉ុង បានឮនាងសួរហើយ តែខ្ពើមជ្រលក់ជាមួយ ទាំងឈរធ្មឹង ហាក់មិនខ្វល់ ធ្វើមិនដឹង មិនឮ មិនចង់ស្តាប់ ហើយក៏មិនចង់រាប់អ្នកណាទាំងអស់ ពេលឃើញ នាយតូច ធ្វើព្រងើយដាក់ នាងក៏ដើរខ្មឺតទៅបាត់ស្រមោលឈឹង ទាល់តែមួយស្របក់ ថេយ៉ុង ងាកមករកក៏បាត់នាងទៅ ឯជុងហ្គុក វិញឃើញនៅនិយាយជាមួយ នេស៍ មិត្តរបស់គេសុខៗ បែរជាឃើញ នេស៍ និយាយជាមួយអ្នកផ្សេង ឯជុងហ្គុក ក៏បាត់ទៀត រំពេចនោះ ម្រាមដៃតូចៗក្តាប់ណែន អារម្មណ៍ក៏ចាប់ផ្តើមស្លេស្លន់ពេញបន្ទុក។
__
«អូនស្រវឹងហើយ ចាំបងនាំទៅឡានវិញ»នាយកំលោះ ស្រដីទៅកាន់ស្រីតូច ដែលពិតក្បាលលើដើមទ្រូងគេក្នុងសភាពស្រវឹងទន់ខ្លួនរងាក
«អត់ទេ អូនចង់ញ៊ាំទៀត»សូហ្វៀ ទទូចទាំងយកដៃឱបកគេជាប់ រាងកាយរបស់នាង ត្រូវផ្តួលលើ ប្រុសកំលោះទាំងស្រុង ខណៈដែលពួកគេកំពុងនៅច្រកផ្លូវមួយដែលនៅឆ្ងាយពីហ្វូងមនុស្ស ពុំសូវមាននរណាឆ្លងកាត់។
«សូហ្វៀ...»ជុងហ្គុក ព្យាយាមយកដៃទះថ្ពាល់នាងតិចៗ តែមនុស្សស្រវឹងនៅតែអាចសើចសប្បាយមិនថាស្ថិតក្នុងស្ថានភាពណាក៏ដោយ
«យប់នេះត្រូវតែកំដរអូនណា៎ ជុងហ្គុក»នាងតូច និយាយទាំងសំឡេងក្ងួរៗ ជុងហ្គុក ខំអូសនាងចេញពីហ្វូងមនុស្សប្រុសដែលបង្ខំនាងផឹកអម្បាញ់មិញ នាងនៅតែទទូចចង់ទៅទៀត ខណៈដែលជាតិស្រវឹងជ្រួចជ្រាបពេញរាងកាយ ធ្វើឲ្យក្នុងខ្លួនឡើងក្តៅ ដែលជម្រុញអារម្មណ៍នាងឲ្យធ្វើរឿងដែលពុំគួរធ្វើ ម្រាមដៃស្រឡូនស្អាត ក្រសោបផ្ទៃមុខគេយ៉ាងជាប់ ឯអ្នកម្ខាងទៀតមិនហ៊ានព្រលែងចោលព្រោះខ្លាចដូច ទើបខំប្រឹងឱបចង្កេះទប់ ហើយនិយាយដាស់តឿន៖
«ហ្វៀ អូនស្រវឹងហើយ...សូហ្វៀ...»ពីរម៉ាត់ចុងក្រោយ ត្រូវបំបិទជិតឈឹងដោយបបូរមាត់ស្រីស្អាតជ្រុបថើបមាត់គេយ៉ាងអន្ទះសារ ទោះគេព្យាយាមគេចមុខ នាងខំប្រឹងដេញត្របាក់ថើបយ៉ាងស្រេកឃ្លាន ទាំងក្នុងស្ថានភាពស្រវឹង ផ្ទួនៗគ្នានោះស្រាប់តែ...
«ថោកទាប!គួរឲ្យខ្ពើមរអើម...»សំឡេងស្រែកគំហក បង្អាក់ចង្វាក់ថើប ស្របពេលម្ចាស់សំឡេង ស្ទុះចូលមកកន្រ្តាក់ដៃ សូហ្វៀ រួចក៏ព្រលះបាតដៃទះចំកណ្តាលថ្ពាល់ស្រីស្អាតពេញមួយទំហឹងដៃ ផាច់!!!

To be continued💕

ភរិយារាត្រីWhere stories live. Discover now