ភាគ៣៨

409 25 0
                                    

#ភរិយារាត្រី ភាគ៣៨
...
នៅក្នុងឡាន ដែលកំពុងធ្វើដំណើរតាមផ្លូវ
«ខ្ញុំបានជួបមនុស្សម្នាក់ក្នុងកម្មវិធី តាមការសន្និដ្ឋានគេរស់នៅជាមួយជុងហ្គុក...ទំនាក់ទំនងពួកគេមិនធម្មតាទេ»
(នាំគេមកជួបយើង)
សំឡេងសន្ទនាឆ្លងឆ្លើយក្នុងទូរស័ព្ទ បន្លឺឡើង ខណៈ ម៉ាហ្វៀសង្ហារស្លៀកឈុតខ្មៅនិយាយបណ្តើរ ដាក់ដៃអង្អែលសសៃសក់ទន់ៗរបស់ នាយតូច ដែលផ្តេកខ្លួនគេងលង់លក់នៅលើសាឡុងឡាន ដោយសារតែការនឿយហត់ពីការយំខ្សោះខ្លួន។
គ្រប់គ្នានៅនៅតែមិនអស់មន្ទិល ដែល លោកម្ចាស់ ហួងហែង ជុងហ្គុក មិនឲ្យទាក់ទងអ្នកណាផ្តេសផ្តាស ជាងឪពុកហួងហែងកូនស្រីទៅទៀត ត្បិតគាត់សម្តីអាក្រក់ដាក់ ជុងហ្គុក តែអ្វីដែលគាត់ធ្វើក៏ដើម្បីឲ្យគេល្អដែរ។
__
ដោយឃើញ ថេយ៉ុង ហាក់ដូចជានឿយហត់ខ្លាំង យ៉ុន្ហគី ក៏មិនហ៊ានរំខាន និងទុកឲ្យ នាយតូច គេងលង់លក់នៅក្នុងឡានអស់មួយស្របក់ធំ ស្រាប់តែពេលដឹងខ្លួនឡើងវិញ បើកភ្នែកឡើង កាយតូច ត្រូវមកនៅលើគ្រែ ដែលស្ថិតនៅក្នុងបន្ទប់ដ៏ធំទូលាយ ធំជាងបន្ទប់ដែលនៅជាមួយ ជុងហ្គុក ទៅទៀត។
«នេះខ្ញុំកំពុងនៅទីណា?»នាយតូច លួចសួរខ្លួនឯងតិចៗក្រោមទឹកមុខពោរពេញដោយចម្ងល់ ភ្លាមនោះ ក៏ប្រញាប់សម្រូតខ្លួនចុះចេញពីគ្រែ ដើរសម្លឹងមើលជុំវិញនៃបរិវេណបន្ទប់ ដែលលម្អដោយគ្រឿងសង្ហារឹមដ៏មានតម្លៃ
«តិចគេយកខ្ញុំមកលក់ទៅ?»ថេយ៉ុង លាន់មាត់ដោយសំឡេងភ្ញាក់ផ្អើលខ្លាំង គិតចុះគិតឡើងក៏នឹកឃើញដល់ប្រុសចោលម្សៀតដែលគេបានរត់ចោលនោះ ធ្វើឲ្យអារម្មណ៍ភ័យខ្លាច ប្តូរមកជាធូរចិត្តវិញ ល្អហើយដែលរត់គេចផុតពីគេ ទោះត្រូវអ្នកផ្សេងចាប់មកលក់ តែមើលចុះ ផ្ទះគេធំណាស់ ប្រហែលជាអ្នកមានកប់ពពកហើយ គេក៏ជាមនុស្សមានអំណាច មើលតែអ្នកឈរអមចាំការពារទៅ ទោះយ៉ាងណា ក៏ប្រសើរជាងរស់នៅជាមួយមនុស្សចិត្តព្រៃ នៅជាមួយគេគ្រាន់តែកំដរអារម្មណ៍គេមួយពេលៗ ជាប្រពន្ធ? ប្រពន្ធតែពេលយប់ ដូចដែល សូហ្វៀ ធ្លាប់និយាយមែនហ្នឹង! គេមិនខ្វល់ មិនយល់អារម្មណ៍បន្តិចសោះ ប្រហែលជាគិតថាម្នាក់នេះរឹងមាំ ងាយស្តាប់បង្គាប់តាម ទើបបានគេចង់ធ្វើអ្វីស្រេចតែអំពើចិត្តអ៊ីចឹង។
តុកៗៗ! សំឡេងមនុស្សគោះទ្វារពីក្រៅបន្ទប់ បង្អាក់ការគិត ឲ្យនាយតូចប្រញាប់ស្ទុះទៅជិតទ្វារ
«គួរតែបើកទ្វារទេ?» ថេយ៉ុង សួរខ្លួនឯង ទាំងចិត្តនៅស្ទាក់ស្ទើរ មិនដឹងថាគួរបើកឲ្យឬអត់ បើបើកហើយបានជួប ប្រុសសង្ហារសាច់សខ្ចីម្នាក់នោះ អត់បញ្ហាទេ តែ... បើមិនមែនជាគេ?
ដៃតូចៗចាប់ផ្តើមមួលគន្លឹះទ្វារទាញបើកយឺតៗ ខណៈបេះដូងលោត ឌុកឌាក់ៗ ភ័យផង ខ្លាចផង តែក៏ក្លាហានហ៊ានទាញនោះបើក ខ្វាក!
«...»ថេយ៉ុង ត្រូវឈរគាំងនឹងវត្តមានមនុស្សម្នាក់ មានវ័យចំណាស់សក់ស្កូវបន្តិច ប៉ុន្តែកែវភ្នែកគាត់នៅតែភ្លឺថ្លា រាងកាយមាំទាំ ឈរសម្លឹងមក នាយតូច ដោយនេត្រានឹងស្ងប់ ហើយម្នាក់ទៀតនៅទន្ទឹមនឹងគាត់ គឺនោះ មីន យ៉ុនហ្គី។
«ចូលក្នុងវិញទៅ»យ៉ុនហ្គី ប្រាប់ទៅកាន់ នាយតូច ឲ្យចូលក្នុងវិញ ភ្លាមនោះក៏មិនបង្អង់យូរ មាឌល្អិតប្រញាប់រំកិលចូលក្នុង ទាំងអារម្មណ៍ញាប់ញ័រ ដៃជើងចាប់ត្រជាក់ស្រេប ពេលបានមកជួបមនុស្សប្លែកៗ ក៏មិនដឹងថាគេនាំមកក្នុងបំណងអ្វី។
«ត្រង់នេះ លោកម្ចាស់»យ៉ុងហ្គី បង្ហាញកន្លែងដែលគាត់ត្រូងអង្គុយចុះ។ លោកម្ចាស់ ជាសព្វនាមរបស់វ័យចំណាស់នោះ គឺ លោកម្ចាស់អាល់ប៊ែត ដែល នាយតូច ធ្លាប់បានឮជុងហ្គុកនិយាយពីគាត់ តែមិនធ្លាប់បានឃើញផ្ទាល់ៗឡើយ។ ពេលគាត់អង្គុយ យ៉ុនហ្គី ក៏ងាកសម្លឹងមុខ នាយតូច ដែលឈរក្រញ៉ិមនៅកៀនជញ្ជាំងមិនហ៊ានចូលមកជិត ទើបគេរហ័សបបួល៖
«ចូលមកអង្គុយជិតនេះមក»យ៉ុនហ្គី ដឹងថា នាយតូច ខ្លាច គេមិនត្រឹមតែបបួល គឺដើរទៅបង្កៀកចង្កេះតូច បណ្តើរមក ទើបនាយតូចព្រមដើរមកតាម ហើយដាក់ខ្លួនអង្គុយតាមកន្លែងដែល យ៉ុងហ្គី បាននាំ ដោយយ៉ុនហ្គី អង្គុយខាងឆ្វេង ឯ នាយតូចអង្គុយនៅស្តាំដៃគាត់។
គ្រាន់តែដាក់ខ្លួនអង្គុយភ្លាម ក៏មានសំណួរមួយហោះចូលត្រចៀក ឲ្យនាយតូច បុកពោះផឹបៗ...
«ឯងត្រូវជាអ្វីនឹងជុងហ្គុក?»លោកម្ចាស់ សួរដោយកែវភ្នែកនឹងធឹង ទឹកមុខស្មើៗគ្មានស្នាមញញឹម ធ្វើឲ្យនាយតូច កាន់តែភិតភ័យ
«ខ្ញុំ...ខ្ញុំ...» មិនមែនមិនចង់ឆ្លើយ ឬឆ្លើយមិនចេញ តែ នាយតូច មិនដឹងថាគួរឆ្លើយប្រាប់គាត់បែបណា បើរាល់ថ្ងៃមិនដឹងថាត្រូវជាអ្វីនឹងគេឲ្យប្រាកដ?! ខណៈនោះ យ៉ុនហ្គី ក៏ជ្រឹមភ្នែកសម្លឹង នាយតូច ដោយការសង្ស័យ តែមិននិយាយអ្វីទាំងអស់ នឹងរងចាំស្តាប់លោកម្ចាស់ មានប្រសាស។
«ឮមកថា មួយរយៈ ជុងហ្គុក មិនដែលចេញពីផ្ទះយប់ៗជ្រៅដូចពីមុនឡើយ ចុះឯងមានដឹងទេ ថាមកពីមូលហេតុអី?»លោកម្ចាស់ គ្រាន់តែសួរឆ្កឹះ ចង់ឲ្យ នាយតូច ប្រាប់ការពិត ហើយក្មេងមាឌល្អិតក៏ចាប់ផ្តើមនិយាយរៀបរាប់ នូវរឿងហេតុចាប់តាំងពីគេចូលមកផ្ទះជុងហ្គុកលើកដំបូង រហូតឈានដល់ទំនាក់ទំនងមួយដែលមិនទាន់ដាច់ស្រេច ហើយអ្វីដែល ថេយ៉ុង រៀបរាប់ឡើងមកទាំងអស់ ធ្វើឲ្យគាត់រកឃើញនូវចម្លើយដ៏សាកសមមួយ រួចក៏បង្ហើបវាឡើងមក៖
«យើងស្គាល់ ជុងហ្គុក ច្បាស់ជាងឯង តែអ្វីដែលធ្វើឲ្យយើងប្លែកចិត្តនោះ គឺគេសុខចិត្តផ្តាច់ពាក្យ ជាមួយអ៉ីហ្វិន ដើម្បីជ្រើសយកឯឯ»និយាយបានត្រឹមនេះ លោកម្ចាស់ ជ្រឹមភ្នែកសម្លឹងមុខ នាយតូច ដោយភាពស្ញប់ស្ញើច តើក្មេងម្នាក់នេះមានអ្វីពិសេសឬ ទើបបានជា ជុងហ្គុក ហ៊ានប្រឆាំងនឹងគាត់ មកសម្រេចចិត្តបែបហ្នឹង?
«តែពេលនេះខ្ញុំចាកចេញពីគេ ព្រោះតែ...»ថេយ៉ុង រអាក់រអួល មិនចង់រំលឹកពីរឿងចុកចាប់នោះទៀតទេ ទើបរំពេចនោះ យ៉ុងហ្គី និយាយកាត់៖
«មិនចាំបាច់បកស្រាយទាំងអស់ទេ»មិនបាច់បកស្រាយ យ៉ុនហ្គី ស្មានដឹងរួចទៅហើយ ឯលោកម្ចាស់ នៅតែមានការបារម្ភ ការដែលឃើញ ជុងហ្គុក នៅតែធ្វើចរិកដូចកាលពីមុន គេមិនដែលស្តាប់សម្តីលោកម្ចាស់ម្តងណាឡើយ គឺលោកម្ចាស់ មិនចង់ឲ្យគេទៅពាក់ព័ន្ធនឹងមនុស្សដែលមិនស្គាល់ប្រវត្តិសាវតាច្បាស់។
«ចាប់ពីពេលនេះទៅ ឯងមិនបាច់គេចទៅណាទៀតទេ នៅទីនេះ មានយើង មានយ៉ុនហ្គី គ្មានអ្វីខ្លាច អ្វីដែលយើងចង់បានពីឯងវិញ គឺគ្រាន់តែធ្វើតាមអ្វីដែលយើងត្រូវការប៉ុណ្ណោះ»សម្តីប៉ុន្មានឃ្លានេះ ប្រាកដណាស់លោកម្ចាស់កំពុងតែបញ្ជាក់ថា ថេយ៉ុងត្រូវតែនៅទីនេះយ៉ាងដាច់ខាត ថេយ៉ុង រឹតតែព្រួយចិត្តថែមពីលើទៀត មិនដឹងថាខ្លួនសម្រេចត្រូវឬអត់ដែលព្រមតាមគេ?
ក្រោយពីដឹងរឿងរ៉ាវចប់ យ៉ុនហ្គី ក៏ជូនដំណើរ លោកម្ចាស់ ត្រឡប់ទៅវិញ នៅឡើយ ថេយ៉ុង បាត់សំឡេងឈឹង អង្គុយភ្លាំងភ្លឹក ស្លេកមុខស្លេកមាត់អស់ យ៉ុនហ្គី ក៏ដើរសំដៅមក ហើយអង្គុយក្បែរ
«យ៉ាងម៉េច? ភ័យហ៎?»
«លោកនាំខ្ញុំមកដើម្បីអី?»ដំបូងក្លាហានណាស់ ឮថាគេយកមកចិញ្ចឹម ដល់ពេលមកជាក់ស្តែង បែរមានអារម្មណ៍ថាខ្លាចគេទៅវិញ ខណៈនោះ កែវភ្នែកតូចៗមួយគូរសម្លឹងព្រិចៗទៅរកគេ គួរឲ្យអាណិតណាស់ តែយ៉ុងហ្គី បែរជាសម្លឹងមុខនាយតូចដោយការអស់សំណើច រួចបោះសម្តីឡើង៖
«សួរធ្វើអី? ខ្លាច?»
«...»ថេយ៉ុង ងក់ក្បាលផ្ងក់ៗដូចក្មេងល្ងីល្ងើមិនដឹងខ្យល់អី តែក៏មិនដឹងពិតមែន។
«មានDaddyចិញ្ចឹម អូនចង់បានអីបានហ្នឹង មានអីត្រូវបារម្ភទៀតទៅ?»
«ខ្ញុំ...ខ្ញុំធ្លាប់ខូចខ្លួនជាមួយគេ»ថេយ៉ុង ចង់បានន័យថា មុននេះ យ៉ុនហ្គី ក៏បានស្តាប់ដឹងឮរឿងខ្លួននិងជុងហ្គុក អស់ហើយ នាយតូច ស្រាប់តែមានអារម្មណ៍ថា បើសិនជា ជុងហ្គុក ដឹងថាខ្លួននៅទីនេះ មិនដឹងគេគិតបែបណាទេ នាយតូច នៅព្រួយខ្លាច ជុងហ្គុក ព្យាយាមមកតាមទៀត។
«វាធ្វើឲ្យអូនខូចខ្លួន Daddyនឹងធ្វើឲ្យវាឈឺចិត្តស្អិតទ្រូងមិនលស់សូម្បីមួយថ្ងៃ...»យ៉ុនហ្គី ញញឹមមានប្រៀប និយាយមែនផង លេងផង ធ្វើឲ្យនាយតូច កាន់តែញញើតថែម ហើយសុខៗ ក៏ស្រាប់តែឮសំឡេងទូរស័ព្ទរោទ៍ ថេយ៉ុង ងាកទៅរកទូរស័ព្ទរបស់ខ្លួន ដែលនៅលើតុក្បែរនោះ យ៉ាងលឿន។
«...»នាយតូច យកទូរស័ព្ទមកមើល ឃើញថាជា លេខមនុស្សសម្អប់ម្នាក់នោះ ក៏ចុចបិទភ្លាម តែលេខនោះនៅតែព្យាយាមខលមក ទើបយ៉ុនហ្គី ដើរទៅកញ្ឆក់ចេញពីដៃ នាយតូច ភ្លាមៗ
«...?»យ៉ុនហ្គី ស្ងាត់មាត់ តែកែវភ្នែកមុតសម្លឹងមុខ នាយតូច ឆ្លាស់គ្នានឹងមើលលើអេក្រង់ទូរស័ព្ទ គេមិនឲ្យវិញ ថែមទាំងលើកទទួលជំនួស៖
(អូននៅឯណា?ប្រាប់មក បងនឹងទៅរកអូនឥឡូវនេះ) សំណួរហាក់រំភើប ពេលដែលមានអ្នកទទួល ក្រោយពីបានខលចង់មួយរយលើកតែខលមិនចូល។ យ៉ុងហ្គី ស្តាប់បណ្តើរ សើចបណ្តើរ ឯនាយតូច ខំចាំស្តាប់ ចង់ដឹងថាគេនិយាយអ្វីខ្លះ?
«ខ្លាចបាត់គេម្ល៉េះ?»
(អ្នកណា?)សំឡេងច្រឡោតខ្លាំងៗបន្លឺតាមទូរស័ព្ទ ធ្វើឲ្យយ៉ុនហ្គី កាន់តែចង់ឌឺថែម ល្មមអ្នកស្តាប់ឮហើយក្តៅត្រចៀកងំចង់ឆេះទាំងទូរស័ព្ទ៖
«ប្រឹងច្រឡោតធ្វើស្អី? កុំភ័យ ធ្វើចិត្តឲ្យសប្បាយៗ ទាររកតូចរបស់យើង កំពុងនៅក្រោមទ្រូងយើងមានក្តីសុខហើយ ឯងចូលដេកឲ្យស្ងប់ចិត្តទៅ»
___
អយ៎ចុក🥲

ភរិយារាត្រីWhere stories live. Discover now