ភាគ១១

672 61 0
                                    

ហេតុតែចង់ឈ្នះក៏តបវិញទាំងភ្លេចថាចង្កេះនៅក្នុងដៃគេនៅឡើយ៖
«ចង់បានគេធ្វើប្រពន្ធឡើងញ័រខ្លួន តែចាប់បង្ខំគេរហូត»
«តែអ្នកខ្លះក៏លបលួចស្កាត់មករកទាំងកណ្តាលយប់ជ្រៅ នេះបើមនុស្សកំពុងគេង មិនដឹងត្រូវគេលូកលាន់យ៉ាងម៉េចខ្លះទេ» គេធ្វើខ្លួនដូចជនរងគ្រោះ អ្នកមិនដឹងស្តាប់ហើយអាណិតគេណាស់ តែការពិតគឺគេខ្លួនឯងដែលបញ្ជាឲ្យនាយតូចមករកខ្លួនដល់បន្ទប់ បញ្ជាដោយទឹកមុខគំរាម តែពេលគេមិនមក តាំងមួម៉ៅ កើតទុក្ខមិនសុខចិត្តម្នាក់ឯង។ ថេយ៉ុង ពេលឮគេនិយាយយកត្រូវតែម្នាក់ឯង ក៏បានត្រឹមតែដកដង្ហើមធំ សម្លឹងមុខគេដោយភាពហួសចិត្ត រហូតរកអ្វីតបមិនបាន ស្នាមញញឹមឌឺៗគួរឲ្យចង់ដាល់ នៅតែបន្តឲ្យឃើញ ឲ្យគ្រឺតពេញដើមទ្រូង។
«ដាក់ខ្ញុំចុះទៅ ខ្ញុំត្រឡប់ទៅបន្ទប់ខ្ញុំវិញហើយ» នាយតូច ទទូចប្រាប់ ទាំងឈ្ងោកមុខ លួចលើកដៃច្រានដើមទ្រូងមាំតិចៗ មិនហ៊ានច្រានខ្លាំង ក្រែងចង្កេះត្រូវឱបរឹតជាងមុន។
«ហ្អឹម???» ជុងហ្គុក ឱនមើលរង្វង់មុខតូច រួចគ្រហឹមដោយសំឡេងឃ្នាន់ក្នាញ់ នេះណា៎! គេខំអង្គុយចាំតាំងពីយប់ម្សិល ដល់យប់នះទៀត ហើយពេលមាឌល្អិតបានមក ក៏មកតែមួយដង្ហើម គេមិនទាន់បានធ្វើអីបន្តិចផង បានតែឱបបន្តិច ឌឺដាក់បន្តិចហ្នឹង មិនសម គឺគេមិនសុខចិត្ត។
«យ៉ាងម៉េចហ្នឹង?» ថេយ៉ុង សួរទាំងធ្វើមុខភ្លឹះៗ ហាក់មិនយល់ចិត្តគេ មិនយល់នូវភាសាគេសោះ ដឹងទេ? សំឡេងបែបហ្នឹង ទឹកមុខបែបហ្នឹង កំពុងតែបង្ហាញថា គេមិនចង់ឲ្យនាយតូចឆាប់ទៅដូច្នេះទេ។
«ឆាប់ទៅម្ល៉េះ ទើបតែមកមិនទាន់មួយដង្ហើមផង» ជុងហ្គុក រអ៊ូរទាំបណ្តើរ ដៃអង្អែលចង្កេះតូចបណ្តើរ ធ្វើឲ្យម្ចាស់ចង្កេះស្រៀវពោះ ព្រឺឆ្អឹកខ្នង ចេះតែមិនស្ងៀម រសិបរសៀវ តាមដៃរបស់គេ។
«ខ្ញុំមកគ្រាន់តែដើម្បីសុំទោសតើ» នាយតូច និយាយតិចៗ ទាំងមុខជូរ ហើយពេលឮប្រយោគនេះភ្លាម បបូរមាត់ក្រាស់ញោចញញឹមចុងមាត់តិចៗ ទាំងលួចគិតក្នុងចិត្ត...តាមពិតក្មេងកំហូចហ្នឹងចេះខ្លាចគេអន់ចិត្តដែរតើ ប៉ុន្តែនៅមិនចោលទម្លាប់ចចេស មិនចង់ធ្វើតាម មិនចង់មក តែចុងក្រោយក៏អើតក្រលើមដល់មុខបន្ទប់គេ ចរិកបែបហ្នឹង អ្នកណាមិនក្នាញ់ អ្នកណាមិនចង់ក្រញិច។
«មិនចង់បានពាក្យសុំទោស» ប្រុសកំលោះលេងទឹកមុខហាក់ដូចកំពុងខឹង តែក្នុងចិត្តចង់លោក្មេងច្រើនជាង តែពេលឮគេថាភ្លាម ថេយ៉ុង រឹតតែទ្រាំស្ងៀមលែងបាន
«ចង់យ៉ាងម៉េចទៀត មើល៍លែងខ្ញុំ ខ្ញុំអស់កម្លាំង ចង់សម្រាក»កាយតូចព្យាយាមរំកិលចុះចេញពីភ្លៅគេ តែគេមិនព្រមឲ្យចុះ ដៃឱបចង្កេះស្អិត ឯផ្ទៃមុខសង្ហា ចាប់ផ្តើមបន្ទាបចូលចិត្តរង្វង់មុខតូច។
«ចង់ឲ្យអូននៅឲ្យយូរៗ នៅជាមួយបងទល់ភ្លឺ បានអត់?»ជុងហ្គុក បន្លឺសំឡេងផ្អែមល្ហែម ខ្សឹបៗក្បែរត្រចៀក ធ្វើឲ្យមាឌល្អិតកញ្ជ្រោលចិត្តពេលដឹងដល់ខ្យល់ដង្ហើមក្តៅគគុក ដែលផាត់ប៉ះផែនថ្ពាល់
«អ្ហឹក៎...អត់ទេ»នាយតូច តបដោយសំឡេងញ័រៗ ហើយគ្រវីក្បាលតិចៗ ទាំងមិនងាកទៅណាផ្តេសផ្តាស ព្រោះមានអារម្មណ៍ថា ផ្ទៃមុខរបស់គេ ចូលមកកៀកកាន់តែខ្លាំងហើយ។ ខណៈនោះ រាងក្រាស់ ក៏មិននិយាយអ្វីត តែប្តូរបរិយាកាសពីការសន្ទនា មកជាការប៉ះពាល់រាងកាយនាយតូចដោយចេតនា...
«ស្អែកនេះបងត្រូវទៅប្រទេសក្រៅ មួយសប្តាហ៍»និយាយប្រាប់បណ្តើរ ម្រាមដៃលូនចូលតាមប្រលោះអាវតូចបណ្តើរ។ គេអង្អែលចង្កេះតូចថ្នមដោយប៉ះសាច់ផ្ទាល់ ហើយម្តងនេះ ថេយ៉ុង ចាប់ផ្តើមស្លេកមុខតិចៗ ឯបេះដូងលោតឌុកឌាក់ៗឃាំងឃាត់មិនបាន។
«អ្អឹ...អ្អឺម»ព្រោះតែអារម្មណ៍កំពុងច្របូកច្របល់ ភ័យផង ញ័រផង ទើបមិនមានអ្វីត្រូវនិយាយ មានតែងក់ក្បាលទទួលស្តាប់គេ ហើយពេលដៃមាំចាប់ផ្តើមលូនដល់ខ្នង ថេយ៉ុង ក៏រហ័សចាប់ឃាត់ និងរហ័សសួរដោយការបន្លប់ចិត្ត៖
«ទៅ...ទៅធ្វើអី?ទៅដើរលេងហ៎?»នាយតូច សួរយ៉ាងញ័របបូរមាត់ ឯមុខក៏ស្លេកៗ ធ្វើឲ្យគេកាន់តែចាប់ចំណុចខ្សោយរបស់ក្មេងកំហូចបាន គេដឹងថា នាយតូច ភិតភ័យ តែគិតឬថាគេនឹងបញ្ឈប់ទង្វើរអស់ហ្នឹង?
«មិនមែនទៅដើរលេងទេ គឺទៅមានការចាំបាច់»
«ទៅជាមួយអ្នកណា?»
«អ៉ីហ្វិន»គេតបតែពីរម៉ាត់ ក្រោមទឹកមុខមាំ តបរួចក៏ដកដៃចេញពីក្នុងអាវនាយតូច ប្តូរមកក្រសោបរង្វង់មុខផូរផង់ ហើយឱនសម្លឹងជិត
«កុំសួរច្រើន សុទ្ធតែរឿងគ្មានប្រយោជន៍ វាគ្មានអីសំខាន់ សំខាន់ពេលនេះបងចង់ឲ្យអូននៅជាមួយបងឲ្យបានយូរ...»
ថេយ៉ុង សម្លឹងក្នុងកែវភ្នែកមួយគូនោះ ដែលក្នុងចិត្តខំហាមខ្លួនឲ្យឈប់សម្លឹង តែបែរជាហាមមិនឈ្នះ កាន់តែមើលមុខគេ កាន់តែមិនចង់ដកភ្នែក កាន់តែស្តាប់សំឡេង កាន់តែបណ្តាលចិត្តឲ្យលិចលង់។
«ដល់ទៅមួយសប្តាហ៍ បងនឹកអូនស្លាប់ហើយ»ត្បិតសម្តីផ្អែម តែក៏មិនចោលសន្តានព្រាន ព្រានទាំងមុខ ព្រានទាំងទង្វើរ គួរឲ្យស្អប់ណាស់ មិនដឹងថាទៅធ្វើបែបនេះដាក់មនុស្សប៉ុន្មាននាក់ហើយទេ តើគេដេញតោងតាមយ៉ាងណាទៅ បើផ្អែមម្លឹងៗ។
«ចង់បានបែបបង្ខំ ឬតាមសម្រួល អូនសម្រេចចិត្តទៅ បើបងជឿថាអូនឆ្លាត ក្មេងឆ្លាត ឆាប់ជ្រើសឲ្យលឿនទៅ»តាមពិតគេឲ្យជម្រើសមក គឺចង់ប្រាប់ថាមិនបាច់ជ្រើសតែម្តងទៅ មួយណាក៏ដូចមួយណា នៅក្រោមគេតែទាំងអស់ហ្នឹង មិនបាច់មកសរសើរលួងចិត្តទេ។
«ប្រយ័ត្នខ្ញុំស្រែកឲ្យផ្អើលគេណា៎» ថេយ៉ុង ខាំមាត់សម្លក់ដាក់គេ គេក៏តបទាំងញាក់ចិញ្ចើមមិនញញើតញញើមអីបន្តិច៖
«មិនឲ្យស្រែកទាន់ទេ»ចប់សម្តី ប្រុសកំលោះទម្លាក់បបូរមាត់មានមន្តស្នេហ៍ ថើបបំបិតមាត់តូចភ្លាមៗ បានមួយដង្ហើម ក៏ងើបមុខឡើងជាមួយស្នាមញញឹមខិល៖
«ផ្អែមណាស់»
«រោគចិត្ត»
«ចាំបងនាំអូនរោគចិត្តជាមួយ»


To be continued💙

ភរិយារាត្រីWhere stories live. Discover now