ភាគ៥៩

313 16 0
                                    

«បងមកនៅជាមួយអូន ក្រែងអូននិយាយថា ពួកយើងនឹងត្រប់មកផ្ទះជាមួយគ្នា?»អ្នកណាហាមឃាត់គេបានទៅ? គេនិយាយថានឹងមក ឥឡូវមកពិតមែន ថេយ៉ុង មិនមែនចង់លាក់បាំងរហូតទេ គ្រាន់តែមិនចង់ឃើញ យ៉ុនហ្គី និង ជុងហ្គុក តំឡើងសសៃកដាក់គ្នាដូចមុនទៀត ទើបចេះតែខំលាក់ ដើម្បីរកពេលវេលាណាសមគួ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

«បងមកនៅជាមួយអូន ក្រែងអូននិយាយថា ពួកយើងនឹងត្រប់មកផ្ទះជាមួយគ្នា?»អ្នកណាហាមឃាត់គេបានទៅ? គេនិយាយថានឹងមក ឥឡូវមកពិតមែន ថេយ៉ុង មិនមែនចង់លាក់បាំងរហូតទេ គ្រាន់តែមិនចង់ឃើញ យ៉ុនហ្គី និង ជុងហ្គុក តំឡើងសសៃកដាក់គ្នាដូចមុនទៀត ទើបចេះតែខំលាក់ ដើម្បីរកពេលវេលាណាសមគួរ ចាំបកស្រាយប្រាប់ តែនេះមិនបាច់ប្រាប់ទេ មកឯងតែម្តង។
«នៅឈរមើលអី អូនមិនគិតមករុញរទេះប្តីចូលក្នុងទេ?»
«បងកំពុងធ្វើស្អី?»មិនដឹងថាត្រូវស្តីឲ្យគេបែបណាទើបសម ចង់មកក៏មកភ្លាម មិនផ្តល់ដំណឹងមុនមួយម៉ាត់ ឯគេ ពេលឮ នាយតូច សួរឡើងដូច្នោះ ក៏ទម្លាក់ទឹកមុខស្មើ ហើយស្រដីឡើង៖
«អូនប្រហែលចង់ប្រាប់បងថា បងមិនអាចនៅទីនេះបាន ព្រោះបងនិងយ៉ុនហ្គី ប៉ះសម្តីគ្នា? តែបងមិនខ្លាចទេ ព្រោះបងដឹងថាអូនមិនអាចឈរមើលពួកយើងឈ្លោះគ្នា ហើយអូនក៏មិនបានឈរនៅកណ្តាលដែរ អូននឹងឈរនៅខាងបង»គេនិយាយយ៉ាងប្រាកដក្នុងចិត្ត សង្ឃឹមយ៉ាងមុតមាំថា មកលើកនេះ គឺមកបញ្ជាក់ឲ្យគ្រប់គ្នាឃើញថា ថេយ៉ុង ពិតជាមិនបានទៅណាចោលគេ នៅយកគេជាជម្រើសទីមួយ មិនថាក្នុងកាលៈទេសៈណាក៏ដោយ។
ពេលស្តាប់ហើយ ថេយ៉ុង បានត្រឹមតែស្ងាត់ ហើយដកដង្ហើមធំ រួចក៏ដើរទៅរុញរទេះនាំគេចូលទៅ វិនាទីនោះ ក៏ប្រឈមគ្នានិង សូហ្វៀ ដែលនៅចាំមើលត្រង់នោះ មិនទាន់ចេញទៅណា៖
«ជុងហ្គុក តើមានរឿងអីទើបបងក្លាយជាបែបនេះ?»សូហ្វៀ សួរសំដៅជើងរបស់គេ តែសំណួរមួយនេះ ត្រូវបាន ថេយ៉ុង ជាអ្នកឆ្លើយជំនួស៖
«ក្រែងនាងស្និទ្ធនឹងប្តីយើងណាស់?គាត់ដេកពេទ្យចង់កន្លះខែហើយ នាងមិនដឹង?»សួរឌឺដង ចង់បញ្ជោះចិត្តទាំងពីរអ្នកហ្នឹង តែជុងហ្គុក មិនបានគិតអីច្រើនទេ សូហ្វៀទៅវិញទេដែលទ្រាំនឹងពាក្យសម្តីហ្នឹងមិនបាន៖
«ខ្ញុំសួរជុងហ្គុក មិនបានសួរឯងទេ»នាងតបទាំងមុខខឹង
«មានសួរគេវិញទេ ថាចង់ឆ្លើយនឹងសំណួរនាងឬអត់?»នាយតូច គំហកដាក់ ទាំងសម្លក់មុខកាច រួចក៏នាំ ជុងហ្គុក ចូលក្នុងបាត់ អ្នកនៅលើរទេះមិនដាច់ចិត្តដល់ថ្នាក់មិនឆ្លើយទេ តែមុននេះ ថេយ៉ុង ដណ្តើមនិយាយកាត់មុនរហូត ទើបពេលមកដល់ខាងក្នុងក៏បង្ហើបសួរ៖
«សូហ្វៀមកនៅផ្ទះនេះបានដោយរបៀបណា?»
«បងសួរបានន័យថាម៉េច?»ថេយ៉ុង ដេញដោលភ្លាម ពេលសុខៗក៏សួរពីនាងបែបនេះ
«បងគ្រាន់តែឆ្ងល់ប៉ុណ្ណោះ ព្រោះឃើញនាងស្លៀកពាក់ដូចជាអ្នកបម្រើ»
«Daddyយកនាងមក»
«យ៉ុនហ្គី?»
«មែនហើយ នាងបានលង់ខ្លួនងប់ងល់នឹងគេ»
ក្រោយពីស្តាប់ការបកស្រាយ រាងក្រាស់ ក៏ស្ងាត់មាត់មួយសន្ទុះ ស្របពេល នាយតូច ក៏ស្ងាត់ដូចគ្មា តែស្ងាត់ដោយតាមសង្កេតឫកពារ និងស្ទង់ពីទឹកចិត្តរបស់គេ ចង់ដឹងថាគេនៅមានគំនិតលាក់បាំងដូចមុនទៀតឬអត់?តាមមើលទៅទំនងដូចជាអត់ទេ...
__
«បន្តិចទៀតDaddyមកពីធ្វើការវិញហើយ»មាឌល្អិត ប្រាប់ទៅ ជុងហ្គុក ដែលអង្គុយនៅជិតសាឡុង ក្នុងបន្ទប់ទទួលភ្ញៀវ។
«បងប្រាប់អូនថាម៉េច?»ជុងហ្គុក ស្រដីឡើងទាំងមុខស្មើ រលឹកឲ្យនាយតូចចងចាំពាក្យសម្តីដែលជុងហ្គុក បានប្រាប់នៅមន្ទីរពេទ្យ
«អូនទម្លាប់មាត់ហើយ»ថេយ៉ុង ប្រាប់ដោយសម្លេងង៉ក់ងរ ខណៈជុងហ្គុក បង្ហាញទឹកមុខក្រម៉ូវគ្មានអារម្មណ៍លេងសើច មិនដឹងយ៉ាងម៉េច ឲ្យតែឮ ថេយ៉ុង ហៅ យ៉ុនហ្គី ថាDaddy តាមអារម្មណ៍ចង់តែស្ទុះទៅដាល់ម្នាក់ហ្នឹងបន្សាបកំហឹង។
«ពេលគេមកដល់ បងសុំមិននិយាយអ្វីទាំងអស់ បងទុកឲ្យអូនជាអ្នកបកស្រាយដោយខ្លួនឯង ថាហេតុអីបានជាបងមកទីនេះ»នឹកដល់ពេលដែល យ៉ុនហ្គី មក ពិតជាចង់ឮពាក្យសម្តីដែល នាយតូច នឹងព្យាយាមបកស្រាយពន្យល់គេ ហើយ ជុងហ្គុក ក៏កំពុងតែរងចាំ នាយតូច សារភាពពីអារម្មណ៍ក្នុងចិត្តឲ្យគ្រប់គ្នាបានដឹង។
___
មួយសន្ទុះក្រោយមក ឡានពណ៌ខ្មៅមួយគ្រឿនបានចូលមកសំចតក្បែរ ឡានមួយគ្រឿងទៀត ដែលជាឡានរបស់ ជុងហ្គុក ក្នុងនោះក៏មានអ្នកបានម្នាក់អង្គុយប្រចាំការ។
យ៉ុនហ្គី ចុះចេញពីឡានទាំងភាពចម្លែកចិត្ត ចិញ្ចើមចងចូលគ្នាមិនដាច់ សម្លឹងឡាននោះមិនអស់សង្ស័យ ក៏បោះជំហ៊ានវែងៗចូលទៅក្នុងផ្ទះ ផ្ទះស្ងាត់ឈឹង តែពេលឈរមួយដង្ហើម ក៏ឮសូរមនុស្សជជែកគ្នាចេញពីបន្ទប់ទទួលភ្ញៀវ គេក៏តម្រង់ទៅភ្លាម។
«Daddyមកវិញហើយហ៎?» ថេយ៉ុង អង្គុយនិយាយជាមួយ ជុងហ្គុក សុខៗ ក៏ស្ទុះក្រោកវឹង ដើរទៅទទួលអ្នកដែលកំពុងចូលមក។
«អ្នកណាអនុញ្ញាតឲ្យគេមក?»យ៉ុងហ្គី ស្រាប់តែកើតអារម្មណ៍មួម៉ៅភ្លាម ឲ្យតែឃើញមុខ ជុងហ្គុក ម្តងៗ
«អូន...អូននាំគាត់មក»រាងតូច ស្ទុះស្រវេស្រវាចាប់ដៃឃាត់ទុក ពេលឃើញសភាពខឹងច្រឡោតរបស់គេ តែអ្នកខ្លះដែលអង្គុយលើរទេះរុញនោះវិញ ក៏ក្តៅស្លឹកត្រចៀកមិនស្ទើរដែរ ពេលឃើញមាឌល្អិត ទៅស្និទ្ធនឹងយ៉ុនហ្គីបែបនេះ នេះបើមិនបានឃើញផ្ទាល់ទេ គេមិនដឹងឡើយថា ថេយ៉ុង ស្អិតល្មួតជាមួយ យ៉ុនហ្គី យ៉ាងណា!
«អូនឆាប់ភ្លេចទង្វើវាម្ល៉េះ? លើកមុនស្រែកយំក្នុងបន្ទប់ទឹក ឥឡូវចង់ស្រែកយំឲ្យបែកផ្ទះនេះទៀតហ្អែស៎?»យ៉ុនហ្គី ស្តីបន្ទោសដោយសំឡេងកោងកាច ស្អប់មុខ ជុងហ្គុក ជាងនាងសូហ្វៀនោះទៅទៀត។
«Daddyកុំអាលច្រឡោត ចាំអូនរៀបរាប់មូលហេតុទាំងអស់ឲ្យស្តាប់»ពេលឃើញសភាពដូចជាជ្រួលច្របល់ខ្លាំង ថេយ៉ុង ក៏និយាយលួងឲ្យ យ៉ុនហ្គី ចេញទៅនិយាយគ្នានៅក្រៅសិន តែក្រឡេកមក ជុងហ្គុក ឯណេះវិញ ត្រូវនាយតូច ទុកចោលមធ្យមទេ ថែមទាំងត្រូវទ្រាំខាំថ្គាមសង្កត់ចិត្ត សម្លឹងមើលគេប៉ះដៃប៉ះជើងគ្នា ឃើញហើយមួម៉ៅក្តៅក្រហាយចង់តែដុតផ្ទះនេះចោល។
___
មិនដឹងថា ថេយ៉ុង ទៅនិយាយអ្វីខ្លះប្រាប់ យ៉ុនហ្គីទេ ប្រហែលជា១០នាទីក្រោយមក នាយតូចក៏ត្រឡប់មកវិញ ជាមួយនឹងទឹកមុខជូរៗ ដូចទៅត្រូវម្ភៃរំពាត់ពីណាមក។
«លើកក្រោយ បើបងសម្រេចចិត្តចង់ធ្វើអ្វីមួយត្រូវតែប្រាប់អូនឲ្យដឹងមុនសិន»មកវិញ ក៏និយាយបែបហ្នឹង ប្រហែលជាត្រូវមាត់ខ្លាំងហើយ តែជុងហ្គុក មិនខ្វល់ ថែមទាំងងាកទៅមើលអ្វីផ្សេងធ្វើមិនដឹងមិនឮមិនចង់ស្តាប់ ស្របពេល កែវភ្នែកមួយគូ ធ្វើព្រិចៗដូចកូនឆ្កែ តាមសម្លឹងឫកពារ ប្រុសកំលោះ ហាក់ដូចដឹងចិត្ត ដឹងច្បាស់ថាគេកំពុងខឹង គេកំពុងងរងក់ ទើបស្រដីឡើង៖
«កុំធ្វើងរដាក់អូន មកពីបង ចង់មកទាំងមិនប្រាប់អូនមុន»
«ឱបដៃឱបជើង អូនបងផ្អែមល្ហែមណាស់ ចឹងតើបានជាមិនចង់ឲ្យប្តីមក ខ្លាចរំខានក្តីសុខគេ»
«ឆ្កួត បងគិតអីហ្នឹង?»
«គេខឹង រត់ទៅលួងគេ ពេលប្តីខឹង រត់មកផ្ទះ ទុកប្តីចោលនៅពេទ្យ»
«អូនមិនចិត្តអាក្រក់ដល់ម្លឹងទេ»ស្របសម្តី នាយតូច បន្ទាបខ្លួនចូលទៅឱបគេ ថើបថ្ពាល់គេខ្សឺតៗ ហាក់យកចិត្តថ្លើមសម្បើមណាស់ តែអ្នកដែលត្រូវថើប អង្គុយធ្មឹង ថែមទាំងងាកមុខចេញ ហើយនិយាយទាំងខឹង
«នៅមុខបង ឱបដៃគេស្និទ្ធិប៉ុនហ្នឹង ចុះមិញបងអត់បានទៅតាមមើល អូនមានថើបគេដែរអត់?»
«អត់ទេ អូនមិនងាយថើបអ្នកណាក្រៅពីបងទេ ថ្ពាល់ប្តីក្រអូបជាងគេ»
«និយាយអីប្លែកៗ ដូចអ្នកណាមកបង្ខំ»ជុងហ្គុក ចងចិញ្ចើមមុខម៉ូវ ដៀងភ្នែកសម្លក់បែបគ្រឺតក្នាញ់ខណៈដែល ច្រមុះនាយតូចនៅបន្តថើបឈ្មុលលើថ្ពាល់គេមិនឈប់ ថើបមួយខ្សឺតចុងក្រោយរួចក៏ឆ្លៀតងើបមុខ ងាកទៅមាត់ទ្វារបន្តិចជាមួយនិងស្នាមញញឹម ញញឹមដាក់ស្រីកញ្ជ្រោង ដែលមកលបមើលពួកគេតាំងពីពេលណាក៏មិនដឹង ថេយ៉ុង ស្រវាឱប.កគេ ខណៈពន្លឺលើកែវភ្នែកដ៏មុតស្រួចដែលកំពុងចោលសម្លឹងទៅ បញ្ជាក់យ៉ាងច្បាស់ៗថា អ្នកដែលគេកំពុងឱជារបស់ ម្ចាស់រង្វង់ដៃ មិនមែនរបស់ នាងទេ។



To be continued💚💜

ភរិយារាត្រីWhere stories live. Discover now