ភាគ៣៤

351 21 0
                                    

#ភរិយារាត្រី ភាគ៣៤
«គ្រាន់តែយ៉ាងម៉េច?គ្រាន់តែហាច់ដាក់គេ? មុននេះខ្ញុំឃើញជុងគេគ្រវាសដៃចេញ នាងមិនខ្មាសគេ ក៏គួរតែខ្មាសខ្លួនឯងដែរ»ថេយ៉ុង ញញឹមចម្អកគួរសង្បេគដល់នាងដែលខំបង្កៀកបង្កើយ ជុងហ្គុក ទាំងដែលគេមិនខ្វល់សោះ បន្ទោសជុងហ្គុក តែម្ខាងក៏មិនសមដែរ ព្រោះទំពក់មិនទៅ តែផ្នៅវាជ្រុះមកដោយខ្លួនឯង។
សូហ្វៀ មិនតប ហាក់ព្យាយាមតាំងខ្លួនជាមនុស្សបរិសុទ្ធពិត តែទង្វើរបែបហ្នឹង កាន់តែធ្វើឲ្យ នាយតូច ស្អប់នាងលើសដើម។
«ជុង អូនមានរឿងចង់ឲ្យបងជួយបន្តិច»ថេយ៉ុង បង្វែរខ្លួនបែរខ្នងដាក់អ្នកទាំងពីរ រួចបោះជំហ៊ានដើរចេញយឺតៗ ក៏មិនភ្លេចបន្លឺហៅអ្នកដែលឈរក្បែរដៃ ឲ្យដើរតាមពីក្រោយទៅ ជុងហ្គុក បានតែដកដង្ហើមធំ ហើយដើរទៅ នៅឡើយ សូហ្វៀ ឈរលើកស្នាមញញឹមពេបជ្រាយ សម្លក់នាយតូចពីក្រោយខ្នង។
«គិតថាយើងឃ្លានចង់ដណ្តើមជុងហ្គុកពីឯងខ្លាំងណាស់ទៅហ៎?»សូហ្វៀ ហាក់អស់សំណើច នាងឈរសើចម្នាក់ឯង យ៉ាងពេញចិត្តពេញថ្លើម នាងមិនចង់បាន ជុងហ្គុក ទេ ចុះតើនាងចង់បានអ្វីឲ្យប្រាកដ ឬគ្រាន់តែចង់ឃើញពួកគេបែកបាក់គ្នា?
#នៅក្នុងបន្ទប់
កំលោះរាងតូចច្រឡឹង ដៃជើងស្រឡូនៗដូចមនុស្សស្រី ចាប់ផ្តើមទាញថតទូរដែលមានថតជាច្រើនជាន់ ដៃបើកថតទូរបណ្តើរ បបូរមាត់តូចនិយាយបណ្តើរ៖
«បងជួយរើសឈុតខ្សែកពេជ្រឲ្យអូនបន្តិច»ថេយ៉ុង បន្លឺសំឡេងស្រួយស្រែស ផ្អែមពិរោះគួរឲ្យចង់ស្តាប់ ស្របម្រាមដៃទន់ភ្លន់ ទាញដៃគេឲ្យខិតមកជិតជាងមុន
«បងគិតថាមួយនេះសមនិងអូនណាស់ ពាក់លើខ្លួនអូននឹងកាន់តែភ្លឺស្អាត»ជុងហ្គុក ជ្រើសឈុតខ្សែកមួយឈុតដកចេញពីថត សឹមយកមកពាក់លោលើ.ក គេញញឹមពេញចិត្តពេលឃើញថាពិតសាកសមនិងស្អាតពិតមែន ទើបភ្លាមនោះ ផ្ទៃមុខសង្ហារសន្សឹមឱនទៅរកប្រលោះក ជ្រុបច្រមុះថែលថើបស្រាលៗ ស្រូបក្លិនក្រអូបប្រហើរដែលសាយចេញពីដងខ្លួននាយតូច
«ពូកែយកចិត្តអូនដល់ហើយ»ថេយ៉ុង ញញឹមតិចៗហាក់ដូចគ្មានអារម្មណ៍ ព្រោះជាស្នាមញញឹមបែបចម្អន់ឡកលើយ ទ្រាន់នឹងទង្វើរលួងលោម សម្តីផ្អែមទ្រលាន់របស់គេ ផ្អែមពេករហូតលែងចង់ឮហើយ។
___
ថ្ងៃដែលត្រូវចូលរួមពិធីក៏បានមកដល់ ពេលនេះប្រហែលម៉ោងប្រាំពីរកន្លះយប់ សូហ្វៀ កំពុងតែមមាញឹកជាមួយនិងការតុបតែងខ្លួន នាងស្លៀករ៉ូបចងពុង ស្បៃវែងអូសដី លាបក្រែមក្រហមឆ្អិនឆ្អៅ បន្ថែមប្រេងម្សៅ បាញ់ទឹកអប់ជោកជាំខ្លួន ពេលរួចរាល់ ក៏កាន់យួរស្បែកជើងកែងចោទរបស់នាង ចុះតាំងតាមកាំជណ្តើរ សំដៅទៅរក រាងសង្ហារដែលឈរនៅជាន់ផ្ទាល់ដី។
«រួចរាល់ហើយឬ?» ជុងហ្គុក សួរនាំភ្លាម នាងបញ្ចេញស្នាមញញឹមផ្អែមដាក់គេភ្លែត
«រួចហើយ បងចាំអូនយូរទេ?»សូហ្វៀ សួរសំណួរហាក់ដូចខ្លួនឯងជាមនុស្សពិសេសដែលឲ្យគេឈររងចាំ តែជុងហ្គុក ក៏មិនបានគិតអ្វីដែរ
«មិនយូរទេ! តោះឆាប់ឡើង ថេ គេអង្គុយចាំក្នុងឡាន» នាយកំលោះ បបួលដោយស្នាមញញឹម សូហ្វៀ គ្រាន់តែឮថា នាយតូច អង្គុុយចាំក្នុងឡាន ក៏ប្រែទឹកមុខភ្លាម
«មានអ្វីមែនទេ?» ឃើញនាងឈរជ្រិមជ្រុម ហាក់មិនចង់ដើរទៅ ជុងហ្គុក ក៏សួរដោយយកដៃប៉ះស្មានាងបន្តិច
«ចាស គ្មានអីទេ»សូហ្វៀ គ្រាន់តែដឹងដល់ដៃដែលប៉ះស្មា ធ្វើឲ្យនាងញញឹមដូចមនុស្សឆ្កួត ថែមទាំងក្រញែងអែនអនខ្លួនអៀនខ្មាស
«អឺម! តោះ»ឃើញថាគ្មានបញ្ហាអ្វីទេ រាងក្រាស់ក៏ដាស់តឿនម្តងទៀត រួចបណ្តើរនាងទៅក្នុងដំណើរយឺតៗ ដោយសារ សូហ្វៀ មិនទាន់ពាក់ស្បែកជើងកែករួចរាល់ ណាមួយនាងក៏ពិបាកនឹងពាក់ ទើបពេលទៅដល់មុខឡាន នាងក៏ចាប់ទាញដៃ ជុងហ្គុក ឲ្យទច់ជំហ៊ានឈប់៖
«ជុងហ្គុក» សូហ្វៀ បន្លឺហៅឈ្មោះគេទាំងធ្វើមុខជូរ ខណៈជុងហ្គុក ងាកមកមើលក៏ឃើញនាងហុចស្បែកជើងមួយគូរមក
«ពាក់ឲ្យអូនបន្តិចមក ដោយសាររ៉ូបអូនវែងទើបពិបាកឱន»
«អូខេ» ជុងហ្គុក ព្រមតាមសំណើរទាំងមិនបានគិតអ្វីច្រើន តែភ្លេចទៅហើយថានៅមានមនុស្សម្នាក់កំពុងអង្គុយចាំក្នុងឡាន ជាមួយនឹងកែវភ្នែកមុតមាំសម្លឹងមករកពួកគេតាមកញ្ចក់មិនទម្លាក់សោះ។ ថេយ៉ុង ឃើញសភាពការហាក់មិនស្រួល ក៏ប្រញាប់រុញទ្វារឡានចុះចេញមកទាំងទ្រូងក្តៅងំ
«ដកដៃបងចេញទៅ» សំឡេងស្រែកគំហកខ្លាំងៗ ធ្វើឲ្យ អ្នកដែលកំពុងពាក់ស្បែកជើងឲ្យនាង ងាកទៅរកយ៉ាងលឿន
«កុំខុសរឿងពេកមើល បងគ្រាន់តែពាក់ស្បែកជើងឲ្យនាងតើ»ជុងហ្គុក ដូចជាចង់ច្រឡោត ថែមទាំងចងចិញ្ចើមឃ្នើសចិត្ត គិតថានាយតូច ប្រចណ្ឌខុសរឿង តែកុំភ្លេចថា ទង្វើរតិចតួចក៏ដោយ វាអាចចាក់ទម្លុះចិត្តមនុស្សឲ្យចាប់ឈឺក្អួតឈាមស្លាប់បាន។
«អូនប្រាប់ឲ្យដកដៃ ហើយក្រោកមក»កាន់តែធ្វើឲ្យទើសទាល់ ថេយ៉ុង កាន់តែស្រែកជំទាលខ្លាំងៗជាងមុន ឯជុងហ្គុក ទើបតែពាក់បានជើងមួយចំហៀង ក៏ច្រត់ខ្លួនក្រោកឈរពេញកម្ពស់ទាំងដកដង្ហើមធំ ហាក់ធុញទ្រាន់ខ្លាំងណាស់ ទើបរំពេចនោះ កាយតូច ស្ទុះទៅកញ្ឆក់ទាញដៃសូហ្វៀ យ៉ាងជាប់ នាងពាក់ស្បែកកែវត្រឹមមួយចំហៀង ត្រូវនាយតូចចាប់អូសយ៉ាងច្រង៉ាប់ច្រងិល ទៅញាត់ក្នុងឡាននៅសាឡុងក្រោយ រួចដើរតាំងៗមកកញ្ឆក់ស្បែកជើងមួយចំហៀង ពីដៃជុងហ្គុក ខំដើរតាមពីក្រោយប្រុងឃាត់ទុក តែឃាត់មិនឈ្នះ និងបណ្តោយឲ្យ នាយតូច យកទៅគប់លើសូហ្វៀ រួចបោះសម្តីឡើង៖
«ហ្អក៎ណេះ! ពាក់ខ្លួនឯងទៅ»
«ថេ បានហើយ»ជុងហ្គុក ចាប់កញ្ឆក់កដៃតូចកាន់ជាប់ តែនាយតូចកន្រ្តាក់ចេញភ្លាមៗ
«មានដៃពីរ ម្រាមដប់ដូចតែគ្នាតើ!? ឬប៉ុនហ្នឹងនាងពាក់ខ្លួនឯងមិនកើត? ចាំយើងពាក់ឲ្យ»ថេយ៉ុង និយាយផាំងៗមិនដកមាត់ ដាក់ទាល់តែសូហ្វៀញ័រមាត់តតាត់ តាមពិតនាងខឹងណាស់ នាងចង់តបវិញណាស់ តែតបមិនកើត ហើយពេលថាចប់ នាយតូចក៏សម្រុកខ្លួនចូលក្នុងឡានជាមួយ សូម្បីតែ ជុងហ្គុកក៏ឃាត់លែងឈ្នះ បណ្តោយឲ្យនាយតូចចាប់ស្បែកជើងកែងមួយចំហៀងនោះ ទៅញាត់ក្នុងដើមទ្រូងរបស់នាង សូហ្វៀ ក៏ស្រែកខ្លាំងៗ៖
«អ្អាយ៎...ជុងហ្គុក ជួយអូនផង អ្ហា៎យ...»
ថេយ៉ុង មិនខ្វល់ ហើយគិតតែញាត់ៗៗ ទាំងខាំមាត់ខាំក ឯជុងហ្គុក ព្យាយាមចាប់ចេញ តែត្រូវនាយតូចគ្រវាសដៃ លែងជាមួយនាងដល់អស់ចិត្ត ទើប នាយតូច ជម្លៀសខ្លួនចេញ រួចទៅអង្គុយ នៅខាងមុខធ្វើព្រងើយ ប្រុងទាញទ្វារឡានបិទ តែជុងហ្គុក ចាប់ទប់ជាប់ មិនឲ្យបិទ ហើយសម្លុតដាក់នាយតូចខ្លាំងៗ
«ឆាប់សុំទោសនាង ឥឡូវនេះ»រាងក្រាស់ បញ្ចេញទឹកមុខមិនពេញចិត្ត មាឌល្អិតក៏ពើងទ្រូងស្រែកគំហកដាក់វិញ៖
«ឲ្យនាងមកសុំទោសអូនសិនមក យ៉ាងម៉េច?គ្រាន់តែឃ់ញអូនធ្វើចឹង អូនអ្នកខុសទាំងស្រុងមែនទេ?»

ភរិយារាត្រីWhere stories live. Discover now