ភាគ៥៦

323 14 0
                                    

«ថើបតែមួយខ្សឺតទេ»«មួយ?»«អត់ទេ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

«ថើបតែមួយខ្សឺតទេ»
«មួយ?»
«អត់ទេ...»ជុងហ្គុក ក្រវីក្បាលទាំងសើចតិចៗ តែមើលទៅដូចជាសើចលែងសម ព្រោះនឹកខ្លាំង គេមិនចង់ទ្រាំឲ្យសួរយូរយ៉ាងហ្នឹងទេ
«បងនឹកអូនចង់ឆ្កួតហើយ ចង់ថើបអូនប៉ុន្មានខ្សឺតក៏អត់បញ្ហាដែរ បើអូនខ្លាចបងថើបលើស អូនថើបបងវិញម៉ោ យើងរួចគ្នា អូខេណា? ណា៎អូន?»រាងក្រាស់ ទទូចអង្វរដោយទឹកមុខដូចចង់យំបន្តិចអត់បន្តិច រលីងរលោង គួរឲ្យអាណិត តែក្បាលខូចច្រើនជាង ធ្វើឲ្យ ថេយ៉ុង ខាំបបូរមាត់គ្រឺតក្នាញ់៖
«កេងចំណេញអូនរហូត មិនថាពេលណាទេ»
«អូនធុញទ្រាន់មែនទេ?»ជុងហ្គុក សួរហាក់ចង់រងរឿង យ៉ាងម៉េច?គ្រាន់តែថើបសោះ ធុញដែរ? ឯអ្នកត្រូវសួរក៏ត្បកវិញបែបឌឺៗយ៉ាងសមចិត្ត
«ហើយបងហៅឲ្យអូនមក ដើម្បីតែបងថើបទេ?គ្មានអ្វីផ្សេងក្រៅពីហ្នឹងទេហ៎?»
«បើអូនពិតជាធុញទ្រាន់នឹងរឿងហ្នឹងមែន ចឹងអូនទៅវិញទៅ មិនបាញ់មកមើលបងទេ បងនៅម្នាក់ឯងក៏បាន»គេឆ្លើយទាំងទឹកមុខក្រម៉ក់ក្រម៉ូវ កំពុងតែមួម៉ៅផង មកនិយាយឌឺឲ្យគេខូចអារម្មណ៍អស់ ហើយក្មេងកំហូច ពេលឮគេដេញ ក៏បានចិត្តភ្លាម ហើយស្ទុះវឹងចេញទៅក្រៅបាត់ ទុកឲ្យអ្នកខ្លះដក.កអឺតមើលឡើងចំហ៎មាត់
«ទៅមែនហ្អែស៎?»ចិញ្ចើមក្រាស់លើកចម្ងល់ជាសញ្ញាសួរពេញក្បាល មុននឹងគេគ្រាន់តែថាលេងចង់សាកចិត្ត មានឯណា ទៅបាត់ពិតមែន សមតែទះមាត់ចង្រៃនេះឲ្យបែកទេ លើកក្រោយនិយាយឲ្យដឹងខុសត្រូវផង។
ជុងហ្គុក ស្ងាត់ពីរបីដង្ហើម ពេលកែវភ្នែកក្រឡេកទៅឃើញស្រមោលខ្លួន នាយច្រម៉ក់ នៅឈរពួនកៀនជញ្ជាំងមុខបន្ទប់នៅឡើយ ភ្លាមនោះ បបូរមាត់ក្រាស់ក៏ញោចញញិមឡើងភ្លាម៖
«ក្មេងខូច ឆាប់មកវិញភ្លាម បងដឹងថាអូនមិនទាន់ទៅទេ»ជុងហ្គុក ស្រែកប្រាប់ពីក្នុងបន្ទប់ទៅ សំឡេងលាន់ឮដល់ នាយតូច ដែលឈរនៅត្រង់នោះដូចដែលគេស្មានឃើញពិតមែន រំពេចនោះ ជើងតូចៗ រំកិលតិចៗសសៀៗ លឹបលោចូលមកក្នុងវិញជាមួយនិងទឹកមុខកំហូច ញញឹមដាក់គេយ៉ាងច្រលើម ហើយម្តងនេះក៏លែងបដិសេដព្រោះខ្លាចគេខឹងអន់ចិត្ត ក៏ព្រមដាក់ខ្លួនអង្គុយលើពូកក្បែរគេ
«សឺត៎...»ពេលអង្គុយមិនទាន់ស្រួលបួលផង ស្រាប់តែត្រូវគេឆ្មក់ថើបមួយខ្សឺតយ៉ាងឮ ថេយ៉ុង លើកដៃទប់ថ្ពាល់ហើយធ្វើមុខភ្ញាក់ផ្អើល ដូចត្រូវគេលួចប្លន់ស្នាមថើបដំបូង
«ធ្វើចឹងទើបគេហៅក្មេងល្អ»មាត់សរសើរយកចិត្ត ស្របពេលដៃលូកឱបចង្កេះតូចយ៉ាងស្អិតរមួត ម្តងនេះចង់ក្រោកទៅណាក៏មិនបានដែរ ព្រោះជាប់អន្ទាក់ព្រានហើយ។
«អូនល្អស្រាប់ហើយ»នាយតូច ងាកមើលមុខគេទាំងញញឹមខ្ជឹប ប៉ុន្មានថ្ងៃនេះមានរឿងឲ្យនាយតូចសប្បាយច្រើនណាស់ ជាពិសេសគឺក្នុងផ្ទះមានស្រីបម្រើថ្មីថ្មោង ដែលប្រើបង្វិលតាមចិត្ត ប៉ុន្តែរឿងនេះ ជុងហ្គុក ពុំទាន់ដឹងឡើយ។
«មុខបងស្លក់ម្ល៉េះ?បានគេងឆ្អែតទេ?»
«បងគេងមិនលក់»
«ហេតុអីមិនប្រាប់ពេទ្យឲ្យដាក់ថ្នាំជំនួយ»ថេយ៉ុង ស្រដីឡើង ស្របពេលលើកម្រាមដៃស្រឡូនតូច ទៅអង្អែលផ្ទៃមុខសង្ហារ ទើបដៃមាំរហ័សចាប់ដៃនាយតូចមកថ្នាក់ថ្នម មុននឹងតបដោយសំឡេងស្មើ...
«បងគេងមិនលក់ដោយសារអូន»
«អូនទៀតហើយ?»នាយតូច កួចចិញ្ចើមសម្លក់មុខ
«អូនបាត់ទៅណាបីថ្ងៃ?»ជុងហ្គុក មិនខ្វល់ទឹកមុខ នាយតូច បែបណា សំខាន់ត្រូវឆ្លើយនឹងសំណួរគេសិន
«នៅផ្ទះ...»
«ប៉ុនហ្នឹងទេ?»
«អូនមានកិច្ចការខ្លះត្រូវធ្វើ»ថេយ៉ុង ជ្រើសមិនប្រាប់ពីរឿង សូហ្វៀ ព្រោះឲ្យតែរំលឹកពីនាង គឺនាំតែភាពក្តៅក្រហាយដាក់ក្នុងទ្រូងប៉ុណ្ណោះ
«ការអីទៅ សំខាន់ជាងបងទៀតនោះ?»ជុងហ្គុក សួរដេញដោលដូចជាចង់ដឹងខ្លាំងណាស់
«អូនត្រូវជួយបំពេញការងារឲ្យDaddy ដល់យប់ ពេលខ្លះយប់ជ្រៅក៏មាន ហើយណាមួយ Daddyនៅផ្ទះមិនបានចេញក្រៅ គឺអូនគ្មានឱកាសបានលួចចេញមកទេ បងយល់អត់?»ថេយ៉ុង រៀបរាប់ប្រាប់អស់ហើយ ឯអ្នកស្តាប់ដូចជាស្តាប់មិនចូលសោះ ពេលនាយតូចនិយាយចប់ បែរទៅចាប់អារម្មណ៍សួររឿងផ្សេង៖
«Daddy ?អូននៅតែហៅ យ៉ុនហ្គី ចឹងមែនទេ?»មួយសំណួរនេះ គេបញ្ចេញទឹកមុខម៉ូវសម្បើមណាស់ ម្តងនេះមិនដឹងរួចខ្លួនឬអត់ទេក្មេងតូច?!
«ទម្លាប់ហើយ»ថេយ៉ុង ឆ្លើយប្រាប់ធម្មតា ព្រោះវាដូច្នោះមែន តែអ្នកខ្លះដូចជាកើតទុក្ខមិនសុខចិត្តសោះ
«ចុះគេហៅអូនថាម៉េច?»
«អូន...អូនញ៊ាំអីហើយនៅ?អូននៅឯណា?អូនចង់បានអី Daddyទិញឲ្យ អូនឆាប់គេងទៅ យប់ហើយ...បែបចឹងៗណាស៎»ថេយ៉ុង មិនត្រឹមតែឆ្លើយទេ ថែមទាំងរៀបរាប់គ្រប់ពាក្យសម្តីដែល យ៉ុនហ្គី ធ្លាប់និយាយ និយាយផងទឹកមុខម្ញ៉ិកម្ញ៉ក់ផង ឲ្យជុងហ្គុក សង្គ្រឺតធ្មេញគ្រឺត គ្រឺតសម្បើមណាស់ ចង់តែចាប់អុកឲ្យលិបចូលពូកបាត់។
«បងប្រចណ្ឌ»និយាយត្រង់ៗ មុខមាំ គ្មានស្នាមញញឹមគួរឲ្យនិយាយលេងសើចជាមួយ តែនាយល្អិត មានទៅខ្លាចអីត្រឹមសម្តីហើយទឹកមុខប៉ុនហ្នឹង?
«ខឹងហ៎?ប្រចណ្ឌហ៎?តែមាត់របស់អូន អូនចង់ហៅយ៉ាងម៉េចក៏បាន»ឌឺមួយទៀត ក្រែងឈ្នះ តែមិនឈ្នះទេថែមទាំងត្រូវគេឌឺវិញ
«មាត់បង បងចង់ធ្វើអីលើខ្លួនប្រាណអូនឥឡូវនេះក៏បាន»គេនិយាយហាក់ដូចខឹង មុខមិនរីកបន្តិចសោះ
«ជើងឈឺហើយ ធ្វើអីកើត?»សួរឌឺទៀត តិចត្រូវមែនទែនកុំស្រែកយំរកម៉ៃឲ្យសោះ
«ហិស! អូនគិតថាធ្វើអីមិនកើតមែនទេ?»
«អ្ហាយ៎...» ថេយ៉ុង ស្រែកចាច ពេលសុខៗត្រូវគេទះត្រគាកមួយដៃឮសូរ ផាច់! ទះហើយច្របាច់ថែម ជាមួយនិងពាក្យគំរាម៖
«ឈប់ទៅញ៉ិកញ៉ក់ដាក់ យ៉ុនហ្គី ទៀត ឲ្យដឹងផងថាខ្លួនឯងមានប្តីហើយ មិនមែនខ្លួនមួយចង់ធ្វើអីស្រេចចិត្តទេ»
«អា៎...ឈប់លេងទៅ អូនឈឺ ហ្ហិកៗ...»
«ឈប់ហៅគេDaddy ព្រោះគេមិនមែនប៉ាអូនទេ»និយាយបណ្តើរដៃច្របាច់បណ្តើរ មិនមែនរោគចិត្តទេ តែគេគ្រឺតក្នាញ់នឹង នាយតូច ខ្លាំង មិនដឹងធ្វើបែបណាបើជើងឈឺ មានតែបែបហ្នឹង។
«អួយ៎ ថាឲ្យឈប់លេង...»ថេយ៉ុង មិនស្តាប់អ្វីទាំងអស់ ព្រោះរវល់តែឈឺសាច់ គេលេងធ្ងន់ៗណាស់ ច្របាច់ច្របល់ឡើងទក់ទីអស់ហើយ
«មានស្តាប់បងនិយាយអត់?»
«ឈឺ...»ថេយ៉ុង តបទាំងចង់យំបន្តិច ចង់សើចបន្តិច
«ស្តាប់បងឬអត់?»
«ជុងហ្គុក ដកដៃណា៎»
«...»អត់និយាយ ហើយចាប់ផ្តើមមួម៉ៅខ្លាំងឡើងៗ ពេល ថេយ៉ុង មាត់រឹងមិនឆ្លើយតបនឹងគេ កែវភ្នែកគេសម្លក់នាយតូច ដូចខ្លាឃើញចំណី កុំតែឈឺទេ ម្ល៉េះគេចាប់អុកឲ្យស្រែកផ្អើលពេទ្យឥឡូវហ្នឹង។
«ខឹងអូនមែនហ៎?»ថេយ៉ុង សើចហៀរសាច់ថ្ពាល់ គួរឲ្យចង់ចាប់ហែកថ្ពាល់ឲ្យដាច់សាច់ទាំងដុំ
«...»មិនតប តែភ្នែកសម្លឹងមុខនាយតូចដោយភ្លៀកៗ ទាំងបង្ហាញទឹកមុខឌឺៗ គេកំពុងតែគិតថាត្រូវទ្រាំទ្រនឹងសម្លឹងមើលបែបនេះបានយូរប៉ុណ្ណា?
«អូនថើបមួយ បាត់ខឹងណា៎»ថាចប់ នាយច្រម៉ក់ ហក់ឆ្មក់ថើបថ្ពាល់គេមួយខ្សឺត ទើបដៃតូចៗស្រវាតោងកគេយ៉ាងស្អិត រួចពោលពាក្យផ្អែមល្ហែម៖
«ឲ្យអូនឱបបន្តិចមក ឱបឲ្យបាត់នឹក»ចង្ការតូចដាក់ពឹកលើស្មាគេ ស្របពេលដៃអង្អែលសសៃសក់គេថើរៗ ជុងហ្គុក សម្ងំស្ងាត់មាត់ជ្រាប ព្រោះចាំមើលថា ថេយ៉ុង នឹងធ្វើអីបន្ត ពេលគេស្ងាត់បែបនេះ?
«ម៉េចក៏មិនឱបអូនវិញមក?»ថេយ៉ុង ពន្លែងខ្លួនចេញពីការឱប ហើយសួរទាំងទទូច ចង់ឲ្យឱបវិញ តែអ្នកខ្លះរវល់ឫកពារមិនចង់និយាយស្តីអ្វីទាំងអស់
«ឱបធ្វើអី? បើធ្វើអីអូនមិនកើតផង បានតែឱប»
«ចង់ធ្វើអី?»
«បងឆ្លើយត្រង់អូនកុំខឹងណា៎»
«ហ្ហឹម?»
«ចង់ញ៊ាំក្មេងសាច់ក្រអូប»
ផាច់! មួយដៃកណ្តាលទ្រូង ដោយស្នាដៃនាយតូច
«ឈ្លើយ ខូច គេងពេទ្យហើយនៅមានអារម្មណ៍និយាយរឿងហ្នឹងទៀត»
«...»ស្ងាត់ មុខម៉ូវ អត់ចង់តប ធ្វើងរអូនទៀតសិន
«កុំមកធ្វើងរងក់ ចង់ញ៊ាំអីខុសរបៀប»


To be continued💚💜

ភរិយារាត្រីWhere stories live. Discover now