ភាគ៥៧

339 15 0
                                    

«ចង់ញ៊ាំក្មេងសាច់ក្រអូប»ផាច់! មួយដៃកណ្តាលទ្រូង ដោយស្នាដៃនាយតូច«ឈ្លើយ ខូច គេងពេទ្យហើយនៅមានអារម្មណ៍និយាយរឿងហ្នឹងទៀត»«

Rất tiếc! Hình ảnh này không tuân theo hướng dẫn nội dung. Để tiếp tục đăng tải, vui lòng xóa hoặc tải lên một hình ảnh khác.

«ចង់ញ៊ាំក្មេងសាច់ក្រអូប»
ផាច់! មួយដៃកណ្តាលទ្រូង ដោយស្នាដៃនាយតូច
«ឈ្លើយ ខូច គេងពេទ្យហើយនៅមានអារម្មណ៍និយាយរឿងហ្នឹងទៀត»
«...»ស្ងាត់ មុខម៉ូវ អត់ចង់តប ធ្វើងរអូនទៀតសិន
«កុំមកធ្វើងរងក់ ចង់ញ៊ាំអីខុសរបៀប»ថេយ៉ុង យកដៃទះលើថ្ពាល់គេថ្នមៗ ទាំងក្នុងចិត្តគ្រឺតនឹងប្រុសសង្ហារម្នាក់ហ្នឹង ហេតុអីក៏ខូចម្ល៉េះ ចង់សួរពេទ្យថា តើមានថ្នាំអ្វីអាចបន្សាបចរិកខិលខូចហ្នឹងបាន ឲ្យពេទ្យចាក់ផ្តាច់តែម្តងកុំឲ្យខូចពេក។
«តោះគេង»និយាយរួច គេចាប់ផ្តួលមាឌល្អិតឲ្យគេងភ្លាម ខ្ជិលសួរនាំច្រើន ដូចនាយតូចនិយាយមែន ត្បិតជើងឈឺ តែដៃនិងមាត់មានឈឺឯណា ពេលផ្តួលហើយក៏ក្រសោបមាឌល្អិតមកឱបយ៉ាងណែន ឱបដោយការនឹក នឹកណាស់ គេពិបាកក្នុងខ្លួនគ្រប់ពេល ថេយ៉ុង មិនបាននៅក្បែរ ទោះមិនបានឱប ឬថើបក៏ដោយ សុំត្រឹមបានឃើញមុខគេអស់ចិត្តហើយ។ ចំណែក ថេយ៉ុង កាលបើបានគេឱបថ្នាក់ថ្នមក្នុងរង្វង់ដៃដ៏កក់ក្តៅបែបនេះ ក៏មិនបដិសេដអ្វីទាំងអស់ ដៃតូចៗស្រវាឱបរាងកាយគេវិញដើម្បីបំពេញភាពកក់ក្តៅឱ្យគ្នា ទោះមាត់រឹង សម្តីអាក្រក់ ឌឺដង ដាក់គេ ប៉ុន្តែនៅតែចិត្តមិនដាច់ នៅតែមិនអាចទុកគេចោល បើបានកៀកកើយឱបក្រសោបបែបនេះទៀត រឹតតែទៅចោលគេមិនបាន។
...
ព្រឹកថ្ងៃថ្មី
ជាធម្មតា មនុស្សលួចចេញក្រៅផ្ទះ ពេលមកវិញគឺមិនដែលមកកណ្តាលថ្ងៃចាំងគូទឡើយ...កំលោះមាឌតូចច្រឡឹង ដែលទើបតែចេញពីមន្ទីរពេទ្យ បានត្រឡប់មកផ្ទះវិញ ដោយគ្មាននរណាសង្ស័យអ្វីទាំងអស់ ព្រឹកឡើងស្លៀកឈុតគេងធម្មតា ដូចមនុស្សគេងក្នុងផ្ទះពេញមួយយប់។
«សូហ្វៀ ឈប់សិន»ថេយ៉ុង ស្រែកហៅ នាង ពីកាំជណ្តើរមក ឯស្រីស្អាត ក៏ទច់ដំណើរឈប់ សម្លក់មុខ នាយតូច ដូចគំគួនគ្នាតាំងពីពេលណាមក
«យ៉ាងម៉េច?»សូហ្វៀ តបយ៉ាងជម្លើយ រំខានត្រចៀកអ្នកស្តាប់ជាខ្លាំង តែថេយ៉ុង ព្យាយាមទប់អារម្មណ៍ ហើយបោះសម្តីឡើង៖
«ទៅរៀបចំអាហារពេលព្រឹកសម្រាប់ខ្ញុំ»ថ្ងៃនេះ យ៉ុនហ្គី ជាប់រវល់ការងារ មិនបានចូលផ្ទះទេ ទើបនាយតូច ត្រូវញ៊ាំអាហារតែម្នាក់ឯង
«ធ្វើខ្លួនឯងទៅ»នាង ឈរឱបដៃងាកទៅមើលអ្វីផ្សេងធ្វើមិនដឹង ភ្លាមនោះ នាយតូច ក៏ចុះតាំងៗតាមកាំជណ្តើរមកដល់ក្រោម ហើយគំហកដាក់នាង ក្នុងនាមជាម្ចាស់ផ្ទះ
«មានសិទ្ធិអីមកប្រើយើងវិញ?បើនាងមិនពេញចិត្តការងារហ្នឹង ខ្ញុំប្រាប់Daddyបានតើស៎ ព្រោះយកនាងមកដើម្បីឲ្យនាងបម្រើក្នុងផ្ទះនេះ»ប៉ុន្មានឃ្លានេះ ល្មមឲ្យ ស្រីស្អាត ចុកឈាម ស្ពឹកមុខមិនស្ទើរ សូហ្វៀ ឈរក្តាប់ដៃ ញ័រមាត់តតាត់ ធ្លាប់តែជាស្រីស្អាត ស្លៀកពាក់ខោអាវស្អាតៗស៊ិចស៊ីតាមចិត្ត ដើរលេងសប្បាយហ៊ឺហា បែមកធ្លាក់ខ្លួនស្លៀកឈុតអ្នកបម្រើ គួរឲ្យសង្វេគ។
បន្ទាប់ពីស្ងាត់អស់មួយសន្ទុះ នាងក៏កញ្ឆក់ខ្លួនដើរត្រុយចូលផ្ទះបាយ ធ្វើម្ហូប ហើយមិនយូរប៉ុន្មាន អាហារក៏បានរៀបចំដាក់នៅលើតុ ដោយមាន មាឌល្អិត អង្គុយគងអន្ទាក់ខ្លាចុចទូរស័ព្ទរងចាំនាងបម្រើសព្វគ្រប់។
«យកចានឲ្យខ្ញុំបន្តិច»ថេយ៉ុង ប្រាប់ទៅ សូហ្វៀ ដែលឈរនៅពីក្រោយខ្នង មិនហ៊ានឈរឲ្យមើលមុខចំនាំក្តៅក្រហាយចិត្ត
«...»នាងមិននិយាយអ្វីឡើយ ហើយក៏យកចានមកដាក់នៅលើតុទល់មុខនាយតូច មិនប៉ុន្មានគេក៏បម្រលបន្ត
«ដួសម្ហូបមក»សម្តីម៉ាត់ៗ ល្មមតែមិនអាចប្រកែកបាន ហើយ នាងក៏គ្មានសិទ្ធិសូម្បីតែប្រកែកថាទេ។ ក្រោយពី សូហ្វៀ បានដួសម្ហូបដាក់ចាន ថេយ៉ុង ក៏យកចង្កឹះមកចាប់សាច់ បម្រុងយកដាក់ក្នុងមាត់ហើយ ស្រាប់តែប្តូរចិត្តភ្លាមៗ៖
«មិនញ៊ាំទេ មិនឃ្លានផង»ថារួច កាយតូច ក៏ក្រោកចេញពីតុ ប្រុងដើរចេញទៅក្រៅ ស្រាប់តែដៃតូចៗត្រូវ ស្រីកញ្ជ្រោង ចាប់កញ្ឆក់មួយទំហឹង បណ្តាលឲ្យសាច់ខ្ចីល្វក់ ត្រូវដាច់រលាត់ចេញឈាមមកភ្លាមៗដោយសារក្រចករបស់នាងខ្វាចមួយទំហឹង ឃើញស្នាមបីឆ្នូតច្បាស់ៗ
«អួយ៎យ...»ថេយ៉ុង ថ្ងូរដោយការឈឺចាប់ ផ្ទៃមុខប្រែជាក្រហមង៊ាំង ងាកសម្លក់ សូហ្វៀ ទាំងក្តៅទ្រូងគគុក
«ខ្ញុំមិនមែនកញ្ជះរបស់ឯងទេ ឈប់ធ្វើឫកពារដូចម្ចាស់ផ្ទះទៅ ឯងមកទីនេះក៏ដោយសារគេដែរទេ ថេយ៉ុង»សូហ្វៀ ពោលពាក្យបញ្ជោះបន្សោក ចង់ឲ្យនាយតូចឈឺចាប់ រំពេចនោះ ថេយ៉ុង ក៏តបវិញយ៉ាងគ្រោតគ្រាតបំផុត តាមអារម្មណ៍ដែលកំពុងខឹងនឹងស្នាមរបួសដែលនាងបានបង្ករមុននេះ៖
«ខ្ញុំមិនខ្វល់ថាខ្ញុំមកដោយសារអ្នកណា យ៉ាងហោចណាស់ខ្ញុំមានយ៉ុនហ្គី ដែលស្រឡាញ់ថ្នាក់ថ្នមខ្ញុំ មើលថែរខ្ញុំ ឬនាងក្តៅក្រហាយដែលគេមិនបានធ្វើចឹងនោះដាក់នាង? នាងយល់អារម្មណ៍ដែលគ្មានអ្នកយកចិត្តទុកដាក់ជាមួយទេ?គឺវាបែបហ្នឹង! យ៉ុនហ្គី យកនាងមកបំផ្លុងចោលក្នុងផ្ទះ ហើយគេទៅធ្វើការបាត់ៗ គេមិនបានគិតពីនាងសូម្បីកូនចុងក្រចក គឺនាងឆ្កួតវក់វីម្នាក់ឯង នាងឆ្កួតនឹងដើរពង្វក់គេឯងឲ្យមើលមកគិតថានាងស្រីសួគ៍ តែសណ្តានរបស់នាងវាលាក់មិនជិតទេ តោងមិត្តរបស់ជុងហ្គុក មិនឆ្អែត នាងក៏យកជុងហ្គុកជាបង្អែក ឥឡូវនាងតោងមនុស្សខុសហើយ កុំភ្លេចរកពាក្យដោះសារជាមួយនឹងស្នាមលើដៃនេះទៅ សូហ្វៀ...រកលេសណា៎ឲ្យកម្សត់បន្តិចណា ព្រោះយ៉ុនហ្គី មិនត្រចៀកសទេ គេស្អប់មនុស្សកុហកខ្លាំងណាស់»
សូហ្វៀ ស្ងាត់មាត់ច្រៀប ដូចត្រូវគេយកឆ្នុកមកញាត់មាត់ សម្តីគ្រប់ម៉ាត់ សុទ្ធតែបញ្ជាក់សន្តាននាងទាំងអស់ ពីមុនធ្លាប់ធ្វើដាក់ ថេយ៉ុង បែបណា ពេលនេះកម្មពៀរវាកំពុងតែតបស្នងនាងវិញហើយ...
«ថាមិនត្រូវដែរ បើខ្ញុំទាក់យ៉ុនហ្គីបានម្នាក់ទៀត ចង់ដឹងថាឯធ្វើទឹកមុខបែបណាទៅ»សម្តីនៅតែចាងគ្រាន់បើដដែល មុខក្រាស់ ឥតកេរ្តិ៍ខ្មាស់ ចាំមើលនាងនៅបានប៉ុន្មានក្តារទៀត។
«បាននៅក្នុងផ្ទះនេះដល់ស្អែកឬអត់? ទាក់គេមិនបាន តិចជំពប់ដួលខ្លួនឯង បាក់ធ្មេញទាំងក្រាស់ទៅស្រីស្អាត »ថេយ៉ុង ឌឺដងយ៉ាងឆ្ងាញ់ ត្បិតដៃចេញឈាមមកស្រេញៗក៏មិនខ្ចីឈឺ និយាយចប់ ក៏ដើរចេញទៅបាត់ នៅឡើយ សូហ្វៀ តាមសម្លក់សម្លឹងពីក្រោយស្ទើរលានគ្រាប់ភ្នែកចេញក្រៅ។

ភរិយារាត្រីNơi câu chuyện tồn tại. Hãy khám phá bây giờ