ភាគ១៩

423 36 0
                                    

«ថើបម្តងទៀត!»«ហ្ហឹម៎???»មុននេះ ថេយ៉ុង ខ្លាចគេខឹង រហូតខ្លួនឯងភ័យចង់ចេញយំទៅហើយ តែសុខៗក៏ឮគេថាដូច្នោះ អារម្មណ៍ភ័យក៏បាត់អស់រលីង «ឆាប់ឡើង ថើបម្តងទៀតមក ថើបឲ្យផ្អែមល្ហែម កុំឲ្យបងខឹងទាន់»ប្រុសកំហូចគំរាមដោយទឹកមុខរាបស្មើដដែល ធ្វើឲ្យមាឌល្អិតញ័រខ្លួនទទ្រើក ដៃរ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

«ថើបម្តងទៀត!»
«ហ្ហឹម៎???»មុននេះ ថេយ៉ុង ខ្លាចគេខឹង រហូតខ្លួនឯងភ័យចង់ចេញយំទៅហើយ តែសុខៗក៏ឮគេថាដូច្នោះ អារម្មណ៍ភ័យក៏បាត់អស់រលីង
«ឆាប់ឡើង ថើបម្តងទៀតមក ថើបឲ្យផ្អែមល្ហែម កុំឲ្យបងខឹងទាន់»ប្រុសកំហូចគំរាមដោយទឹកមុខរាបស្មើដដែល ធ្វើឲ្យមាឌល្អិតញ័រខ្លួនទទ្រើក ដៃរហ័សក្រសោបផ្ទៃមុខគេ ឲ្យបន្ទាបចុះ ដើម្បីឲ្យងាយស្រួលថើប។ កន្លងមកពួកគេថើបមាត់គ្នារាប់ភ្លេច តែរាល់លើក គឺជុងហ្គុកជាអ្នកផ្តើមមុន ប្លែកអីលើកនេះ មានក្មេងខ្លះខ្លាចគេខឹង គេអន់ចិត្ត សុខចិត្តជំទើតជើង ផុតផើយៗ ថើបមាត់គេទាល់តែបានសម្រេច ហើយរាងក្រាស់សុខចិត្តឈរស្ងៀម មិនបញ្ចេញសកម្មភាពតបតអ្វីសោះ ធ្វើឲ្យ ថេយ៉ុង នៅតែគិតថាគេមិនទាន់បាត់ខឹងអន់ចិត្ត ក៏ក្តាប់ដៃគក់ទ្រូងគេតិចៗ ទាំងទឹកភ្នែករលីងរលោង៖
«ម៉េចក៏មិនថើបតបវិញមក មនុស្សអាក្រក់»ឃើញគេសម្ងំស្ងៀម គេមិនតប បានន័យថាមិនព្រមទេ ដូច្នេះត្រូវបន្តថើបទៀតមែនទេ? បំណាច់បើធ្វើឲ្យគេអន់ចិត្តហើយ ម្តងនេះលួងទាល់តែបាត់ ចាំមើលណា៎!
«ជុងហ្គុក...»នាយតូច បន្លឺឈ្មោះគេដោយសំឡេងខ្សាវៗ លាយឡំនឹងទឹកមុខអង្វរករ អង្វរគេឲ្យឈប់ធ្វើចរិកអីចឹងទៀតលើកក្រោយ។
«...»ជុងហ្គុក ឈរធ្មឹង សម្លឹងមុខនាយតូចមិនដាក់ គេឌឺណាស់ គេធ្វើមិនដឹងមិនឮ និងចាំមើលក្មេងកំហូចធ្វើអ្វីបន្តទៀត តែបើមើលទឹកមុខ នាយតូចដូចជាចង់ខឹងវិញហើយពេលនេះ ព្រោះលួងគេ គេធ្វើមិនដឹង!
ថេយ៉ុង ក្តាប់មាត់ខ្លួនឯងតិចៗ ទាំងក្នក់ក្នាញ់ពេញទំហឹង រួចក៏ចាប់របេះដៃគេចេញ ធ្វើឲ្យប្រុសកំលោះហាក់មានអារម្មណ៍ឆ្លេឆ្លា ពេលឃើញនាយតូច កំពុងតែសម្រូតឡើងផុតពីអាងទឹក បែរទៅអង្គុយនៅលើគែមអាងនៅជ្រុងម្ខាង សម្យុងជើងទាំងគូរចូលក្នុងទឹកហើយញញឹមលិបភ្នែកដាក់គេ។
«ទៅអង្គុយធ្វើអីនៅត្រង់នោះ?»ជុងហ្គុក សួរបណ្តើរ រំកិលខ្លួនសំដៅទៅរកនាយតូចបណ្តើរ ពេលដល់ត្រង់នោះ ក៏ជ្រៀតខ្លួនចូលប្រឡោះជើងតូចៗទាំងគូ ខណៈម្រាមដៃក្រសោបឱបចង្កេះតូចសាជាថ្មី
«មុននេះបងគិតថាអូនគេចពីបងហើយតើ!» កំលោះសម្តីផ្អែម បន្តធ្វើឬកដូចជាខឹងងរងក់ដូចដើម ដើម្បីឲ្យគេលួង ឯមាឌល្អិត កាន់តែទោរទន់ចិត្តសម្រមតាមគេគ្រប់ពេល ទោះដឹងថាប្រុសកំហូចម្នាក់នេះខូចខិលប៉ុនណាក៏ដោយ។
«មិនគេចទេ ខ្លាចបងខឹងអូនខ្លាំងជាងនេះ»ស្របសម្តី ម្រាមដៃស្រឡូនៗត្រជាក់ស្រើប ស្ទាបអង្អែលផ្ទៃមុខសង្ហាររបស់គេថ្នមៗ កែវភ្នែកទាំងគូរហាក់មានពន្លឺព្រៀកៗនៃក្តីសុខ...សួរថាស្រឡាញ់ទេ? បើនាយតូចឆ្លើយថាអត់ ក៏គ្មាននរណាជឿដែរ...ទាំងពាក្យសម្តី បូករួមទាំងទង្វើរ ស្នាមញញឹម ក្តីសុខដែលបង្ហាញចេញពីកែវភ្នែក បានបង្ហាញយ៉ាងច្បាស់ថា អតីតក្មេងបម្រើតូចតាចម្នាក់នេះ បានលង់ស្រឡាញ់ម្ចាស់ទាយាទតូចរបស់អាល់ប៊ែត យ៉ាងងប់ងល់ជាទីបំផុត តើមានដឹងខ្លួនខ្លះទេ?
«ខ្លាចបងខឹងដែរ?»
«...»ថេយ៉ុង ងក់ក្បាលផ្ងក់ៗ ខណៈនាយកំលោះតាមសម្លឹងឬកពាទាំងខាំមាត់គ្រឺត ស្រាប់តែ រំពេចនោះ នាយតូច បានក្រសោបផ្ទៃមុខគេម្តងទៀត ហើយឱបជ្រុបថើបមាត់គេភ្លាមៗមិនបង្អង់យូរ។
«អ្ហឺម៎....»ជុងហ្គុក ធ្លោយសំឡេងគ្រហឹមដើមក ពេលមានអារម្មណ៍ថា អណ្តាតតូចហាក់ស្ទាត់ជំនាយក្នុងការវាយលុកក្នុងមាត់របស់គេ។ វិនាទីនេះ ស្នាមថើបមួយនេះ ធ្វើឲ្យចង្វាក់បេះដូងអ្នកទាំងពីរបានលោតញាប់ខុសពីធម្មតា ព្រោះតែស្នាមថើបដ៏ទន់ភ្លន់ រសផ្អែមដែលនាយតូច បានផ្តល់ឲ្យ ធ្វើឲ្យគេវីវក់ឈ្លក់វង្វេងពេញទី ឲ្យគេអត់មិនបាននឹងថើបតបវិញយ៉ាងផ្អែមល្ហែមរោលរាល ម្នាក់អង្គុយលើគែមអាង ម្នាក់ទៀតនៅក្នុងអាងទឹក ស្ថិតក្រោមពន្លឺភ្លើងទៀនដ៏រ៉ូមែនទិន ដែលជារូបភាពដ៏ស្រស់ស្អាតបំផុត តែគួរឲ្យស្តាយខ្លាំងណាស់ សុខៗ បបូរមាត់តូចស្រាប់តែផ្តាច់ចេញ ទាំងប្រុសកំលោះនៅមិនទាន់ចង់ឈប់៖
«ពេញចិត្តទេ?»ថេយ៉ុង សួរទាំងយកម្រាមដៃអង្អែលលើបបូរមាត់គេថើរៗ ពេលនេះ ជុងហ្គុក និយាយអ្វីមិនចេញទេ តែក៏មិនភ្លេចចាប់ប្រអប់ដៃតូចមកថើបខ្សឺតៗយ៉ាងស្ងប់ចិត្ត ទើបនាយតូចនិយាយបន្ត៖
«កុំខឹងកុំអន់ចិត្តនឹងអូនទៀតណា៎...»
«មុនហ្នឹង បងមិនបានខឹងអូនទេ ក្មេងឆ្កួត» ជុងហ្គុក និយាយទាំងសើចកខិច ថែមទាំងធ្វើមុខឌឺៗ ឯនាយតូច គ្រាន់តេឮគេថាចឹងភ្លាម ក្នុងចិត្តចង់តែទះកំផ្លៀងគេឲ្យណាណី តែមិនហ៊ាន បានត្រឹមតែឱបដៃសម្លក់មុខគេ ខូចណាស់ ធ្វើខឹងចង់ឲ្យគេលួង តាមពិតចង់កេងចំណេញពីគេសោះ។
___
ទំនាក់ពួកគេកាន់តែជ្រាលជ្រៅខ្លាំងទៅៗ ភាសាផ្អែមល្ហែមផ្តោះផ្តង ថ្នាក់ថ្នមមិនឲ្យឃ្នើសចិត្ត...
ម្ចាស់រាងកាយតូចច្រឡឹង អង្គុយទល់មុខទូរកញ្ចក់ដែលដាក់តាំងគ្រឿងសម្អាងថ្លៃៗ។ កែវភ្នែកមូលក្រឡង់ សម្លឹងមើលក្នុងកញ្ចក់ ដែលផុសរូបរាងកាយដ៏ស្រស់ស្អាតឥតទាល់ ដងខ្លួនស្រឡូនតូច គួរឲ្យថ្នាក់ថ្នមបែបនេះ ទើបបានជាជុងហ្គុក មិនឲ្យប៉ះពាល់ការងារអ្វីទាំងអស់។
ម្ចាសកាយតូច បញ្ចេញស្នាមដាក់កញ្ចក់ ដែលស្នាមញញឹមនោះហាក់មានក្តីសុខពន់ពេក...
«ចាំបងយូរទេ?» ការពិតគឺអីចឹងសោះ ដែលញញឹមមុននេះ គឺដោយសារមានវត្តមានម្នាក់ទៀត ដែលទើបតែបង្ហាញខ្លួននៅពីក្រោយខ្នង
«ហ្ហឹម៎? មិនយូរទេ» ថេយ៉ុង គ្រវីក្បាលតិចៗទាំងក្រញែងខ្លួន ពេលសុខៗ ស្រាប់តែប្រុសកំហូចឈ្មុលថើបថ្ពាល់ទន់ៗ ខ្សឺតៗៗ មិនចង់ដកឃ្លា...
«ថើបៗៗ ជាំថ្ពាល់អូនអស់ហើយ»ខណៈនោះ នាយតូច ស្រាប់តែធ្វើមុខងរងក់ ថែមទាំងយកដៃអង្អែលថ្ពាល់ខ្លួនឯងថ្នមៗ
«មនុស្សអីគួរឲ្យក្នាញ់យ៉ាងហ្នឹង»
«មនុស្សអីគួរឲ្យស្អប់» នាយតូច តបវិញទាំងខាំមាត់សម្លក់តាមកញ្ចក់ ជុងហ្គុកក៏ញ៉ោះថែម៖
«ស្អប់ជំពប់លើ ស្អប់បងឲ្យខ្លាំងៗមក»មិនត្រឹមតែនិយាយ នាយកំលោះចាប់ក្តោបរង្វង់មុខតូច រួចឱនបឺតជញ្ជក់បបូរមាត់យ៉ាងទំនើងខូចខិល ថើបទាល់តែនាយតូចដង្ហក់ ទើបផ្តាច់ចេញ ហើយញញឹមឌឺៗដាក់
«ជុងហ្គុក ឈប់ភ្លាមណា៎»ដៃតូចលើកចង្អុលគំរាមទាំងគ្រឺតក្រាញពេញទ្រូង គេអត់មាត់ៗ បានចិត្ត ថើបៗៗមិនលស់ពេលតែម្តង
«ឈប់ហើយ បងឈប់ហើយ» គេសើចឌឺ រួចក៏ចាប់បីមាឌល្អិតដើរសំដៅទៅគ្រែ ដាក់កាយតូចឲ្យគេងលើពូក សឹមគេឡើងទ្រោបពីលើយ៉ាងលឿន រួចនិយាយដោយទឹកមុខខិល៖
«បងឈប់ថើបហើយ ឈប់ធ្វើអីអូនទៀតហើយ បងសន្យា...»

To be continued💕

ភរិយារាត្រីWhere stories live. Discover now