ភាគ៥០

331 16 0
                                    

អ្នកដេកលើគ្រែពេទ្យ ខំប្រឹងបង្ហើបបបូរមាត់ដែលស្ងួតក្រៀមក្រោះ បន្លឺពាក្យប៉ុន្មានម៉ាត់ទាំងអួលដើម

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

អ្នកដេកលើគ្រែពេទ្យ ខំប្រឹងបង្ហើបបបូរមាត់ដែលស្ងួតក្រៀមក្រោះ បន្លឺពាក្យប៉ុន្មានម៉ាត់ទាំងអួលដើម.ក៖
«ហ្ហឹក៎...បងស្មានថា...បងលែង...បានឃើញមុខអូន...ទៀតហើយ...»ស្តាប់ពីមួយឃ្លាទៅមួយឃ្លា ហាក់វេទនាក្នុងទ្រូងខ្លាំងណាស់ គេពិតជាមិននឹកស្មាន ក៏គ្មានសង្ឃឹមសូម្បីតែបន្តិចនៅមុនពេលដែលខ្លួនបានសន្លប់នោះ ឯថេយ៉ុង គ្រាន់តែឮគេបង្ហើបឡើងភ្លាម ក៏ឈរធ្វើមាត់ពេបៗស្បេបចង់យំ និយាយរួមគឺធ្វើអីមិនចេញទេ ក្រៅពីឈរមើលសភាព គេទាំងទឹកមុខបែបនេះ ឯអ្នកឈឺ ខំប្រឹងលេបទឹកមាត់ផ្សើមបំពង់.កដែលខះស្ងួត រួចនិយាយខ្សាវៗបន្ត៖
«កុំធ្វើមុខចឹង...បងមិនទាន់ស្លាប់ទេ»
ផាច់!!! និយាយមិនទាន់ផុតពីមាត់ អត់មិនបានក៏ដាក់មួយដៃ ជំនួសឲ្យការខឹង ខឹងចាំមនុស្សសន្លប់ឲ្យភ្ញាក់ តែពេលភ្ញាក់ដឹងខ្លួនភ្លាមសម្តីនៅតែឡូយដដែល អ្នកខំមកមើលឯណេះភ័យសឹងជ្រុះសក់ រកធ្វើអ្វីមិនត្រូវផង។
«គេងលើគ្រែពេទ្យហើយ នៅសម្តីគ្រាន់បើទៀត»ថេយ៉ុង បន្ទោសទាំងឃ្នើសចិត្ត មុននឹងដាក់ខ្លួនអង្គុយជិតដៃគេ ខណៈជុងហ្គុក តាមសម្លឹងនាយតូចឥតដកភ្នែកទៅណា ខណៈនោះគេប្រុងច្រច់ខ្លួនងើបអង្គុយ ចិញ្ចើមក្រាស់ស្រាប់តែចងចូលគ្នា ពេលដឹងភាពឈឺចាប់ត្រង់របស់របួសជើង គេសម្លឹងមើលជើងខ្លួនឯងទាំងទឹកមុខមិនល្អ ទើបនាយតូច ប្រាប់ដោយសម្តីស្រាលៗហាក់លួងចិត្ត៖
«ពេទ្យថាភ្លៅខាងឆ្វេងស្រាំឆ្អឹង មិនអាចកម្រើកបានទេ ត្រូវរងចាំការតាមដានមួយរយៈសិន»
«...»ជុងហ្គុក លែងនិយាយ លែងមាត់ក ហើយដកដង្ហើមធំចេញមកទាំងតឹងចិត្ត មនុស្សធ្លាប់តែនៅមួយកន្លែងមិនសុខ បែរជាត្រូវមកដេកលើគ្រែ ចង់ទៅណាក៏មិនរួច ឯនាយតូច តាមសម្លឹងទឹកមុខគេទាំងលួចសង្វេគ ទាល់តែបែបនេះ ទើបដឹងថា ជុងហ្គុក ពុំទទួលបានភាពកក់ក្តៅពីលោកម្ចាស់ឡើយ សូម្បីតែពេលនេះគេដេកពេទ្យ ក៏លោកមិនដឹងផង គិតរួច ថេយ៉ុង ក៏ស្រវារកទូរស័ព្ទប្រុងតេរទៅអ្នកណាក៏មិនដឹង ស្រាប់តែដៃមាំចាប់ឃាត់ហើយសួរភ្លាមៗ៖
«ចង់តេរទៅអ្នកណា?»
«លោកម្ចាស់ គាត់មិនទាន់ដឹងថាលោកនៅមន្ទូរពេទ្យទេ»
«មិនបាច់ប្រាប់គាត់ថាបងគេងពេទ្យទេ»
«ហេតុអី?»ថេយ៉ុង សួរដេញដោល ព្រោះឆ្ងល់យូរហើយថាហេតុអីបានជា ជុងហ្គុក មិនសូវខ្វល់ខ្វាយ មិនចូលទៅជិតលោកម្ចាស់?
«គាត់មិនខ្វល់ស្រាប់ហើយ»
«ម៉េចក៏និយាយចឹង បើលោកមិនប្រាប់ គាត់ម៉េចនឹងដឹងថាលោកកើតអី?»
«កាលបងនៅតូច បងក៏ធ្លាប់អង្គុយជិតគ្រែពេទ្យកំដរលោកប៉ាដែរ...»ជុងហ្គុក ស្រាប់តែរំលឹកអតីតកាលដែល នាយតូច ពុំធ្លាប់បានដឹង ហើយក៏បន្តស្ងៀមស្ងាត់ដើម្បីទុកឲ្យឱកាសឲ្យគេបាននិយាយ...
«គាត់មិនដែលសួរសុខទុក្ខលោកប៉ាយ៉ាងណាឡើយ អូនដឹងទេ? គាត់ធ្វើបែបនោះព្រោះតែខឹងលោកប៉ាមិនធ្វើតាមសម្តីគាត់ ខឹងលោកប៉ាមិនរៀបការជាមួយមនុស្សដែលគាត់ផ្សំផ្គុំឲ្យ...គាត់បានដាក់លក្ខខណ្ឌ បើលោកប៉ាធ្វើតាមគាត់ គាត់ គាត់នឹងមិនឲ្យលោកប៉ាបានជួបបងទេ ពេលនោះបងទើបតែអាយុ៤ឆ្នាំប៉ុណ្ណោះ»
«ចុះពេលពេលនេះ ប៉ារបស់លោក...?»នាយតូច សួរមិនទាន់ចប់ ត្រូវគេឆ្លើយកាត់ហាក់ដឹងសំណួរមុន
«ប៉ានិងម៉ាក់បងរស់នៅក្រៅប្រទេស យូរៗទើបបងលួចឡើងទៅលេងគាត់ម្តង»
«លោកម្ចាស់ដឹងដែរទេ?»
«បងកុហក ថាទៅដើរលេង»ជុងហ្គុក រៀបរាប់ទាំងទឹកមុខស្មើ ទើបតែពេលនេះ ទើបនាយតូចយល់ថា ហេតុអីបានជា ជុងហ្គុក តែងតែមានះមិនស្តាប់បង្គាប់ លោកម្ចាស់ ហើយថែមទាំងហ៊ានផ្តាច់ពាក្យដោយមិនខ្វល់ពីអ្វីទាំងអស់ ត្បិតលោកម្ចាស់ប្រគល់ទ្រព្យសម្បត្តិឲ្យគេ ក៏គេមិនដែលរំភើបជាមួយរបស់ទាំងអស់នោះឡើយ។
«...»ម្តងនេះ ថេយ៉ុង ជាអ្នកស្ងាត់ម្តង ពេលដឹងរឿងគេរួច ក៏បែរមករឿងខ្លួនឯងដែលកំពុងតែកុហក យ៉ុនហ្គី ថាចេញមកទិញកាហ្វេ ហើយសល់ពេលមិនប៉ុន្មាននាទីទៀតទេ នាយតូច ត្រូវត្រឡប់ទៅវិញតាមការកំណត់ តែចិត្តនៅបារម្ភអ្នកគេងឈឺលើគ្រែឯណេះ គ្មានអ្នកណានៅចាំមើលថែ គេតែម្នាក់ឯងគួរឲ្យអាណិតពេកហើយ អ្នកឈឺវេទនា តែអ្នកចង់មកមើលថែនេះវេទនាជាស្អីទៅទៀត ហើយត្រូវកុហកយ៉ុនហ្គីដល់ពេលណាទៀតទៅ?
«ខ្ញុំត្រូវទៅវិញហើយ»សុខៗ រាងតូច ក៏ស្ទុះក្រោកឈរពេញកម្ពស់ ប្រាប់គេទាំងចិត្តមិនចង់ តែក៏មិនដឹងថាគួរធ្វើបែបម៉េចឲ្យល្អ ឯជុងហ្គុក ពេលឃើញ ថេយ៉ុង រៀបចេញទៅ គេបានត្រឹមស្ងាត់ ជាមួយនិងកែវភ្នែកភ្លឹះៗ ព្រោះពេលនេះជើងឈឺ មិនអាចក្រោកទៅហាមឃាត់ នាយតូច បានដូចពីមុនទេ បានត្រឹមតាមសម្លឹងមើលអ្នកដែលដើរចេញទៅយ៉ាងក្រៀមក្រំ ចំណែកថេយ៉ុង ដើរដល់មាត់ទ្វារ ក៏មិនភ្លេចងាកមកមើលគេមួយដង្ហើម មុននឹងទាញទ្វារបិទទៅ។
...
ភូមិគ្រឹះ

«មកវិញហើយហ្អែស៎?»សំឡេងគ្រល័រឡើង រហូតអ្នកដែលខំលបចូលមកភ្ញាក់ព្រើតនូវវត្តមាន នាយកំលោះ ដែលអង្គុយចាំផ្លូវនៅលើសាឡុងចំកណ្តាលផ្ទះ ខណៈនោះ ថេយ៉ុង ខំលើកស្នាមញញឹមទាំងមុខស្ងួតៗ ហើយនិយាយហាក់លួងចិត្ត៖
«ដេតឌីនៅមិនទាន់គេងទៀត?នេះយប់ជ្រៅហើយណា៎...»រាងតូច និយាយទាំងជើងសសៀៗខិតទៅរកកាំជណ្តើរផ្ទះ ស្របពេលយ៉ុនហ្គីសម្លឹងឫកពារតាមកន្ទុយភ្នែក រួចក៏ស្រដីឡើងបង្អាក់ដំណើរភ្លាម៖
«ខូចណាស់ឥឡូវ ចេះដើរដាច់យប់ តេរហៅមិនចង់មក ឈប់ឲ្យចេញក្រៅផ្ទះផ្តេសផ្តាសហើយ»ពាក្យគំរាមហាក់ធ្ងន់បន្តិច តែអាចទាញអារម្មណ៍ ថេយ៉ុង ឲ្យងាកមកទាំងធ្វើមុខឆ្ងល់
«ហ្ហឹម?»
«ទៅជួយមើលការងារនៅក្រុមហ៊ុនជាមួយបង»យ៉ុនហ្គី និយាយទាំងមិនងាកមើលនាយតូចដែលឈរនៅក្រោយខ្នង ភ្លាមនោះមាឌល្អិតក៏ស្ទុះដើរមកឈរនៅចំពោះមុខ
«អត់ចេះអីតិចផង ធ្វើការយ៉ាងម៉េច?!»ថេយ៉ុង ស្រដីទាំងទឹកមុខងរងក់ ឲ្យមនុស្សមិនចេះអីសោះទៅធ្វើការ ដូចដឹកគោទៅមើលទូរទស្សន៍ចឹង!
«រៀនទើបចេះ»គេតបតែបីម៉ាត់កំបុត ក្រោមទឹកមុខមាំមិនងាយប្តូរ
«ចង់នៅផ្ទះ...បើទៅនាំតែទើសដៃទើសជើងDaddyធ្វើការអត់កើតដដែល»និយាយរកលេសឲ្យតែបានទៅ ព្រោះពេលនេះកំពុងមានបន្ទុកជាទម្ងន់ ដែលយ៉ុនហ្គី មិនបានដឹងឡើយ
«រាល់ថ្ងៃនៅផ្ទះធ្វើអីខ្លះ?»
«មើលឆ្មា ឆ្មាឈឺ»មិនគិតយូរ ថេយ៉ុង តបទាំងយកដៃច្រត់ចង្កេះច្រង៉េងច្រង៉ាងដាក់គេ ដូចជាប្រឆាំងយ៉ាងដាច់ខាត គឺមិនព្រមទៅជាមួយគេដាច់ខាត
«ឯណាឆ្មា?»យ៉ុនហ្គី សួរដេញដោយ ទាំងចងចិញ្ចើមមុខងាប់
«ស្អែកអូនយកឆ្មាមកចិញ្ចឹមហើយ»ថេយ៉ុង ឆ្លើយទាំងងាកទៅមើលអ្វីផ្សេងធ្វើមិនដឹង នាំឲ្យអ្នកសួរចាប់ផ្តើមមានមន្ទិលសង្ស័យ តែធ្វើជានិយាយពង្វាងដើម្បីដឹងតម្រុយខ្លះ៖
«កុំឲ្យបងដឹងថាអូននៅតែទៅរកអាក្បាលខូចនោះទៀតអោយសោះ ប្រយ័ត្នបានស្បថមុខលោកឪនៅព្រះវិហារជាមួយបងឆាប់ៗ»
«???»គ្រាន់តែឮភ្លាម ថេយ៉ុង បែរមកសម្លឹងមុខ យ៉ុនហ្គី ទាំងបើកភ្នែកធំៗប៉ុនពងមាន់។ ស្អីគេ?មានស្តាប់ច្រឡំដែលទេ?ស្បថមុខលោកឪ? គេចង់សំដៅលើរឿងរៀបការតើ? អត់ទេ មិនកើតទេ!
«អូនមិនព្រម ការម្នាក់ឯងទៅ»
«ចាប់បង្ខំ មានអីពិបាក?»

To be continued💚💜

ភរិយារាត្រីWhere stories live. Discover now