ភាគ៤១

408 21 0
                                    

អានដោយក្តីរីករាយ💕
#ភរិយារាត្រី «ភាគ៤១»
___
«កាន់តែផ្តេសផ្តាសហើយ»ចិញ្ចើមក្រាស់ចងចូសគ្នាយ៉ាងខ្មួរខ្មាញ់ សំណាងហើយដែលទឹកមាត់ស្តោះចំទ្រូងគេ ហើយខណៈនោះ នាយកំលោះប្រើច្របាច់បបូរមាត់តូចច្រមិច រួចឱនថើបម្តងទៀត តែវិនាទីដែលហៀបនឹងដល់មាត់ទៅហើយ ស្រាប់តែកអាវរបស់គេត្រូវក្បួចនិងចាប់អូសឲ្យផ្ងាកក្រោយមួុយទំហឹង ឯនាយតូចក៏បានរួចខ្លួន។
ឌឹប!!! ផ្ទៃមុខសង្ហារត្រូវបានទទួលមួយកណ្តាប់ដៃយ៉ាងធ្ងន់ បណ្តាលឲ្យងាកទៅតាមកម្លាំងដាល់ជាមួយនិងតំណក់ឈាមខ្ទាតខ្ចាយចេញតាមមាត់។
«កុំប៉ះមនុស្សរបស់យើងឱ្យសោះ»យ៉ុនហ្គី ចាប់មួលកអាវជុងហ្គុក ជាប់មិនព្រមលែង គេគ្រឺតគេខឹង ខឹងណាស់ ដែលព្រហើនហ៊ានមកប៉ះពាល់ទារកតូចដែលគេខំថ្នាក់ថ្នម។
«កុំឲ្យមានលើកទីពីរឲ្យសោះ»យ៉ុនហ្គី គំរាមមុខងាប់ សម្លក់ភ្នែកយ៉ាងកំណាចផ្តាច់ការ ស្របពេលលើកដៃចង្អុលចំៗមុខមិនទម្លាក់ ធ្វើឲ្យអ្នកម្ខាងទៀតក្តៅទ្រូងស្លរឈាម និងសម្លឹងមុខវិញ មិនញញើតអីបន្តិច
«មនុស្សរបស់លោកឯងពីពេលណា?ហ្អាស៎?»ជុងហ្គុក ស្រែកសួរយ៉ាងតឹងសសៃក ទាំងយកដៃជូតឈាមដែលជ្រាបចេញតាមគែមមាត់បណ្តើរ កែវភ្នែកសម្លឹងទៅរក នាយតូច បណ្តើរ ហើយសំណួរនេះ យ៉ុនហ្គី ក៏មិនពិបាកឆ្លើយ ថែមទាំងតបវិញយ៉ាងសមចិត្ត៖
«សម្តីនៅតែចោលម្សៀតមិនកែដដែល ទទួលស្គាល់ទៅ ថាថេយ៉ុង ជារបស់យើងហើយ»ចប់សម្តី យ៉ុនហ្គី ច្រានខ្លួន ជុងហ្គុក ឲ្យជម្រត់ថយក្រោយ មុននឹងទៅចាប់អូស ថេយ៉ុង មកជិត រួចស្រដីឌឺដងបញ្ជោះចិត្តអ្នកខ្លះ៖
«មុនហ្នឹងវាថើបមាត់អូន? មិនអីទេ ចាំDaddyជួយគក់ក្អួតឲ្យ ក្អួតចេញមកឲ្យអស់ភាពស្មោគគ្រោក»ថាបណ្តើរ ដៃមាំលើកទៅជូតមាត់ នាយតូច ថ្នមៗ ឯនាយតូច វិញកាលបើបាន យ៉ុនហ្គី លួងលោមបែបនេះ កាន់តែទន់ចិត្តឱបដៃគេវិញយ៉ាងស្អិត ដែលរូបភាពមួយនេះធ្វើឲ្យ អ្នកឈរនៅម្ខាង ខឹងមួម៉ៅក្តៅក្រហាយ ខឹងសឹងដាច់សសៃឈាមខួរក្បាលស្លាប់ ប៉ុន្តែទោះខឹងយ៉ាងណា បានត្រឹមតែឈរមើលពីចម្ងាយ មិនហ៊ានចូលទៅជិត គេក៏មិនយល់ពីខ្លួនឯងដែរ ហាក់ដូចមានអ្វីមកបញ្ជាឲ្យគេឈរត្រង់នេះ ហើយក៏អត់បន្ទោសខ្លួនឯងមិនបានដែលបណ្តោយឲ្យរឿងដល់ថ្នាក់នេះ។
__
យ៉ុនហ្គី ប្រញាប់នាំ ថេយ៉ុង ត្រឡប់ទៅផ្ទះវិញ រួចជម្រាបរឿងរ៉ាយគ្រប់យ៉ាង ដែលបង្ករហេតុឡើងដោយសារ ជុងហ្គុក ឲ្យលោកម្ចាស់បានជ្រាប ចំណែកឯសមីខ្លួនដែលត្រូវប្រុសសម្អុយនោះចូលមករំខាន បែរអង្គុយស្ងៀមទ្រឹង ទឹកមុខហាក់ភ្លឹងភ្លាំង គិតដល់រឿងអ្វីក៏មិនដឹង ធ្វើឲ្យលោកម្ចាស់ លួចសង្កេតមើលឫកពារ នាយតូច ជាញឹកញយ។
«កើតអីឬអត់?» យ៉ុនហ្គី ចាប់ស្មាតូចបន្តិច រួចសួរនាំដោយសំណួរស្រាល មិនធ្វើឲ្យនាយតូចមានសម្ពាធឡើយ
«ខ្ញុំអត់កើតអីទេ»មាឌល្អិត គ្រវីក្បាល បានន័យថាមិនអីទេ ទើប លោកម្ចាស់ បោះសម្តីឡើង៖
«យើងដឹងថាឯងកំពុងតែមិនស្ងប់ចិត្តព្រោះតែទង្វើរបស់ ជុងហ្គុក តែលើកក្រោយត្រូវចេះប្រយ័ត្នខ្លួន បើមិនចង់ត្រូវអាកំហូចហ្នឹងធ្វើបាបផ្លូវចិត្តម្តងទៀត»លោកម្ចាស់ មានប្រសាសហាក់ដូចបានហែកទ្រូងទម្លុះចិត្ត នាយតូច អ៊ីចឹង ដូចគាត់និយាយមែន បើមិនប្រយ័ត្ន ច្បាស់ជាត្រូវគេអូសទាញយកទៅម្តងទៀត ដូច្នេះត្រូវតែតាំងចិត្តឲ្យរឹងប៉ឹង មិនទន់ខ្សោយតាមសម្តីលួងលោមអ្វីទាំងអស់ រាល់ថ្ងៃនេះ នាយតូច ស្តាប់តែពាក្យលួងលោមពី យ៉ុនហ្គី និង លោកម្ចាស់ គ្រប់គ្រាន់ណាស់ទៅហើយ។
«បើមានលើកទីពីរ ខ្ញុំមិនទុកមុខឲ្យគេទេ»យ៉ុនហ្គី និយាយទាំង ងាកសម្លឹងមុខ លោកម្ចាស់ ក្នុងន័យសុំទុកមុន លើកនេះគ្រាន់តែបែកមាត់ហូរឈាម លើកក្រោយបើមិនស្លាប់ក៏ពិការដែរ។
«ធ្វើចុះ ព្រោះយើងក៏នឹងរងចាំមើល ថាតើទាយាទតូចរបស់យើង ទទួលយកការប្រៀនប្រដៅពីយើងដែរ» មិនសុំអ្វីច្រើនទេ សុំតែត្រឹមតែ ជុងហ្គុក ស្តាប់បង្គាប់ គាត់ស្ងប់ចិត្តណាស់ទៅហើយ ប៉ុន្តែមើលចរិកគេរាល់ថ្ងៃចុះ គ្មានថ្ងៃណាដែលគាត់មិនដេកគិតបារម្ភពីគេ សោយសារតែទង្វើរពាលនេះឯង។
___
បន្ទាប់ពីបានទទួលការណែនាំរួចមក មួយរយៈក្រោយ ថេយ៉ុង ក៏លែងហ៊ានចេញទៅណាផ្តេសផ្តាស ហើយថ្មីៗនេះ យ៉ុនហ្គី ទើបតែទទួលបញ្ជាពី លោកម្ចាស់ នឹងធ្វើរឿងមួយ...
ក្លឹបរាត្រី ប្រៀបដូចជាជំនួបគ្នារវាងឋានសួគ៌និងឋាននរក បើអ្នកមកទីនេះក្នុងគោលបំណងល្អ ចង់សប្បាយរំសាយទុកវាគឺជាឋានសួគ៌ ចុះឋាននរកវិញ?
មនុស្សរាងតូចស្តើង ស្លៀកពាក់សិចស៊ីបញ្ចេញគល់ភ្លៅសខ្ចី ឯដើមទ្រូងទ្រលុកទ្រលន់គួរចង់ណែបនិត្យ នាងឈររាំគ្រវីគ្រលែងខ្លួន ជាមួយនិងកែវស្រានៅក្នុងដៃ មើលទៅទឹកមុខហាក់កំពុងខូចចិត្តនឹងរឿងអ្វីមួយមិនខាន ហើយការដែលរាំរែកបែបនេះ ដូចកំពុងរាំបណ្តេញភាពសោកសៅពីទ្រូង...
«ទៅខ្វល់ស្អី ឯងស្អាតប៉ិនហ្នឹងដែរ មិនខ្វះទេអ្នកតាមស្រឡាញ់នោះ ឲ្យដឹងទៅថា បុរសគឺជាការខកចិត្ត តែបណ្តោយយូរពេក បើគេបោកមួយ ឯងយកមួយទៀតទៅ នាងហ្វៀ...»សម្តីមាសពីមិត្តរបស់ស្រីស្អាត រៀបរាប់បញ្ចុះបញ្ចូលមិត្ត ទាំងមិនខ្វល់អ្វីទាំងអស់ ខណៈសូហ្វៀ អង្គុយចាក់ស្រាចូលកែវ មិនដឹងជាលើកទីប៉ុន្មានហើយទេ នាងកំពុងមានវិបត្តផ្លូវចិត្ត ដែលត្រូវ ជុងហ្គុក ទុកចោល មិនអើពើនឹងនាងដូចកាលពីមុន ចាប់តាំងពី ថេយ៉ុង ចេញពីផ្ទះទៅ គេហាក់ព្រងើយកន្តើយមិនដូចមុន នាងខូចចិត្ត មកអង្គុយផឹកស្រា រាំរែកក្នុងក្លឹបរៀបរាប់ដាក់មិត្តទាំងឈឺចិត្ត។
«យើងទៅបន្ទប់ទឹកសិន»
«នែ៎ ទៅរួចទេហ្នឹង?» មិត្តរបស់ សូហ្វៀ ស្ទុះក្រោកចាប់ដៃ តែត្រូវ សូហ្វៀ គ្រវាសចេញមួយទំហឹង
«យើងមិនអីទេ»សូហ្វៀ ចងចិញ្ចើមដាក់ រួចដើរទៅបាត់ ឯមិត្តរបស់នាងក៏មិនបានទៅតាម ព្រោះស្គាល់ចរិកនាងច្បាស់ នាងរឹងរូសខ្លាំងណាស់។
#បន្ទប់ទឹក
សូហ្វៀ ឈរទល់មុខកញ្ចក់ ទាញកាបូបបើកយកក្រែមពណ៌ក្រហមដិតមកលាបបន្ថែម រួចក៏បាញ់ទឹកអប់នៅប្រលោះកបន្តិច ពេលរៀបរយហើយ ក៏ដើរចេញទៅ ដល់ច្រកទ្វា ស្រាប់ក្បាលរបស់នាង ជ្រមិលទៅបុកចំទ្រូងមនុស្សម្នាក់ ប៊ឹប!
«អួយ៎...»សូហ្វៀ ថ្ងូរបន្តិចខណៈជម្រុលខ្លួនផ្ងារក្រោយ វិនាទីនោះ ម្ចាស់ទ្រូងក៏រហ័សយកដៃត្រកងឱបចង្កេះជាប់និងទប់មិនឲ្យដួល នាងឈរបានវិញ ហើយឱនមុខទាំងខ្មាស៖
«អរគុណ»សូហ្វៀ មិនហ៊ានងើបមើលមុខគេឡើយ ស្រាប់តែឮសំឡេងមួយធ្វើឲ្យនាងលង់តែម្តង៖
«នាងអរគុណខ្ញុំមិនសមទេ ព្រោះខ្ញុំត្រូវសុំទោសដែលដើរបុកនាងមុននេះ»
សូហ្វៀ ងើបសម្លឹងមុខគេតិចៗ ទីបំផុតក៏បានឃើញនូវផ្ទៃមុខម្ចាស់សំឡេង នាងមើលគេរហូតភ្លឹកមិនដឹងខ្លួន ទោះអ្នកម្ខាងទៀតធ្វើមុខងាប់មិនញញឹមក៏ដោយ។
«នាងអាចទៅបានហើយ»យ៉ុនហ្គី ដកដៃចេញពីចង្កេះ ហើយប្រាប់ តែនាងហាក់មិនចង់ឈានជើងទៅទាល់តែសោះ ទើបប្រុសកំលោះ ស្រដីឡើងហាក់ដូចអន្ទងចិត្តនាងក្រមុំ៖
«នាងភ័យ?ចឹងខ្ញុំជូននាងទៅ ទៅដល់បន្ទប់តែម្តង»
«...»សូហ្វៀ មិនហ៊ានតប គ្រាន់តែសម្លឹងគេដោយក្រសែភ្នែកទន់ភ្លន់បែបទាក់ទាញ រួចនាងក៏ដើរចេញទៅទាំងយកដៃវែកសក់ក្នុងឫកពារអៀនប្រៀន ផ្ទុយពី យ៉ុនហ្គី ឈរជ្រឹមភ្នែកសម្លឹងនាងពីចម្ងាយ ស្របពេលដៃលូកយកកូនកន្សែងពីក្នុងអាវធំ យកមកជូតដៃហាក់ខ្ពើមរអើម ជូតបណ្តើរ គេនិយាយបណ្តើរ៖
«ហឹស៎! គួរឲ្យខ្ពើមអ៊ីចឹងតើ បានជាទារកតូចរបស់យើងឆ្អើមនាងដល់ថ្នាក់ហ្នឹង...តែមិនអីទេ ចាំជួបគ្នាណាស្រីស្អាត...»
___
មនុស្សស្អីឲ្យគេខ្ពើមគ្រប់គ្នា...🌚

ភរិយារាត្រីWhere stories live. Discover now