ភាគ៣៩

409 24 0
                                    

«ប្រឹងច្រឡោតធ្វើស្អី? កុំភ័យ ធ្វើចិត្តឲ្យសប្បាយៗ ទាររកតូចរបស់យើង កំពុងនៅក្រោមទ្រូងយើងមានក្តីសុខហើយ ឯងចូលដេកឲ្យស្ងប់ចិត្តទៅ»
ប្រាវ!!! ទូរស័ព្ទដែលកាន់និយាយសុខៗត្រូវបោកនឹងកម្រាលឥដ្ឋ បែកខ្ចាយលាន់ពេញបន្ទប់ ក្តៅចិត្តមិនស្ទើរ ពេលបានឮពាក្យឌឺដងពី យ៉ុនហ្គី។
រាប់ពីវិនាទីដែល ថេយ៉ុង ត្រូវបានចាកចោល រហូតមកទល់នឹងពេលនេះ ជុងហ្គុក ដេកមិនលក់បក់មិនល្ហើយ អារម្មណ៍រសាប់រសល់ ទាំងព្រួយបារម្ភ ដេកភ័ ដេកខ្លាច ខ្លាចគេចាប់យកនាយតូចទៅធ្វើបាប មានរឿងជាច្រើនអុកឡុកពេញទ្រូងគេឲ្យនៅលែងស្ងៀម គេព្យាយាមរកនឹកចំណាំមុខ អ្នកដែលនាំ ថេយ៉ុង ទៅ ប៉ុន្តែរកនឹកមិនឃើញសោះថាគេជាអ្នកណា? បើជុងហ្គុក បានដឹងទៀតថា យ៉ុនហ្គី ជាមនុស្សរបស់ លោកម្ចាស់ អាល់ប៊ែត ប្រាកដណាស់ គេនឹងទៅតាមយក ថេយ៉ុង មកវិញទាល់តែបាន។
___
ថ្ងៃថ្មី
បន្ទាប់ពី ១ខែ ក្រោយពី នាយតូច បានចាកចេញពីទ្រនំធំខ្ពស់នោះ និងបានឈានចូលមករស់នៅកន្លែងថ្មី ហាក់ដូចជាបានទទួលនូវជីវិតថ្មីមួយទៀតដែលនឹកស្មានមិនដល់។ បន្តពីលោកម្ចាស់ គឺ មីន យ៉ុនហ្គី ដែលជាអ្នកស្ម័គ្រទទួលមើលថែ នាយតូច យ៉ាងពេញចិត្ត ដោយគ្មានការទើសទាល់សូម្បីតែ ភូមិគ្រឹះដ៏ត្រជាក់ត្រជុំធំសម្បើមមួយនេះ ត្បិតមានភាពស្ងប់ស្ងាត់ គ្មានសមាជិកច្រើន សូម្បីតែអ្នកបម្រើមានតែប៉ុន្មាននាក់ប៉ុណ្ណោះ ធ្វើឲ្យ នាយតូច មានសុវត្ថិភាពទាំងផ្លូវកាយផ្លូវចិត្ត គ្មានអ្នករំខាន គ្មាននរណាមកច្រណែនឈ្នានីស គឺមានតែភាពកក់ក្តៅ ហាក់ដូចរស់នៅក្នុងគ្រួសារមួយដែលមានលោកប៉ា និងបងប្រុស ដ៏គួរឲ្យគោរពស្រឡាញ់ នៅចាំមើលខុសត្រូវយ៉ាងដិតដល់។
___
នៅក្នុងបន្ទប់ទទួលភ្ញៀវ ដ៏ធំទូលាយមួយ មានវ័យចំណាស់ កំពុងតែអង្គុយលើសាឡុង អានកាសែតដែក្នុងដៃ យូរៗទើបទាញបារីមកជក់ បង្ហុយផ្សែងទ្រុលពេញបន្ទប់។ វិនាទីនោះ ក៏ស្រាប់តែលេចនូវវត្តមាន កំលោះតូចម្នាក់ ដែលមានដងខ្លួនស្រឡូន ដៃជើងល្វត់ល្វន់ គួរឲ្យថ្នាក់ថ្នម ស្ថិតក្នុងសម្លៀកបំពាក់ជាឈុតអៀមចុងភៅ នៅលើចង្កេះតូចមួយក្តាប់ខាងក្រោយមានចងខ្សែអៀមជារូបបូគួរឲ្យស្រឡាញ់ ខណៈម្រាមដៃតូចល្អិតៗ កាន់ថាសទម្រ តូចមួយ ដែលទ្រពែកកាហ្វេក្តៅៗមួយពែក បង្ហើរក្លិនឈ្ងុយ សាយភាយដល់ច្រមុះលោកម្ចាស់ ដែលអង្គុយនៅទីនោះ គាត់ងាកទៅរកប្រភពនៃក្លិនឈ្ងុយ ក៏ក្រឡេកឃើញ កំលោះតូច របស់គាត់ដើរកាន់ពែងកាហ្វេសំដៅមក។
«ឆាប់ពិសាទៅ ទាន់កាហ្វេនៅក្តៅ បើទុកឲ្យត្រជាក់ នឹងបាត់បង់រសជាតិណា៎...»នាយតូច បញ្ចេញស្នាមញញឹមផ្អែម ក្រោមទឹកមុខនិងកែវភ្នែកដ៏ស្រស់ថ្លា សាច់ឈាមពណ៌សម្បុរភ្លឺចាំងជាងមុន មានសាច់ឈាមជាងមុន ឯថ្ពាល់វិញប៉ោងៗគួរឲ្យចាប់ក្រញិច គ្រប់គ្នានៅទីនេះគឺក្នាញ់បំផុតពេលឃើញ ថេយ៉ុង ញញឹមម្តងៗ ហើយឃើញពាក់ឈុតអៀមបែបនេះ តិចយល់ច្រឡំថាគេអ្នកបម្រើទៀតទៅ គឺមិនមែនទេ តាមពិត លោកម្ចាស់ មិនឲ្យថេយ៉ុង ធ្វើការអ្វីឡើយ ឲ្យតែនៅស្ងៀមៗ ស្លៀកពាក់ស្អាត ញ៊ាំអាហារឆ្ងាញ់ គេងឆ្អែត បាត់ខ្លាចអ្វីទាំងអស់ គ្រាន់តែក្មេងក្បាលរឹងបន្តិច មិនចេះនៅស្ងៀមៗ បន្តិចរត់ទៅផ្ទះបាយធ្វើម្ហូប បន្តិចរត់ទៅសួនច្បារស្រោចផ្កា អ្នកបម្រើចិញ ហត់នឹងត្រូវស្តាប់ការស្តីបន្ទោសពី ល៩កម្ចាស់ ដែលបណ្តោយឲ្យ ថេយ៉ុង ធ្វើការងារទាំងអស់នោះ។
«ពូកែគ្រប់សព្វតែម្តងហើយឯងនេះ»លោកម្ចាស់ លាន់មាត់ស្ញើចសរសើរ ស្របពេប នាយតូច ដាក់ពែកកាហ្វេលើតុ រួចរំកិលពែងខិតទៅជិតគាត់ គាត់ញញឹមតិចៗ និងលើកពែកកាហ្វេមកផ្លុំហើយចិបតិចៗ ស្តាប់រសជាតិដ៏ឈ្ងុយឆ្ងាញ់ពុំធ្លាប់ជួប។
«ឆ្ងាញ់ទេលោកម្ចាស់?»សំណួរហាក់យកចិត្តយកថ្លើម វ័យចំណាស់ម្នាក់នេះ ជាងអ្នកណាទាំងអស់ ទាំងដែលគ្រាមុន គ្រាន់តែឃើញទឹកមុខគាត់ មានអារម្មណ៍ថាញញើតចង់រត់ចេញពីផ្ទះនេះ ការពិត ត្បិតគាត់ម៉ឹងម៉ាត់ មុខមាំកាច សម្តីកំបុតៗមិនពិរោះស្តាប់ ប៉ុន្តែសន្តានចិត្តដ៏ល្អរបស់គាត់ធំធេងណាស់ រហូតនាយតូចលួចគិតថា ខ្លួនឯងពិតជាមានសំណាងបំផុតក្នុងមួយឆាកជីវិតនេះ ដែលបានមកជួបមនុស្សល្អដូចជាគាត់ ប៉ុន្តែ ការដែល ជុងហ្គុក មិនគោរព លោកម្ចាស់ ព្រោះគាត់តឹងតែចំពោះគេខ្លាំងណាស់ សូម្បីតែពេលនេះ គាត់នៅតែបញ្ជាមនុស្សឲ្យចាំសង្កេតតាម ជុងហ្គុក យ៉ាងជាប់លាប់។
«ហ្ហឹម៎ ឆ្ងាញ់!» ពាក់លាន់សរសើរចេញពីបបូរមាត់គាត់ ធ្វើឲ្យកំលោះតូចញញឹមមានកម្លាំងចិត្តភ្លាម ហើយខណៈដែលលោកម្ចាស់បន្តក្រេបកាហ្វេរបស់គាត់ នាយតូច ក៏ពុំទាន់ដើរចេញទៅណា ឃើញឈររេរាៗដូចជាមានអ្វីចង់និយាយ ទើបគាត់ងាកមកសួរ៖
«មានការអ្វីឬ?»
«អ្ហឹក៎...» ថេយ៉ុង ធ្វើមុខស្ញូញស្ញាញព្រោះមានការស្ទាក់ស្ទើរ ពេលគាត់ដាក់ពែកកាហ្វេចុះ បម្រុងងើបឈរ ទើបមាឌល្អិតប្រញាប់សួរភ្លាម
«ខ្ញុំចង់សួរថា តើពេលណា Daddyខ្ញុំ...អុ៎! ខ្ញុំចង់បានន័យថា ពេលណាបងប្រុសគាត់មកលេងខ្ញុំទៀត? នេះមួយសប្តាហ៍ហើយដែលខ្ញុំមិនបានជួបមុខគាត់ ពេលមិនបានជួប ខ្ញុំអផ្សុកណាស់ គ្មានអ្នកជជែក...»សំណួរដូចជារាងច្រើនបន្តិចហើយ ទើបមាឌល្អិត រំកិលខ្លួនទៅជិត និងចាប់ដើមដៃលោកម្ចាស់បន្តិច ហាក់ដូចកូនក្មេងតូច ដែលទារសុំជួបប៉ាប៉ាអ៊ីចឹង តែមុននេះ ថេយ៉ុង ថែមទាំងភ្លាត់មាត់ច្រឡំហៅ យ៉ុនហ្គី ថា Daddy នៅចំពោះមុខលោកម្ចាស់ គួរឲ្យខ្មាសគាត់ណាស់។
«យ៉ុនហ្គីមែនទេ?» លោកម្ចាស់ ធ្វើជាមិនចាប់អារម្មណ៍ពាក្យសម្តី ក្មេងតូច ហើយគាត់ក៏សួរបញ្ជាក់ថែមទៀត តែនាយតូចមិនបានដឹងខ្លួនបន្តិចសោះឡើយថា អ្នកដែកគេសួររក កំពុងតែឈរនៅខាងក្រោយខ្នង មកស្ងាត់ៗតាំងពីពេលណាក៏មិនដឹង ហើយ ថេយ៉ុង ងក់ក្បាលផ្ងក់ៗ កៀកកើយលើដៃលោកម្ចាស់ បំណងអែបអបឲ្យគាត់ហៅ យ៉ុនហ្គី មក ស្រាប់តែភ្លាមនោះ មានសំឡេងមួយបន្លឺឡើង៖
«នឹកDaddyមែនទេ?បានជាខំយកចិត្ត លោកម្ចាស់ យ៉ាងហ្នឹង?»
«...» ឮសំឡេងគេភ្លាម នាយតូច ងាកក្រោយយ៉ាងលឿន ហើយក៏បានឃើញមនុស្សដែលកំពុងសួររកដូចចិត្ត ភ្លាមនោះ មាឌល្អិត ស្ទុះទៅរកគេ ខណៈអ្នកម្ខាងទៀតត្រដាងដៃចាំ នាយតូច ចូលមកបំពេញ។
«នឹក នឹកណាស់»ថេយ៉ុង ហក់ឱប យ៉ុនហ្គី ដោយក្តីនឹករឮក អ្នកមិនដឹង ច្បាស់ជាលួចគិតថាពួកគេកំពុងមានទំនាក់ទំនងស្នេហាហើយ ព្រោះស្អិតរមួតយ៉ាងហ្នឹង តែអ្វីដែលអ្នកឃើញមិនដូចអ្វីដែលអ្នកកំពុងគិតទេ ថេយ៉ុង ស្រឡាញ់ យ៉ុនហ្គី ដូចជាបងប្រុសដ៏សែនល្អម្នាក់ ឃើញស្និទ្ធបែបហ្នឹង ប៉ុន្តែ គេឲ្យតម្លៃ ថេយ៉ុង ណាស់ មិនហ៊ានបំពានផ្តេសផ្តាស សូម្បីតែលួចគិត។
___
ពេលយប់ឈានមកដល់ ថេយ៉ុង ស្លៀកពាក់ស្អាតបាត អង្គុយចាំ យ៉ុនហ្គី នៅក្នុងឡានមុន ឯគេរវល់តែសំណេះសំណាលស្តាប់ពាក្យផ្តាំផ្ញើរបស់លោកម្ចាស់ ទម្រាំចប់ ព្រោះបន្តិចទៀតនេះ យ៉ុនហ្គី នឹងនាំ នាយតូច ទៅក្លឹបរាត្រីមួយរបស់មិត្តភក្តិគេ។
ប្រហែលជាមួយសន្ទុះធំ ឡានសេរីទំនើបពណ៌ខ្មៅ ចូលចតនៅចំនត មិនយូរក៏បង្ហាញវត្តមាន កំលោះតូច ចុះចេញពីឡានជាមួយនិងស្នាមញញឹមពេលយ៉ុនហ្គីទៅបើកទ្វារឡានឲ្យ។ អ្នកទាំងពីបណ្តើរគ្នាចូលទៅខាងក្នុងក្លឹប ភាពងងឹតស្លុបលាយឡំភ្លើងចម្រុះពណ៌បាញ់ឆ្វេចឆ្វាច បូករួមនិងចង្វាក់ភ្លេងញាក់កន្ត្រាក់អារម្មណ៍ញាប់ញ័របុកទ្រូងផឹបៗ ហើយថេយ៉ុង មានការស៊ាំនិងបរិយាកាសបែបនេះរួចទៅហើយ ព្រោះចាំច្បាស់ថា កន្លែងនេះគឺ ជុងហ្គុក ក៏ធ្លាប់នាំមកដែរ។
យ៉ុនហ្គី នាំ កាយតូច ទៅអង្គុយនៅសាឡុងមួយក្បែរកន្លែងក្រឡុកស្រា នាយតូច ដាក់ខ្លួនភ្លាម គេក៏ចាប់ផ្តើមកុម្មង់ស្រាមកផឹកកំដរអារម្មណ៍ ថ្ងៃនេះមកតែពីរនាក់ ខ្ជិលយកកូនចៅមកនាំទើសភ្នែក ឯនាយតូច ផឹកស្រាដូចផឹកទឹក អកយកៗ ទាល់តែស្រវឹងទន់ខ្លួន មិនប៉ុន្មានក៏ស្ទុះក្រោកប្រុងអូសដៃ យ៉ុនហ្គី ទៅរាំ តែគេបដិសេដ និងសុខឈរនាំ ថេយ៉ុង ទៅរាំនៅកន្លែងមួយដែលមានមនុស្សឈររាំកកកុញ។
រាងកាយស្រឡូនស្អាត ល្វត់ល្វន់ រាំគ្រលែង គ្រវីដងខ្លួនតាមចង្វាក់ភ្លេង មិនគិតខ្វល់ខ្វាយអ្វីទាំងអស់ ឯយ៉ុងហ្គី នៅឈរមើលពីចម្ងាយមិនឈានជើងទៅណាសូម្បីមួយជំហ៊ាន តាមបណ្តាំ លោកម្ចាស់។ ថេយ៉ុង នៅតែបន្តរាំរែកកាន់កែវស្រាផឹកយ៉ាងសប្បាយ រាំសុខៗ ស្រាប់តែមានអារម្មណ៍ថាខ្នងរបស់ខ្លួន ត្រូវបានកៀកកិតនឹងអ្វីម្យ៉ាង...
«អាយ៎...»មាឌល្អិតស្រែកចាច គ្រវែងកែវស្រាចោលភ្លាមៗ ពេលដឹងដល់ប្រអប់ដៃមាំរបស់អ្នកណាក៏មិនដឹង លូកមកឱបចង្កេះតូចយ៉ាងស្និទ្ធ ដោយសារប្រុសម្នាក់នោះឈរឱបពីក្រោយទើប នាយតូច ពិបាកនឹងងាកមើលមុខគេឲ្យច្បាស់
«បែកមួយខែសោះ ចេះផឹកស្រាដើររាំគ្រវីក្នុងក្លឹបទៀត អ្នកណាបង្រៀនអូន?»
___
អត់ដែលស្គាល់ហេ៎ កុំអាញ៉េអាញ៉ៃ

ភរិយារាត្រីWhere stories live. Discover now