ភាគ៥៥

306 16 0
                                    

«សួស្តីខ្ញុំគឺ ថេយ៉ុង» នាយតូច និយាយពាក្យគួរសម ព្រោះលេខដែលខលមក ជាលេខពីមន្ទីរពេទ្យ ខណៈនោះ ស្រាប់តែឮសំឡេងមនុស្សម្នាក់បន្លឺឡើង៖(ខ្ញុំខលចេញពីមន្ទីរពេទ្យ%@#^*

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

«សួស្តីខ្ញុំគឺ ថេយ៉ុង» នាយតូច និយាយពាក្យគួរសម ព្រោះលេខដែលខលមក ជាលេខពីមន្ទីរពេទ្យ ខណៈនោះ ស្រាប់តែឮសំឡេងមនុស្សម្នាក់បន្លឺឡើង៖
(ខ្ញុំខលចេញពីមន្ទីរពេទ្យ%@#^*...អ្នកជម្ងឺបន្ទប់លេខ32 មានការនឹកអូនជាខ្លាំង ហើយពេលណាទើបអូនមក បងគេងចាំអូនយូរហើយ)
ស្តាប់ឃ្លាដំបូង ភ័យបុកពោះជាងម៉ែបង្ខំការទៀត តែបន្ទាប់ពីដឹងថាជាសំឡេងអ្នករួច ថេយ៉ុង បានតែដកដង្ហើមធំ ធ្មេចភ្នែក ខាំមាត់សង្កត់ចិត្តថានឹងមិនស្តីបន្ទោសទេ កុំឲ្យថា មនុស្សដេកពេទ្យហើយ នៅឆ្លៀតបន្ទោសទៀត តែនេះដូចជាខ្លាំងសម្បើមពេកហើយ ហ៊ានយកលេខពេទ្យតេរមកញ៉ែគ្នាធ្វើមិនដឹង ចង់តែទាត់ឲ្យបែកគូតម្តង។
«និយាយអីឡប់ៗ»
(អូនអត់ភ័យទេហ៎?បងនឹកអូនខ្លាំង ឥឡូវថប់ដង្ហើមណាស់ ពេទ្យជិតរុញបងចូលបន្ទប់សង្រ្គោះបន្ទាន់ហើយ) សម្តីបានណាស់ ឈឺដេកពេទ្យយ៉ាងណាក៏មិនភ្លេចញ៉ោះអូនដែរ ខិខិ...
«ថ្ងៃនេះអូនមិនទំនេរទេ...»ថេយ៉ុង និយាយដោយទម្លាក់សំឡេង ហាក់គ្មានសង្ឃឹមបានឃើញមុខគេថ្ងៃនេះ ព្រោះមានមនុស្សថ្មីចូលផ្ទះ ត្រូវចាត់ចែកឲ្យស្អាតសិន សឹមគិតទៀត ប៉ុន្តែ អ្នកនៅមន្ទីរមានការមិនសុខចិត្តជាខ្លាំង ថែមទាំងនិយាយរំអុក៖
(បើអូនមិនមកបងគេងមិនលក់ទេ បងធុញមុខពេទ្យណាស់)
«ម៉េចបានទៅធុញពេទ្យវិញ អត់ចង់ជាទេហ៎?»
(ធុញពេទ្យមុខដដែលៗ ចង់ឲ្យអូនមក បងបានឃើញមុខអូន បងនឹងបាត់ធុញភ្លាម)
គ្រាន់តែឮ នាយតូច ញញឹមភ្លែត តែក៏លួចជ្រក់ជ្រេញនៅក្នុងចិត្ត ប្រុសរំអួយនេះ បាននឹក នឹកខុសរឿង ចង់ជួបគេឡើងញ័រខ្លួនហើយ។
«មិនប្រាកដថាបានទៅឬអត់ទេ ចាំ...»
(បងគេងចាំអូន ឆាប់មកណា៎) ជុងហ្គុក និយយកាត់យ៉ាងលឿន ហាក់មិនចង់ស្តាប់ហេតុផលរបស់ នាយតូច ទាល់តែសោះ គេមិនខ្វល់ឡើយ សំខាន់គឺ ចាំអូន។
ក្រោយនិយាយរួច ថេយ៉ុង រឹតតែចងចិញ្ចើមតឹងតែងជាងមុន និងនឹករកវិធី សងសឹកនាងកញ្រ្ជោងលាក់ពុតនោះ ឲ្យដឹងគ្នាម្តង ចំណែករឿងរកល្បិចឆ្លៀតទៅមើល ជុងហ្គុក ចាំដល់ពេលយប់ ចាំគិតទៀត។
___
ពេលរសៀល
ឡានសេរីទំនើបបរលឿនស្លូ ចូលមកចតទល់មុខភូមិគ្រឹះ មិនយូរប៉ុន្មាន ក៏ក្រឡេកឃើញវត្តមាន កំលោះសង្ហារ រាងខ្ពស់ ស្លៀកពាក់សមសួន ដើរជ្រែកហោប៉ៅខោចូលទៅខាងក្នុហជាមួយនិងទឹកមុខមាំ។
«យ៉ុនហ្គី ហ្ហឹកៗ...»ស្រីស្អាតតូចច្រឡឹង ស្ទុះវឹងទៅទទួល តែទទួលទាំងយំអណ្តឺតអណ្តក គ្មានទឹកភ្នែក នាងស្រវាឱដៃគេ ហាក់ទាមទារចំណាប់អារម្មណ៍ តែអ្វីដែលនាងទទួលបានគឺ ការគ្រវាសដៃចេញដូចស្អប់ខ្ពើមនាងតាំងពីពេលណាមក។
«កុំប៉ះខ្ញុំ»សម្តីម៉ឺងម៉ាត់ គ្មានរសជាតិ សម្លុតដាក់ស្រីស្អាត បើទោះនាងចង់ទៅប៉ះ ក៏ត្រូវដកដៃចេញវិញយ៉ាងដាច់ខាត
«លោក...?»សូហ្វៀ សម្លឹងមុខយ៉ុនហ្គីគួរឲ្យសង្វេគ
«ថ្ងៃដំបូងនៅក្នុងផ្ទះនេះសប្បាយដែរទេ?»
«ហេតុអីលោកធ្វើបែបនេះដាក់ខ្ញុំ ហ្ហឹកៗ លោកប្រាប់ខ្ញុំថា លោកនឹងចិញ្ចឹមផ្គត់ផ្គង់ខ្ញុំ នេះហ្អែស៎ ជាអ្វីដែលលោកសន្យា?»សូហ្វៀ អន្លើកពាក្យសន្យាដែលឮចេញពីមាត់ យ៉ុនហ្គី តាំងពីពេលណាក៏មិនដឹង តែស្តាប់ហើយ ធ្វើឲ្យ នាយកំលោះអស់សំណើចយ៉ាងខ្លាំង ជាមួយនិងការស្រមើស្រមៃដល់ល្ងង់ខ្លៅរបស់នាង
«ឆាប់ភ្ញាក់ពីរណ្តៅល្ងង់ខ្លៅរបស់នាងទៅ»
«លោកបោកបញ្ឆោតខ្ញុំ លោកកុហកខ្ញុំ ហឹក៎ៗ ប្រុសចង្រៃ»សូហ្វៀ ស្រែកផងយំផង ឈឺចិត្តដែលត្រូវគេបោកប្រាស់ទំនុកចិត្តបែបនេះ តែទោះបីនាងខំស្រែកយ៉ាងណា ក៏យ៉ុនហ្គី នៅតែឈរធ្មឹងមិនខ្ចីកម្រើក យំទៅ ស្រែកទៅ ពេលគ្មាននរណាអើពើបែបនេះ តើនាងមានអារម្មណ៍យ៉ាងណា?
«អ្នកណាកើតអីមែនទេ?»សុខៗ ក៏ឮសំណួរចេញពីមាត់ជណ្តើរ ស្របពេលម្ចាស់សំណួរឈានចុះមកជាមួយនិងទឹកមុខឆ្ងល់ តែពេលក្រឡេកឃើញឃើញ យ៉ុនហ្គី ភ្លាមក៏ស្ទុះទៅរកគេយ៉ាងលឿន។
«Daddyមកដល់តាំងពីពេលណា?»ថេយ៉ុង ឱបដៃកៀកកើយយ៉ាងស្និទ្ធស្នាល ធ្វើឲ្យ នាងតូច ដែលនៅក្បែរនោះ សម្លឹងមើលកាយវិកាញ៉ិកញ៉ក់របស់នាងតូច ដោយភាពច្រណែនពេញទ្រូង។
«បងទើបនឹងមកដល់ទេ»យ៉ុនហ្គី ញញឹមផ្អែមដាក់ ថេយ៉ុង មុននឹងងាកទៅមើលមុខ សូហ្វៀ ដោយរក្សាទឹកមុខមាំដដែល ផ្ទុយពីខ្សែភ្នែកដែល នាង សម្លឹងមកគេ ហាក់ខកចិត្តខ្លាំង មិននឹកស្មានថា សូហ្វៀ ងប់ងល់នឹងគេដល់ថ្នាក់ហ្នឹងសោះ។
«អូនបានចាត់ចែកការងារឲ្យនាងរួចហើយ»ថេយ៉ុង និយាយប្រាប់ទាំងស្នាមញញឹម ធ្វើម្ញ៉ិកម្ញ៉ក់ ដាក់ យ៉ុនហ្គី ធ្វើឲ្យស្រីស្អាតទប់ខ្លួនលែងនឹង នាងពេលនេះវង្វេងវង្វាន់ស្ទើរឆ្កួត ពេលដឹងគ្រប់យ៉ាងថា យ៉ុនហ្គី គ្រាន់តែបញ្ឆោតនាងឲ្យមកទីនេះដើម្បីបម្រើពួកគេតែប៉ុណ្ណោះ។
«អូនចង់ឲ្យនាងធ្វើអីក៏តាមចិត្តចុះ Daddyប្រគល់សិទ្ធិឲ្យហើយ»ថាចប់ យ៉ុនហ្គី ក៏អង្អែលសក់នាយតូចថើរៗ រួចក៏មិនភ្លេចផ្តាំ
«បើនាងមិនស្តាប់បង្គាប់ ឆាប់ប្រាប់បងភ្លាមៗ កុំឲ្យមនុស្សទម្លាប់អាក្រក់»គេនិយាយទាំងងាកសម្លឹងមុខ សូហ្វៀ ចំៗមិនបញ្ឆៀង កែវភ្នែកគេស្ទើរតែសម្លាប់នាងទាំងរស់ នាងស្លុតចិត្តមិនតិច ដែលត្រូវមកប្រឈមនឹងរឿងបែបនេះ។
ពេលយ៉ុនហ្គី ចេញទៅផុត នៅសល់តែ សូហ្វៀ និង ថេយ៉ុង ប៉ុណ្ណោះ ដែលនៅតតាំងបញ្ជូនក្រសែភ្នែកកាចៗដាក់គ្នា តែម្តងនេះ សូហ្វៀ ហាក់ចាញ់ប្រៀបជាង ព្រោះគ្មានអ្នកឈរកាងឲ្យដូចពីមុន ដូចអ្វីដែល ថេយ៉ុង និយាយអ៊ីចឹង លើកនេះយ៉ុនហ្គី មិនមែនជុងហ្គុក ដែលគ្រាន់បណ្តោយឲ្យនាងធ្វើអីតាមចិត្តបាននោះទេ។
«ការពិតឯងច្រណែន ដែលជុងហ្គុកខ្វល់ខ្វាយបារម្ភពីយើងជាងមែនដែរទេ ឯងខឹងដែលជុងហ្គុកមិនខ្វល់ពីឯងមែនទេ?បានជាធ្វើបែបនេះដាក់យើង?» សូហ្វៀ អន្លើករឿងដ៏គួរឲ្យអស់សំណើច ធ្លាក់ដល់ដំណាក់កាលនេះហើយ នាងនៅគិតថា នាយតូច មានចិត្តច្រណែន ទាំងដែលគេមិនធ្លាប់សូម្បីគិត ហើយគ្រាន់តែដើរចេញពី ជុងហ្គុក តែជាក់ស្តែង ជុងហ្គុក ទៅវិញទេ ដែលព្យាយាមតាមសម្របសម្រួលចង់ត្រូវគ្នាវិញ តើគួរឲ្យច្រណែននាងត្រង់ណាទៅ? ស្តាប់ឮភ្លាម ថេយ៉ុង ក៏ខ្ទប់មាត់សើច អស់សំណើចព្រោះតែសម្តីល្ងីល្ងើរបស់ នាង ថែមទាំងបង្ហាញទឹកមុខយ៉ាងសង្វេគ៖
«ខ្ញុំមានអ្វីត្រូវទៅច្រណែនមនុស្សដូចនាង? ហិស សូហ្វៀ នាងឆ្កួតលើអំនួតខ្លួនឯងពេកហើយ! កុំសាំញ៊ាំពេកអី ប្រញាប់ទៅធ្វើការរបស់នាងទៅ»
«យើងមិនធ្វើការងារថោកទាបទាំងអស់ហ្នឹងទេ»សូហ្វៀ ស្រែកគំហកដោយការម៉ួម៉ៅក្តៅក្រហាយ
«ហ៊ានស្រែកខ្ញុំ? Daddy...មើលនាងស្រែកសម្លុតអូន...»ថេយ៉ុង ឈរឱបដៃខ្វែងទ្រូង ធ្វើជាស្រែកប្រាប់ យ៉ុនហ្គី ភ្លាមនោះ សូហ្វៀ ក៏កញ្ឆក់ខ្លួនដើរចេញទាំងមុខក្រហមដូចភ្លើង ខណៈនាយតូច តាមមើលឫកពាររបស់នាងយ៉ាងសមចិត្ត។
___
មន្ទីរពេទ្យ
វេលាម៉ោង១០យប់ ដែលជាយប់ទី៣ហើយ ជុងហ្គុក ត្រូវអង្គុយរងចាំថេយ៉ុង អស់ពេល៣យប់ហើយ ក៏ស្មើនឹង៣ថ្ងៃដូចគ្នា ដែលគេមិនបានឃើញមុខ មនុស្សជាទីស្រឡាញ់បន្តិចសោះ មិនដឹងថា នាយតូច រវល់ធ្វើអ្វីទើបបានជាមិនមក អារម្មណ៍ពេលនេះ ទាំងបារម្ភ ទាំងភ័យព្រួយ ភ័យខ្លាច ថេយ៉ុង ស្រាប់តែប្តូរចិត្ត លែងចង់មកជួបគេរហូតហើយ ជុងហ្គុក អង្គុយគិតសព្វគ្រប់ រហូតគេងលែងលក់ ភ្លែកស្លក់ ព្រោះទន្ទឹងចាំផ្លូវ ថេយ៉ុង រាល់យប់។
ដោយសារសំឡេកបើកទ្វារ គេត្រូវងាកទៅមើលមិនដឹងជាប៉ុន្មានរយដងទៅហើយទេដោយសង្ឃឹមថាជា ថេយ៉ុង តែគ្រប់ពេលដែលងាកទៅ មានតែគ្រូពេទ្យចាំមើលថែ បញ្ចូលថ្នាំ តែប៉ុណ្ណឹង គេហត់ គេធុញទ្រាន់ ដូចដែលបានតម្អូញប្រាប់ នាយតូច អញ្ចឹង គេធុញពេទ្យមុខដដែលៗ។
ក្រឹក!!! សំឡេងបើកទ្វារម្តងនេះ ជុងហ្គុក ក៏មិនបានងាកមើលដែរ ព្រោះកំពុងតែសម្ងំគេងបែរខ្នង តាមទម្លាប់ពេទ្យមកមើលថែយប់ព្រលប់ទើបគេខ្ជិលខ្វល់ ព្រោះមិនខ្វល់ ទើបគេមិនដឹងថាម្តងនេះអ្នកកំពុងតែចូលមក មិនមែនពេទ្យទេ...
«...»បាតជើងតូចៗ រំកិលចូលទៅយឺតៗ លបៗ ថ្នមៗមិនឲ្យឮសម្រិបសោះ ព្រោះគិតថា ជុងហ្គុក គេងលក់បាត់ហើយ មិនចង់រំខានដំណេកគេ ទើបខំលបៗដូចចោរលួចចូលបន្ទប់កូនកំលោះគេ ពេលទៅដល់ នាយតូច ក៏អឺត.កមើល ឃើញដៃមាំ រវើកៗកេះខ្នើយ នឹកអស់សំណើចបានត្រឹមញោចញញិមម្នាក់ឯង រួចឱនទៅខ្សិបដាក់ត្រចៀកគេ៖
«នឹកណាស់...»
«ថេហ៍...»ជុងហ្គុក ងាកក្រោយខ្វាច់ គ្រាន់តែឃើញនាយតូចភ្លាម គេត្រេកអរសឹងធ្លាក់ពីលើគ្រែ តែក្រឡេកទៅ ថេយ៉ុង វិញបែរជាស្ទុះឈានថយក្រោយទាំងបង្ហាញទឹកមុខច្រលើម ព្រោះដឹងថា គេច្បាស់ជាស្ទុះមកឱប
«មកជិតបងវិញ កុំលេងខូច»ជុងហ្គុក ធ្វើមុខស្អុយប៉ែ ទឹកមុខមនុស្សកំពុងនឹង បែរជាត្រូវទៅឈរឆ្ងាយ ដឹងហើយថាគេឈឺជើងដើរមិនរួច ធ្វើបែបហ្នឹង ឲ្យគេខាំអណ្តាតឲ្យស្លាប់តែម្តងទៅ ប៉ុន្តែមើលចុះ ក្មេងឌឺ នៅតែលោលេងអារម្មណ៍គេចង់ឆ្កួតទៅហើយ។
«អត់ចង់»
«កុំលេងច្រើន ឆាប់មកអង្គុយលើពូកវិញភ្លាម»
«ប្រាប់សិនមក ឲ្យអូនទៅអង្គុយធ្វើអី?»
«អត់ធ្វើអីទេ»
«គួរទុកឲ្យចិត្តដែរទេហ្នឹង?»
«...»អត់មាត់ តែភ្នែកអង្វរករជំនួស
«ប្រាប់សិនមើល ឲ្យអូនទៅធ្វើអី?»
«ថើបតែមួយខ្សឺតទេ»
«មួយ?»
«អត់ទេ...»ជុងហ្គុក ក្រវីក្បាលទាំងសើចតិចៗ តែមើលទៅដូចជាសើចលែងសម ព្រោះនឹកខ្លាំង គេមិនចង់ទ្រាំឲ្យសួរយូរយ៉ាងហ្នឹងទេ
«បងនឹកអូនចង់ឆ្កួតហើយ ចង់ថើបអូនប៉ុន្មានខ្សឺតក៏អត់បញ្ហាដែរ បើអូនខ្លាចបងថើបលើស អូនថើបបងវិញម៉ោ យើងរួចគ្នា អូខេណា? ណា៎អូន?»

To be continued💚💜

ភរិយារាត្រីWhere stories live. Discover now