ភាគ៣៦

456 22 0
                                    

#ភរិយារាត្រី ភាគ៣៦:
«អ្នកទាំងពីរពិតជាថោកទាបណាស់!» សំឡេងតេះដៀលយ៉ាងឆ្ងាញ់ លាយឡំដោយស្នាមញញឹម ស្របពេលម្ចាស់សំឡេង ស្ទុះចូលកន្ត្រាក់ដៃ សូហ្វៀ រួចក៏ព្រលះបាតដៃទះកំផ្លៀងចំកណ្តាលថ្ពាល់ស្រីស្អាតពេញមួយទំហឹង ផាច់!
ព្រូស!!! រាងកាយស្រីតូចដួលខ្ពោកទៅលើឥដ្ឋភ្លាមៗ វិនាទីនោះ ជុងហ្គុក ក៏ស្ទុះចូលមកឃាត់ពេល នាយតូច រកហក់ទៅជិះជាន់ពីលើនាងថែម កាន់តែធ្វើឲ្យអ្នកត្រូវចាប់ឃាត់ កាន់តែមួម៉ៅលើសដើម។
«លែងខ្ញុំ លែង...»ថេយ៉ុង ស្រែកខ្លាំងៗទាំងខំប្រមូលកម្លាំងអស់ពីខ្លួន ដើម្បីរើបម្រះជម្នះកម្លាំងឱបរឹតពីគេ
«អូន...ប៉ុណ្ណឹងបានហើយ»ជុងហ្គុក នៅតែខំប្រឹងហាមឃាត់ នាយតូច រឹតតែជ្រួលច្រាល់លែងចង់ឲ្យគេមកប៉ះពាល់ ទើបខំប្រឹងហក់កញ្ជ្រោលខ្លួនទាល់តែរួចផុតពីរង្វង់ដៃគេ បានរួចខ្លួនកាលណា ជំហ៊ានជើងតូចៗឈានថយចេញឆ្ងាយពីគេយ៉ាងលឿនតាមដែលអាចធ្វើបាន ដៃម្ខាងក្តាប់ណែនប្រមូលភាពក្លាហានចេញមក ខណៈដៃម្ខាងចង្អុលទៅ សូហ្វៀ ដែលនៅជាប់គាំងលើកម្រាលឥដ្ឋក្រោយមិនរួច នាយតូច ក៏គំហកដាក់ជុងហ្គុល ម៉ាត់ៗ៖
«ឆ្កួតនិងនាងដល់ថ្នាក់ហ្នឹងហើយឬ?មិនអីទេ ខ្ញុំនឹងដើរចេញខ្លួនឯង ហើយលោកឱបក្រសោបយកស្រីហ្នឹងចុះ ហើយស្រឡាញ់គ្នាឲ្យស្លាប់ចុះណា៎»មួយឃ្លាចុងក្រោយ សឹងតែស្រក់ទឹកភ្នែក តែខំប្រឹងទប់ ប្រឹងលេបអារម្មណ៍ដែលសោកសៅ ឈឺចាប់គ្រាំគ្រាទាំងប៉ុន្មានទុក មិនឲ្យរបូតទឹកភ្នែកជាលើកទីពីរឡើយ ព្រោះគេមិនឲ្យតម្លៃ ចង់យំលិចផែនដីទៀត ក៏គេមិនបោះចោលចរិកថោកទាបហ្នឹងដដែល មាត់និយាយថាស្រឡាញ់ តែទង្វើរវិញផ្ទុយស្រឡះ ខំយកចិត្ត ខំទុកឱកាស តែគេមិនចេះកែ កន្លែងណាមិនផ្តល់តម្លៃឲ្យ តើបន្តនៅធ្វើអីទៀត?
«អូនយល់ច្រឡំហើយ ការពិតមុនេះគឺ...» ជុងហ្គុក ស្ទុះវឹងចូលទៅចាប់អង្រួនស្មាតូចៗទាំងគូ ថេយ៉ុង សែនរអើម និងស្អប់ខ្ពើមយ៉ាងខ្លាំង តើស្តាប់ការបកស្រាយអីទៀត បើឃើញផ្ទាល់នឹងភ្នែកហើយនោះ ឬចង់ឲ្យធ្វើជាមនុស្សល្ងង់ ឈរស្តាប់ហេតុផលដ៏គួរឲ្យអស់សំណើច ហើយលើកលែងទោសឲ្យគេ? មនុស្សមានបេះដូង ជាដុំសាច់ វាក៏ចេះឈឺចាប់ដូចគ្នា...
«ខ្ញុំត្រូវឈរស្តាប់ហេតុផលគ្មានបានការរបស់លោកទៀតហ្អែស៎?»សំណួរចាក់ដោត ជះចំកណ្តាលមុខប្រុសកំលោះ តែទោះជាយ៉ាងណា ក៏គេនៅតែទទូចសុំដដែលៗ
«អ្វីដែលអូនបានឃើញ ជារឿងអចេតនាទេ...»
ផាច់! និយាយចប់ ក៏ទទួលមួយកំផ្លៀងជាការដាស់តឿន គេយកដៃខ្ទប់ថ្ពាល់ហើយងាកមករកនាយតូចវិញទាំងក្រហមមុខ
«មនុស្សឆ្កួតទើបជឿសម្តីហ្នឹង»
«តែ...» ផាច់! ផាច់! សំឡេងទះកំផ្លៀងផ្ទួនៗគ្នាដោយដៃ នាយតូច ទះហើយនៅតែមិនបាត់អារម្មណ៍ខឹង អារម្មណ៍ឈឺចាប់ វានៅតែធ្វើទុកបុកម្នេញកាន់តែខ្លាំងឡើងៗ ព្យាយាមប្រាប់ខ្លួនឯងកុំឲ្យយំ ព្រោះមិនចង់ឲ្យទឹកភ្នែកដ៏មានតម្លៃស្រក់នៅចំពោះមុខមនុស្សចរិកធូរថ្លៃដូចគេឡើយ ស្តាប់ហើយ គិតថាខ្លួនឯងគួរឲ្យសង្វេគ។
«លេបសម្តីរបស់លោកវិញទៅ ខ្ញុំមិនចង់ស្តាប់...»ថេយ៉ុន នៅតែបន្តឈានជើងថយក្រោយ កាន់តែឃ្លាតកាន់តែល្អ ហើយម្តងនេះ ជុងហ្គុក បានត្រឹមឈរសម្លឹងមើលទាំងទឹកមុខស្រពោន ទ្រូងខាងឆ្វេងដូចត្រូវគេខ្វេះឆ្កៀលទៅ។ ឆ្កួតមែន! មុននេះបានធ្វើស្អីខ្លះ គេមិនទាំងដឹងខ្លួនផង ព្រោះវាកើតឡើងទាន់ហន់ពេក...
«ខ្ញុំធ្លាប់ជឿសម្តីលោក តែថ្ងៃនេះទង្វើររបស់លោកបានបំផ្លាញបេះដូងខ្ញុំខ្ទេចខ្ទីអស់ហើយ...»តើនៅសេសសល់អ្វីទៀត? ពេលនេះគឺសល់តែភាពចាប់និងការខកចិត្តខ្លាំងបំផុត កំហុសដែលមិនអាចលើកលែងបាន មានតែផ្លូវមួយប៉ុណ្ណោះ...
«មានខ្ញុំ គឺគ្មាននាង តែបើមាននាង គឺគ្មានវត្តមានខ្ញុំទរ ខ្ញុំហាមឃាត់ចិត្តលោកលែងបាន ខ្ញុំក៏មិនជាន់ទៅផ្ទះនោះទៀតដែរ...ពេលនេះ ខ្ញុំពិតជាខកចិត្ត ហើយស្អប់លោកខ្លាំងណាស់»ចប់ប្រយោគដ៏ជូរចត់ មាឌល្អិតក៏កញ្ឆក់ខ្លួនបែរខ្នង ហើយរត់ចេញពីច្រកនោះបាត់ ធ្វើឲ្យរាងក្រាស់ស្លន់ស្លោអន្ទះសារប្រុងរត់តាម តែត្រូវបង្អាក់ដំណើរដោយ សូហ្វៀ ចាប់ដៃគេយ៉ាងស្អិត
«បងមិនបាច់ទៅតាមទេ គេគ្រាន់តែខឹងងរង៉ក់ បន្តិចទៀតនឹងបាត់ហើយ» សូហ្វៀ ប្រកាន់ឫក ហួងហែង ធ្វើដូច ជុងហ្គុក ជាកម្មសិទ្ធិរបស់នាង ហើយសម្តីនាង នៅតែអាចផ្លុំត្រចៀកឲ្យគេបន្ធូរចិត្ត តែអារម្មណ៍មិនស្ងប់ឡើយ៖
«អូននៅទីនេះហើយ បងទៅតាមគេសិន»ចុងក្រោយ ជុងហ្គុក សម្រេចចិត្តបេះដៃ នាង ចេញ ហើយបោះជំហ៊ានវែងៗ ដើរទៅតាមរក ថេយ៉ុង។
កំពុងពេលដែលកំពុងតាមរក នាយតូច បែរជាបាត់ស្រមោលឈឹង មិនដឹងទៅដល់ទីណា ធ្វើឲ្យគេថប់ទ្រូងស្ទើរឆ្កួត នៅកណ្តាលហ្វូងមនុស្សដែលឈរផឹកស៊ីសប្បាយក្នុងកម្មវិធី។
--
ច្រកផ្លូវចូលបន្ទប់ទឹក
មានមនុស្សមួយក្រុមឈរជជែកគ្នាចេចចូច ព្រោះមានអ្នកឮសំឡេង មនុស្សស្រែកយំខ្លាំងៗក្នុងបន្ទប់ទឹក មិនដឹងថាមានរឿងអ្វីកើតឡើងទេ...
«ពួកយើងគួរតែទម្លុះទ្វារចូលទៅទេ?»
«ពិតមែនហើយ ក្រែងលោគេកើតអីធ្ងន់ធ្ងរទៅ?»
ពួកគេខ្លាចអ្នកក្នុងបន្ទប់ទឹកមានបញ្ហាធ្ងន់ធ្ងរ រហូតចង់សម្រេចចិត្តទម្លុះទ្វារ ភ្លាមនោះស្រាប់តែមានពួកម៉ាហ្វៀបងធំមួយក្រុមសម្រុកចូលមក អ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺមនុស្សម្នាក់ដែលដើរនាំមុខ ស្លៀកឈុតគ្រ័ហ្សេពណ៌ខ្មៅ ជះអំណាចខ្លាំងជាងគេ នាំឲ្យផ្អើលបែកហ្វូងមនុស្សព្រោះខ្លាចពួកវាចោទថាមានអ្វីពាក់ព័ន្ធជាមួយនិងអ្នកដែលកំពុងយំអណ្តឺតអណ្តកក្នុងបន្ទប់ទឹកនោះ...
«សំឡេងស្អី?»សំឡេងគ្រលបន្លឺឡើងយ៉ាងកោងកាច ខណៈនោះ មានកូនចៅគេម្នាក់ចេញមុខ ដើរទៅជិតទ្វារបន្ទប់ទឹក ផ្អឹបត្រចៀកស្តាប់ រួចងើបមកឆ្លើយតប៖
«លោកបង មានមនុស្សកំពុងយំក្នុងបន្ទប់ទឹក»ចម្លើយបែបធម្មតាៗ តែអ្នកស្តាប់ឮបែរជាមួម៉ៅ ព្រោះវាជាសំឡេងគួររំខានណាស់ គេមិនចូលចិត្ត ហើយក៏មិនចង់ឮ ទើបជញ្ជក់មាត់ ស្រែកឡូឡាភ្លាម៖
«ជុ៎! ចុះអា៎ចង្រៃណាមកបង្ខំមនុស្សថតរឿងសិចក្នុងបន្ទប់ទឹកហ្នឹង?ថ្លង់ណាស់វើយ ឥតប្រយោជន៍មែន!ពួកអា៎ខួរអន់»

ភរិយារាត្រីWhere stories live. Discover now