ភាគ៦០

485 32 0
                                    

ថេយ៉ុង ស្រវាឱប

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ថេយ៉ុង ស្រវាឱប.កគេ ខណៈពន្លឺលើកែវភ្នែកដ៏មុតស្រួចដែលកំពុងចោលសម្លឹងទៅ បញ្ជាក់យ៉ាងច្បាស់ៗថា អ្នកដែលគេកំពុងឱបជារបស់ ម្ចាស់រង្វង់ដៃ មិនមែនរបស់ នាងទេ។
សូហ្វៀ ពេលនេះស្ទើរតែក្លាយជាមនុស្សបាត់បង់សតិ ព្រោះតែចិត្តរារែកមិនដឹងចាប់មួយណាទុកមួយណាឡើយ នាងបានត្រឹមឈរមើលរបស់ដែលនាងចង់បាន តែនាងបែរជាគ្មានសិទ្ធិយកមកជាកម្មសិទ្ធិ...
___
ជុងហ្គុក ត្រូវបាន នាយតូច ជូនទៅបន្ទប់ទំនេរមួយដែលនៅជាន់ផ្ទាល់ដីស្រាប់។ បន្ទប់មិនសូវទូលាយដូចបន្ទប់នៅជាន់លើទេ ព្រោះគ្រាន់តែជាបន្ទប់ស្នាក់អាស្រ័យពេលមានភ្ញៀងម្តងៗប៉ុណ្ណោះ។
«ថេហ៍ អូននាំបងមកបន្ទប់ហ្នឹងធ្វើអី?»ជុងហ្គុក សួរបណ្តើរ ងាកសម្លឹងមើលជុំវិញបណ្តើរ ធ្លាប់តែនៅផ្ទះខ្លួនឯងបន្ទប់ធំល្ហល្ហេវ ស្រាប់តែមកដល់បន្ទប់នេះ គេហាក់មានអារម្មណ៍ធុញថប់ទៅហើយ។
«បងត្រូវគេងនៅទីនេះ ព្រោះជើងបងឈឺមិនអាចឡើងទៅជាន់លើបាន»ថេយ៉ុង តបខណៈដែលកំពុងតែរៀបចំខ្នើយភួយនៅលើពូកឲ្យមានរបៀប បន្ទប់ស្អាតណាស់ គ្រាន់តែតូចបន្តិច ទើបធ្វើឲ្យ ជុងហ្គុក ខ្មួលមុខ តែបើស្តាប់តាមសម្តីនាយតូច ទំនងសមហេតុផលដែរ ព្រោះគេនឹងពិបាកឡើងកាំជណ្តើរទៅជាន់លើ ក៏ប្រែទឹកមុខរីករាយវិញ ហើយស្រដីបេះបួយ៖
«មិនអីទេ បន្ទប់ប៉ុនហ្នឹងនោះ សំខាន់ឲ្យតែមានអូនគេងជាមួយ»ប្រុសកំលោះ ដាក់ដៃទាំងគូចាប់បង្វិលកង់រទេះរំកិលទៅជិត ស្របពេល ថេយ៉ុង ងាកមកតបវិញភ្លាម៖
«អូនមិនបានគេងជាមួុយទេ»ថេយ៉ុង បង្ហាញទឹកមុខស្ងួតៗ
«ហេតុអី?គេបង្ខំអូនឲ្យធ្វើចឹងមែនទេ?»
«Daddyបានដាក់លក្ខខណ្ឌរួចហើយ ថាមិនឲ្យអូនគេងជាមួយបងទេ បើមិនចឹង Daddyនឹងដេញបងទៅផ្ទះវិញ»នាយតូច ដឹងច្បាស់ថា ពេលនិយាយទៅ ជុងហ្គុក នឹងអន់ចិត្ត ក៏ដើរទៅជិត រួចយកដៃអង្អែលថ្ពាល់គេថ្នមៗជាការលួងចិត្ត
«ស្តាប់តាមគេណាស់ ចង់គេធ្វើបាបបងយ៉ាងម៉េចក៏បាន អីចឹងហ៎?»ជុងហ្គុក តំឡើងសំឡេងរៀងខ្លាំងបន្តិច គេមកទីនេះដើម្បីតែបាននៅក្បែរ ថេយ៉ុង តែអ្វីៗមិនសមបំណង ដោយសារតែ យ៉ុនហ្គី ម្នាក់។
«អូនសុំទោសណា៎ អូនគ្មានជម្រើសទេ»
«ជម្រើសមាន តែគ្រាន់តែអូនមិនធ្វើ»ជុងហ្គុក សម្លឹងមុខ នាយតូច បែបស្មើៗ គ្រាន់តែរឿងប៉ុណ្ណឹង រកវិធីដោះស្រាយមិនបានមែនទេ?
«ចង់ឲ្យអូនធ្វើម៉េច? បើអូនមិនធ្វើចឹង មានតែឲ្យបងទៅផ្ទះវិញ តែប៉ុណ្ណឹង»ថេយ៉ុង ឈរពេញកម្ពស់ត្អូញត្អែរដាក់គេ នាយតូច ក៏មិនចង់ធ្វើចឹងឡើយ ប៉ុន្តែក៏មិនអាចបណ្តោយឲ្យ ជុងហ្គុក ទៅផ្ទះវិញតែម្នាក់ឯងដែរ មនុស្សធ្លាប់គេងឱបគេងថើប ត្រូវនៅឆ្ងាយគ្នាម្តងហើយម្តងទៀត ទើបសុខចិត្តព្រមតាមលក្ខខណ្ឌរបស់ យ៉ុនហ្គី យ៉ាងហោចណាស់ក៏បានឃើញមុខគេរាល់ថ្ងៃដែរ វាប្រសើរជាងលួចទៅជួបគេដូចនៅមន្ទីរពេទ្យទៀត។
«អូនសួរបងថាឲ្យធ្វើម៉េច?បើបងនិយាយទៅ អូនធ្វើសម្តីបងអត់?»ជុងហ្គុក និយាយហាក់ផ្តល់ក្តីសង្ឃឹមឲ្យ នាយតូច មនុស្សគេរយល្បិច គ្រាន់តែរឿងតូចតាចប៉ុណ្ណឹង រឿងអីធ្វើមិនបាន?
«បងប្រាប់សិនមក»
«អូនលួចទៅមើលបងនៅពេទ្យម៉ោង១១ ១២យប់បាន ចុះបើគ្រាន់តែលួចមកគេងជាមួយបងក្នុងបន្ទប់នេះ?»
«លួចចេះតែបានហើយ តែអូនខ្លាចDaddyចាប់បាន បងនឹងត្រូវចេញពីទីនេះហើយណា៎»
«អញ្ចឹងបងជាបញ្ហាមែនទេ?»
«...» ថេយ៉ុង ស្ងាត់ត្រឹមហ្នឹង រួចក៏ចាប់ប្រអប់ដៃមាំទាំងពីរមកកាន់រលាក់តិចៗទើបស្រដីឡើង
«Daddyកំពុងតែពិសោធន៍បងណា៎ជុង ព្រោះសូហ្វៀ ក៏នៅទីនេះដែរ»
«បងគ្មានអ្វីត្រូវពាក់ព័ន្ធនឹងនាងទៀតទេ»ជុងហ្គុក ប្រកែកដាច់ខាត តែអ្វីដែល ថេយ៉ុង កំពុងនិយាយ គឺចង់សំដៅដល់មារយាទស្រីម្នាក់នោះ នៅពេលនាងដឹងថា ជុងហ្គុក នៅក្នុងបន្ទប់តែម្នាក់ឯង តើនាងនឹងលួចមករកគេទៀតឬអត់?
«យប់ហើយ បងគេទៅ»និយាយគ្នាសុខៗ ថេយ៉ុង ក៏តឿនឲ្យគេគេង ឯជុងហ្គុក រហ័សតប
«បងត្រូវងូតទឹកសិន...»គេនិយាយទាំងសម្លឹងមុខ នាយតូច គួរឲ្យអាណិត ជើងគេអាចដើរនឹងឈើច្រត់បាន ប៉ុន្តែពេលងូតទឹកគឺពិបាក
«ចាំអូនជួយ គ្រាន់តែងូតទឹកសោះចាំបាច់ធ្វើមុខស្អុយ?»ថេយ៉ុង ច្បិចថ្ពាល់ប្រុសសង្ហារបន្តិចទាំងគ្រឺត ធ្វើឲ្យម្ចាស់ថ្ពាល់ញញឹមក្បួច។
___
ថេយ៉ុង ដើរទៅបើកទូរ ទាញកន្សែងពោះគោក្រាស់ពណ៌សមួយ រួចដើរត្រឡប់មកកន្លែងដើមវិញរួចក៏មិនភ្លេចប្រាប់៖
«ដោះអាវលើខ្លួនចេញសិនមក» គ្រាន់តែឮឲ្យដោះអាវ រាងក្រាស់ ក៏ចាប់ដោះអាវលើខ្លួនចេញភ្លាម ក្រោយមក នាយតូច ក៏ទាញដងឈើច្រត់អ៉ីណុក មកឲ្យគេទប់ខ្លួនឈរ ដើម្បីផ្លាស់ខោចេញម្តង។
«បងត្រូវស្រាតខោក្នុងចេញដែរទេ?»ជុងហ្គុក សួរបែបចង់ញ៉ោះលេងទេ តែត្រូវនាយតូចងើបមុខសម្លក់៖
«ស្រាតចេញទាំងអស់ហ្នឹង!»មនុស្សស្រឡាញ់គ្នា ស្គាល់ចិត្តថ្លើមគ្នា ហើយក៏ឱបថើបគ្នាស្ទាបអង្អែលរាប់ភ្លេចទៅហើយនោះ គ្រាន់តែរឿងប៉ុណ្ណឹងពិបាកអីនឹងធ្វើ? បន្ទាប់ពីនិយាយត្រូវគ្នាហើយ ជុងហ្គុក ក៏ចាប់ផ្តើមច្រត់ខ្លួនក្រោយឈរដោយមានឈើច្រត់ទប់នឹងដៃជាប់ ឯមាឌល្អិតក៏ចាប់ផ្តើមរុំកន្សែងលើចង្កេះ ដើម្បីផ្លាស់ខោគេចេញ និយាយយ៉ាងម៉េច គឺធ្វើអីចឹងមែន ស្រាតទាំងខោក្រៅ ស្រាតទាំងខោក្នុង ក្រឡេកទៅម្ចាស់ខោ ពេលបានត្រូវគេសម្រាតចេញបែបនេះ ក៏លួចញញឹមយ៉ាងកំហូច តែ នាយតូច មិនបានឃើញព្រោះរវល់តែរៀបចំឲ្យគេ។
មាឌល្អិត តូចតែមួយ ខំប្រមូលកម្លាំងជួយគ្រាអ្នកជើងឈឺ នាំចូលទៅក្នុងបន្ទប់ទឹក។ ពេលទៅដល់ នាយតូច ឲ្យគេឈរនឹងមួយកន្លែងសិន ឯខ្លួនក៏ប្រញាប់បិទគម្របបង្គន់ ដើម្បីឲ្យ ជុងហ្គុក អង្គុយបានងាយស្រួល ជាការសម្រួលដល់ជើងរបស់គេខ្លះ ខ្លាចគេឈរយូរធ្វើឲ្យជើងឈឺ។
«បើកទឹកក្តៅត្រជាក់ៗល្មមឲ្យ ព្រោះខ្លួនបងក្តៅ»ថេយ៉ុង បើកទឹកផ្កាឈូកយកត្រជាក់ៗល្មម ព្រោះគិតថាគេក្តៅខ្លួន ងូតទឹកដើម្បីឲ្យត្រជាក់ខ្លួន ហើយនាយតូច ក៏បន្តចាក់សាប៊ូលើស្បៃឈ្លីឲ្យចេញពពុះ សឹមយកទៅត្រដុស ខាត់ថ្នមៗលើដៃលើជើង ហើយចុងក្រោយក៏ដុសលើខ្នង ដុសសាប៊ូឲ្យបណ្តើរ មាត់និយាយបណ្តើរ៖
«ពេលអូនងូតទឹកឲ្យបងហើយ បងឆាប់គេងណា»
«ច្បាស់ហើយថាមិនចុះមកគេងជាមួយបង?»
«អ្អឺម...»ថេយ៉ុង គ្រហឹមតបទាំងមិនចង់ ស្របពេលដៃកាន់ផ្កាឈូកជម្រះសាប៊ូលើខ្លួនរបស់គេ ពេលនាយតូចយកក្បាលផ្កាឈូកទៅស៊កកន្លែងដើមវិញរួច ស្រាប់តែកដៃត្រូវបានគេចាប់កាន់ជាប់ វិនាទីនោះ ចង្កេះស្វែលមួយក្តាប់ ត្រូវគេចាប់ឱបនិងទាញម្ចាស់កាយមកអង្គុយលើភ្លៅស្តាំដែលហាប់ណែនដោយសាច់ដុំក្តៅគគុក ឲ្យថេយ៉ុង ផឺតពោះមិនតិច»
«ក្រែងជើងឈឺ?នៅខំទាញអូនទៅអង្គុយ»រាងតូច ពោលទាំងទឹកមុខក្រហម ហាក់ភ័យ ស្រាប់តែថ្ពាល់ម្ខាងត្រញវ ប្រុសកំហូចឆ្មក់ថើបឮ ខ្សឺត!
«ឈឺជើងឆ្វេង អូនអាចអង្គុយលើជើងស្តាំបាន»
«...»មិនមាត់ ព្រោះរវល់ប្រឹងរើបម្រះចេញពីរង្វង់ដៃគេ តែដៃគេស្អិតណាស់ បើបានឱបហើយគ្មានផ្លូវក្រោកទៅណារួចទេ ថែមទាំងខាំមាត់គ្រឺតនិងតិចៗដាក់ត្រចៀក ស្តាប់ហើយស្រៀវឆ្អឹងខ្ញាកៗ៖
«បងគុំអូនយូរហើយដឹងទេ...បើអូនរើ បងនឹងធ្វើឲ្យអូនយំដូចកូនទារក»


To be continued💚💜

ភរិយារាត្រីWhere stories live. Discover now