ភាគ៤២

421 25 0
                                    

#ភរិយារាត្រី ភាគ៤២
__
«នាងភ័យ?ចឹងខ្ញុំជូននាងទៅ ទៅដល់បន្ទប់តែម្តង»
«...»សូហ្វៀ មិនហ៊ានតប គ្រាន់តែសម្លឹងគេដោយក្រសែភ្នែកទន់ភ្លន់បែបទាក់ទាញ រួចនាងក៏ដើរចេញទៅទាំងយកដៃវែកសក់ក្នុងឫកពារអៀនប្រៀន ផ្ទុយពី យ៉ុនហ្គី ឈរជ្រឹមភ្នែកសម្លឹងនាងពីចម្ងាយ ស្របពេលដៃលូកយកកូនកន្សែងពីក្នុងអាវធំ យកមកជូតដៃហាក់ខ្ពើមរអើម ជូតបណ្តើរ គេនិយាយបណ្តើរ៖
«ហឹស៎! គួរឲ្យខ្ពើមអ៊ីចឹងតើ បានជាទារកតូចរបស់យើងឆ្អើមនាងដល់ថ្នាក់ហ្នឹង...តែមិនអីទេ ចាំជួបគ្នាណាស្រីស្អាត...»យ៉ុនហ្គីនៅតែតាមសម្លឹងនាងរហូតនាងដើរផុតពីកន្ទុយភ្នែក ទើបគេបោះជំហ៊ានចាកចេញពីទីនោះដែរ។

នៅក្នុងក្លឹប ត្បិតមានពន្លឺច្រើនពណ៌បាញ់ឆ្វេចឆ្វាច ប៉ុន្តែកន្លែងខ្លះក៏ងងឹតស្លុបមើលមនុស្សសឹងមិនច្បាស់ រាងខ្ពស់ស្រឡះដើរជ្រែកភាពងងឹតនោះ ទៅឈរនៅកន្លែងមួយ ដែលនៅមិនឆ្ងាយពីតុស្រីៗប៉ុន្មាននាក់នោះ ដែលកំពុងតែជជែកគ្នា ម្នាក់ៗកាន់កែវស្រានៅក្នុងដៃ សើចក្អាកក្អាយ មានអ្នកញ៊ាំស្រា មានអ្នករាំរែកហាក់គ្មានទុក្ខកង្វល់អ្វីទាំងអស់ ដែលសកម្មភាពទាំងអស់នោះ គេចមិនផុតកែវភ្នែកមួយគូដែលកំពុងតែសម្លឹងទៅ ក្រសែភ្នែកជ្រឹម ផ្តោតលើតែស្រីម្នាក់ដែលស្ងៀមខុសគេ នាងគឺកំពុងតែអង្គុយគ្រលែងកែវស្រា សម្លឹកមករកគេវិញដូចគ្នា។
«អ្នកនាង មានប្រុសសង្ហាម្នាក់ផ្ញើជូន»អ្នកបម្រើស្រា និយាយព្រមទាំងហុចនាមប័ណ្ណតូចមួយទៅ នាងក្រមុំសូហ្វៀ ងាកមក និងទទួល ហើយប្រញាប់បើកមើលថាជាអ្វី?
«អេ៎ ស្អីហ្នឹង នាងហ្វៀ?»
«...»សូហ្វៀ មិនបានខ្វល់ពីសំណួររបស់មិត្ត ខណៈបបូរមាត់ក្រពុំស្អាត ញោចញញឹម ពេលងើបមុខសម្លឹងទៅបុរសម្នាក់ដែលសម្លឹងមកនាងតាំងពីយូរនោះ ហើយម្នាក់នោះ ជាអ្នកដែលនាងទើបតែបានជួបមុននេះបន្តិច។
«រវល់មើលស្អី? ផឹកតទៀត»មិត្តរបស់នាង ព្យាយាមហៅនាងឲ្យងាកមកបន្តការសប្បាយ ប៉ុន្តែមើលទៅសូហ្វៀ ដូចជាលែងចង់បន្តទៀតហើយ ព្រោះអារម្មណ៍និងខួរក្បាលរបស់នាងនឹកឃើញប្រុសសង្ហាដែលនាងបានជួបដោយចៃដន្យនោះ។
«យើងទៅមុនហើយណា ពួកឯងនៅផឹកបន្តទៀតចុះ»សូហ្វៀ បានងាកមកមើលមិត្ត តែខណៈដែលងាកទៅវិញក៏បាត់ស្រមោលគេម្នាក់នោះឈឹង ភ្លាមៗ នាងក្រមុំក៏ស្រាប់តែដាក់កែវស្រាទុកហើយក្រោកលាមិត្តរបស់នាង ហាក់ដូចជាបន្ទាន់ណាស់អីចឹង ទោះបីមិត្តភក្តិព្យាយាមនិយាយឃាត់មិនឲ្យទៅ ក៏សូហ្វៀ មានះក្រោកចេញទៅដោយមិនខ្វល់អ្វីទាំងអស់។
ស្រីស្អាតស្លឥកពាក់ស៊ិចស៊ី បញ្ចេញសាច់សខ្ចី បោះជំហ៊ានញាប់ស្មេរ មកដល់ខាងមុខច្រកធំ ស្របពេលកែវភ្នែកក្រឡេកឆ្លេឆ្លារកមើលប្រុសសង្ហាម្នាក់នោះ ដោយភាពអន្ទះសារខ្លាំង នាងក៏ដាច់ចិត្តទាញទូរស័ព្ទទាក់ទងគេតាមនាមប័ណ្ណដែលទើបតែទទួលបានមុននោះ។
(នាងកំពុងដើររកខ្ញុំមែនទេ?)សំឡេងមាំ ប៉ុន្តែបែបស្រាល និងកក់ក្តៅ បន្លឺឡើង ហាក់ដូចដឹងចិត្តនាងខ្លាំងណាស់ ស្របពេលសូហ្វៀ កំពុងតែបុកពោះប៊ឹបៗដោយមិនយល់ថាមកពីអ្វីឲ្យប្រាកដ
«លោកឲ្យនាមប័ណ្ណមកខ្ញុំធ្វើអី?» សូហ្វផ មិនឆ្លើយសំណួរ បែរជាសួរត្បកទៅគេវិញ បញ្ចេញឫកពារជាស្រីស្អាតត្រឹមត្រូវ ទាំងដែលជាក់ស្តែង គឺនាងជាអ្នកខលទៅរកគេមុន
(ចូលមកក្នុងឡានមក ស្រួលនិយាយគ្នា)សំឡេងតប ស្របពេកពន្លឺភ្លើងហ្វាចេញពីឡានមួយដែលនៅមិនឆ្ងាយ បាញ់មកចំខ្លួននាង សូហ្វៀ ដាក់ទូរស័ព្ទចុះ ហើយដើរសំដៅទៅយ៉ាងលឿន។ ក្រោមដំណើរល្វត់ល្វន់របស់ស្រីស្អាត ក៏មានស្នាមញញឹមអាថ៌កំបាំងមួយផុសឡើងលើផ្ទៃមុខ យ៉ុនហ្គី ដែលកំពុងរងចាំឱកាសមួយនេះ ចាំមើលថាតើ យ៉ុនហ្គី នឹងលេងហ្គេមអ្វីជាមួយកូនកញ្ជ្រោងមួយនេះ។
___
«Daddyត្រឡប់មកវិញពេលណា?»សំឡេងទន់ភ្លន់គួរឲ្យចង់ស្តាប់ បន្លឺសួរទៅកាន់មនុស្សម្នាក់ដែលសន្យាថានឹងធ្វើរឿងមួយឲ្យគេភ្ញាក់ផ្អើល...ថេយ៉ុង គេងផ្កាប់មុខនៅលើសាឡុង ជាមួយនិងភាពធុញថប់ ក្រោយពីបានជួបមនុស្សមិនគួរជួបនៅយប់នោះ នាយតូច ត្រូវបាន លោកម្ចាស់ ហាមឃាត់មិនឲ្យចេញទៅណាផ្តេសផ្តាស តែមានសួរទេថា តើក្មេងច្រម៉ក់នេះព្រមស្តាប់តាមឬអត់?
(ងូតទឹកហើយគេងឲ្យស្កប់ស្កល់ទៅ មិនបាច់រងចាំDaddyទេ)យ៉ុនហ្គី តបជាមួយនិងភាពស្ងាត់ជ្រងំនៅក្នុងបន្ទប់ក្នុងសណ្ឋាគាមួយ
«ហ្ហឹម...ធុញថប់ណាស់ អូនចង់ចេញក្រៅ»
(ចេញមិនបានទេ បើចង់ចេញ១ម៉ោងទៀតបងទៅយក)
«អត់ទេ ចង់ទៅឥឡូវនេះ»
(លោកម្ចាស់ដឹង បងនឹងស្លាប់មិនខាន...) យ៉ុនហ្គី និយាយមិនទាន់ចប់ស្រួលបួលផង ត្រូវ នាយតូច ចុចបិទយ៉ាងលឿន ព្រមទាំងបោះទូរស័ព្ទទៅលើពូកចោល ហើយសម្រូតខ្លួនចុះដើរទៅទាញសោឡានជាមួយនិងកាតនៅលើតុ ចុះទៅខាងក្រោមយ៉ាងលឿន។ ថ្ងៃនេះ លោកម្ចាស់ មិនបានស្នាក់នៅភូមិគ្រឹះឡើយ ទើបក្លាយជាឱកាសដែល នាយតូច លួចបើកឡានចេញទៅខាងក្រៅដោយពឹងឲ្យអ្នកបើកឡានជូនទៅ។
នៅតាមផ្លូវធ្វើដំណើរ ឡានស្ទះកកកុញ ថេយ៉ុង ក៏មិនហ៊ានទៅណាឆ្ងាយដែរៗ គឺគ្រាន់តែទៅហាងទិញSkin care តាមទម្លាប់ដែលមិនអាចខ្វះបាន ទោះបីរបស់មានពេញបន្ទប់ក៏ដោយ។ ក្រោយពីចេញពីហាងនោះរួច ក៏បន្តទៅហាងកាហ្វេល្បីឈ្មោះមួយ គោលបំណងទៅអង្គុយថតរូបស្អាតៗ ញ៊ាំរបស់ដែលចូលចិត្ត បំបាត់ការធុញថប់ បន្ទាប់ពីឃុំខ្លួននៅតែក្នុងផ្ទះអស់មួយសប្តាហ៍។
___
មួយស្របក់ក្រោយ...
រាងតូចច្រឡឹង ដើរចេញពីហាង ជាមួយនិងស្នាមញញឹម ប្រុងដើរសំដៅទៅឡានដែលចតនៅមុខហាង ស្រាប់តែមាននរណាម្នាក់មកកញ្ឆក់ដៃ ធ្វើឲ្យស្នាមញញឹមរលាយបាត់ ស្របពេលចិញ្ចើមតូចចងចូលគ្នាដោយការមួម៉ៅ។ គ្រាន់តែងាកមកក្រោយឃើញមុខម្ចាស់ដៃភ្លាម នាយតូចក៏រលាស់ចេញមួយទំហឹង ទាំងមិននិយាយអ្វីទាំងអស់ រួចកញ្ឆក់ខ្លួនគេច តែត្រូវគេចាប់ដៃឲ្យបង្វែមករកសារជាថ្មី
«គេចមុខបងទៀតហើយ»ម្ចាស់សម្តី គ្មាននរណាក្រៅពីគេ ម្នាក់ដែលតែងតែតោងតាម ទាមទារចំណាប់អារម្មណ៍ពី នាយល្អិត កន្លងមក
«ចង់ធ្វើអី?»ជុងហ្គុក សួរទាំងមុខឆ្ងល់ ពេលឃើញ ថេយ៉ុង ស្រវារកទូរស័ព្ទដូចជាចង់តេទៅនរណាម្នាក់...មែនហើយ គឺ នាយតូច កំពុងតែព្យាយាមខលទៅ យ៉ុនហ្គី តែមិនបានសម្រេច ពេលទូរស័ព្ទត្រូវគេឆក់ដណ្តើមពីដៃយកទៅទុកក្នុងហោប៉ៅខោរបស់គេ។
«លោកចង់យ៉ាងម៉េច?»ថេយ៉ុង សម្លក់មុខដូចចង់ហែកសាច់គេជាដុំៗ ប្រាប់ថាមិនចង់ជួប គេនៅតែមករក កាន់តែគេច កាន់តែឃើញ គួរឲ្យស្អប់ណាស់
«នឹកអូន...»
«...»ថេយ៉ុង ងាកមុខចេញ ព្រោះស្តាប់ពាក្យហ្នឹងកាលណា សែនជ្រក់ជ្រេញ មិនចង់ឮ
«ទៅនៅជាមួយបងវិញណា»ជុងហ្គុក និយាយដោយទឹកមុខស្រងូត ថែមទាំងអង្រួនដៃនាយតូចតិចៗជាការអង្វរករ តែនាយតូច នៅធ្វើឈើយ បង្ហាញទឹកមុខធុញទ្រាន់ មិនចង់និយាយរក
«បងនឹកអូនមែនណា»ទោះបីគេព្យាយាមនិយាយជាមួយយ៉ាងណា ថេយ៉ុង នៅតែស្ងាត់ ហើយធ្វើមុខឌឺៗដាក់ ធ្វើឲ្យប្រុសកំលោះ ប្តូរទឹកមុខភ្លាម ស្របពេលរុញអណ្តាតទល់ថ្ពាល់ បញ្ចេញឫកពារគួរឲ្យចង់ដាល់បែកមាត់ គេឲសម្លឹងមើលដៃតូចដែលព្យាយាមរមួលចេញ រួចស្រដីឡើង
«ទៅជាមួយបងអត់?»
«អត់»
«សួរម្តងទៀត ទៅឬអត់?»
«អត់ គឺអត់»ថេយ៉ុង សង្កត់សំឡេងនៅចុងប្រយោគ តែឆ្លើយមិនទាន់ផុតស្រួលបួល ស្រាប់តែបបូរមាត់តូចត្រូវគេចាប់ថើបញីញក់ភ្លាមៗ តែក៏ផ្តាច់ចេញភ្លាម ជុងហ្គុក ញោចញញឹមចុងមាត់ហាក់មានប្រៀបជាង។ ថេយ៉ុង យកដៃម្ខាងជូតមាត់ទាំងខឹង ចង់ចេញយំ ហើយស្រែកខ្លាំងៗដាក់គេ
«មនុស្សគ្មានកេរ្តិ៍ខ្មាស»នាយតូច ខឹងនឹងគេឡើងញ័រសាច់ ព្រោះពេលក្រឡេកមើលជុំវិញខ្លួនសុទ្ធតែមនុស្សដើរកាត់ខ្វាត់ខ្វែង ខ្លះក៏កំពុងតែសម្លឹងមកពួកគេ
«ខឹងបងចាប់ថើបកណ្តាលហ្វូងមនុស្ស?»
«...»
«មិននិយាយ? មិនអីទេ»គេងក់ក្បាលតិចៗ ទាំងគ្រឺតនឹងភាពរឹងរូសកាចឆ្នាសរបស់ នាយល្អិត រំពេចក៏ចាប់បីកាយតូចឡើងផុតពីដីភ្លាមៗ ធ្វើឲ្យអ្នកមិនបានត្រៀមខ្លួន ស្រែកទធាក់ជើងខ្វៃៗក្នុងរង្វង់ដៃគេ
«អាយ៎...យកខ្ញុំទៅណា ដាក់ខ្ញុំចុះភ្លាម ថាឲ្យដាក់ចុះ»សំឡេងស្រែកឡែតៗចង់បែកត្រចៀក ស្រាប់តែស្ងាត់ជ្រាប ហាក់ដូចត្រូវសណ្តំ ពេលជុងហ្គុក និយាយខ្សឹបៗ
«ស៊ូត៎!កុំស្រែក បងកំពុងនាំអូនទៅថើបក្នុងឡាន កុំឲ្យអ្នកណាឃើញ»
___
ខូច😒

ភរិយារាត្រីWhere stories live. Discover now