ភាគ: ១៥៤.

Start from the beginning
                                    

នៅកន្លែងកម្មវិធីមួយ ដ៏អធ្មឹកអាធ្មម មានភ្ញៀវកិត្តយសចូលរួមយ៉ាងច្រើនកុះករ ខណៈរាងក្រាស់ ឈានជើងចុះចេញពី
រថយន្តទំនើបមួយ ដែលសំចតនៅខាងមុខកម្មវិធី បោះដៃទទួលភរិយាចុះចេញពីរថយន្តទំនើប ដើរលើកម្រាលព្រំក្រហម នរណាៗ ក៏ក្រឡេកមើលពីសម្រស់ស្រស់ស្អាត
និភាពឡូយសង្ហា របស់កូនប្រុសអ្នកជំនួញ ត្រកូលគីមដែរ ៖
" សួស្តីលោកគីម " អ្នកគ្រប់គ្រងកម្មវិធី ក៏ចេញមកទទួលរាក់ទាក់ថេយ៉ុង ក្នុងនាមជាភ្ញៀវកិត្តយសVVIP លំដាប់ពិសេស ជាងគេក្នុងកម្មវិធី។
" បាទសួស្តី " ថេយ៉ុងញញឹមហើយលូកដៃទៅចាប់ដៃ អ្នកគ្រប់គ្រង។
" អ្នកនាងត្រូវជាអ្វីដែរលោកគីម? " ពួកគេក៏ដើរចូលមកខាងក្នុង ដោយសារក្នុងនាមបណ្ណ័ន ដឹងត្រឹមថាថេយ៉ុង មិនមានភរិយាទេ ពេលនាយបណ្តើរស្រីស្អាតចូលកម្មវិធីធំដូច្នេះ ធ្វើឱ្យគេឯងងើយឆ្ងល់មិនតិចទេ ចេះតែខ្សឹបខ្សៀបសួរគ្នាទៅវិញទៅមក សម្លឹងមើលពួកគេទាំងពី ពីចម្ងាយ។
" ជាប្អូនស្រី " អៃលីងឆ្លើយឡើងដោយឥតព្រៀងទុក នាងដូចជាចង់បំបាក់មុខថេយ៉ុងអ៊ីចឹង ឆ្លើយមកដូចមិនចូលសាច់រឿងប្រធានបទដ៏តែសោះ តបហើយនាងក៏ញញឹមធម្មតា ចំណែកថេយ៉ុក៏ទម្លាក់ទឹកមុខចុះ លួចអន់ចិត្តនិង
សម្តីភរិយា។
" អូហ៍បាទ! ព្រោះថាបើលោកគីមមានភរិយា ប្រហែលមិនស្ងាត់ដូច្នេះទេ ម្លោះហើយក៏មានមុខខ្ញុំដែរ " អ្នកគ្រប់គ្រងក៏និយាយលេងសើចដាក់ថេយ៉ុង ព្រោះដឹងថាថេយ៉ុង មិនសូវប្រកាន់ច្រើន។
" មិនអីទេ ឆាប់ៗនេះនិងមានដំណឹង " អៃលីងនាងឈរក្រោយប្តី មិនចង់ឈរជិតគេទេ នាងស្អប់ចរិតប្រុសស្អាត ដូចជាគេ តែថេយ៉ុងក៏ស្រវាចាប់ដៃនាងមកកាន់យ៉ាងណែនបញ្ជាក់ថា ប្អូនស្រីម្នាក់នេះ មានលក្ខណះពិសេសបន្តិចហើយ។
" អញ្ជើញចូលរួមតាមសប្បាយណា កម្មវិធីចាប់ផ្តើមហើយ "
" បាទអគុណលោកពូ "
" មើល៍!លែងដៃ កើតឆ្គួតស្អី? "
" អូននិយាយមុននេះ វាជាអ្វី? ក្រែងពួកយើងបានចុះអេតាសុីវិលរួចហើយមិនអ៊ីចឹង ម្តេចក៏និយាយដូច្នេះទៀត? " ថេយ៉ុងចាប់ទាញដៃប្រពន្ធ មកជិតបន្ទប់ទឹក កន្លែងដែលស្ងាត់មនុស្ស ហៅនាងមកព្រមាន ដើម្បីឱ្យនាងដឹងថា នាងជារបស់គេតែម្នាក់គត់ គ្មានក្បាលអាម្នាក់ណា ហ៊ានមកញ៉ែនាងទេ។
" ហើយឈឺក្បាលវិលមុខស្អី និងសម្តីរបស់ខ្ញុំដែរ អ៊ុប!! " នាងរុញដើមទ្រូងប្តីទៅក្រោយមួយទំហឹង ទៅប៉ះនិងជញ្ជាំបន្ទប់ទឹក ហើយនាងងើបមុខផ្តឺផ្តងដាក់គេ កាចឆ្នាសសម្បើមដែរហ្នឹងណា អ្នកជាប្តីក៏ទ្រាំមិនបាន ចាប់បឺតមាត់នាងតាមកំហឹង ដែលកំពុងពុះកញ្ជោល ក្តៅឆាបឆួល ពេញឱរ៉ា។
" ត្រូវចាំថាអូនជាប្រពន្ធបង គ្មានសិទ្ធនិយាយប្រាប់គេថាប្អូនស្រី ឬអ្វីផ្សេង ជាដាច់ខាត "
" គិតថាខ្ញុំខ្លាច? ឆឺស!! អាប៉ិស្វា "
" អេះគូទបន្តិចមក " ប្តីដើរចូលកម្មវិធីបាត់ ទុកឱ្យស្រស់ស្រី នៅអង្គុយសម្មាធិ មិនសុខចិត្ត និងចរិតរបស់ប្តី មួយសន្ទុះក្រោយមកនាងក៏ដើរចូលទៅតាមគេដែរ ក្រឡេកឃើញប្តីអង្គុយក្រេបវាញតែឯង ស្រងូតស្រងាត់ នាងក៏ចូលទៅអង្គុយក្បែរគេ បោះកាបូបដៃ ទៅលើភ្លៅគេ ហើយលួងលោមឱ្យគេជួយអេះគូទឱ្យនាង ទាំងដែលមិនរមាស់ផង។
" គិតថាខ្លួនឯងជាស្រីស្អាត ហើយប្រើបងបាន
តាមតែចិត្តអូន? " មុខក្រម៉ូវដូចកូនឆ្មា ខឹងនាងតាមតែចិត្តឯង មិនចេះស្តាប់ប្តី រឹងរូសហើយ រឹងដូចដែកថែប ពូកែត៎មាត់ប៉ប៉ាច់ប៉បោច មិនបាត់មួយម៉ាត់ ទោះជាយ៉ាងណាក៏បងអេះឱ្យអូនដែរ ថេយ៉ុងកាត់កេរ្តិ៍ខ្មាស អេះគូទឱ្យប្រពន្ធ នៅក្នុងកម្មវិធី ដែលកំពុងចាប់ប្តីយ៉ាងឱរ៉ារឹក តែប្រពន្ធបែរជារមាស់គូទទៅវិញ។
" គិតប្រុសស្អាត ដូចលោកឯង ខ្ញុំប្រើមិនបានមែ? "
" សឺត!! កុំពូកែផ្គើនបងពេក ដល់ផ្ទះអូនញ័រជើងមិនខាន "

____
មីនស៍ហ្វា

To be continue

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now