ភាគ42:ក៉ំកៀបសង្កត់ខ្ញ៉ំពេកបានទេ?

413 30 14
                                    

ដៃដែលគ្មានកម្លាំងប្រឹងបើកទ្វាដើម្បីអូសខ្លួនទៅលើពូកទាំងចិត្តស្រងោះស្រងោតមិនទាន់បាត់ព្រោះសម្លេងថ្ងួតថ្ងូររបស់មនុស្ស2អ្នកនៅតែលឺច្បាស់ក្នុងត្រចៀករបស់គេដដែល។
   «ហ្ហឹកៗ ខ្ញ៉ំឈឺណាស់ជុង ខ្ញ៉ំឈឺខ្លាំងពិតមែន អ្ហឹក លោកក៉ំបាបខ្ញ៉ំដោយវិធីនេះអីអ្ហឹកៗៗ»កាយតូចអាចធ្វើបានត្រឹមតែជុបមុខនឹងពូកស្រដីខ្សាវៗលាយឡំនឹងទឹកភ្នែកជ្រៀបជោគពេញភ្ពាល់តែម្នាក់ឯងប៉ុណ្ណោះខណះពេលសម្លេងរោលរាលលឺល្ហៀងៗធ្លុះដល់ជញ្ជាំងខាងក្នុងបន្ទប់រាងតូចបណ្តាលអោយគេសឹងតែចង់វៃខ្លួនឯងអោយសន្លប់ដើម្បីបំបាត់សម្លេងទាំងនេះចោល។
«អ្ហាស់ លោកម្ចាស់យឺតៗ»តាមមើលបែបជាស្រុកស្រួលខ្លាំងណាស់ហើយបានជានាងក្រម៉ំបង្ហើបសម្លេងលឺដល់ថ្នាក់នេះ? រាងតូចអង្គុយលើគ្រែទ្រាំលើកដៃសងខាងបិទត្រចៀកទាំងខាំមាត់សឹងតែរបកស្បែកតែសម្លេងគួរអោយខ្មាសទាំងនោះនៅតែបន្តលឺពីមួយម៉ោងទៅមួយម៉ោងមិនដាច់ ទើបធ្វើអោយថេយ៉ុងសម្រេចចិត្តចុះពីលើគ្រែទៅកកូរកកាយស្វែររកថ្នាំងងុយគេងមកលេបទោះគេបានចាក់យកមកលើសចំនួនកំណត់ក៏មិនខ្វល់។
  «ខ្ញ៉ំចង់គេងស៉ំអង្វរគេងទៅ បិទភ្នែករហូតក៏ល្អ»រាងកាយគ្មានកម្លាំងដើរតាំងៗទំលាក់ខ្លួនទៅលើពូកម្តងទៀតដោយប្រឹងសងំបិទភ្នែកនឹងប្រាប់ខ្លួនឯងក៉ំអោយស្តាប់យកចិត្តទុកដាក់សម្លេងមួយនេះបន្តទៀត ទោះបីព្យាយាមមិនខ្វល់ក៏ទឹកសន្សើមរមៀលមកសន្សឹមៗតាមចុងកន្ទុយភ្នែកដែរគេបួងសួងសូមអោយយប់ដ៏អាក្រក់នេះកន្លងផុតទៅចុះ។

Skip
ព្រឹកប្រលឹងមិនទាន់នាយកម្លោះសង្ហារក្រោកអង្គុយឆ្ងក់ទាំងអារម្មណ៍ទទេរស្អាតរឹតតែពិបាកមើលមុខទៀតនោះគឺនៅពេលនាយបានងាកសម្លឹងមើលទៅអ្នកដេកនៅលើគ្រែដែលមិនមែនជាថេយ៉ុង
  «លោកម្ចាស់ ហេតុអីក្រោកលឿនម្លេស?»គ្រាន់តែបើកភ្នែកភ្លាមរូបភាពដំបូងក៏បង្ហាញរូបរាងសង្ហាររបស់ជុងហ្គុកនៅចំពោះមុខភ្លែតនាំអោយស្រីស្រស់មានអារម្មណ៍ស្រស់ស្រាយមួយរំពេជទើបប្រឹងខិតខ្លួនមកជិតព្រមទាំងលូកដៃអោបចង្កេះរាងក្រាស់ឡើងស្អិតសឹងតែបេះមិនចេញខណះពេលឃើញថាខ្លួនបានគេងបម្រើងនាយកម្លោះពេញមួយយប់បែបនេះ។
«ដកដៃនាងចេញហើយយកកាតនៅលើតុរួចចាកចេញទៅ កាន់តែលឿនកាន់តែល្អ»រាងក្រាស់មិនខ្វល់នាយបានដកហូរបារីមកជក់បន្ធូរអារម្មណ៍រួចក៏ដាក់បញ្ជារដេញស្រីស្រស់ចេញយ៉ាងលឿន បើតាមមើលទឹកមុខក៏ដឹងថាវាគ្មានក្តីសុខអីណាស់ណាដែរ។

My husband's villain (លោកប្តីកំណាច)Onde as histórias ganham vida. Descobre agora