ភាគ8: យើងស៊ូសម្លាប់គេជាជាងអោយទៅឯង

731 46 5
                                    

ដៃស្រឡូនព្យាយាមលូកទៅចាប់កែវទឹកយ៉ាងលំបាកស្របពេលតុនឹងគ្រែនៅរាងឆ្ងាយពីគ្នាបណ្តាលអោយថេយ៉ុងដែលកំពុងត្រូវជាប់ខ្នោះខិតខ្លួនរួចប្រើដៃម្ខាងទៀតលូកយកកែវទឹកនៅលើតុ។ ដឹប!!
«អូយ!!»សម្លេចស្រែកចាចកងរំពងឡើងបន្ទាប់ពីរាងកាយននគោកធ្លាក់ពីលើគ្រែជាពិសេសដៃដែលកំពុងជាប់ខ្នោះក៏គគិតខ្លាំងបណ្តាលអោយឃើញមានស្នាមក្រហមលាតមកយ៉ាងច្បាស់ ថែមទាំងជិតលលាត់ចេញឈាមទៀតផង។

«ហ្ហឹក! អ្ហឹក.....»ឃើញសភាពខ្លួនឯងដូចជាយ៉ាប់យឺតបែបនេះ កែវភ្នែកព័ណ៍ទឹកឃ្ម៉ំរំលេចជ្រៀបដោយទឹកសន្សើមដែលកំពុងបម្រៀបស្រក់ តក់ៗទៅលើដៃនឹងភៅសខ្ជីទាំងគូ។ អាណោចអាធមខ្លួនឯងណាស់ ហេតុអីគេមកត្រូវរងទុកពីមនុស្សដែលខ្លួនខំស្រឡាញ់អស់ពីបេះដូងបែបនេះ? តើគេបានប្រព្រឹកទង្វើអ្វីមួយខុសមែនទេ?

ទោះព្រឹកនេះគេមិនទាន់បានធ្វើអីមួយពិតមែនក៏កម្លាំងគ្មានសេះសល់នៅក្នុងខ្លួនបន្តិចដែរវាហាក់ស្រុតចុះខណះពេលអារម្មណ៍កំពុងទទួលបន្ទុករងការឈឺចាប់ខ្លាំង។ ថេយ៉ុងខិតខ្លួនទៅកៀនគ្រែព្រោះគេមិនអាចទៅណាឆ្ងាយបានឡើយក្រៅពីក្បែរគ្រែមុននឹងយកជើងផ្គ៉ំចូលគ្នារួចយកដៃម្ខាងទៀតមកអោបជើងទើបជុបមុខនឹងក្បាលជង្គង់សម្រក់ទឹកភ្នែកស្រោចដោយភាពឈឺចាប់តាមក្រោយសង្ឃឹមថាយំរួចគេនឹងមិនចាំបាច់ត្រូវមកសម្រក់ទឹកភ្នែកនៅចំពោះមុខជុងហ្គុកម្តងទៀត។

Skip
  «ជុប...ជុប»បបូរមាត់ក្រហមឆេះដិតបានផ្តិចស្នាមគ្រែមជាប់ទៅលើផ្ពាល់នាយកម្លោះពីមួយចំម្ហៀងទៅមួយចម្ហៀងទៀតស្របពេលរាងកាយស្តួចស្តើងកំពុងអង្គយលើភ្លៅដ៏ធំរបស់ជុងហ្គុកក្នុងបន្ទប់VIPនៃក្លឹបរបស់មិត្ត។

«មិចក៏លោកបងកម្រមកទីនេះម្លេស?....ដឹងទេខ្ញ៉ំនឹកលោកបងសឹងស្លាប់ទៅហើយ»នាយក្រម៉ំច្បូចមាត់ស្រដីម្ញិម្ញក់ទាំងប្រើដៃម្ខាងអង្អែលដើមទ្រូងមាំឥតឈប់។
«យើងរវល់»ពីរមាត់ដ៏ខ្លីចេញពីក្រអូបមាត់នាយសង្ហារមុននឹងលើកដៃចាប់ចង្ការស្រីស្រស់អោយខិតមុខចុះរួចទើបទៅផ្តិចប្រថាបនឹងបបូរមាត់ក្រហមដិតមួយនោះយ៉ាងទាន់ហន់ហាក់ចង់បំភ្លេចពីការអោបក្រសោបនឹងណែបណិតរាងកាយប្រពន្ធកាលពីយប់មិញ តែមើលទៅការចង់ចាំនឹងភាពល្អឥតខ្ចោះរបស់ប្រពន្ធកំសត់ម្នាក់នេះប្រៀបដូចបានដាក់កាវបិទជាប់ដែរពិបាកនឹងដកចិត្តវិញបាន។ វាចំឡែកណាស់ដែលនាយអោបថើបស្រីលើកនេះមិនពេញចិត្តដូចពេលបានអោបថើបថេយ៉ុងបន្តិចសោះ

My husband's villain (លោកប្តីកំណាច)Where stories live. Discover now