ភាគ26:បងនឹងពេញចិត្តបើសិនជាអូនត្រឡប់មកនៅក្បែរបងវិញ

620 29 5
                                    

  សម្តីរបស់នាយកម្លោះបូគឹមហាក់វាយដ៉ំទៅលើផ្លូវអារម្មណ៍ថេយ៉ុងជាខ្លាំង គេមិនបានដឹងទេថាអ្នកម្ខាងទៀតដឹងរឿងនេះតាំងពីពេលណា?
  «អូនគិតថាអាចលាក់បាំងបងបានមែនទេ? ទាំងក្លិន ទាំងស្នាមលើដងខ្លួនរបស់អូន មើលក៏ដឹងថាមានរឿងអីកើតឡើងដែរកាលពីយប់មិញ»នាយបោះសម្តីម៉ាត់ៗតែពាសទៅដោយភាពខកចិត្តដែរខ្លួននៅតែជាមនុស្សម្នាក់ចាញ់គេដដែរ។

«មិនមែនទេ បូគឹមអូនហ៊ានស្បត់គេជាអ្នកមករកអូន គេបង្ខំអូន....គ្រប់យ៉ាងសុទ្ធតែជាការបង្ខំ ហ្ហឹកៗ អូនមិនបានចង់អោយរឿងក្លាយជាបែបនេះទេ សូមបងជឿអូនទៅណា ហ្ហឹកៗ»ថេយ៉ុងប្រញ៉ាប់ស្ទុះទៅចាប់ក្រសោបដៃនាយកម្លោះជាប់ដោយរៀបរាប់ទាំងទឹកភ្នែក មិនមែនគេពេញចិត្តនោះទេគ្រប់យ៉ាងសុទ្ធតែជាការបង្ខំទាំងអស់។
«បើចឹង.....»នាយលើកដៃចាប់ចង្ការាងតូចអោយងើយមុខដែលពេញដោយទឹកភ្នែកឡើងមុននឹងខិតផ្ទៃមុខរកសង្ក្របបបូរមាត់សស្លេកយឺតៗទាំងដាក់អារម្មណ៍បំផុតប៉ុន្តែ ថេយ៉ុងបែរជាងាកមុខចេញដោយមិនដឹងខ្លួនទៅវិញបណ្តាលអោយបរិយាកាសស៉ីជម្រៅមួយនេះត្រូវផ្តាច់ភ្លាមៗ។

«អូនតែងតែមិនដែលត្រៀមខ្លួនសម្រាប់បង ថេយ៍»សម្តីរបស់នាយកម្លោះបានអូសទាញផ្ទៃមុខផូផង់អោយបែរមើលមកនាយម្តងទៀតទាំងអារម្មណ៍ដឹងកំហុសស្របពេលឃើញក្រសែរភ្នែកខកចិត្តអ្នកនៅចំពោះមុខបង្ហាញឡើងមក។ ហេតុអីគេគេច?ហេតុអីរាល់ពេលនាយប៉ះពាល់តែងតែទទួលបានអារម្មណ៍ភ័យខ្លាច? វាមិនដូចនឹងការប៉ះពាល់របស់បុរសឈ្លាតឱកាសដែលផ្តល់អារម្មណ៍ថាធ្លាប់ឆ្លងកាត់ពីមុនមកនោះទេ។
«អូនក៉ំភ័យអី បងមិនខឹងអូននោះទេហើយក៏មិនខ្វល់ថាបងបានរាងកាយអូនមុនក្រោយអ្នកណាដែរ....ប៉ុន្តែរឿងមួយដែលបងខ្វល់ខ្វាយបំផុតគឺបេះដូងរបស់អូន» សម្រាប់រាងកាយនាយទទួលស្គាល់រួចទៅហើយថានឹងបានក្រោយគេព្រោះបានជួបកាយតូចប៉ុន្មានដងកាលនៅមានការចងចាំស្លាស្នាមដែលជុងហ្គុលផ្តល់អោយវាមិនបានផុតពីក្រសែរភ្នែករបស់នាយឡើយ។

«បងចង់អោយអូននិយាយពាក្យថាស្រឡាញ់បងចេញពីចិត្តពិត មិនមែនដោយការបង្ខំឬព្រោះហេតុផលការដឹងគុណដែលបងជាអ្នកមើលថែរអូនកន្លងមកនោះទេ.....ថេយ៍អូនមានដឹងទេថាបងមិនដែលរំភើបនឹងពាក្យដែលអូននិយាយថាស្រឡាញ់បងតែក្នុងរូបរាងជាហេតុផលចង់សងគុណនោះទេ កែវភ្នែកអូនតែងតែបញ្ជាក់ប្រាប់បងគ្រប់យ៉ាង»បេះដូងសឹងតែចង់គាំងខណះពេលឈរស្តាប់ពាក្យគូដណ្តឹងបោះឡើងមក វាមិនខុសទេគេពិតជាគិតបែបនឹងពិតមែនព្រោះយល់ថាយ៉ាងហោចក៏អាចលះបងសុភមង្គលខ្លួនឯងដើម្បីតបស្នងអ្នកមានគុណចំពោះខ្លួនបានដែរ។ កន្លងមកបើបើកសំណួរសួរបញ្ជាក់បេះដូងរបស់គេថាធ្លាប់មានចិត្តស្រឡាញ់បូគឹមដែរឬទេ?នោះប្រាកដណាស់គឺអត់ទេ។
«អ-អូន....»កាយតូចស្រដីមិនចេញគេចង់ស៉ំទោសដែលកុហកក្តីស្រឡាញ់របស់នាយ ប៉ុន្តែគេមិនមានបំណងអាក្រក់ឡើយ

My husband's villain (លោកប្តីកំណាច)Where stories live. Discover now