ភាគ10:លាក់បាំង

668 47 2
                                    

តុវែងព័ណ៍មាសស្រោបដោយអាហារជាច្រើនពេញបរបូរមិនខ្វះមានអ្នកបម្រើនៅចាំបម្រើឆ្វេងស្តាំអោយគ្រួសារដែលមានសមាជិត6អ្នកកំពុងអង្គុយជ៉ំគ្នាយ៉ាងស្ងប់ស្ងាត់ អូមែនហើយនៅក្នុងចំណោមនោះក៏មានថេយ៉ុងផងដែរ។កម្លោះតូចដែលកំពុងអង្គុយនៅក្បែរជុងហ្គុកហាកមានអារម្មណ៍ថាភ័យខ្លាចនឹងចម្ងល់ដើរទទឹមគ្នាព្រោះងើយឆ្ងល់ពីគ្រួសារដ៏ចម្លែកមួយនេះ ម្នាក់ៗរក្សាទឹកមុខស្មើរគ្មានភាពរីករាយជាពិសេសជុងហ្ញុកនឹងបុរសវ័យចំណាស់ដែលកំពុងអង្គុយនៅចំកណ្តាលគេតែម្តង។

«ទំនាក់ទងរបស់ឯងល្អដែរទេជុងហ្គុក?»អង្គុយបិទមាត់មួយសន្ទុះបុរសវ័យចំណាស់ដែលជាមេគ្រួសារគឺលោកចន បានចោទសំណួរឡើងជាមួយសម្លេងគ្រោងគ្រៀតគ្មានធ្វើអោយអ្នកស្តាប់ដូចជារាងតូចលឺហើយរីករាយដែលគេនឹកឃើញដល់យើងឡើយផ្ទុយមកវិញមានតឬភាពភ៏យខ្លាចបុកសម្រុកចូលមករំខានអារម្មណ៍របស់គេប៉ុណ្ណោះ។
«បាទ ពួកយើងស្រឡាញ់គ្នាខ្លាំងណាស់ហើយក៏មានទំនាក់ទំនងល្អជាមួយគ្នាខ្លាំងដែរ.....ត្រូវទេអូនសម្លាញ់?»បាតដៃដ៏ក្រាស់លូកមកក្រសោបដៃស្រឡូនជាប់នាំអោយសមីខ្លួនភ្ញាក់នឹងរហ័សសម្លឹងមើលទៅកាន់មុខប្តីទាំងទឹកមុខឡេឡង់ៗដូចមិនទាន់យល់សាច់ការ។ប៉ុន្តែគោលបំណងជុងហ្គុកបានដាស់ស្មារតីរាងតូចមួយរំពេជបន្ទាប់ពីនាយប្រើក្រសែរភ្នែកដ៏រឹងកំពិសឆ្លុះបង្ហាញពីសម្តីរបស់ខ្លួនដែលធ្លាប់ប្រាប់គេមុននេះ។

«បាទមែនហើយ»កាយតូចក្រឡាបភ្នែកគេចចេញពីការសម្លឹងមើលរបស់នាយកម្លោះនឹងដកដៃចេញវិញមុននឹងញញឹមឆ្លើយតបប្រៀបដូចគេកំពុងនឹងចូលរួមសម្តែងដូចគ្នា។សកម្មភាពនេះនាំអោយបុរសរាងខ្ពស់ស្រឡះ កែវភ្នែកមុទស្រួចប្រៀបដូចពស់វែកកំពុងអង្គុយទល់មុខរបស់ពួកគេចាប់ផ្តើមសង្កេតមើលមិនដាក់ គេចពីក្រសែរភ្នែកជុងហ្គុកមិនបានប៉ុន្មានគេត្រូវមកប្រទាក់ភ្នែកនឹងប្អូនប្រុសថ្លៃវិញម្តង។មិនមែនតែសម្លឹងមើលទេអ្នកនៅចំពោះមុខក៏រំលេចស្នាមញញឹមរាក់ទាក់ផងដែរ ប៉ុន្តែសម្រាប់ថេយ៉ុងបែរជាឃើញហើយមានកូនចិត្តមិនស្រួលទៅវិញទើបងាកមុខចេញមិនចង់ប្រឈមមុខជាមួយអ្នកណាបន្តទៀត។ ចន លីយ៉ុនហ្វៀរ៉ែនអូវែន មនុស្សម្នាក់នេះមិនខុសអីប្រៀបដូចជាសត្វពស់វែកនោះទេសម្បូរល្បិចកលខ្លាំងណាស់ថែមទាំងពិសពិលថែមទៀត។

My husband's villain (លោកប្តីកំណាច)Where stories live. Discover now