ភាគ17:តើពួកយើងធ្លាប់ស្គាល់គ្នាមែនទេ?

762 50 14
                                    

+ពីរខែកន្លងផុតទៅ
   ពីរខែហើយតាំងពីថេយ៉ុងបាត់ខ្លួនដំណឹងបន្តិចក៏គ្មានតម្រុយអោយនាយតាមរកដែរ នាយអោយមនុស្សតាមរុះរកសឹងតែអស់មួយប្រទេសទៅហើយ។ ចូលមកដល់បន្ទប់ដែលស្រោបដោយព័ណ៍មាសដែលមានថ្នើសៀវភៅដាក់តាំងពីឥតការ៉ូរហូតដល់ពិដាន នៅចំកណ្តាលបន្ទប់មានតុធំមួយកំពុងត្រូវបានបុរសផ្តាច់ការអង្គុយស្ងោកមុខពិនិត្យមើលឯកសានឹងសំណើរជាច្រើនពីប្រទេសជិតខាងយ៉ាងយកចិត្តទុកដាក់។ ការងារដឹកនាំប្រទេសដ៏មមាញឹកនេះធ្វើអោយនាយដកឃ្លាមិនរួចខួរក្បាលក៏កាន់តែស្មុគស្មាញតែអារម្មណ៍ទាំងប៉ុន្មាននឹកដល់ប្រពន្ធគ្មានថ្ងៃប្រែ។

  ជុងហ្គុកទំលាក់ឯកសាចុះរួចផ្អែកខ្នងនឹងកៅអីទាំងដកសង្ហើមធំ ស្របពេលបញ្ហាដោះស្រាយមិនទាន់រួច។ តុក!!តុក សម្លេងគោះទ្វាបានបន្លឺឡើង
  «ចូលមក»នាយកម្លោះដកបារីមួយដើមមកដាក់ចូលមាត់រួចទាញដែកកេះមកបញ្ចេះដុតបឺតហើយបង្អុយមុននឹងធ្វើការអនុញ្ញាតអោយអ្នកខាងក្រៅចូលមក។

«សូមគោរពលោករដ្ឋមន្ត្រី»មនុស្សជំនិតបានដើរចូលមកដោយអោនលំទោងគោរពទៅកាន់អ្នកធំជាងខ្លួន
«និយាយ....»ពីម៉ាត់មិនសាំញាំច្រើនមុននឹងនាយបន្តបឺតបង្អុយផ្សែងបារីទៀត
  «2ថ្ងៃទៀតដល់ពេលត្រូវមានការណាត់ជួបជាមួយលោកប្រធានាធិបតីនៃប្រទេសបារាំងហើយ....តើលោករដ្ឋមន្ត្រីគិតយ៉ាងមិច អោយខ្ញ៉ំរៀបចំយន្តហោះទៅឥឡូវនេះឬក៏ចាំស្អែក?»

«.....ឥឡូវនេះទៅ»ជុងហ្គុកស្ងាត់មាត់គិតបន្តិចសឹមនិយាយប្រាប់តាមក្រោយមុននឹងយកបារីមកញីក្នុងកូនចានដែកដើម្បីពន្លត់។
  «បាទ»មនុស្សជំនិតទទួលបទបញ្ជាររួចក៏អោនគោរពលានឹងបែរខ្លួនបម្រុងនឹងចាកចេញ
«ឈប់សិន...»ពាក្យបង្អាក់របស់រាងក្រាស់បានធ្វើអោយអ្នកម្ខាងទៀតត្រឹងនឹងមួយកន្លែងមុននឹងបែរមុខមកដោយបង្ហាញភាពចម្ងល់។

«រឿងប្រពន្ធយើងដល់ណាហើយ?»មួយថ្ងៃទៅមួយថ្ងៃនាយកម្លោះមិនដែលភ្លេចពីរឿងរបស់ថេយ៉ុងម្តងណាឡើយមិនថាមមាញឹកនឹងរឿងការងារខ្លាំងយ៉ាងណាក៏ដោយ។
«នៅតែគ្មានតំណឹងដដែល បាទ»
«រកគ្រប់កន្លែងអស់ហើយមែនទេ?»
«បាទ គ្រប់កន្លែងអស់ហើយមិនថាតាមជនបទក៏ខ្ញ៉ំបានអោយគេតាមរកហើយអស់ដែរ»

My husband's villain (លោកប្តីកំណាច)Where stories live. Discover now