ភាគ22:លួចចូល

581 37 6
                                    

ថេយ៉ុងដើរតឹកៗដោយល្បឿនលឿនក្នុងបំណងគេចចេញពីនាយសង្ហារជុងហ្គុក ដែលកំពុងដើរមកតាមគេពីខាងក្រោយ
«ថេយ៉ុងឈប់សិន....»នាយប្រឹងដើរអោយទាន់កាយតូចដែលមានដំណើរលឿនដូចព្យុះ
«អត់ទោស លោកអាល់ប៊ឺត គឺថាឯណាបងបូគឹម?»គេមិនបានខ្វល់ពីសម្តីបញ្ឈប់របស់នាយកម្លោះនោះទេផ្ទុយមកវិញ គេបានងាកមុខចុះឡើងៗរកមើលគូដណ្តឹងរបស់ខ្លួនតែមិនឃើញក៏ពឹងសួរនាំរាងខ្ពស់អាល់ប៊ឺតវិញក្រែងល៎នាយដឹង

«គេនៅទីនោះ....»អាល់ប៊ឺតងើយមុខបែរទៅទិសដៅរកបូគឹមដែលកំពុងឈរជជែកនិយាយជាមួយមនុស្សមួយក្រុមទាំងសើចកក្អឹកហាក់ដូចជាវាកំពុងរំលឹកដល់អតីតកាលដែលធ្លាប់រៀនជាមួយគ្នា
«.....»ថេយ៉ុងឃើញបែបនេះក៏ប្រញ៉ាប់នាំខ្លួនទៅរកនាយដើម្បីធ្វើអោយខ្លួនមានអារម្មណ៍ថាសុវត្តិភាពជាពិសេសគឺបាននៅឆ្ងាយពីជុងហ្គុក

«ប្រាប់ថាអោយឈប់....»ដំណើរមិនទាន់ផុតនឹងទៅឆ្ងាយផងស្រាប់តែវាត្រូវបានរំខានដោយអ្នកម្ខាងទៀតដែលព្យាយាមបញ្ឈប់មុនបាត់ទៅហើយ
«លែងខ្ញ៉ំ...»កាយតូចប្រឹងបំបេះដៃជុងហ្គុកចេញទាំងបង្ហាញទឹកមុខខ្ពើមរអើមជាខ្លាំង គេមិនដែលគិតនឹងមានអារម្មណ៍ថាស្អប់ខ្ពើមនឹងមនុស្សប្រុសបែបនេះពីមុនមកទេប៉ុន្តែគំនិតទាំងនេះវាបែរជាផ្លាស់ប្តូរទាំងស្រុងបន្ទាប់ពីបានជួបនាយកម្លោះជុងហ្គុករួច។

សម្លេងប្រកែករំខានវាមិនបានធ្វើអោយនាយកម្លោះបូគឹមសសៀលឺដល់ត្រចៀកបន្តិចនោះទេ ប៉ុន្តែបើសម្រាប់ក្រសែរភ្នែកទាំងគូវិញគឺតែងតែរវៀសរកមើលកាយតូចជានិច្ចហេតុនេះទើបបានជាទិដ្ឋភាពថេយ៉ុងនៅជាមួយជុងហ្គុកបាននាំអោយអារម្មណ៍លោកគ្រូពេទ្យផាកនៅមិនស្ងប់នឹងមិនស្រួលចិត្តភ្លាម។
«យើងសូមទៅនោះមួយភ្លែត»មិនបង្អង់យូបូគឹមបានភៀសខ្លួនចេញពីការជួបជ៉ំរួចបោះជំហ៊ានឆ្ពោះមករកថេយ៉ុងយ៉ាងប្រញ៉ាប់

«ខ្ញ៉ំប្រាប់អោយលោកលែងណា»
  «ទៅនិយាយគ្នាសិន»
«ខ្ញ៉ំមិនទៅ...»
«លោករដ្ឋមន្ត្រី...លោកគួរតែលែងដៃគូដណ្តឹងរបស់ខ្ញ៉ំសិនទៅព្រោះមិនចឹងអាចនឹងមានរឿងធំកើតឡើងបាន»ជុងហ្គុកបម្រុងអូសដៃស្រឡូនទៅខាងក្រៅ តែវាត្រូវបានរាំងស្ទះដោយសារបូគឹមដែលចូលមកចាប់ដៃរាងតូចជាប់ មុននឹងពោលពាក្យសម្តីគម្រាមគម្ហែងឡើងមកទាំងទឹកមុខម៉ៅតែម្តង។

My husband's villain (លោកប្តីកំណាច)Wo Geschichten leben. Entdecke jetzt