ភាគ38:ហេតុអីទៅ

427 32 5
                                    

«ថេយ៍ក៉ំស្តាប់គេអី....»នៅសុខៗបូគឹមប្រឹងស្រដីទៅកាន់ថេយ៉ុងម្តងទៀតប្រៀបដូចចង់អូសទាញស្មារតីកាយតូចអោយស្វាងឡើងវិញ អោយដឹងថានេះជានរកដែលបិះនឹងឆក់យកជីវិតគេម្តងរួចមកហើយ។
«ក៉ំអី....»ខណះពេលជុងហ្គុកបម្រុងនឹងដើរទៅជិតបូគឹមរាងតូចក៏បានស្ទុះមករារាំងម្តងទៀត ដោយមិនដឹងថាការព្រួយបារម្ភពីគ្នាឬការពារគ្នាបែបនេះនាំអោយចិត្តច្រណែននាយកម្លោះចាប់ផ្តើមផ្ទុះឡើងមកនោះទេ

«ដូចខ្ញ៉ំនិយាយចឹងដោះលែងគាត់ទៅ»
«ថេយ៍!!!»បូគឹមខាំថ្គាមសឹងតែចង់បាក់អារម្មណ៍ភ័យខ្លាចបានវាយលុកពេញខួរក្បាលព្រោះតែខ្វល់ខ្វាយពីសុវត្ថិភាពរបស់ថេយ៉ុងជាខ្លាំង ហេតុអីៗបានជាមិនរត់នាយខំប្រឹងណាស់ទំរាំតែអាចជួយជីវិតមនុស្សដែលខ្លួនស្រឡាញ់បាន។
«ខ្ញ៉ំនឹងធ្វើតាមលោកគ្រប់យ៉ាង សូម្បីតែជីវិតក៏ខ្ញ៉ំអាចអោយលោកបានដែរ»បើអាចរក្សាជីវិតបូគឹមដែលគេចាត់ទុកជាសាច់ញ្ញាតិតែម្នាក់បាន ជីវិតមួយនេះគេលះបង់មិនស្តាយក្រោយនោះទេ។ ស្តាប់សម្តីថេយ៍រួចទឹកមុខនាយកម្លោះក៏ប្រែទៅជារីងស្ងួតចេះ

«ថេយ៍ បងអាក្រក់ណាស់ទៅហេស?អាក្រក់ដល់ថ្នាក់អូនមិនផ្តល់ឱកាសអោយបងសូម្បីតែម្តងមែនទេ»នាយសួរនាំទាំងការចង់ដឹងស្របពេលដៃប្រឹងច្របាច់កដៃកម្លោះតូចខ្លាំងៗបណ្តាលអោយរាងតូចចាប់ផ្តើមមានអារម្មណ៍ឈឺចាប់ភ្លាមៗ។

  «ខ្ញ៉ំឈឺ លែងដៃទៅ»រាងតូចប្រឹងចាប់បេះដៃនាយកម្លោះចេញទាំងមិនបានចាប់អារម្មណ៍ថារាងក្រាស់កំពុងសម្លឹងមកកាន់ខ្លួនបែបណានោះទេ
«បងសួរថាមែនទេ?!!»ម្តងនេះជុងហ្គុកស្រែកសួរអស់មួយទំហឹងសឹងតែពញ្ញាក់អារម្មណ៍រាងតូចអោយភ័យខ្លាចទៅតាម។
«មែនហើយ លោកវាអាក្រក់ៗខ្លាំងណាស់ ហ្ហឹកៗ»គេឈឺមិនមែនត្រឹមរាងកាយតែបេះដូងរបស់គេក៏ឈឺដូចគ្នា ទទួលស្គាលថាគេបាត់បង់ការចង់ចាំប៉ុន្តែអារម្មណ៍នៃកាឈឺចាប់ពីក្តីស្រឡាញ់ពីមុនវាមិនបានសាបសូន្យបន្តិចណាឡើយដរាបណាបានជួបបុរសម្នាក់នេះ។ គេតែងជាមនុស្សម្នាក់ដែលរំលឹកផ្តល់អារម្មណ៍ភាពឈឺចាប់មកអោយខ្លួនគ្រប់ពេលមួយរយះនេះតើថេយ៍ពិសោធន៍ចិត្តខ្លួនឯងប៉ុន្មានដងហើយទំរាំតែអាចសម្មត់បានថាប្រុសម្នាក់នេះគឺជាមនុស្សអាក្រក់?

My husband's villain (លោកប្តីកំណាច)Where stories live. Discover now