ភាគ29:វាដោយសារតែអូននឹងហើយ

582 30 3
                                    

ឡានព័ណ៍ខ្មៅសេរីចុងក្រោយគេបង្អស់បានរំកិលកងឈប់ចត់នៅចំកណ្តាលមុខវិមានដ៏ធំឆ្កឹងឆ្កៃស្របពេលមានដៃជេក្យុងនៅចាំបើកទ្វាអោយ ស្បែកជើងខ្លុបមុខស្រួចបោះទំលាក់ទៅលើឥតទាំងទាញខ្លួនសង្ហារចេញពីក្នុងឡានមក។ ដៃសងខាងទាញអាវក្រៅមកកឹបកៀបចូលគ្នារួចដើរតម្រង់ទៅរកច្រកទ្វាខាងមុនដោយដំណើរអង់អាចបំផុត អ្នកបម្រើឈរតម្រៀបជាជួរគ្រប់ឆ្វេងស្តាំទាំងរងចាំស្វាគមន៍ម្ចាស់វិមានត្រឡប់មកវិញ

«ឯណាថេយ៉ុង?»មកដល់ក្នុងមិនបានប៉ុន្មាននាទី គ្រប់ដង្ហើមវក់វីរកតែឈ្មោះប្រពន្ធជានិច្ច
«គឺនៅខាងលើ»ម៉ែដោះចូលខ្លួនមកស្រដី
«គេមានបានញាំអីហើយឬនៅ?»ជុងហ្គុក
«គឺនៅទេលោកម្ចាស់ តាំងពីព្រឹកមកម្លេស»ម៉ែដោះ
«បញ្ជាអ្នកបម្រើរៀបចំម្ហូបអោយហើយទៅ បន្តិចទៀតខ្ញ៉ំនឹងចុះមក»នាយធ្វើការដាក់បញ្ជាររួចសឹមបោះខ្លួនទៅជាន់ខាងលើដើម្បីរកកាយតូច
«ចាស....ពួកនាងឆាប់រៀបចំតុអាហារទៅ»ម៉ែដោះធ្វើការគោរពមុននឹងបង្គាប់អោយពួកនាងៗទៅរៀបចំអាហារជាបន្ទាន់។

ក្រលេកមើលមកអ្នកខាងលើឯនេះវិញ ជើងទាំងគូដើរទៅវិញទៅមកឆ្វេកឆ្វាចពេញបន្ទប់សឹងតែសឹកឥតការ៉ូ
  «គួរធ្វើយ៉ាងមិចទៅទើបអាចចេញពីទីនេះបាន»មាត់ខាំក្រចកមេដៃតិចៗ ទាំងរិះគិតរកគ្រប់មធ្យោបាយធ្វើយ៉ាងណានាំខ្លួនចេញពីគុកនេះអោយបាន។
  តុក!! តុក!! សម្លេងគោះទ្វាបន្លឺអូសទាញអារម្មណ៍ថេយ៉ុងអោយបែរមុខទៅមើលទាំងទឹកមុខធុញទ្រាន់ស្របពេលដើរទៅបើកទ្វាដើម្បីស្រដីប្រាប់ ដោយមិនរងចាំពិនិត្យមើលអោយច្បាស់

«ម៉ែដោះ ខ្ញ៉ំប្រាប់ហើយថាមិនញាំទេ»កាយតូចបោះមួយប្រយោគទៅដោយមិនបានចាប់អារម្មណ៍ឃើញអ្នកនៅចំពោះមុខថាជាអ្នកណា?
«លោក!!»ខណះពេលបានពិនិត្យឃើញថាអ្នកម្ខាងទៀតមិនមែនជាម៉ែដោះដូច្នេះស្មារតីក៏ភ្ញាក់មួយរំពេជ
«ហេតុអីមិនញាំ?»ជុងហ្គុកបោះសំណួរទាំងសម្លេងស្មើរ
«មិនឃ្លាន ទើបមិនញាំ បានហើយចេញទៅ»ថេយ៉ុងតបមកម៉ាត់ៗយ៉ាងសោះកក្រោះមុននឹងបែរខ្នងរៀបនឹងទាញទ្វាបិទវិញព្រោះចិត្តរវៀសចង់តែគេចមុខពីនាយ។

My husband's villain (លោកប្តីកំណាច)Where stories live. Discover now