ភាគ16:គ្មានស្រមោល

718 54 11
                                    

ជើងទាំងគូចាប់ផ្តើមទន់ឈរមិននឹងតែជាសំណាងដែលបូគឹមជួយទប់ជាស្រេច នាយកម្លោះដាក់អោយរាងតូចទម្រេកខ្លួនដេកលើភ្លៅរបស់គេថ្នមៗ
  «ថេយ៍ មានរឿងអីកើតឡើងចំពោះឯងហា?»នាយតក់ស្លុតណាស់ព្រោះមិនដែលឃើញកាយតូចធ្លាក់ខ្លួនដុនដាបដល់ថ្នាក់នេះទេ។

«អឹក ខិះ-ខិះ»គ្មានការឆ្លើយតបផ្ទុយមកវិញរាងតូចគិតតែពីក្អកចេញឈាមជាច្រើនទៅលើវាលស្មៅប៉ុណ្ណោះលើកនេះហាក់ដូចជាធ្ងន់ធ្ងរជាងរាល់ដងទើបបណ្តាលអោយកាយតូចពិបាកក្នុងខ្លួនជាខ្លាំង។
«ជួ-ជួយខ្ញ៉ំផង ប...បង»ដៃប្រឡាក់ឈាមព្យាយាមលើកមកចាប់ដៃនាយសង្ហារដោយការសម្លឹងមើលកាន់តែព្រិលទៅៗ

  «បង បងច្បាស់ជាជួយ....ក៉ំកើតអីណាថេយ៍ បងនឹងជួយឯង»នាយស្ទុះចាប់ក្រសោបដៃដែលពោពេញដោយឈាមមកដាក់លើទ្រូងរបស់ខ្លួនរួចស្រដីឡើង នាយច្បាស់ជាជួយ ក្មេងម្នាក់នេះច្បាស់ជារស់។
  «ខ្ញ៉ំឈឺណាស់...បងខ្ញ៉ំឈឺ»ថេយ៍ចាប់ផ្តើមមានអារម្មណ៍ថាពោះរបស់ខ្លួនធ្វើទុកណាស់នាំអោយគេប្រឹកក្តោបពោះទាំងវេទនា បើនិយាយអោយចំទៅការឈឺចាប់នេះមិនខុសអីដូចពេលស្ត្រីឆ្លងទន្លេនោះទេ។ ពិបាក ឈឺចុកចាប់ វេទនា ពាក្យទាំងអស់នេះតែងតែគ្រប់ដណ្តប់ទៅលើជីវិតរបស់គេតាំងពីក្មេង

«ឈឺ....?»បូគឹមសឹងតែស្លុតស្មារតីទៅតាមរាងតូចទៅហើយនាយធ្វើអីមិនត្រូវទេ
«ហ្ហឹកៗ ខ្ញ៉ំឈឺណាស់បង អូយ!! ខ្ញ៉ំឈឺណាស់»រាងកាយរមាចុះឡើងៗត្អូនពាក្យឈឺចាប់ដែលកំពុងមានអោយអ្នកម្ខាងទៀតបានដឹងទាំងបែកញើសជោគថ្ងាស់។
  «ចាំបន្តិចបងនឹងនាំឯងទៅពេទ្យ....»ឃើញសភាពអ្នកម្ខាងទៀតកាន់តែយ៉ាប់យឺនជាងនេះបូគឹមក៏រហ័សដាស់ស្មារតីខ្លួនឯងរួចប្រញ៉ាប់បីថេយ៉ុងចាកចេញពីទីនេះយ៉ាងលឿនបំផុតតាមដែលអាចធ្វើទៅបានដោយទុកអោយ ជុងហ្គុកត្រូវដើរតាមរករាងតូចតែម្នាក់ឯង។ កន្លងទៅជាងកន្លះម៉ោងមានបុរសពាក់អាវខ្មៅជាច្រើនកំពុងមមាញឹកដើរខ្វាច់ខ្វែងតាមរកប្រពន្ធលោករដ្ឋមន្ត្រីចនឥតឈប់សម្រាក់

រីង រីង ទូរស័ព្ទដែលកំពុងនៅក្នុងដៃបុរសមុខមាំបានរោទ៍ឡើងម្តងហើយម្តងទៀតទាំរាំសមីខ្លួនព្រមទទួលលើក
  «យ៉ាងមិច?»ពីរម៉ាត់យ៉ាងខ្លីបោះចេញពីបបូរមាត់ក្រឺមៗរបស់នាយកម្លោះជុងហ្គុកដែលម៉ួម៉ៅនឹងខ្វល់ខ្វាយពីប្រពន្ធកំពុងដើរទទឹមគ្នា
  «មានរឿងធំហើយអាជុង»សម្លេងភិតភ័យអ្នកម្ខាងទៀតបានទ្រហឹងពេញត្រជាក់អ្នកស្តាប់អោយកើតមានសំណួរភ្លាមៗ
  «យើងបានពិនិត្យសុខភាពប្រពន្ធរបស់ឯង...ឯងមានដឹងទេថាប្រពន្ធឯងកំពុងផ្ទុកជំងឺម្យ៉ាងដែលប៉ះពាល់នឹងខួរក្បាល អ្វីដែលសំខាន់វាជាជំងឺដំណាក់កាលទី2ទៀតផង ហើយឥឡូវនេះថ្នាំក៏កំពុងជ្រៀបចូលពេញរាងកាយរបស់គេទៀតវាគ្រោះថ្នាក់ខ្លាំងណាស់....ឯងឆាប់នាំក្មេងម្នាក់នោះមកមន្ទីពេទ្យជាបន្ទាន់ព្រោះថ្នាំចុងក្រោយអាចនឹងកំពុងធ្វើទុករាងកាយរបស់គេកាន់តែខ្លាំងជាងមុនបាន»ជីវុន

My husband's villain (លោកប្តីកំណាច)Where stories live. Discover now