ភាគ12:ឈាម

764 50 8
                                    

បន្ទាប់ពីជួបជ៉ំជាមួយគ្រួសាររួចជុងហ្គុកក៏សម្រេចចិត្តត្រឡប់ទៅវិមានរបស់ខ្លួនវិញទោះត្រូវបានអ្នកជាម្តាយព្យាយាមបញ្ចុះបញ្ចូលអោយនៅទីនេះមួយយប់ក៏ដោយ សម្រាប់នាយកម្លោះគឺគ្មានថ្ងៃប្រើពាក្យយល់ថាព្រមដាច់ខាតដរាបណាអោយនាយរស់នៅក្រោមដំបូលផ្ទះជាមួយម៉ែកូនចុងទាំងពីរអ្នកនេះ។
«ត្រឡប់ទៅវិញមើលថែរខ្លួនផង»លោកស្រីចនដើរមកចាប់ស្មាថេយ៉ុងថ្នមៗដោយពោលពាក្យផ្តែផ្តាំបារម្ភជាទូទៅសម្រាប់ក្នុងនាមជាម្តាយក្មេកតែទឹកមុខនៅរក្សាភាពស្មើរធេងដដែលប្រៀបដូចមនុស្សជួបតែរឿងមិនល្អនាំអោយគាត់ត្រូវបាត់បង់ស្នាមញញឹមទាំងស្រុង។ វាកាន់តែធ្វើអោយរាងតូចជួលច្របល់ក្នុងការវិភាគអំពីចរឹកលោកស្រីចនថាជាមនុស្សបែបណា?

«បើខ្ញ៉ំនឹក តើខ្ញ៉ំអាចទៅលេងបងថ្លៃបានទេ?»នាយកម្លោះលីយ៉ុនជ្រែកហោប៉ាវដើរមកជិតរាងតូចមុននឹងបោះពាក្យសម្តីនាំរឿងក្តៅក្រហាយអោយថេយ៉ុងភ្លាម។ មនុស្សបែបនេះបើអ្នកផ្សេងវិញច្បាស់ជាបែកមាត់តាំងពីក្នុងបន្ទប់ទឹកបាត់ទៅហើយនៅមិននៅចេះតែបង្ករឿងអោយរាងតូចឈឺខ្លួនរហូត។
«.....!!»កាយតូចដៀងភ្នែកសម្លឹងមើលមុខប្តីអោយប្រាកដចិត្តថារាងក្រាស់នឹងមិនប្រកាន់ខឹងនៅពេលលឺសម្តីលីយ៉ុនមិញនេះ តែវាមិនសមបំណងស្របពេលកែវភ្នែកទាំងគូបានបញ្ជាំងអោយឃើញទឹកមុខចង់ចិញ្ចើមដែលបង្ហាញពីការមិនពេញចិត្តជាខ្លាំងពីចំណាក់ជាប្តី។

«ពេលវេលាមានតម្លៃណាស់ក៉ំមកខ្ជះខ្ជាយ»មួយប្រយោគរបូតចេញពីបបូរមាត់ជុងហ្គុកស្របពេលនាយលូកទៅចាប់អោបស្មាប្រពន្ធដោយបង្ហាញពីភាពស្និតស្នាលតែចំពោះរាងតូចបែរជាមិនស្រួលចិត្តទៅវិញបន្ទាប់ពីនាយកម្លោះខំច្របាច់ស្មារបស់គេខ្លាំងៗហាក់កំពុងបញ្ចេញកំហឹងមកលើខ្លួនយ៉ាងចឹងសូម្បីតែក្រសែរភ្នែកសម្លឹងមើលមកគេក៏គ្មានភាពបារម្ភក្រៅពីខឹងសម្បារដែរ។

«មួយទៀត បើឯងចង់រស់នៅបានសុខដូច្នេះក៉ំព្យាយាមខ្លាំងពេក....ស្រាខ្លះបើយើងមិនអញ្ជើញក៉ំចង់ផឹក»បោះពាក្យសម្តីគម្រាមគម្ហែងសោះកក្រោះគ្មានជាតិរួច នាយក៏ចាប់ទាញរាងកាយថេយ៉ុងអោយដើរទៅជាមួយខ្លួនយ៉ាងលឿនមិនរងចាំអោយអ្នកម្ខាងទៀតបានត្រៀមខ្លួនទុកមុនឡើយ។
«.....»លីយ៉ុងឈរញញឹមសម្លឹងមើលដំណើរពួកគេដើរចេញទៅយ៉ាងពេញចិត្តព្រោះដឹងថាខ្លួនអាចបញ្ជេះកំហឹងជុងហ្គុកបាន ផ្ទុយមកវិញគេមិនខ្វល់ថាអ្នកដែលទទួលបានលិទ្ធផលអាក្រក់ជាងគេគឺជាថេយ៍នោះទេ។

My husband's villain (លោកប្តីកំណាច)Where stories live. Discover now