ភាគ15:គេចាប់ឬរត់គេច?

702 45 8
                                    

កន្លងទៅអស់រយះពេល2ថ្ងៃហើយដែលជីវុនតែងតែមកវិមានចនដើម្បីមកចាក់ថ្នាំអោយថេយ៍មិនអោយខកខានរហូតលើកនេះវាជាថ្នាំចុងក្រោយហើយដែលកាយតូចត្រូវទទួលយកបន្ថែមទៀត។ នាយកម្លោះចាប់ដៃស្រឡូនឡើងដើម្បីបម្រុងនឹងចាក់ប៉ុន្តែចម្លែកត្រង់ថាលើកនេះកាយតូចហាក់ភិតភ័យជាងមុនដោយព្យាយាមទាញដៃខ្លួនចេញគោលបំណងមិនចង់អោយអ្នកម្ខាងទៀតចាក់

«មានបញ្ហាអីមែនទេ?»ជីវុនជ្រួញចិញ្ចើមកើតចម្ងល់ទៅលើកម្លោះតូច
  «គឺ....»ថេយ៍បម្រុងចង់និយាយប្រាប់ថាគេមិនចង់ចាក់នោះទេប៉ុន្តែផ្នែកខាងក្រោយរបស់គេវាកំពុងស្រៀវព្រឺពីខ្នងដល់ក្បាលព្រោះតែចំហាយត្រជាក់ភាយមកប៉ះគេសើរៗ។ បើក្រលែកមើលអោយចំនោះអាចអោយយើងមើលដឹងហើយមែនទេថាហេតុផលអ្វី? កាយតូចបិទមាត់នឹងក្រវីក្បាលតិចៗជំនួសវិញហាក់ដូចជាភ័យខ្លាចអ្នកម្ខាងទៀតដែលកំពុងចោលក្រសែរភ្នែកដាច់អល្លង្កាមកលើខ្លួនមិនដាក់

  «បើចឹងខ្ញ៉ំចាក់ហើយ»មិនបានថាតែមាត់ជីវុនក៏ចាប់ផ្តើមចាក់ថ្នាំអោយថេយ៉ុងពិតមែន នាំអោយសមីខ្លួនបានត្រឹមតែបិទភ្នែកខាំថ្គាមទប់ភាពឈឺចាប់ប៉ុណ្ណោះ មិនមែនដោយសារការចាក់ផ្ទុយមកវិញគឺដោយសារតែថ្នាំនឹងឯង។
  «ដូចខ្ញ៉ំប្រាប់ចឹងថាថ្នាំមានឥតទ្ធិពលខ្លាំងណាស់ វានឹងធ្វើទុករាងកាយអោយចុកចាប់1ម៉ោង បន្ទាប់ពីនោះវានឹងធូរស្រាលវិញ ដូច្នេះទើបខ្ញ៉ំចង់សួរថាអ្នកប្រុសតូចឈឺចាប់ខ្លាំងហួសកម្លាំងដែរទេ? បើមានអ្វីមិនស្រួលអាចប្រាប់ខ្ញ៉ំឥឡូវនេះបានណា»មុននឹងរៀបចាកចេញនាយកម្លោះតែងតែសួរនាំរាងតូចជារឿយៗព្រោះនាយអាចដឹងពីឥតទ្ធិលថ្នាំមួយនោះថាវាខ្លាំងកម្រិតណា បើមនុស្សធម្មតាអាចនឹងស៊ូទ្រាំបានខ្លះតែគ្រាន់ភាគរយតិចប៉ុណ្ណោះ បើសម្រាប់អ្នកមានជំងឺជាប់ខ្លួនវិញនោះអាចជាធ្ងន់ធ្ងរព្រោះគេនឹងប្រឈមមុខឈឺចាប់ខ្លាំងជាងអ្នកធម្មតាគុណនឹងពីរ។

«......»ថេយ៉ុងក្រវីក្បាលតិចៗគេមិនចង់ប្រាប់មិនចង់រំអួយពីភាពឈឺចាប់របស់ខ្លួនអោយអ្នកណាដឹងនោះទេ បើស៊ូបានគេនឹងស៊ូបើស៊ូមិនបានផ្លូវតែមួយគត់គឺស្លាប់បែបនេះឯងព្រោះជីវិតគេគ្មានតម្លៃស្រាប់ទៅហើយ។ នឹកឃើញសម្តីជុងហ្គុកពេលណាធ្វើអោយគេក្លាយជាមនុស្សលាក់បាំងអារម្មណ៍ពេលនឹង ត្រូវចាំថាក៉ំលំទោងដាក់គេម្តងទៀតអីប៉ុណ្ណឹងវាឆ្អែតឆ្អន់ទៅហើយ បេះដូងទទួលស្នាមរបួសក៏មិនចេះតិចដែរ។

My husband's villain (លោកប្តីកំណាច)Where stories live. Discover now