ភាគ11:អាក្មេងហាច

677 39 4
                                    

រាងកាយទាំងមូលរឹងកកកព្រោះខួរក្បាលកំពុងដក់ជាប់នឹងពាក្យសម្តីលីយ៉ុនដែលបានប្រាប់គេមិញនេះ គ្មានសម្លេងស្របពេលនោះមានតែទឹកភ្នែកកំពុងរំលេចមកប៉ុណ្ណោះ។ សម័យទំនើបកាន់តែជឿនលឿនគ្រាន់តែវាមិនលឿនរហូតអាចធានាសុវត្ថិភាពមួយរយភាគរយបាន ដូច្នេះការទទួលព្យាបាលសេវាកម្មមានកូនក៏វាមិនល្អអីទាំងស្រុងដែរបើធ្វេសប្រហេសឬបរាជ័យវានឹងបាត់បង់ហើយនោះគឺជាជីវិត។
«ឆ្ងល់ដល់ហើយ ហេតុអីបានជាបងប្រុសចាំបាច់ជ្រើសរើសវិធីគ្រោះថ្នាក់បែបនឹងធ្វើអី?»លីយ៉ុងឈរនិយាយញ៉ោះញ៉ងជីបអូចៗជាងសត្វចាបទៅទៀត។

«គិតទៅគ្រាន់តែអោយគេពពោះជំនួសក៏បានដែរ មិនចាំបាច់ដល់ថ្នាក់ព្យាបាលរហូតត្រូវប្រឈមមុខជាមួយគ្រោះថ្នាក់នោះទេ.....បងគិចចឹងទេបងថ្លៃ?»ទឹកមុខស្រងូតស្រងាតនឹងអស់សង្ឃឹមរបស់ថេយ៉ុងក្លាយជាស្ថានភាពមួយដែលនាយកម្លោះបានគ្រោងទុកអោយតែអាចបំបែករាងតូចចេញពីជុងហ្គុកបានគេច្បាស់ជាទទួលតំណែងមួយនេះមិនខាន។ ព្រោះសម្រាប់លោកស្រីចនមិនត្រូវការកូនប្រសារណាក្រៅពីថេយ៉ុងឡើយរឹតតែមិនមែនជាស្រី ដោយហេតុគាត់ព្រួយបារម្ភជាពិសេសល្បិចកលពួកនាងផ្ទុយទៅវិញសម្រាប់ថេយ៉ុងគឺជាក្មេងស្លូតបូតហេតុនេះបើយកមនុស្សស្លូតៗបែបនេះមកនៅក្បែរអាចនឹងមានសុវត្ថិភាពជាងក៉ំអោយស្រីទាំងអស់នោះមានឱកាសតោងទាមកូនប្រុសរបស់ខ្លួនដោយសំអាងចង់ធ្វើជាកូនប្រសារក្នុងគ្រួសារចនបាន។

  «និយាយចប់នៅ? បើចប់ហើយស៉ំជៀសផ្លូវខ្ញ៉ំត្រូវការចេញ» ចំជាមនុស្សចិត្តធ្ងន់ពិតមែនដល់ថ្នាក់នេះហើយថេយ៉ុងនៅតែអាចសម្របខ្លួនបានដោយមិនអោយលីយ៉ុនពង្វក់បាន។ កាយតូចលើកដៃមកវែសទឹកភ្នែកចេញរួចក៏ស្រដីឡើងដែលជាហេតុធ្វើអោយអ្នកស្តាប់លឺហើយមានការភ្ញាក់ផ្អើលនឹងកោចសរសើរពីចិត្តធ្ងន់របស់រាងតូចមិនបាន។ ក្មេងនេះទោះទន់ជ្រាយមែនតែក៏មិនល្ងង់ជឿអ្នកណាងាយៗដែរ គេនៅតែសង្ឃឹមៗថាជុងហ្គុកនឹងមិនធ្វើបែបនេះ បើនាយចង់បានកូន អាចថានឹងអោយអ្នកដទៃពពោះជំនួសក៏ថាបានវានឹងមិនកើតឡើងតាមសម្តីលីយ៉ុននិយាយមុននេះឡើយ គេជឿជាក់លើជុងហ្គុក។

My husband's villain (លោកប្តីកំណាច)Место, где живут истории. Откройте их для себя