ភាគ34:ចិត្តរំភើបខុសប្លែក

424 32 6
                                    

«នេះ»នាយកម្លោះក្រោកឈរអស់កម្ពស់មុននឹងដើរតម្រង់ទៅទូដាក់សម្លៀកបំពាក់បើកយកប្រអបព័ណ៍ត្នោតខ្ជីហ៊ុចទៅអោយថេយ៉ុង
«.....??»រាងតូចសម្លឹងមើលប្រអបនៅក្នុងដៃអ្នកម្ខាងទៀតដែលកំពុងហុចមកអោយខ្លួនរួចទើបចោលភ្នែកសម្លឹងមើលមកមុខជុងហ្គុកវិញម្តងដោយបង្ហាញពីការងើយឆ្ងល់នៅពេលនេះ

«ក្នុងនេះជាខោអាវ អូនយកទៅផ្លាសទៅថ្ងៃនេះបងនឹងនាំអូនទៅដើរលេង»មួយរយះដែលរាងតូចបានផ្លាសប្តូរគំនិតចេះស្តាប់បង្គាប់ដូច្នេះនាយក៏មានគម្រោងចង់បង្កើតឱកាសមួយដើម្បីទុកជាអានុស្សាវរីយរវាងគេនឹងថេយ៉ុងទាំងសង្ឃឹមថាវាជាពេលមួយដែលខ្លួនអាចចាប់ផ្តើមផ្តល់វាអោយទៅប្រពន្ធជាទីស្រឡាញ់បាន។
  «តើលោកមិនធ្វើការទេហេស?»សំណួរបានលាតបន្លឺឡើងដោយការចង់ដឹងព្រោះដូចបានសង្កេតដឹងមកថារាងក្រាស់ចូលចិត្តធ្វើការងារណាស់មិនងាយនឹងប្រលែងដៃចោលស្រួលៗនោះទេ
«បងធ្វើជិតរួចហើយទំរាំតែអូនផ្លាសហើយបងក៏នឹងរៀបចំខ្លួនរួចរាល់ដូចគ្នា»ជុងហ្គុកធ្វើការបកស្រាយប្រាប់មុននឹងសម្រេចចង់ទៅណាមកណានាយបានរៀបចំរួចអស់ទៅហើយ

«អគុណ....»លឺបែបនេះថេយ៉ុងក៏ព្រមទទួលទាំងស្នាមញញឹមថ្មើរៗរួចដើរចាកចេញទៅ ទុកអោយនាយកម្លោះនៅឈរញញឹមសម្លឹងគេពីក្រោយខ្នងប្រៀបបីដូចកំពុងចាប់ផ្តើមក្លាយជាមនុស្សដែលមានក្តីសុខណាស់ណាចឹង។

៚កន្លងទៅ25នាទី
ជុងហ្គុកឈរសារេអាវតែម្នាក់ឯងនៅជាន់ក្រោមដើម្បីរងចាំប្រពន្ធចុះមករកខ្លួន ថ្ងៃនេះគេស្លៀកពាក់សាមញ្ញបំផុតសឹងតែមើលអោយជិតដូចមិនមែនជាចន ជុងហ្គុក ហ្វៀរ៉ែនអូវែនទាល់តែសោះព្រោះនាយហាក់ចង់ផ្លាសប្តូរទៅជាមនុស្សធម្មតាៗដែលមានជីវិតស្រស់ស្អាតដូចទៅគូស្នេហ៍ប្រជារាស្ត្រដែរ។មិនយូសម្រិតស្បែកជើងបានគោះទ្រហឹងតឹកៗសសៀដល់ត្រចៀកវ័យរហ័សរបស់រាងក្រាស់នាំអោយនាយអត់ងាកមិនបាននឹងសម្លឹងមើលទៅលើ។
«.....»នាយកម្លោះភ្លឹកដោយការចាប់ផ្តិតយកសកម្មភាពថេយ៉ុងកំពុងចុះមកយ៉ាងយូ អាវកខ្អមព័ណ៍ខ្មៅដែលមានវៃអាវក្រៅព័ណ៍ត្នោតវែងពីលើ បើមើលអោយជាក់វាម៉ូតសេរីតែមួយដូចជុងហ្គុកដែរគ្រាន់តែនាយលេងព័ណ៍ខ្មៅមួយឆុតប៉ុណ្ណោះ។

My husband's villain (លោកប្តីកំណាច)Where stories live. Discover now