ភាគ19:មានអារម្មណ៍ថាឆ្អើម

649 39 10
                                    

ស្ងានភាពនៅដងផ្លូវមានភាពមមាញឹកជាខ្លាំងព្រោះតែឡានម៉ូតូជាច្រើនគ្រឿងកំពុងបើកឆ្វាតឆ្វែងបញ្រ្ចាស់ទិសគ្នាដើម្បីទៅដល់គោលដៅ ចំឡែកអីស្ថានភាពនៅខាងក្នុងឡានបែរជាស្ងប់ស្ងាត់នឹងអួរអាប់ទៅវិញ ថេយ៉ុងអង្គុយដៀងភ្នែកមើលទៅបូគឹមរេរ៎ៗតែម្នាក់ឯងក្នុងចិត្តមានសំណួរជាច្រើនចង់សួរទៅកាន់នាយកម្លោះតែមិនហ៊ានព្រោះតាមមើលទឹកមុខអ្នកកំពុងបើកឡានហាក់ក្រម៉ៅជាប់មិនលែងទាល់តែសោះចាប់តាំអី រដ្ឋមន្ត្រីចននោះដើរចេញទៅ។

«ថេយ៍.....»ស្ងាត់ជាងកន្លះម៉ោងនៅទីបំផុតលោកគ្រូពេទ្យព្រមដាច់ចិត្តបង្ហើបមាត់និយាយឡើងដែលធ្វើអោយម្ចាស់ឈ្មោះលឺហើយងាកមុខបែរទៅរកទិសដៅនាយយ៉ាងលឿន។
«បងអាចស៉ំអូនរឿងមួយបានទេ?»កង់ឡានឈប់រវិលបន្ទាប់ពីភ្លើងចរាចរណ៍លោតជាព័ណ៍ក្រហមបំម្រាបហាមឃាត់មុននឹងនាយកម្លោះផ្អែកខ្នងទៅនឹងកៅអីរួចបែរមុខសម្លឹងមើលទៅកាយតូចដោយក្រសែរភ្នែកស្រទន់ទាំងពោលពាក្យស៉ំឡើង

«ប្រាកថជាបាន អ្វីក៏ដោយដែលបងស៉ំអូនអាចអោយបងបានទាំងអស់»ដៃស្រឡូនលើកទៅដាក់ពីលើខ្នងដៃមាំដោយពាក្យលួងលោម មិនថាបូគឹមចង់បានអ្វីគេអាចអោយគ្រប់យ៉ាងបានទាំងអស់លើកលែងតែរឿងម្យ៉ាង
  «អូនអាចនៅអោយឆ្ងាយពីមនុស្សម្នាក់នោះបានទេ....កាន់តែគេចមិនអោយជួបរឹតតែល្អ»នាយសង្ហារស្រដីសើរៗនាយដឹងថាការស៉ំនេះដូចជាកំពុងបិទសិទ្ធតែក្នុងចិត្តពិតជាខ្លាចៗថាថេយ៍នឹងត្រូវបានជុងហ្គុកឆក់យកទៅវិញបាត់។ ទំរាំអាចអោយរាងតូចមកនៅក្បែរបានគឺមិនងាយនោះទេ

«បុរសដែលជារដ្ឋមន្ត្រីចននឹងមែនទេ?»
«មែនហើយ បងស៉ំទោសដែលបិទសិទ្ធអូនប៉ុន្តែគេមិនមែនជាមនុស្សល្អនោះទេដូច្នេះបងមិនចង់អោយអូននៅជិតគេឡើយ»បូគឹមរហ័សចាប់ក្តោបដៃស្រឡូនជាប់រួចនិយាយដោយកែវភ្នែកអង្វរកខ្លាចថាថេយ៍ខឹងតែក៏មិនចង់បណ្តោយអោយរឿងមួយនោះកើតឡើងដែរ។
  «ទោះបងមិនស៉ំក៏អូនមិននៅក្បែរប្រុសម្នាក់នោះស្រាប់ទៅហើយ...ព្រោះគេមិនមែនជាមនុស្សល្អនោះទេអូនអាចមើលដឹង»កាយតូចបញ្ចេញស្នាមញញឹមថ្មើរៗ រឿងនេះវាបានស្រាប់ទៅហើយទោះបូគឹមមិននិយាយក៏គេគ្មានថ្ងៃទៅរញ៉េរញ៉ៃជាមួយរដ្ឋមន្ត្រីស្អីនោះដែរ។គ្រាន់តែជួបគ្នាលើកដំបូងមើលទៅចរឹកក៏មិនគួរអោយចូលចិត្តដែរប្រុសស្អីដៃដល់ហើយនៅសម្តីប្រហើនទៀត។

My husband's villain (លោកប្តីកំណាច)Où les histoires vivent. Découvrez maintenant