ភាគ40:ប្រើប្រាស់

436 38 24
                                    

ជុងហ្គុកជ្រួញចិញ្ចើមនឹងដើរចូលមកកាន់តែជិតមុននឹងបោះសំណួរឡើងមកទាំងដៃកាន់ជាប់មិនលែង
  «រឿងវាយ៉ាងមិច?ហេតុអីបានជាពាក់ពាន់គ្នា»នាយមានចិត្តងើយឆ្ងល់ព្រោះនៅសុខៗថេយ៉ុងលើកនាមជាម្តាយឡើងមក
«ព្រោះ.....»កម្លោះតូចបម្រុងភ្លាតស្រដីតែពេលនោះការសង្ស័យក៏មាននៅក្នុងចិត្តរបស់គេ។ បើសិនជាគេប្រាប់នាយៗជឿទេ បើសិននាយដឹងរឿងនេះហើយតើព្រមជួយរកយុត្តិធម៍អោយគេទេ ចុះបើនាយដឹងហើយលឺហើយបែរជានៅខាងម្តាយរបស់នាយវិញនោះភស្តុតាងទាំងប៉ុន្មានច្បាស់ជានាយបំផ្លាញអស់មិនខាន គ្រាន់តែមើលសកម្មពេលនេះក៏អាចដឹងថានាយស្រឡាញ់នឹងគោពរម្តាយប៉ុណ្ណាដែរ។

«ថីមិននិយាយ?»ជុងហ្គុកសួរបញ្ជាក់ខណះពេលឃើញរាងតូចទំលាក់សម្តីចុះហាក់បីចង់លាក់មិនអោយនាយដឹង តែរឿងដ៏ល្អសម្រាប់មនុស្សម្នាក់នោះគឺលោកស្រីចនដែលកំពុងលួចដកដង្ហើមធូរទ្រូងនៅពេលថេយ៉ុងមិននិយាយរឿងនេះចេញមក។
«លោកមិនបាច់ចង់ដឹងរឿងច្រើនទេ អ្វីដែលលោកគួរតែដឹងគឺក៉ំទុកម្តាយលោកអោយនៅម្នាក់ឯងអីថាមិនត្រូវពេលលោកភ្លេចខ្លួននោះខ្ញ៉ំអាចច្បាស់ជាច្រឡំចាក់សម្លាប់គាត់អោយស្លាប់មិនខាន ផាច់!!»បញ្ចប់ប្រយោគមិនបានប៉ុន្មានផងផ្ទៃមុខរលោងម្ខាងទៀតក៏បែរឆ្វេងតាមកម្លាំងដៃរាងក្រាស់ដែលបើកភ្នែកកំណាចជ្រៀបពេញខ្លួន គ្រាន់តែបានស្តាប់ពាក្យអាក្រក់ចេញពីបបូរមាត់កាយតូចក៏ភាពកម្រោលស្ទុះចូលក្នុងខ្លួននាយភ្លាមៗដែរ។
«.....»ថេយ៉ុងមិនមាត់មានតែតំណក់ទឹកភ្នែកប៉ុណ្ណោះដែលស្រក់ជំនួសការស្រែកនឹងភាពឈឺចាប់របស់គេ។ អ្នកបម្រើនាំគ្នាអោនក្បាលទាំងមិនមាត់កតែចិត្តស្រណោះស្រណោកចំពោះថេយ៉ុងជាខ្លាំង

«ម៉ាក់គួរត្រឡប់ទៅវិញសិនទៅ»ជុងហ្គុក
«អឹម....»លោកស្រីចនមិនចង់និយាយអីច្រើនដឹងត្រឹមថាថ្ងៃនេះគាត់បានឃើញកូនសត្រូវស្នេហាឈឺចាប់ដោយសារកូនប្រុសគាត់បែបនេះគឺរីករាយខ្លាំងណាស់។
«ម៉ែដោះជូនលោកស្រីធំទៅក្នុងឡាន»
«ចាសលោកប្រុស»ស្រដីទាំងអោនគោរពរួចម៉ែដោះក៏បានជូនលោកស្រីចនចេញទៅក្រៅភ្លាម
(ឯងគួរអោយអាណិតណាស់ថេយ៉ុង តែវាគឺជាក្តីសុខនៅពេលបញ្ជេញកំហឹងទៅលើឯងតាមរយះជុងហ្គុកបែបនេះ ហ៊ុនមីនាងមើលកូនប្រុសរបស់នាងអោយហើយទៅវាមិនខុសអីពីជីវិតយើងក្នុងអាពាហ៍ពិពាហ៍នោះទេ)គាត់ដើរចាកចេញបណ្តើរក្នុងចិត្តផ្ញើរពាក្យជូនទៅកាន់អ្នកដែលបានស្លាប់បណ្តើរថាពេលនេះកូនប្រុសនាងគឺវេទនាមិនខុសពីគាត់ឡើយ ទឹកភ្នែកនឹងក្លាយជារឿងមួយដែលគេត្រូវជួបអស់ពេញមួយជីវិត។
«បើចង់សម្លាប់គឺត្រូវឆ្លងកាតយើងជាមុនសិន ប៉ុន្តែល្មមដល់ពេលនោះឯងគួរតែភ្លក់រស់ជាតិនៃការឈឺចាប់ដូចគ្នា»មិនបានថាតែមាត់ជុងហ្គុកចាប់ផ្តើមទាញដៃកាយតូចអូសទៅខាងលើផ្ទះរហូតបណ្តាលអោយថេយ៉ុងត្រូវដួលខ្ពោកទៅលើឥតព្រោះតែដើរតាមជំហ៊ានជើងនាយកម្លោះមិនទាន់។ ទោះជាយ៉ាងណាក៏នាយសង្ហារមិនបានឈប់អូសទាញរាងតូចទៅដែរ
«លោកខ្ញ៉ំឈឺណាស់ ហ្ហឹកៗ លែងខ្ញ៉ំទៅ ហ្ហឹកៗខ្ញ៉ំប្រាប់អោយលែង អ្ហឹកៗៗ»មិនថាវាលខ្នងឬចង្កេះថេយ៍ត្រូវប៉ះទង្គិចជាមួយឥតការ៉ូងនឹងកាំជណ្តើរពីមួយកាំទៅមួយកាំយ៉ាងដំណំនាំអោយវាក្លាយជាចំណុចចុកត្រង់គ្រប់កន្លែងជាពិសេសគឺត្រកៀកតែម្តង។ ដៃស្រឡូនម្ខាងប្រឹងទះនឹងចាប់បេះដៃរាងសង្ហារចេញតែដូចដឹងស្រាប់ថាកម្លាំងខ្លួនមិនដល់នាយឡើយ។

My husband's villain (លោកប្តីកំណាច)Where stories live. Discover now