ភាគ25:បងឆ្កួតហើយមែនទេ?

601 35 3
                                    

ដៃស្រឡូនឆ្វាច់ឆ្វែងរាវរកអាវមកពាក់នឹងបម្រុងចុះពីលើគ្រែដើម្បីរើសខោដែលត្រូវបានជុងហ្គុកក្រវាត់ទៅឆ្ងាយមកស្លៀក ប៉ុន្តែ
ដឹប!!
«អូយ....!!»រាងកាយស្រាប់តែដួលទៅលើឥតខណះពេលជើងស្រឡូនទាំងគូបាត់បង់លំនឹងទប់មិនជាប់ ព្រោះតែចុករោយនឹងអស់កម្លាំងបន្ទាប់ពីរាងក្រាស់ខាំក្រញិចនឹងបំបោលមិនថមថយអីបន្តិច។

«តុក តុក ថេយ៍អូនកើតអីមែនទេ?»លឺសម្លេងថ្ងូរឈឺចាប់របស់ថេយ៉ុងបែបនេះក្តីបារម្ភក៏កើតឡើងមកភ្លាមៗទើបនាយប្រឹងគោះទ្វាហើយសួរនាំ
«អូ-អូនអត់អីទេ»កាយតូចស្រែកតបពីខាងក្នុងនឹងប្រឹងបម្រះក្រោកឈរ រួចដើរទៅរើសខោមកស្លៀកដោយមានចុងគ្រែជួយទប់លំនឹងជាប់។
ក្រាក...ទ្វាបើកបង្ហាញរូបរាងមាឌល្អិតក្នុងសម្លៀកបំពាក់ឆុតគេងសក់ក្បាលកន្ទ្រីងកន្ទ្រើងប្រៀបដូចមនុស្សទើបតែងើបពីដេកពិតៗ

«អូនកើតអីមិញនេះ?»បូគឹម
«អូនទាក់ជើងដួល តែវាមិនអីទេ»ថេយ៉ុងប្រឹងញញឹម
«មិចថ្ងៃនេះអូនក្រោកយឺតម្លេស?»មិនមែនថានាយដាក់កំហិតតម្រូវអោយរាងតូចក្រោកអោយលឿននោះទេ ប៉ុន្តែនាយគ្រាន់តែងើយឆ្ងល់ព្រោះជាទូទៅរាងតូចក្រោកពីប្រលឹមលឿនៗណាស់ដើម្បីធ្វើម្ហូបអាហារពេលព្រឹកសម្រាប់អ្នកផ្ទះ តែពេលនេះនាយកម្លោះធ្វើម្ហូបរួចទៅហើយតែបែរជាថេយ៉ុងនៅមិនទាន់ចេញពីបន្ទប់ទៀតទើបបានជានាយឡើងមកដាស់ទាំងងើយឆ្ងល់បែបនេះ

«គឺអូនអស់កម្លាំងបន្តិចទើបបានជាថ្ងៃនេះគេងជ្រុល»ថេយ៉ុងបង្កើតពាក្យកុហកតបតបូគឹមវិញមិនអោយទាក់ឬបង្កើតការសង្ស័យនៅចន្លោះណាមួយឡើយ។គេពិតជាចង់ប្រាប់នាយកម្លោះពីរឿងយប់មិញណាស់តែពេលនេះគេត្រៀមខ្លួនមិនទាន់រួចរាល់ក្នុងការប្រាប់នោះទេទើបព្យាយាមលាក់បាំងដូច្នេះ ថ្វីត្បិតថាការសម្តែងកុហកនេះវាសមហេតុផលពិតៗប៉ុន្តែតម្រុយគួរអោយសង្ស័យនៅតែលាតបង្ហាញឡើងមកដដែល។ ក្លិនចម្លែកលាយឡំនឹងក្លិនអ្នកផ្សេងបានសាយភាយពេញបន្ទប់រាងតូច ថែមទាំងមានស្នាមជាំក្រហមៗខ្លះលាតចេញមកតាមចិញ្ជឹងកស្រឡូនទៀត អាការះប្រឹងយកដៃមកទាញអាវបិទបាំងកក្លាយជាកាយវិការមួយគួរអោយសង្ស័យបំផុត។
«មិនអីទេ អូនប្រញ៉ាប់ងូតទឹកទៅប៉ាកំពុងរងចាំញាំអាហារពេលព្រឹកជាមួយគ្នា»ទឹកមុខស្មើរៗប្រៀបដូចជាបន្ទាត់ត្រូវបានគេគូស ទំរាំពិនិត្យដឹងច្បាស់ នាយក៏បានលើកស្នាមញញឹមឡើងមកស្រាលៗមុននឹងប្រាប់អោយកាយតូចប្រញ៉ាប់ទៅងូតទឹកចេញ។

My husband's villain (លោកប្តីកំណាច)Where stories live. Discover now