ភាគ: ១៤៦.

Bắt đầu từ đầu
                                    

ទីក្រុងប៉េកាំងប្រទេសចិន
ពាក្យចាស់ពោលថា ប្រុសមិនខូចសស្រីមិនស្រលាញ់ តើត្រឹមត្រូវដែរទេ? មនុស្សប្រុសកាន់តែស្មោះកាន់តែសម្បូល្បិចកិចកល រយលានជំពូក យប់ថ្មើរនេះហើយ ម្ចាស់តូចទើបតែហោះមកទីក្រុងប៉េកាំង គោលបំណងមកជួយសម្រួលកិច្ចការលោកតា តែចិត្តបណ្តាលឱ្យមករកកូន និងប្រពន្ធលួចលាក់ ជាមុនសិន ៖
" ឃីអូកូន សឺត!!គេងលក់ហើយហ្អេស? " ម្ចាស់តូចរុញទ្វារចូលមកបន្ទប់កូនប្រុស រួចឱនថើបថ្ពាល់ឃីអូមួយខ្សឺត ខណៈកូនកំពុងគេងលង់លក់ស្រាប់។
" ម្ចាស់តូច ហ្អឹក!! បងសម្លាញ់ " អ៊ែនឌីកំពុងគេងឱបកូនសុខៗ
ក៏ដឹងដល់អារម្មណ៍មួយ ប្រាប់ថាម្ចាស់តូចមកលេងនាងនិងកូន នាងភ្ញាក់ស្ទុះក្រោកឡើងភ្លាម ស្របពេលដែលម្ចាស់តូចមិននិយាយស្តីអ្វី ក៏ដើរទៅបន្ទប់បាត់ នាងក៏រត់ទៅតាម តោងស្អិតដូចតុកែ។
" យើងត្រូវការសម្រាក " ម្ចាស់តូចឈរដោះអាវលើខ្លួន ហត់នឿយហើយ ចង់សម្រាក មិនចង់និយាយច្រើន ថាចប់នាយសង្ហាក៏ស្រវាយកកន្សែង រួចដើរទៅបន្ទប់ទឹក ដើម្បីងូតទឹកជម្រះកាយ។
" បងព្រងើយដាក់អូន " នាងនៅតែមុខក្រាស់ តាមតោងដៃតោងជើងម្ចាស់តូច ដល់ក្នុងបន្ទប់ទឹក នាងឱបចង្កេះប្រុសកំលោះស្អិតរមួត។
" ទៅដេកទៅ យើងហត់ " ទោះដេញច្រើនដងក៏ដោយ ក៏នាងមិនចេញដែរ នាងចាប់មិនលែង ម្ចាស់តូចចាប់ព្រឡេះដៃនាងចេញហើយដេញនាង នៅឡើយតែអ៊ែនឌី ឱបស្អិតដដែល។
" អូននឹកបង ប្តីសម្លាញ់ ជុប!! " នាងដោះរ៉ូបលើខ្លួនហើយរុញម្ចាស់តូចផ្អឹបនិងជញ្ជាំង ហើយតាមទៅថើបបឺតជញ្ជក់មាត់ប្រុសស្នេហ៍នាង ដោយការនឹករលឹកជាខ្លាំង។
" អ៊ែន...អ្ហឹម..." ឆ្ងាយការមិនសូវនឹក តែបើបានក្បែរស្អិតរមួតជៀសមិនផុត ពីការសាងភាពផ្អែមល្ហែមទេ អ៊ែនឌីពូកែយល់ចិត្ត ប៉ិនប្រសព្វឆ្មក់យកឱកាសមាសប្រាក់ នាងជាស្រីដែលពូកែទាក់ប្រុសបំផុត ជាពិសេសចងជើងម្ចាស់ដូច ដោយសារ នាងមានកូន
ប្រុស រួមតំណក់ឈាមជាមួយម្ចាស់តូច។
" អ្ហា៎ស!! លោកប្តី " ឃើញទេ ទោះម្ចាស់តូចស្អប់អ៊ែនឌី ក៏ពិតមែនតែអ៊ែនឌី ពូកែយកចិត្តថ្លើមម្ចាស់តូចណាស់ នាងជាស្រីមុខក្រាស់ តោងស្អិត មិនលែង ពួកគេក៏ឈានទៅដល់ការបង្កាត់ភ្លើងស្នេហ៍ ក្នុងបន្ទប់ទឹកជាមួយគ្នា យ៉ាងមានក្តីសុខ រាប់ម៉ោង ទម្រាំតែគ្រប់យ៉ាងបានបញ្ចប់ ម្ចាស់តូចក៏សម្រានលក់មុន ដោយមិនដឹងខ្លួន
ទុកទូរស័ព្ទចោល ពេលនោះក៏រោទ៍សំឡេងផ្ញើសារ លោតសារឆាតមក ជាញយដង ទើបស្រីកំណាន់ឈោងទៅទទួលតបឆាតជំនួស ៖
( ទៅដល់ប៉េកាំងថ្មើរណា? ម្តេចមិនទាក់ទងមក កូននឹកប៉ា
ចង់ឮសំឡេងលោកប៉ា បើបានឃើញឆាតហើយតបផង កូនមានម៉ោងត្រូវប្រឡង ថ្ងៃនេះ) នៅប្រទេសអូស្ត្រាលី ពេលនេះ
វេលាពេលព្រឹកម៉ោង៨:០០ហើយ ខុសពីប៉េកាំង ហ្វីយ៉ានៅ
សាលារៀន នាងឆ្លៀតពេលម៉ោងសម្រាក ក៏ឆាតរកលោកប៉ា ព្រោះគាត់មិនឱ្យដំណឹងនាងសោះ នាងនឹកគាត់ ធម្មតាគាត់មិនដែលស្ងាត់ទេ។
" ម្ចាស់តូចហត់នឿយ កុំបារម្ភអីក្មេងតូច ប៉ានាងមានអ្នកមើលថែហើយ " ចំណែកអ្នកដែលបានអានសារឆាតហើយ ញញឹមចុងមាត់ ចុចតបទៅវិញ ជាសំឡេងបែបផ្តឺផ្តងឡកឡាយ សម្តីដាក់នាងតូច មាននាមជាកូនស្រី របស់ម្ចាស់តូច តាមពិតទៅអ៊ែនឌី ក៏ដឹងថានាងតូចម្នាក់នេះ មានឋានៈពិសេសបំផុតក្នុងបេះដូងម្ចាស់តូច ព្រោះឈ្មោះនាង នៅលើសារឆាត ដាក់ឈ្មោះថា ជំទាវតូច។
( ខំម្លេះប្តីគេសោះ ឧស្សាហ៍ធ្វើបុណ្យផង ប្រយ័ត្នគ្មានកន្លែងចាប់ជាតិ) ថាហើយ នេះមិនមែនជាលើកទីមួយទេ នាងត្រូវហ៊ានប្រឈមមុខ នាងមិនត្រូវចុះចាញ់ ស្រីធ្មប់ម្នាក់នោះទេ ហ្វីយ៉ាតបឆាតវិញ យ៉ាងលឿន ចិត្តក្តៅអន្ទះអន្ទែង ក្តាប់ទូរស័ព្ទជាប់ ខឹងផ្ទុះកំហឹង ទ្វេដង ផ្តឺផ្តងតបស្រីកំណាន់របស់លោកប៉ានាងវិញ ដោយមិនខ្លាចរអារដូចលើកមុន នាងលែងឈឺចិត្តស្អិតទ្រូងទៀតហើយ ព្រោះវាក្លាយជារឿងធម្មតាទៅហើយ សម្រាប់នាង ប៉ាតែង
ភូតកុហសនាងដូច្នេះរហូត ទើបនាងមិនទុកចិត្តប៉ា នាងនិងសងការឈឺចាប់ទាំងប៉ុន្មាន ទៅកាន់គាត់វិញ ជាមិនខានឡើយ។
" ព្រោះតែខំទើប យើងទាក់ម្ចាស់តូចបានយូរឆ្នាំ នៅក្មេងខំរៀនទៅក្មួយស្រី ហ្អឺស!!ហ្អឺស!! " ចរិតដែលនៅចង់ឈ្នះគឺនៅតែមាន អ៊ែនឌីព្យាយាម និយាយបញ្ជោះ ផ្តឺផ្តងដាក់នាងតូច មុននិងបិទ
ទូរស័ព្ទ ហើយឡើងទៅដេកឱបម្ចាស់តូច យ៉ាងមានក្តីសុខ។

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Nơi câu chuyện tồn tại. Hãy khám phá bây giờ