ភាគ: ១៤០

Mulai dari awal
                                    

៣ថ្ងៃកន្លង
ជីមីនបានត្រឡប់ មកលើកោះវិញតាមសន្យា ក្រោយបែកប្រពន្ធកូន៣ថ្ងៃមកនេះ ត្រឡប់មកក្រោមរូបភាពជាជីយ៉ុក បន្លំខ្លួនធ្វើជា ផាក ជីមីន បន្ទាប់ពីដឹងថាស្វាមី ត្រឡប់មកវិញ យ៉ុនណា នាងបីកូនទៅឈររងចាំប្តី នៅកំពង់ផែ ៖
" ជីមីន ហ្អឹកៗ " នាងតូចបីកូនផង រត់ទៅឱបប្តីដៃម្ខាងផង
យ៉ុនណាទ្រហោយំខ្លាំងៗ ពេលបានជួបប្តី ធម្មតាប្តីមិនសូវហោះទៅកហរៅប្រទេស ប៉ុន្មានទេ គេតែងនៅក្បែរនាងជាប្រចាំ។
" កុំយំ យំធ្វើអី មិនល្អទេ បងមកវិញហើយ " ជីមីនឱបប្រពន្ធ វារាងចម្លែកដែរ ដែលជីយ៉ុក ដើរតួក្លែងធ្វើជាប្អូនប្រុស ដើម្បីមកជួប
ប្រពន្ធប្អូនប្រុស ហើយក្នុងចិត្តបានលួចគិតថា សម្រស់ប្រពន្ធជីមីន មុខយ៉ាងណា? តែបានជួបផ្ទាល់យ៉ុនណាស្អាតហួសថ្លែង ធ្វើឱ្យចង្វាក់បេះដូងជីយ៉ុក លោតខុសចង្វាក់ នាយកំលោះក៏ឱប
តបប្រពន្ធវិញ។
" អូននិងកូននឹកបងណា ពួកយើងរងចាំបង " បែកស្វាមីត្រឹមតែបីថ្ងៃសោះ ដូចបែករាប់ខែ ចិត្តនឹកអើយសែននឹក ពេលបែកថ្លើមថ្លៃ យ៉ុនណាងើបមុខពេបមាត់ដាក់ប្តី នាងយំផងញញឹមផង ត្រេកអរពេលប្តីត្រឡប់មកវិញ។
" តោះទៅចូលផ្ទះ " ជីយ៉ុកក៏បបួលនាងតូចចូលក្នុងផ្ទះ ទាំងខ្លួនមិនធ្លាប់មកទីនេះដ៏តែសោះ វាជាលើកទីមួយដែលនាយបានមកដល់ទីនេះ។
" ចូលផ្ទះអី ផ្ទះយើងកំពុងសាងសង់ ពួកយើងស្នាក់នៅរីស៊ត "
នាងតូចយកដៃវាយដើមដៃប្តី បែបលេងសើច នាងជ្រួញចិញ្ចើម ឆ្ងល់ ពេលប្តីបបួលចូលផ្ទះ ទាំងដែលផ្ទះវីឡាឆេះអស់ហើយ
កាលពីមួយរយះពឹលមុន។
" អូហ៌!បងភ្លេច ខួរក្បាលស្មុកស្មាញ និងការងារពេក ទើបភ្លេចភ្លាំងដូច្នេះ " ជីយ៉ុក ខំប្រឹងញញឹមវិញ កែស្ថានការបានទាន់ពេល
ទាន់វេលា នាយកៀកចង្កេះប្រពន្ធ នាំប្រពន្ធឡើងឡាន មុនបើកចាកចេញ ឆ្ពោះទៅរីស៊ត។
" មិនអីទេ "

អង្គរក្ស បានជញ្ជូនអីវ៉ាន់ជីមីន ឡើងមកដល់បន្ទប់រីស៊ត ជាន់ខាងលើ ជាជាន់ឯកជន របស់ម្ចាស់រីស៊ត ពេលបើកទ្វារចូលទៅចំហាយត្រជាក់ មកប៉ះនិងផ្ទះមុខជីយ៉ុក ធ្វើឱ្យម្ចាស់ខ្លួនព្រឺសម្បុរ ហើយដើរ
មើលជុំវិញបន្ទប់ ខណៈប្រពន្ធ កំពុងចូលបន្ទប់ទឹក លាយទឹកក្តៅ អប់ផ្កាឱ្យប្តី ស្របពេលនាងទុកកូនតូចចោលើពូក ម៉ូនជាក្មេងល្អ នាងមិនចេះយំទេ ៖
" អូនលាយទឹកឱ្យបង អប់ខ្លួនរួចហើយ អូនទៅបំបៅដោះកូនម៉ូនសិន " យ៉ុនណាចេញមកខាងក្រៅវិញ នាងញញឹមដាក់ប្តី ទោះជាការងារ ក្នុងផ្ទះមមារញឹកយ៉ាងណាក៏ដោយ ក៏នាងឆ្លៀតពេលមើលថែប្តីនាងដែរ យ៉ុនណា ចេញមកវិញនាងជួយដោះអាវប្តី
រួចហុចកន្សែងថ្មីមួយទៀតឱ្យទៅគេ។
" សឺត!! តើមាននរណាដុសក្អែល ធ្វើសរសៃឱ្យបង? "
ជីយ៉ុក ជាបុរសឆ្លៀតឱកាស គ្រាន់តែឃើញសាច់សខ្ចី របស់ប្រពន្ធប្អូនប្រុស លេបទឹកមាត់ សម្លឹងមើលនាងរហូត ព្រោះឃើញដើមទ្រូងនាងធំ សាច់នាងសខ្ចី ក្រអូបជាប់ស្បែក ជាឱកាសល្អ កម្រមាន ជាពេលវេលាដែលបានក្តោបក្តាប់ឱកាសចាប់ប្រពន្ធប្អូន ធ្វើជាប្រពន្ធខ្លួនឯង ស្នាមថើបដំបូង បានឆ្មក់ថើបនាងតូចមួយខ្សឺត ពិតជាមានន័យខ្លាំងណាស់។
" ឆ្គួត...កុំអ៊ីចឹងមើល ដៃបងរវាមណាស់ " នាយកំលោះជាបុរសដែលអត់កេរ្តិ៍ខ្មាស មិនចេះគិតមុខក្រោយ ដូចជីមីនទេ ជីយ៉ុក ឃើញស្រីស្អាតមិនបាន នាយស្រវាចាប់យ៉ុនណា មកឱបរួចរុញនាងផ្អឹបជញ្ជាំង ថើបញីញក់ ប្រឡោះកសខ្ចីនាង ឆ្វេងស្តាំ ដៃរវាម កំពុងតែស្ទាបអង្អែលគល់ភ្លៅ នាងតូច រហូតដល់ទ្រាំមិនបានគិតថាមិនសន នាងក៏រុញគេចេញ ព្រោះគិតថា មិនស័ក្តសម
ធ្វើរឿងនេះ នៅពេលនេះ ព្រោះប្តីទើបតែមកពីហត់នឿយ។
" បងធ្វើលេងទេ អគុណប្រពន្ធសម្លាញ់ អគុណអូន "
" ប៉ាកូនឯង មកពីអ៊ីតាលីវិញ ប្លែកៗណាស់ "

ប្រទេសអូស្ត្រាលី
ក្រោយសម្រាកម៉ោងញ៉ាំអាហារថ្ងៃត្រង់ មីងយូរបានបើកឡានមកទទួលហ្វីយ៉ា ទៅអាហារដ្ឋាន មួយកន្លែង ក្បែរសាលារៀន ព្រោះនាយចង់និយាយរឿងខ្លះ វាអាចសំខាន់ដែរ បើឱ្យហ្វីយ៉ាដឹង ៖
" បើពូនិយាយទៅក្មួយខឹងដែរទេ? " កន្លងទៅជាច្រើនថ្ងៃហើយ ក្រោយទំនាក់ទំនងរវាងនាយ និងហ្វីយ៉ា លែងស្និតស្នាលដូចមុន មីងយូ បានរកឃើញអ្នកថ្មី ដែលធ្វើឱ្យខ្លួនស្គាល់ថាអ្វី ហៅថា
សេចក្តីស្នេហាពិត នាយកំលោះ ណាត់នាងតូចមក ថ្ងៃនេះ
ក៏ចង់និយាយរឿងខ្លះៗ ទាក់ទងនិងទំនាក់ទំនង របស់ពួកគេ។
" មិនខឹងទេ " ហ្វីយ៉ាទាញទឹកក្រូចច្របាច់ មកញ៉ាំផ្សើមបំពង់ក
រួចដាក់កែវចុះវិញ ក៏តបសម្តីលោកពូ។
" ពូដឹងថាក្មួយនិងពូ មិនស័ក្តិសមគ្នាទេ ព្រោះក្មួយស្រាញ់ជុងហ្គុក មិនមែនជាពូ " មីងយូរ ក៏និយាយចូលសាច់រឿងតែម្តង
មិនអូសបន្លាយពេលយូរ នាយដឹងថានាយមកជំនួសកន្លែងជុងហ្គុក មិនបានឡើយ ក៏សុំពេលដកថយវិញ។
" ឱ្យខ្ញុំសុំទោសផងលោកពូ ខ្ញុំបានបើកចិត្តជ្រើយយកលោកប៉ា
រួចហើយ ទោះគាត់ខូចបន្តិច តែលោកប៉ាកកក់ក្តៅណាស់ "
នាងទម្លាក់ទឹកមុខចុះ នាងក៏ដឹងថា នាងមានចំណែកខុស ក្នុងរឿងនេះដែរ នាងព្រមទទួលយកប៉ា ស្របពេលមានលោកពូ
មកព្យាបាលរបួសផ្លូវចិត្តនាង។
" មិនអីទេពូជូនព័រឱ្យក្មួយមានក្តីសុខ តែទោះជាយ៉ាងណាក៏ពូនៅតែស្រលាញ់ក្មួយ ក្នុងនាមជាពូម្នាក់ ពេលនេះពូបានចាប់ផ្តើមទាក់ទង ជាមួយអៃលីងហើយ " មីងយូរមិនដែលខឹង ចំពោះការសម្រេចចិត្ត របស់ហ្វីយ៉ាឡើយ ទោះកន្លងមកព្យាយាម នៅក្បែរនាង ការពារនាងក៏ដោយ ក៏នាយមិនអាចជម្នះចិត្តហ្វីយ៉ាបានដែរ ពេលនេះនាយក៏រកបានអ្នកថ្មីដូចគ្នា ម្នាក់នោះគឺអៃលីង។
" ខ្ញុំដឹង ព្រោះពូបានណាត់ជួបជាមួយនាង លោកពូមិនប្រកាន់នាងទេឬ? " ហ្វីយ៉ាដឹងថាលោកពូមីងយូ ណាត់ជួបអៃលីង មើលចិត្តអៃលីងរួចដែរ គិតមើលទៅអាចថានេះជានិស្ស័យក៏ថាបាន ដែលអៃលីងជួប បុរសល្អដូចលោកពូមីងយូ។
" មិនប្រកាន់ទេ ពូដឹងថានាងមានកូន តែពូស្រលាញ់នាង
ដោយចិត្តនិងចិត្ត ពេលនេះនាងកំពុងស្វែងយល់ចិត្តពូ ដូចគ្នា "
មីងយូរ ញញឹមដាក់ហ្វីយ៉ា ហើយរាងធូរចិត្តបន្តិច ពេលនាយ
បាននិយាយសាភាព ពាក្យពិតប្រាប់ក្មួយស្រី ចៀសវាងមានការ
សៅហ្មងចិត្តរវាងគ្នានិងគ្នា និយាយចប់ប្រយោគហ្វីយ៉ាក៏ដោះចិញ្ចៀនពេជ្រ ប្រគល់ឱ្យលោកពូមីងយូរវិញ។
" ខ្ញុំក៏ជូនព័រពូដូចគ្នា "
" អគុណហ្វីយ៉ា ដែលនាំឱ្យពូជួបអៃលីង "
" ដោយក្តីរីករាយចាស "

______
និពន្ធដោយ ៖ មីនស៍ហ្វា
Cmt សាច់រឿងផងណា readerសំណព្វចិត្ត♥︎

To be continue

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Tempat cerita menjadi hidup. Temukan sekarang