ភាគទី41: បងខូចអនាគត់ណាដឹងទេ​បងថេយ៍

Start from the beginning
                                    

" ទើបតែឃើញព័ត៌មានថាប្រពន្ធរបស់គាត់សម្លាប់ប្អូនស្រីគាត់ប្រហែលជាមិនទាន់យកប្រពន្ធថ្មីទេតែតាមដឹងគាត់មានស្រីចិញ្ចឹមច្រើនណាស់និយាយរួមបុរសរៀងចំណាស់ស៊េរីគាត់មិនបាច់សួរទេចិញ្ចឹមស្រីច្រើនរាប់ភ្លេច​ខ្លះឮថាតារាម៉ូឌែលប្រុសក៏មាន"ជុងលីដើរលើសង្គមនេះនាយដឹងខ្លះតែរឿងគេនាយមិនធ្វើចេះដឹងឡើយ

"អ..."នាងឬថាមានប្រុសទៀតក៏គិតដល់ថេហ្យុងដែលស្អាតកន្លងមកមានអ្នកមានជាច្រើនតាមចែចង់ពិសេសគ្មានផ្លូវណាដែលសម្រស់ថេហ្យុងមិនអាចទាក់ចិត្តបុរសព្រាននារីដូចជាជុងហ្គុកទេតែចិត្តមួយទៀតគិតថាបងថេយ៍របស់នាងមិនមែនមនុស្សអញ្ចឹងឡើយ

"នាងសួរធ្វើអីឬក៏ចាប់អារម្មណ៍ឃើញគាត់ចាស់សង្ហារមានលុយ?​"ជុងលីងាកយ៉ាងលឿនសួរទាំងសម្លេងឡើងធំបន្តិច

"មានមកណាគ្រាន់តែសួរ"រីកា

"ហ្ហឹស!​នាងប្រយ័តន្នទៅក្មេងស្អាតដូចជានាងប្រយ័តន្នថៅកែចនយកលុយមកពង្វក់តែថា..មែនហើយលើកក្រោយពេលជួបថៅកែចនមិនអោយនាងតាមមកទេ"ជុងលីនិយាយតែឯងអឺអើតែឯងរួចក៏ដើរឆ្លងផ្លូវទៅបាត់ខ្ជិលកាន់ដៃរីកា

"ពូ..មករដូវមែនទេ?​ទើបអារម្មណ៍គិតតែឯងបែបនេះ យ៉ា!​! ក្រៅពីបងថេយ៍គ្មានអ្នកណាយកទេចរឹកអញ្ចឹងនោះ"នាងតូចស្រែកដោយហួសចិត្តតែជុងលីគិតតែដើរទៅមុខមិនខ្ចីខ្វល់ទេតែគេថាយ៉ាងមិចគឺអញ្ចឹងហើយ។​

#ផ្ទះត្រកូលផាក

    កៀកផុតខែនេះហើយទើបប្រញាប់ប្រញាល់រៀបចំហើយញាត្តមិត្តក៏ដូចជាលោកតារបស់ជីមីនក៏ឡើងមកសេអ៊ូលដូចគ្នាព្រោះគាត់អាយុប៉ុណ្ណឹងហើយទម្រាំមានចៅការម្ដងត្រូវមកត្រៀមមើលវេលាមុនថ្ងៃ បែបនោះទើបមីនជីcallបបួលថេហ្យុងមកដែរជួនជាមកជាមួយជុងហ្គុកមកជុំនឹងលោកតាគេដែលទើបតែមកដល់តែម្ដង

"ឈុតរបស់កូនគេយកទៅដាក់ខាងលើអស់ហើយច្រើនណាស់ចាំទៅរើសមើលទៅ"អ្នកស្រីផាកបន្ទាប់ពីចង្អុរផ្លូវប្រាប់ខាងបុគ្គលិករបស់Designerល្បីដែលឆ្នៃសម្លៀកបំពាក់អោយមីនជីរួចគាត់ក៏ចុះមក

"បាទម៉ាក់"មីនជី

"បងជីមីនមើលនែក!​"ភ្លេចប្រាប់ថានាយកម្លោះអូឌីក៏មកជាមួយលោកតាផាកដែរព្រោះគេត្រូវទៅដាក់ពាក្យប្រឡងចូលសាកលវិទ្យាល័យដូចគ្នាក្រោយរីកាcallបន្តឿនអោយមក តែមកដល់គេប្រហែលជាសម្រាកនៅផ្ទះជីមីនមួយយប់សិនចាំទៅផ្ទះគេវិញ

មហិច្ឆតាប្រពន្ធចុង[complete✅]Where stories live. Discover now