ភាគ: ១៣៧

Start from the beginning
                                    

ព្រឹកថ្ងៃថ្មី លោកជំទាវ ឆ្លៀតពេលមកមើលកូនប្រុស នៅមន្ទីពេទ្យ ព្រោះគ្រូពេទ្យអនុញ្ញាត ឱ្យកូនប្រុសគាត់ បានចេញពីមន្ទីពេទ្យហើយ លោកជំទាវរុញទ្វារ បន្ទប់សម្រាកកូនចូលមក មានកាន់របស់ផ្ញើកូន ជាអាហារពេលព្រឹក តែពេលនោះ ៖
" អត់ទោសអ្នកគ្រូពេទ្យ តើកូនប្រុសខ្ញុំគេចេញហើយឬ? "
លោកជំទាវ យករបស់ផ្ញើកូន មកដាក់លើសាឡុងសិន ក្រឡេកឃើញអ្នកគ្រូពេទ្យ កំពុងតែរៀបចំភារៈ លើគ្រែគេងទំនងដូចជា បើកបន្ទប់ចាំអ្នកជំងឺថ្មី លោកជំទាវឆ្ងល់ ក៏ចូលទៅសួរនាំ។
" ម្ចាស់តូច ចេញតាំងពីព្រឹកម៉ោង៦:០០ម្លេះ លោកជំទាវ "
គិលានុបដ្ឋាយិការ ក៏ងាកមកតបសម្តីលោកជំទាវ មុននិងរៀបចំសម្ភារបន្ត។
" អូហ៌!ចាស អគុណច្រើន " លោកជំទាវ ក៏បានដើរមកក្បែតតុ ជាប់គ្រែគេង ទើបឃើញក្រដាសណូត មួយសន្លឹកដែលកូនប្រុសផ្ញើទុក នៅត្រង់នោះ រៀបរាប់សេចក្តី យ៉ាងវែងអន្លាយ គួរឱ្យចង់សើច។
( ជំទាវម៉ាក់បាទ កូនបានពង្រត់ចៅស្រីម៉ាក់ ទៅហ្វាម
រយះពេល២សប្តាហ៍ កុំតាមរងកូនអី កូនគ្មានថ្ងៃឱ្យម៉ាក់
រកកូនឃើញទេ ពេលកូនត្រឡប់មកវិញ និងផ្ញើចៅ១គូរ )
" យ៉ាប់មែន កូននេះ "

ម្ចាស់តូច ចំណាយពេលបើកឡាន ដោយខ្លួនឯងពីទីក្រុង សុីដនីយ៍ ឆ្ពោះទៅហ្វាម ចម្ការទំពាំងបាយជូរ បើកឡានដៃម្ខាង ឱបប្រពន្ធដៃម្ខាង នាងគេងលក់ មិនដឹងខ្លួនទេ ទោះនាយនាំនាងមក
ក៏មិនបានប្រាប់នាង ជាមុនដែរ ក្រោយបញ្ចប់សង្គ្រាមស្នេហ៍ទៀបភ្លឺ នាងក៏សន្លប់បាត់ ទើបត្រូវមកផ្ទះចម្ការ យ៉ាងបន្ទាន់ ព្រោះត្រូវមើលការងារ ផលិតស្រាទំពាំងបាយជូរ ប៉ុន្មាននាទីក្រោយមក
ក៏មកដល់ផ្ទះហ្វាមពេលមកដល់ មានយ៉នជុន ជាអ្នករងចាំបងប្រុស
រួមទាំងស៊ូគីម ៖
" បងប្រុស " យ៉នជុនដើរចេញពីក្នុងផ្ទះធំមក ធម្មតាយ៉នជុនគេងនៅផ្ទះតូច ជាមួយអង្គរក្ស ក្នុងហ្វាម នាយដើរចេញមក
ទទួលបងប្រុស រួចញញឹម រត់មកជួយ លើកអីវ៉ាន់គាត់។
" អ្ហឹម...ជួយកអីវ៉ាន់ ក្នុងឡានមកផង " ម្ចាស់តូច ចុចបញ្ជា បើកគូទឡាន រួចបន្លឺប្រាប់ប្អូន មុននិងទៅត្រកងកាយតូចចេញពីក្នុងឡាន។
" បងមកលេងប៉ុន្មានថ្ងៃ ព្រឹកនេះស្រា ត្រូវដាក់ផលិតហើយ "
យ៉នជុនអូសវ៉ាលីពីរ ចូលផ្ទះ វាសុទ្ធសឹងតែជាសម្លៀកបំពាក់ប្រពន្ធបងប្រុស ទាំងអស់។
" បងមកលេង២សប្តាហ៍ យ៉ាងម៉េចហើយ ប្រពន្ធចាញ់កូនឬនៅ? "
" ពរពោះ២សប្តាហ៍ហើយ នាងទើបតែមកលេងខ្ញុំដែរ នាងថាមានវិស្សមកាល នៅសាលា "
" ហ្អឹម...អបអរផង ម៉ោង៩:០០ បងទៅពិនិត្យឃ្លាំងស្រា "



______
និពន្ធដោយ: មីនស៍ហ្វា
គេត្រូវគ្នាហើយ មិនត្រូវក៏ចាប់បង្រាត់ ឱ្យត្រូវដែរ តែប្រចណ្ឌប្តីជាងមុន តែកុំភ័យប៉ាតូចរងទុកច្រើនគួរសមដែរវគ្គក្រោយៗ។ Cmt សាច់រឿងផងណា readerសំណព្វចិត្ត😘

To be continue

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now