ភាគ: ១៣៥

Start from the beginning
                                    

៣ថ្ងៃកន្លង ថ្ងៃនេះហ្វីយ៉ារៀនដល់ល្ងាច នាងមិនបានត្រឡប់ទៅផ្ទះវិញទេ ក៏មិនបានត្រឡប់ទៅក្រុមហ៊ុនលោកប៉ា ដូចមុនដែរ
រវាងនាង គ្មានអ្វីពាក់ព័ន្ធជាមួយនិងលោកប៉ាទៀតទេ វេលាម៉ោង៥:០០ល្ងាច ក៏ឈានមកដល់ លោកពូមីងយូ បានមកទទួលនាងដល់សាលា ក្នុងនាមជាគូដណ្តឹងនិងអាណាព្យាបាល របស់នាង ហ្វីយ៉ានិងមិត្តភ័ក្ក ក៏ដើរមកសំដៅលោកពូមីងយូរ
ដែលបើកទ្វារឡានរងចាំនាងតូច ៖
" ហត់ដែរទេ? " មីងយូរទទួលកាតាបស្ពាយ ពីហ្វីយ៉ារួចញញឹម អង្អែលថ្ពាល់ស្រីតូច។
" មិនហត់ទេ លោកពូចាំយូរដែរទេ? " ធម្មតាចេញពីរៀន មានវត្តមានប៉ា ឈរញញឹមរងចាំនាងរាល់ពេល ខុសប្លែកអីលើកនេះ មានលោកពូមីងយូ ជាអ្នកមកទទួលនាងទៅវិញ ហ្វីយ៉ាញញឹមស្ងួត
ដាក់លោកពូ។
" មិនយូរទេ សម្រាប់ស្រីស្អាត ចង់ទៅណាទៀតទេ ពូចង់នាំក្មួយទៅឌីន័រ "
" អ៊ីចឹង ក្មួយបបួលខេត៍ធី និងអៃលីងទៅដែរ "
" មិនស័ក្តិសមទេដឹង " ខេត៍ធីក៏ឆ្លើយឡើង។
" អូខេ តោះ!ឡើងឡានទៅ "

ពេលមកដល់ អាហារដ្ឋានមួយកន្លែង ជាហាងបារាំង មីងយូរអង្គុយក្បែរហ្វីយ៉ា ចំណែកអៃលីង អង្គុយក្បែរខេត៍ធី អៃលីងនិងខេត៍ធី មិនបាននិយាយស្តីអ្វីទេ ពួកគេនៅស្ងៀមៗ ពេលអាហារ បានលើកមកដល់តុ ពួកគេក៏បន្តញ៉ាំធម្មតាដដែល ភ្លាមនោះមីងយូ ក៏បន្លឺសម្តីសួរនាំអៃលីងមុន ជៀសវាងហ្វីយ៉ាថា នាយជាគូដណ្តឹងម្នាក់ដែរ មិនចេះនិយាយស្តីសួនាំ មិត្តភ័ក្កនាង ៖
" និយាយអ៊ីចឹង ពួកក្មួយស្គាល់គ្នា មកយូរហើយហ្អេស? "
ឃើញថាបរិយាកាសស្ងៀមស្ងាត់ពេក ម្នាក់ៗខំប្រឹងញ៉ាំអាហាររៀងខ្លួនសូម្បីតែហ្វីយ៉ា ទើបមីងយូនិយាយសួរនាំ
ខេត៍ធីនិងអៃលីងជាការរាប់អាន។
" ស្គាល់យូរហើយ ស្និតស្នាលទៀតផង " ខេត៍ធី ដាក់ស្លាបព្រាចុះ សើចចេញធ្មេញដាក់លោកពូមីងយូវិញ។
" អៃលីង មិននិយាយស្តីខ្លះទេហ្អេស? " មីងយូចាប់អាហារដាក់ចានអៃលីង ព្រោះឃើញអាលីង ស្ងៀមស្ងាត់មិនស្រដីអ្វីសូម្បីតែមួយម៉ាត់។
" មិនដឹងថាត្រូវនិយាយ ពីអ្វីមុនទេ អ៊ុប! " មីងយូរចាប់ស្ទេកសាច់គោ ដាក់ចូលចាននាង ស្រីតូចសម្លឹងមើលស្ទេកក្នុងចានហើយតបសម្តីលោកពូមីងយូវិញ ខណៈដាក់ស្ទេកចូលមាត់នាងក៏កលករកក្អួត ក្រោកចេញពីតុអាហារ ទៅយ៉ាងលឿនសំដៅរកបន្ទប់ទឹក ខេត៍ក៏រត់ទៅតាម ធ្វើឱ្យមីងយូឆ្ងល់ ចំណែកហ្វីយ៉ាវិញ អង្គុយញ៉ាំធម្មតា។
" អង្គុយញ៉ាំបន្តទៅ ខ្ញុំទៅមើលអៃលីង "

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now