ភាគទី37: ចុះបើអូនបោកប្រាស់?​

Start from the beginning
                                    

"តើអូនយកលុយច្រើនអស់នោះទៅធ្វើអី?​"ថេហ្យុងគេមិនត្រូវការលុយនាយទេព្រោះមិនដឹងយកមកធ្វើអ្វីគេនិយាយពិត

"បងក៏មិនដឹងថាលុយអស់នោះគួរធ្វើអ្វីដែលអញ្ចឹងបានថាបើអូនចង់បានបងអោយ"ជុងហ្គុក

"មិនមែនអញ្ចឹងទេ"ថេហ្យុង

"បើមិនអញ្ចឹងកុំចេះតែថាអូនបោកប្រាស់បង?​ចេះតែនឹកឃើញផ្ដេសផ្ដាសហើយ​..អូ.ឬអូនបោកយកខ្លួនប្រាណបងហើយដោះដៃ"ជុងហ្គុកផ្អែកក្បាលនឹងរាងតូចសារថ្មីហើយនឹកឃើញគំនិតមួយញោះរាងតូច

"ឡប់សតិ​សង្ស័យតែចាស់ហើយម៉ាសីុន Error"ថេហ្យុង

"ហ្ហឹសៗ!​..ដៀលប្ដីបានណាស់.."នាយក៏យកដៃច្បូតច្រមុះរាងតូចនឹងសើចបើមានជំនឿថាថេហ្យុងបោកប្រាស់នាយវាមិនអាចទៅរួចទេព្រោះនាយក៏សង្កេតដែរមិនដឹងថារាងតូចគេបោកយកអី? តែមានរឿងខ្លះនាយឆ្ងល់គឺទឹកមុខរបស់រាងតូច

#Skip

   បន្ទាប់ពីដឹងថាអនាគត់បងថ្លៃរបស់ខ្លួនគឺជាយុនហ្គីជីមីនក៏លែងនិយាយរកនាយតែម្ដងតែក៏មិនប្រាកដថាគេឈប់ស្រលាញ់ដកចិត្តឬស្អប់ដែរ ក្រោយខូចចិត្តរឿងមីងរបស់ពួកគេដែលទើបតែសើរើរឿងក្ដីនោះពួកគេឈប់និយាយពីរឿងមង្គលការមួយរយ:ពេលនេះពេលវេលាស្បើយហើយណាមួយកំណត់ថ្ងៃរួចគឺផុតខែនេះមីនជីរៀបការហើយ​ព្រោះយុនហ្គីអាយុច្រើនមិនមែនក្មេងទេ ថ្ងៃនេះថ្ងៃទិវានៃក្ដីស្រលាញ់គឺជាថ្ងៃទី14​កុម្ភៈ​មីនជីដែលមានគូគឺច្បាស់ជាថ្ងៃពិសេសរបស់ខ្លួនមិនខាន

"ហីយ៉ា!​ថ្ងៃនេះត្រូវតែថែរក្សសម្រស់អោយស្អាតដើម្បីទៅជួបបងយុន"រាងតូចមីនជីដៃម្ខាងកាន់ផ្លែឈើហើយម្ខាងទៀតបិទម៉ាសនឹងដើរសំដៅទៅចង្ក្រាន្តបាយ

"ហ្ហឹម..ឈ្ងុយសូកូឡា?​"មីនជីហិតក្លិនទើបដឹងថាឈ្ងុយសូកូឡាចេញពីចង្ក្រាន្តបាយ

"ជីមីនធ្វើអីនឹង?​"មីនជីសួរទៅរាងតូចដែលធ្វើអោយជីមីនភ្ញាក់ដូចគេចាប់ទះ

"អីយ៉ាស!​"ជីមីន

"ធ្វើអោយអ្នកណា​សូកូឡាស្ត្របឺរី បងមើលបន្តិច"មីនជី

មហិច្ឆតាប្រពន្ធចុង[complete✅]Where stories live. Discover now