ភាគ: ១២៧

Start from the beginning
                                    

យប់យន់ស្ងាត់ឈឹង ម្ចាស់តូចក្រោយបញ្ចប់ការងារ ក្រុមហ៊ុនដែលនៅសេសសល់ខ្លះ ក៏ដើរមកបន្ទប់គេងរបស់ប្រពន្ធវិញ ពេលចូលមកដល់មិនឃើញស្រស់ចរណៃទេ នាយកំលោះឈរអេះក្បាល មួយសន្ទុះក្រោយមកក៏ដើរ ទៅបន្ទប់បងប្រុសដែលនៅជាន់ទី២ នៃវិមាន។
ទ្វារបន្ទប់មិនបានជាប់សោរ នាយរុញចូលយឺតៗ ក្រឡេកឃើញបងប្រុស កំពុងអង្គុយនៅសាឡុង កាន់ថេប្លែត ធ្វើការងាររបស់គាត់ ទើបលោកម្ចាស់សួរប្អូន ៖
" ថ្មើហ្នឹងហើយ ម្តេចមិនដេក អើតលើមៗដូចចោរ " លោកម្ចាស់អង្គុយ ធ្វើការងារទេ តែអារម្មណ៍ក៏ដឹងថាប្អូនប្រុសមកអើតលើម មុខបន្ទប់ដែរ។
" ប្រពន្ធខ្ញុំ? "
" គេងលក់ហើយ បីនាក់ម៉ែកូន "
" យកទៅវិញបានអត់? "
" ដាស់នាងទៅ តិចៗប្រយ័ត្នភ្ញាក់ស្រីយូ " លោកម្ចាស់ងាកមើលប្អូន ដោយប្រាប់បង្គាប់ប្អូន ខ្លាចប្អូនដាស់កូនស្រីច្បងភ្ញាក់ទាំងហ្វីយូ។
" យ៉ាយ៉ា ទៅគេងនៅបន្ទប់យើងវិញ " ជុងហ្គុកឱនខ្សឹបក្បែរត្រចៀកនាងតូចតិចៗ បបួលហៅនាងត្រឡប់ទៅគេងនៅបន្ទប់វិញ ព្រោះនាយមិនធ្លាប់គេងបែកប្រពន្ធទេ។
" អត់ទេកូនគេងជាមួយ យូយូ " ហ្វីយ៉ាបើកភ្នែកមីមី នាងស្រវាឱបប្អូន ហើយបិទភ្នែកគែងបន្ត តែប៉ាតូចនៅតែដាស់នាងដដែលៗ វិធីដែលជុងហ្គុកប្រើការ គឺយកហ្វីយូទៅគេងជាមួយដែរ។
" ក្រោក! "
" អាប៉ាឡប់ ហ្អឹកៗ "
" ចំមែន ក្មេងៗអស់នេះ សឺត!! ប្រពន្ធបងក្រអូបណាស់ "
ប្អូនប្រុស និងកូនស្រីចេញទៅផុត លោកម្ចាស់ក្រោកពីសាឡុង ទៅគេងឱបប្រពន្ធដែលគេងលក់លើពូក លោកម្ចាស់ថើបប្រពន្ធខ្សឺតៗ រួចគេងឱបនាង យ៉ាងមានក្តីសុខ អត់មានមានកូនរំខាន។

ពេលមកដល់បន្ទប់វិញ ម្ចាស់តូចដាក់កូនស្រីពៅ នាងតូចហ្វីយូនៅលើពូកថ្នមៗ ដាក់នាងគេងកណ្តាល ចំណែកហ្វីយ៉ាគេងខាងស្តាំដៃ ប្អូនស្រី ទើបម្ចាស់តូចដាក់ខ្លួនគេងក្បែរ កូនពៅ ដោយមិនភ្លេចឈោងទៅ ដណ្តប់ភួយឱ្យប្រពន្ធ ៖
" ផាច់!! ម្តេចគេងគងប្អូន? កូននេះ " ធំហើយ មិនចេះគិតគេងសុខៗ ក៏លើកជើងគងប្អូន គ្នាខ្លួនតូចយ៊តែមួយសោះ គេងគងប្អូនស្អិត បេះមិនចេញ។
" ស្អប់ប៉ាហ្អឹកៗ " ហ្វីយ៉ាយកខ្នើយគ្របមុឋរួចគេងបែរទៅម្ខាង ព្រោះនាងងងុយគេងខ្លាំងណាស់។
" មឹមៗ "
" អូហ៌ៗកុំយំ មឹម!ទៅកូន បើមានកូនខ្លួនឯង បងសង្ស័យថាអូនមិនចេះមើលកូនទេ បែបគេងគងកូន រាល់ថ្ងៃហើយ "
" ថ្លង់ណាស់អាកញ្ចាស់ ហ្អឹក!! "

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now