ភាគ: ១២៤

Start from the beginning
                                    

មន្ទីពេទ្យ
ពេលនេះហ្វីយ៉ា បានបញ្ជូន មកដល់មន្ទីពេទ្យ ដោយសុវត្តិភាពហើយ អាការៈយ៉ាងណា នៅមិនទាន់ដឹងឡើយ គ្រាន់តែមកដល់ភ្លាម ក្រុមគ្រូពេទ្យ សង្គ្រោះបន្ទាន់ ញាប់ដៃញាប់ជើង បញ្ជូននាងចូល បន្ទប់សង្គ្រោះបន្ទាន់ភ្លាម។
លោកជំទាវចន កំពុងតែឈរផ្ទប់មាត់យំ ញ័រខ្លួន ព្រោះតែភិតភ័យនិងអាការៈ ចម្លែករបស់ចៅស្រី ធម្មតាគាត់មិនធ្លាប់ដឹងឡើយ ថារោគសញ្ញា របស់ហ្វីយ៉ា វាបណ្តាលមកពីអ្វី
គាត់យំផង ដើរទៅមកផង មួយសន្ទុះក្រោយមក ម្ចាស់តូចរត់សំដៅមករកម្តាយ ក្រោយដឹងដំណឹងពីអេហ្វ
ខលទៅប្រាប់ ៖
" ជំទាវម៉ាក់ " ម្ចាស់តូចរត់ត្រហេបត្រហប មកឱបម្តាយដែលកំពុងតែឈរយំ នៅខាងមុខបន្ទប់ចៅស្រីរបស់គាត់។
" ប្រុ-ប្រុសតូច ហ្អឹកៗ ចៅស្រីរបស់ម៉ាក់ អ្ហឹកៗ " លោកជំទាវញ័រដៃ និយាយអ្វីលែងចេញ គាត់យំផងរៀបរាប់ផង។
" អស់អីហើយ កុំបារម្ភ " ជុងហ្គុកស្រវាឱបម្តាយ អង្អែលលួងលោមម្តាយ តែក្នុងចិត្តកំពុងភ័យ ស្លុតមិននិងហ្វីយ៉ាមិនតិចទេ។
" នាង-នាង អ្ហឹកៗ " លោកជំទាវរៀបរាប់ ទាំងត្រដិត អណ្តឺតអណ្តក់ បារម្ភពីចៅស្រី។
" កូនយល់ កូនយល់គ្រប់យ៉ាង ម៉ាក់អង្គុយសិនមក " ជុងហ្គុកទាញដៃម្តាយមកអង្គុយ ជូតទឹកភ្នែកម្តាយ រួចញញឹមមុខស្ងួតឱបម្តាយ ព្រោះនាយដឹងថាហ្វីយ៉ាជាបេះដូង សំណព្វចិត្តរបស់ម៉ាក់ តែម្នាក់។
" នៅសុខៗនាង ក៏ក្អកចេញឈាម ហូរឈាមតាមច្រមុះ ថែមទាំងឡើងកន្លួល លើស្បែក រហូតដល់ អ្ហឹកៗ " លោកជំទាវ មិនសូវដឹងពីអាការៈរោគ អាលហ្សុី ដែលមានតំណរពូជពីម្តាយ ដែលហ្វីយ៉ាទទួលរងនោះទេ ដឹងត្រឹមថានាងអាលហ្សុី ជាមួយបង្គារ រោគសញ្ញាជឫក់ស្តែងគាត់មិនធ្លាប់ជួប ទើបគាត់រៀបរាប់ទាំងភិតភ័យ មិនទាន់បាត់ប្រាប់កូនប្រុស។
" កូនមិនបន្ទោសម៉ាក់ទេ អេហ្វទៅឆែកកាមេរ៉ា និងមើលរបស់របក្នុងផ្ទះ នៅផ្ទះបាយ សង្ឃឹមថាឯងយល់ "
" បាទទទួលបញ្ជាចៅហ្វាយ "

ប្រទេសកូរ៉េ
ពេលល្ងាច ម៉ោង៧:០០យប់ យ៉ុនណាបានផ្លាស់ប្តូរ មកនៅបន្ទប់សម្រាកវីអាយភី ស្ថិតក្រោមការមើលថែរបស់គ្រូពេទ្យ ក្នុងកលៈទេសៈមួយនេះ ខាងមន្ទីពេទ្យ មិនអនុញ្ញាតឱ្យសាច់ញាតិចូលក្បែរទេ ព្រោះនាង កំពុងស្ថិតក្នុងការតាមដានអាការៈបន្ត។
" ប្រពន្ធបង អ្ហឹកៗ " វាជារឿងអកុសល្យ ដែលយ៉ុនណាជួបរឿងអាក្រក់ដូច្នេះ នាងត្រូវឆ្លងកាត់មុខកាំបិត វះកាត់សម្រាលកូនក្នុងផ្ទៃ ដោយការសន្មត់ ពីគ្រូពេទ្យ។
ត្រឡប់ទៅមុននេះមួយថ្ងៃ នាងមានអាការៈចម្លែកៗ ក្នុងខ្លួន នាងគេងមិនលក់ ពិបាកបរិភោគអាហារ ដល់ថ្នាក់ហូរឈាម
ខុសប្រក្រតី រហូតឈានទៅដល់ការសន្លប់ បាត់បង់ស្មារតី
ក៏បានបញ្ជូនមកដល់មន្ទីពេទ្យ គ្រូពេទ្យចាប់ផ្តើមពិនិត្យចង្វាក់បេះដូង នាងនិងកូនក្នុងផ្ទៃ វាដូចជាខុសប្រក្រតី ខុសពីរាល់ដង
ទើបដឹងមូលហេតុថានាង កូនក្នុងផ្ទៃរបស់នាងលើសអាយុ សម្រាលកូន។
មូលហេតុទឹកភ្លោះនាងស្ងួត មិនអាចបន្តទុកឱ្យទារក មានគ្រោះថ្នាក់នោះទេ ជា​ធម្មតា​ទឹក​ភ្លោះ​មាន​ពណ៌​ស​ថ្លា ឬ​លឿង​ស្រាល
តែ​បើ​មើល​អេកូ​ឃើញ​​ទឹក​ភ្លោះ​មាន​ពណ៌​ស ឬ​ខាប់ ជា​សញ្ញា​គ្រោះថ្នាក់​ហើយ។
ទឹក​ភ្លោះ​ខាប់​ជា​សញ្ញា​​បញ្ជាក់​ថា ទារក​ក្នុង​ផ្ទៃ​ខ្សោយ ឬ​អាច​មក​ពី​កូន​លើស​ខែ ធ្វើ​ឱ្យទឹក​ភ្លោះ​រីង​ខាប់ ហើយ​កូន​ពិបាក​ធ្វើ​ចលនា ដកដង្ហើម ការ​បញ្ជូន​អុកស៊ីសែន ទៅ​ចិញ្ចឹម​កូន​មិន​បានគ្រប់គ្រាន់ សុខភាព​កូន​ ក៏​ចុះ​ខ្សោយ​អាច​ស្លាប់​ក្នុង​ពោះ​​
ផងក៏​មានដែរ នេះជាប្រការមួយ ដែលអ្នកម្តាយគ្រប់រូប គួរ ការពារ និងមានការបម្រុងប្រយ័ត្ន ទុកជាមុន។
" ជីមីនទៅងូតទឹក ប្តូរសម្លៀកបំពាក់សិនទៅកូន ប៉ាបានរៀបចំឱ្យឯង រួចរាល់ហើយ " យ៉ុនហ្គី បានដើរត្រឡប់មកពីបន្ទប់ដាក់ទារិកា ចៅស្រីរបស់ខ្លួន នាយបានដើរមកទះស្មាកូនប្រសា ដែលកំពុងឈរសម្លឹងមើលប្រពន្ធរបស់គេ ពីចម្ងាយតាមកញ្ចក់ ពីខាងក្រៅទៅ លោកម្ចាស់មីន អង្អែលស្មាកូនប្រសា ដេញឱ្យគេទៅផ្លាស់ប្តូរឈុត លើខ្លួន ព្រោះ២ថ្ងៃហើយ ដែលជីមីនមិនទាន់បានបាយទឹក ឬប្តូរសម្លៀកបំពាក់ តាំងពីម្សិលមិញមកម្លេះ។
" ហ្អឹកៗប៉ា នាងសន្លប់យូរម៉ោងណាស់ ខ្ញុំខ្ញុំ... " ជីមីនស្ថិតក្នុងឈុត ការពារឆ្លងមេរោគ ក្រោយឮសំឡេងប៉ាក្មេក នាយកំលោះ ក៏បង្វិលខ្លួន មកឱបលោកប៉ាក្មេក យំសម្រក់ទឹកភ្នែកមកមិនដាច់ នៅចំពោះមុខប៉ាក្មេក។
" ទៅសម្រាកញ៉ាំបាយ ឱ្យមានកម្លាំងសិនទៅ បើឯងឈឺម្នាក់ទៀត ចៅស្រីប៉ា និងគ្មានអ្នកមើលថែទេ យ៉ុនណាអាចនិងបារម្ភពីឯង
រឹងមាំឡើងកូនប្រសាប៉ា " លោកម្ចាស់មីន ឱបកូនប្រសា អង្អែលលួងលោមគេ ព្រោះដឹងថាជីមីន ជាកូនប្រសាមួយរូប ដែលល្អបំផុតហើយ ជីមីនខិតខំយកចិត្ត ទុកដាក់មើលថែយ៉ុនណាណាស់ តែចុងក្រោយ នៅតែជួបរឿងអកុសលដដែល។
" បាទប៉ា " ជូតទឹកភ្នែកចេញ ញញឹមលាយទឹកភ្នែក គ្រាន់តែឮប៉ាក្មេកនិយាយរំលឹក រឿងចៅស្រី ជីមីនមានកម្លាំងព្រឺស ញញឹមដាក់លោកប៉ាក្មេក ក៏ព្រមស្តាប់តាមលោកប៉ាក្មេកដែរ។
" កូនត្រូវតែស៊ូណា យ៉ុនណា ពេលនេះកូនផុតទុក្ខហើយ
ស៊ូឡើង ដើម្បីប្តីនិងកូន " អ្នកណាទៅស្មានយល់
ថានៅសុខៗ ក៏កើតមានរឿងហេតុដូច្នេះ ឡើងមក លោកម្ចាស់មីន យកដៃស្ទាបកញ្ចក់ សម្លឹងមើលកូនស្រីច្បង គេងសន្លប់ កំពុងដាក់បំពង់ អុកសុីសែន និងឧបករណ៍ជំនួយ ចង្វាក់បេះដូង សម្លឹងមើលកូនពីចម្ងាយ ដោយមិនភ្លេចជូនព័រកូនស្រីច្បង ឱ្យជៀសផុតគ្រោះកាច មួយនេះ។



______
និពន្ធដោយ: មីនស៍ហ្វា
( ស្រីល្អម្នាក់នោះ រកកន្លែងតាយបិ ឃើញហើយ😒
ថ្ងៃនេះlateតិចហៃទើបតែចេញពីរៀន)

To be continue

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now