ភាគ: ១២៣

Začať od začiatku
                                    

ប្រទេសកូរ៉េ
មន្ទីពេទ្យផ្នែកពាហុសម្ភពស្ត្រី ដែលល្បីឈ្មោះជាងគេ ប្រាចាំ
ទីក្រុងសេអ៊ូល លោកម្ចាស់មីន បីកូនឆ្លេឆ្លា ពេញនៅក្នុងបន្ទប់សម្រាក វីអាយភី របស់ភរិយាវ័យក្មេង ហ្វីឡានាងសន្លប់ជាង២ម៉ោង ទៅហើយ ក្រោយដឹងរឿងហេតុអាក្រក់ ដែលបានកើតលើកូនស្រីច្បង របស់នាង។
ពេលនេះលោកម្ចាស់មីន ថយមក អង្គុយយោលអង្រឹង បំបៅ
ទឹកដោះគោកូន លួងឱ្យហ្វីយូរឱ្យគេង ខណៈម្តាយរបស់ពួកគេ ខ្សត់ខ្សោយកម្លាំង សន្លប់បាត់បង់ស្មារតី នៅលើគ្រែអ្នកជំងឺ
ពេញមួយព្រឹក ទៅហើយ។
" ប្រុសធំកូន " លោកស្រីមីន រុញទ្វារបន្ទប់សម្រាកកូនប្រសា
ចូលមក ដោយមានរ៉ាហ្វាត់ជាអ្នកបើកទ្វារឱ្យ លោកស្រីបន្លឺហៅកូនប្រុស ពេលឃើញកូន កំពុងតែបំបៅទឹកដោះគោ ចៅស្រីពៅ របស់គាត់។
ទឹកមុខលោកស្រីមីន មិនសូវជាសប្បាយចិត្ត ប៉ុន្មានឡើយ
គាតើជិះយន្តហោះឯកជន ចំណាយពេលវេលា ជា១០ម៉ោង ទើបមកដល់ទីក្រុងសេអ៊ូល ពេលមកដល់ ឃើញកូនប្រសាសន្លប់ស្តូកស្តឹង លើគ្រែអ្នកជំងឺ ខណៈចៅស្រីច្បង នៅក្នុងបន្ទប់សង្គ្រោះ
បន្ទាន់នៅឡើយ។
" ម៉ាក់ " លោកម្ចាស់មីន ក្រឡេកទៅតាមប្រភពសំឡេង គាត់ស្រាប់តែបញ្ចេញទឹកមុខ ស្រងូតស្រងាត់ ចង់រកយំ ដៃម្ខាងយោលអង្រឹងកូន ម្ខាងកាន់កំប៉ុងទឹកដោះគោកូន។
" យ៉ុនណាចៅម៉ាក់ អ្ហឹកៗ យ៉ាងម៉េចហើយ? " លោកស្រីដើរមករកកូនប្រុស ដោយអើតមើលចៅស្រីបន្តិច ពេលនេះហ្វីយូរ គេងលក់ហើយ លោកស្រីក៏ដើរហួសទៅជិតគ្រែគេងកូនប្រសា ស្ទាបអង្អែលដៃកូនប្រសា ដោយងាកមកនិយាយជាមួយកូនបង្កើត។
" ជីមីន នៅក្នុងបន្ទប់សង្រ្គោះន្ទាន់ ជាង២ម៉ោងហើយ ស្របពេលដែលហ្វីយ៉ា នាងភ័យពេក រហូតដល់សន្លប់ ហ្វីយូរ
យំរហូតទើបតែស្ងៀម " លោកម្ចាស់មីន ទោះហត់នឿយយ៉ាងណា ក៏មិនដែលរអ៊ូដែរ តែពេលម្តាយមក បែរជាចង់ស្រក់ទឹកភ្នែក ទៅវិញ ព្រោះម្តាយមក ធ្វើឱ្យកូនប្រុសម្នាក់នេះសប្បាយចិត្ត
យ៉ុនហ្គី រៀបរាប់ប្រាប់ម្តាយ ទាំងទឹកភ្នែក ប្រដេញគ្នា រលីងរលោង លើផែនថ្ពាល់ ម្ខាងជាប្រពន្ធ ម្ខាងជាកូន ទុក្ខទារុណកម្ម ជាន់
មកផ្ទួនៗគ្នា។
" ពុទ្ធោកូន!! កូនម៉ាក់ ឱ្យម៉ាក់សុំទោស ឱ្យហ្វីយូរ មកម៉ាក់ សិនមក
កូនទៅតាមជីមីនសិន ទៅមើល៍ ម៉ាក់បារម្ភពីយ៉ុនណា " លោកស្រីស្តាប់ការរៀបរាប់ របស់កូនប្រុស ទឹកឈួលច្រមុះចង់យំតាមកូន គាត់ដើរមកឱបកូនប្រុសគាត់វិញ ថើបក្បាលគេរួចអង្អែលខ្នងគេ មុននិងទទួលចៅស្រីពៅ មកបីប៉មថ្នមក្នុងដៃ។
" បាទម៉ាក់ កូនផ្ញើមើលប្រពន្ធមើលកូនផង " អ្នកដែលគួរឱ្យបារម្ភជាងគេគឺយ៉ុនណា ទៅវិញទេ ព្រោះនាងត្រូវឆ្លងទន្លេមុនកាលកំណត់ ដោយសារការទ្វេប្រហែសដ៏តូចមួយ ដែលមនុស្សគ្រប់គ្នាមើលរំលង ជាពិសេសស្ត្រីមានផ្ទៃពោះ
" សូមព្រះជួយថែរក្សា យ៉ុនណា ហ្វីយ៉ា ហ្វីឡា និងចៅក្នុងពោះផងទៅចុះ បើផុតគ្រោះនេះ ខ្ញុំនិងសាងផ្នួស អ្ហឹកៗ កូនប្រសាម៉ាក់ ចៅម៉ាក់ទាំងអស់ អ្ហឹកៗ " លោកស្រីមីនក្រោកពីសាឡយងបីប៉មចៅស្រី បំពេរឱ្យចៅស្រី ឱ្យគេង រួចដើរមកឈរក្បែរ មាត់បង្អួច រួចសម្លឹងមើលហ្វីយ៉ា ចិត្តរំពៃគិតរឿងច្រើនយ៉ាង តែភ្លាមនោះ សំឡេងទូរស័ព្ទ ក៏រោទ៍ឡើង [ វីងវីង] ៖
( បងស្រី យ៉ុនណាឆ្លងទន្លេ រួចឬនៅ?)
" អឡូ!ជេយ៍អុីន ចៅបង គឺគឺ..."
" ហ្វីយ៉ាគេងលក់ហើយ កម្តៅនាង ក៏ថយចុះដែរ តែយូរៗម្តង
នាងរវើរវាយ "
" កុំប្រាប់ប្រុសតូចឱ្យដឹងណា ថានៅកូរ៉េ កំពុងមានរឿងអី "
( ចាសបងស្រី អ្ហឹកៗ បងថែសុខភាព ខ្លួនឯងផង ខ្ញុំស្រលាញ់បង
ប៉ុណ្ណឹងបានហើយ ជម្រាបលារបងស្រី)


_______
និពន្ធដោយ៖ មីនស៍ហ្វា
( កូនភ្លោះឈឺម្តង២អ៊ីចឹងឯង ហ្វីយ៉ាទម្លាប់ចឹងតាំងពីតូច)

To be continue

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now