ភាគ: ១១៩

Start from the beginning
                                    

ដំណើរមួយៗ ខ្សត់ខ្សោយកម្លាំង ដើរអូសជើង រងារញ័រខ្លួនចំប្រ៉ប់ដូចកូនសត្វ ដើរតាមបណ្តោយដងផ្លូវ តម្រង់ទៅចូលក្រុងវិញ ដើរដោយថ្មើរជើង ព្រោះគ្មានតាក់សុីបើកបរឆ្លងកាត់តំបន់នេះទេ អៃលីងដើរឱបខ្លួនបណ្តើរ យំសសិត
តិចៗបណ្តើរ ទាំងអារម្មណ៍ឈឺចុកឆ្ងល់ក្នុងពោះ ឱបពោះផងរងារផង ល្ហិតល្ហៃអស់កម្លាំង ដើរអូសជើងទៅមុខស្ទើរតែ
មិនរួច ៖
" ចុកពោះណាស់ ហ្អឹកៗ អ៊ួយ!ជួយខ្ញុំផង អ្ហឹកៗ " ដើរមកដល់ក្បែរដើមឈើរមួយ នាងឱននាងឈរយំឱបខ្លួន ញ័រប្រាណចំប្រ៉ប់ ដៃអង្អែលពោះខ្លួនឯង រមួលចុក ពើតផ្សារ ពិបាកទ្រាំខ្លាំងណាស់ តំណក់ទឹកភ្លៀងមិនមេត្តា ពីរនាក់ម្តាយកូននេះសោះកាន់តែបង្អោរមក កាន់ខ្លាំង ផ្គរលាន់គ្រហឹម គ្រឹងៗ។
" ឈាម ឈាម កូនម៉ាក់ អ្ហឹកៗ អ្នកណាក៏បានដែរជួយកូន
ខ្ញុំផង " អៃលីងញ័រជើងទទ្រើកឈរ ទប់ជំហរខ្លួនលែងជាប់ នាងឱនមើលជើងរបស់ខ្លួនឯង ស្រាប់តែឃើញមាន ឈាមហូរចេញពីចន្លោះជើងទាំងពីរ របស់នាងមក ក្រហមច្រាល នាងយកដៃទៅប៉ះ រួចយកមកមើល យំស្រែកកាន់តែខ្លាំង ស្រែកហៅឱ្យគេឯងជួយកូន របស់នាង អៃលីងទន់ជង្គង់អង្គុយជ្រប់ អង្គុយនៅក្បែរចញ្ចឹមផ្លូវ ក្តោបពោះខ្លួនឯង នាងយំរហូតដល់ ខ្សត់ខ្សោយកម្លាំង ក៏ដេកដួលសន្លប់បាត់បង់ស្មារតី កណ្តាលភ្លៀងផ្គរលាន់ តែម្តង។
ប្រហែលជា២០នាទីក្រោយមក ឡានមួយគ្រឿងបានជិះឆ្លងកាត់តំបន់នេះ ម្ចាស់តូចនិងប្រពន្ធមានគម្រោង ជិះឡានទៅហ្វាម ចៃដន្យក៏ជិះកាត់វិមានត្រកូលគីម គ្រាប់ជួនមកតាមផ្លូវភ្លៀងខ្លាំង បានប្រទះឃើញនារីម្នាក់ដេកដួល ក្បែរចិញ្ចើមផ្លូវ ហ្វីយ៉ារវៀសរវៃ បានអង្រួនដើមដៃ ប្តីចាស់រួចចង្អុល ទៅចិញ្ចើមផ្លូវ ៖
" ប៉ា! អ្នកណាសន្លប់ក្បែរចិញ្ចើមផ្លូវនោះ? " ឡានបម្រុងតែបើកហួសហើយ ហ្វីយ៉ាក៏ឃាត់លោកប៉ា ទើបជុងហ្គុកថយឡានទៅវិញ ស្រវាឆ័ត្រ ចុះពីឡាន ហាមមិនឱ្យប្រពន្ធចុះទៅតាម។
" ចាំបងទៅមើល ហាមចុះ " ជុងហ្គុកយកឆ័ត្ររួចចុះពីឡានរួចចេញទៅយ៉ាងលឿន ទុកឱ្យហ្វីយ៉ាអង្គុយចាំក្នុងឡាន ព្រោះខ្លាចគ្រោះថ្នាក់ ដោយប្រការណាមួយ។
" អ្នកនាង អ្នកនាង អៃលីង? ពុទ្ធោអើយ " ម្ចាស់តូចយកដៃគោះហៅអៃលីងតិចៗ នៅឡើយតែគ្មានចម្លើយ បន្ទាប់មកក៏យកដៃវាសសក់បាំមុខចេញ ទើបដឹងថាអៃលីង ម្ចាស់តូចលាន់មាត់ភ្ញាក់ផ្អើល ក៏បីត្រកងនាងចូលឡសនវិញ។
" ប៉ានេះគឺ..." ចូលមកដល់ក្នុងឡសនបាំងខាងក្រោយ ម្ចាស់តូចយកអាវរងាសាច់ក្រាស់ មកគ្របរុំខ្លួនអៃលីង ក៏បានបង្គាប់ឱ្យហ្វីយ៉ា មកអង្គុយឱប មុនត្រឡប់ចូលក្រុងវិញទាំងមេឃភ្លៀងផ្គគគ្រឹក គគ្រេង។
" ពួកយើងត្រូវបញ្ជូននាងទៅមន្ទីពេទ្យ ជាបន្ទាន់ "

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now