ភាគ: ១១៤

Start from the beginning
                                    

វេលាថ្ងៃត្រង់ ក៏ឈានចូលមកដល់ ជីមីនក្រោយទទួលភ្ញៀវ អន្តរជាតិ មកក់រីស៊ត ដើម្បីធ្វើពិធីអាពាហ៍ពិពាហ៍ រួចហើយ នាយកំលោះក៏បើកឡានចូល មកក្នុងរីស៊តវិញ ដើរឡើងសម្តៅទៅអូហ្វីសផ្ទាល់ខ្លួន ដើម្បីសញ្ញេឯកសារ ចាំបាច់មួយចំនួន ឱ្យរួចរាល់ ក្នុងខែនេះ ការងាររីស៊តក៏គរច្រើន ប្រពន្ធក៏ជិតគ្រប់ខែ គ្មានពេលឯណា ដែលទំនេរ បានជូននាងដើរលេង ក្រៅប្រទេស ដ៏តែសោះ នាយសង្ហា អង្គុយសញ្ញេឯកសារជាង១ម៉ោង ក៏នឹកឃើញឆែកអុីនធើណែត រកមើលពីកន្លែងដើរលេងប្លែកៗ ជុំវិញពិភពលោក ស្របពេលដែលទ្វារអូសហ្វីស ក៏បន្លឺសំឡេង តុកតុក!! ៖
" ជីមីន "
" ម៉ាក់ "
" ម៉ាក់ចង់និយាយរឿងខ្លះ មុនម៉ាក់ត្រឡប់ទៅវិញ " ទឹកមុខលោកស្រីផាក ស្មើធេង ញញឹមស្រាលៗ បង្គាប់អត្តន័យជ្រាលជ្រៅ មករកកូនប្រុស មុនឡើងយន្តហោះត្រឡប់ទៅអ៊ីតាលីវិញ។
" បាទម៉ាក់ អញ្ជើញអង្គុយសិន " ជីមីនក្រោកចេញពីតុធ្វើការមកកៀកចង្កេះម្តាយ សំដៅទៅរកសាឡុងស្រួលនិយាយគ្នា។
" ចាត់ចែងរឿងលែងលះទៅ បើស្រីនោះ គេមិនព្រមហើយ ក៏លែងទៅ ម៉ាក់មិនព្រមឱ្យកូន ពិបាកចិត្ត គិតច្រើន ស្រីល្អក៏មានច្រើន " លោកស្រីរៀបរាប់ចូលតួរ ដោយទឹកមុខក្រៀមក្រំ បង្ហាញថាម្តាយកំពុងព្រួយបារម្ភ ពីកូនប្រុស ជាខ្លាំងគាត់ចាប់ក្រសោបដៃកូនប្រុស អង្អែលថែថើ ថែមទាំងសម្លឹងមុខកូន ដោយស្មានយល់ថាកូន ត្រៀមខ្លួនលែងលះគ្នាពិតប្រាកដមែន។
" ម៉ាក់ នេះម៉ាក់គិតដល់ណាហើយ ខ្ញុំរៀបការរួចហើយ
ណា " ជីមីនដកខ្លួនថយបន្តិច ហួសចិត្តនិងគំនិតរបស់ម្តាយ ដែលចង់ឱ្យកូនប្រុស បែកបាក់គ្នា ទាំងដែលកូនៗ រៀបការរួចហើយ កំពុងមានក្តីសុខ សាងសុភមង្គល ជាមួយគ្នា។
" ម៉ាក់មិនពេញចិត្តនាង តាំងពីដំបូង តែដោយសារកូនជ្រុលជ្រួសគ្នាហើយ ម៉ាក់ក៏ព្រម លែងគ្នាជាមួយនាងទៅម៉ាក់និងឱ្យឯងរៀបការ ជាមួយសុីរ៉ា " គាត់និយាយពាក្យក្នុងចិត្តចេញមក ប្រាប់កូនប្រុស ពីមុនផ្សេងតែឥលូវផ្សឹង អ្វីៗបានប្រែប្រួល ទៅតាមពេលវេលា គាត់ដឹងថាជីមីនកូនគាត់ បានទទួលរង បន្ទុកធ្ងន់ណាស់ ចំពោះគ្រួសារមីន ក្រោយធ្វើឱ្យយ៉ុនណា កូនស្រីឆ្បង របស់លោកម្ចាស់មីន មានផ្ទៃពោះមុនការ គាត់ចង់ឱ្យកូនលែងលះគ្នា ព្រោះគិតថាពួកគេ ពិតជាគម្រោះលែងលះគ្នា ពិតមែន គាត់បានលើកដាក់ជីមីន ឱ្យទៅសុីរ៉ា ព្រោះលោកប៉ារបស់សុីរ៉ា មានយសស័ក្តិធំណាស់ នៅអេស្បាញ។
" ម៉ាក់ "
" ម៉ាក់មិននិយាយច្រើនទេ គឺម៉ាក់មិនព្រមជាដាច់ខាត "
" ម៉ាក់អត្មានិយមណាស់ ផាច់! "
" ឯងកុំហ៊ានខ្ជាក់សម្តីនេះ ចេញមកជាមួយម៉ាក់ ឱ្យសោះ "
" ហ្អឹក! ម៉ាក់ដែលចង់ឱ្យកូនមានក្តីសុខទេឬ? " ជីមីនយំសម្រក់ទឹកភ្នែក ស្ទុះក្រោកឡើងពេលម្តាយទះកំផ្លៀង មួយកំផ្លៀង នៅតែគិតមិនយល់សោះឡើយថា គាត់ធ្វើបែបនេះដូចម្តេច ឬគាត់មិនចង់ឃើញកូន មានក្តីសុខទេ? ទើបគាត់ព្យាយាមតាមបំបែកបំបាក់ កូនៗដូច្នេះ? គាត់នៅតែបង្ខំឱ្យជីមីន លែងលះគ្នាជាមួយ យ៉ុនណា ដដែល។
" បើកូនមិនរៀបការជាមួយសុីរ៉ា ផ្ទេរសិទ្ធរីស៊តនេះឱ្យមកម៉ាក់ ដាក់ឈ្មោះម៉ាក់មក " លោកស្រីផាក ញញឹមចុងមាត់ គាត់បានបោះប្រយោគ ដាក់កំហិតមួយ ទៅលើជីមីន ធ្វើឱ្យជីមីនពិបាក បែងចែក។
" អ្នកម៉ាក់! ម៉ាក់ហួសហេតុពេកហើយណា " គាត់ពិតជាហួសហេតុពេកហើយ អស់ពីរឿងមួយ ចូលរឿងមួយឥតឈប់ឈរ គាត់ចង់បំបែកកូន ក៏ថាចុះ គាត់ថែមទាំង ចង់ឱ្យកូនរៀបការ ជាមួយក្មេងស្រី ដែលគាត់ជ្រើស ឥលូវនៅទាមទារ ចង់បានរីស៊ត ដែលជាដើមទ្រព្យ របស់ជីមីនទៀត។
" វាជាជម្រើសរបស់ឯង ម៉ាក់ចង់រក្សាកេរ្តិ៍មរតឱ្យឯង "
" ម៉ាក់បានក្រុមហ៊ុនប៉ា នៅអ៊ីតាលីហើយតើ "
" ផ្ទេរសិទ្ធដាក់ឈ្មោះម៉ាក់មក ម៉ាក់មិននិយាយច្រើនទេ "
" លោកស្រី ហួសហេតុពេកហើយ " យ៉ុនណា កាន់ថង់ប្រអប់បាយ យកមកឱ្យប្តីញ៉ាំជាទម្លាប់ ខណៈពេលដែលបានឮលោកស្រីផាកនិយាយ ប្រយោគមួយឃ្លាមុននេះ
យ៉ុនណាក៏ឆ្លងសម្តី ថាឱ្យម្តាយក្មេក ដោយបានប្តូរសព្វនាម នៃការហៅឈ្មោះរបស់គាត់ ពីម៉ាក់ក្មេក ទៅជាលោកស្រី យ៉ុនណាបានឮភ្លាម ក៏កើតចិត្តខឹងក្រេវក្រោធ ចំពោះលោកស្រីផាកភ្លែត។
" ឯង! " លោកស្រីផាក បង្វិលខ្លួនតាបប្រភពសំឡេង រួចបម្រុងលើកដៃទះកំផ្លៀងយ៉ុនណា តែត្រូវជីមីនចាប់ឃាត់ម្តាយទាន់។
" ម៉ាក់ ចិត្តត្រជាក់សិន " ជីមីនទាញលោកស្រីផាកចេញ មិនចង់ឱ្យម្តាយឆេវឆាវ ណាមួយនាយ ក៏ការពារប្រពន្ធកូនដែរ។
" រីស៊តនេះ ប្តីខ្ញុំខំសាងឡើងតាំងពីបាតដៃទទេ លោកស្រីមានសិទ្ធអ្វី មកចាត់ចែងដែរ? " នាងតូចដើរទៅឱបដើមដៃប្តីនាង ទំហំចិត្តដែលខឹងពេកក្រៃកន្លង ខឹងរឿងគាត់បំបែកបំបាក់មធ្យមទេ តែខឹងរឿងគាត់ ចង់មកដណ្តើមទ្រព្យសម្បត្តិកូនប្រុសខ្លួនទៀត វាមិនស័ក្តសម ដ៏តែសោះ។
រីស៊តរបស់ប្តីនាងសព្វថ្ងៃ មានបានមក កើតឡើងចេញពីការខំប្រឹងប្រែង របស់ប្តីនាងតែម្នាក់គត់ នាងត្រូវតែការពារ កេរ្តិ៍មរតកចចុងក្រោយនេះ ព្រោះប្តីនាងស្រលាញ់ រីស៊តនេះខ្លាំងណាស់ ខំសាងមកតាំងពីបាតដៃទទេ តាំងពីមុននាងចាប់កំណើតម្លេះ។
" សិទ្ធយើងជាម្តាយ យើងខំចិញ្ចឹមជីមីន វាមិនទើសក្បាលស្អីឯង ហ្អឺស! កុំបញ្ចេញចរិតអាសិរពឹស នៅនិងមុខយើង
យ៉ុនណា យើងមិនមែន ជាម៉ែក្មេកឯងទេ " លោកស្រីផាកក្តាប់ដៃយ៉ាងណែន ក្រោយកូនប្រសា ថាស្តីឱ្យខ្លួន ផាំងៗ មិនទុកកិត្តយសឱ្យគាត់ជាម្តាយក្មេក គាត់ក៏ខ្ជាក់សម្តី ចង់ឱ្យ
ជីមីនដឹងគុណស្រ័យ ដែលគាត់ខំចិញ្ចឹម បីបាច់ជីមីន មកបានយ៉ាងល្អ រហូតមានបានដូចសព្វថ្ងៃនេះ។
" ខ្ញុំមិនដែលចាត់ទុកលោកស្រី ជាម្តាយក្មេង របស់ខ្ញុំដែរ ម្តាយក្មេក ប្រៀបមិនបាន និងសំរាម ផាច់! " យ៉ុនណា កាន់តែខឹងនាងដើរចូលទៅរកម្តាយក្មេក មួយជំហាន នាងដឹងថាគាត់ ជាម្តាយក្មេកចង់មានបាន ដេកសុីដោយសារកូនប្រុស មនុស្សចាស់លោភលន់ មិនឆ្អែតឆ្អន់ និយាយមិនទាន់ចប់ផង លោកស្រីផាក ក៏ទះកំភ្លៀង យ៉ុនណា មួយកំផ្លៀង ព្រោះគិតថានាង ព្រហើន តេះដៀល មនុស្សចាស់ ពេញៗមាត់ ខុសរបៀប មិនរក្សាតម្លៃខ្លួន អាយុក្មេង ជាង
គាត់។
" ម៉ាក់! ហេតុអីម៉ាក់ គ្មានហេតុផលដូច្នេះ? "
" កុំបញ្ចេញចរិតពាល នៅនិងមុខយើង ចាំក្នុងខួរនាងផង ចាត់ចែង
រួច ម៉ាក់និងមកយកឯកសារ រីស៊ត ក្រោយផ្ទេរសិទ្ធ "
" រីស៊តនេះ កូនសាងឡើង មិនបានពឹកអ្នកម៉ាក់ ឬអតីតស្វាមីម៉ាក់ឡើយ តែជាកម្លាំងញើសឈាម របស់កូន ខំសាងឡើង កូនផ្ទេរវាឱ្យ យ៉ុនណា រួចរាល់ហើយ "
" កូនយកស្រីដទៃ មកពាក់ព័ន្ធ ជាមួយទ្រព្យសម្បត្តិឬជីមីន? នាងត្រឹមជាប្រពន្ធ នាងមិនស្មោះត្រង់ជាមួយកូន មួយជីវិតទេ នាងមិនជាប់សាច់ឈាម នាងឃើញតែលុយរបស់កូន "
" តែនាងនិងកូន ជាជីវិតរបស់ខ្ញុំណាម៉ាក់ "
" ជីមីន កូននិងស្តាយក្រោយ កូនអាចនិងបាត់បងម៉ាក់មួយទៀត បើសិនជាកូន មិនធ្វើតាមម៉ាក់ " លោកស្រីផាក ប្រែប្រួលទឹកមុខ ៣៦០ដឺក្រេ សម្តែងធ្វើជាអ្នកចាញ់ និយាយពាក្យសម្តីបង្គាប់អត្តន័យ ចង់ទាក់ទាញចំណាប់អារម្មណ៍កូនប្រុស មុននិងស្រវាកាបូប
ត្រៀមចាកចេញ តែត្រូវកូនប្រុសចាប់ដៃជាប់ រួចបន្លឺ ៖
" ឈប់សិនម៉ាក់ កូនព្រម កូននិងផ្ទេរសិទ្ធ ឱ្យម៉ាក់ "



______
និពន្ធដោយ: មីនស៍ហ្វា
( ម៉ែមុខលុយ😒🫵)
To be continue

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Where stories live. Discover now